Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី24 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 860នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 1074នាក់ និងមានអ្នកបាត់បង់ជីវិត 32នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 72,104នាក់, ករណីជាសះស្បើយសរុប 64,548នាក់ និងស្លាប់សរុប 1,254នាក់៕

    July 24, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា បន្ទាប់ពីបានទទួលករណីសង្ស័យលើការចរាចរអាល់កុលក្លែងក្លាយលើទីផ្សារ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានការណែនាំពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានចុះអង្កេតតាមបណ្តោយផ្លូវ ៣៧១ លើមធ្យោបាយដឹកជញ្ជូនជាម៉ូតូកង់បី និងរថយន្តដឹកអាល់កុល ជាលទ្ធផលជាក់ស្តែងពិនិត្យឃើញថា ជាសារធាតុមេតាណុល ហើយឃាត់បាន ម៉ូតូកង់បី ៤គ្រឿង និងរថយន្តកូរ៉េ ១គ្រឿងសរុបមានអាល់កុលចំនួន ១១២កាន ស្មើនឹង ៣.៣៦០លីត្រ។ បន្ទាប់ពីបានធ្វើកំណត់ហេតុមន្រ្តីជំនាញបានបញ្ជូនមធ្យោបាយជាវត្ថុតាងទៅរក្សាទុកនៅអគ្គនាយកដ្ឋានជាបឋម ហើយបានកំណត់មុខសញ្ញាទីតាំងឃ្លាំងស្តុកទុក

    July 24, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យជ្រុលបុកក្រុមអ្នកជិះកង់ហាត់ប្រាណចំនួនពីរគ្រឿង “មួយគ្រឿងមានតម្លៃជាង ២០០០ដុល្លារ និង១គ្រឿងទៀតតម្លៃ ៧០០ដុល្លារ” បណ្ដាលឲ្យរងការខូចខាត និងម្ចាស់រងរបួសទាំងសងខាង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៥៖៣០នាទីល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញក្រុមអ្នកជិះកង់ហាត់ប្រាណចំនួន០៨គ្រឿង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ខណ:ពួកគាត់កំពុងជិះកង់សុខៗ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក យ៉ៅមហា អឹមស្លាស់ (YAMAHA M-Slaz) ពាក់ស្លាកលេខភ្នំពេញ 1IS-9935 បើកបរដោយយុវជនម្នាក់

    July 24, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ រថយន្ត PRUIS មួយគ្រឿង បើកឆ្លងកាត់ផ្លូវបំបែកជាបួន គេចពីរថយន្តកុងតឺន័រធុនធំដែលបើកបំពានស្តុប ក៏ជ្រុលទៅបុកចំម៉ូតូ Nex ទាំងកំរោល រុញផ្ទប់និងបង្គោលស្លាកឈ្មោះវត្តទ្រេតដល់ដី បណ្ដាលឲ្យយុវជនម្នាក់កៀបជាប់ម៉ូតូ រងរបួសយ៉ាងទម្ងន់ ចំណែករថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវទេ បានព្យាយាមបើករត់ បានជិត១គីឡូម៉ែត្រ ត្រូវសមត្ថកិច្ចឃាត់បានដដែល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០៖៥០នាទីយប់ នៅចំណុចស្តុបទល់មុខស្នាក់ការប៉ុស្តិ៍ និរោធ ផ្លូវបំបែកជាបួន លើផ្លូវជាតិលេខ១ កែងផ្លូវ៣៥១ ភូមិតាង៉ូវកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ភាគីខាងរថយន្តម៉ាកតូយ៉ូតាព្រូស(TOYOTA PRIUS) ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AM-6023 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់

    July 24, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ រថយន្តកុងតៃន័រ បើកបរក្នុងល្បឿនលឿន គេចពីម៉ូតូដែលប្រដេញគ្នាមកពីមុខរថយន្ត ក៏ជ្រុលឡើង លើចិញ្ចើមផ្លូវ ទៅបុករថយន្ត ATOZ ដែលចតមុខផ្ទះ ហើយរុញទៅបុកទម្លុះទ្វារផ្ទះប្រជាពលរដ្ឋបាក់ខ្ទេច ខូចខាតទាំងរថយន្តនិងទ្វារផ្ទះ តែសំណាងល្អ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ បង្កការភ្ញាក់ផ្អើលដល់អ្នកប្រជាពលរដ្ឋ នាំគ្នាជួយឃាត់តៃកុងបាន រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ប៉ុស្តិ៍និរោធផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១១៖៤០នាទីយប់ ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចផ្លូវជាតិលេខ១ ទល់មុខវត្តនិរោធរង្សី ផ្ទះលេខ១០៧ ក្រុម៥ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តធុនធំសណ្ដោងកន្ទុយកុងតឺន័រមួយគ្រឿង ក្បាលពណ៌ខៀវ

    July 24, 2021
  • ព័ត៌មានជាតិ

    ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារាត្រីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចនឹងធ្វើជាអធិបតីនៃពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែសីហាខាងមុខនេះ។ សម្ដេចបញ្ជាក់ថា សម្តេចនឹងនាំចៅៗអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុនដំបូងគេនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ។ សម្ដេចតេជោ ស្នើឱ្យថ្នាក់ដឹកនាំដែលមានចៅៗ និងកូនៗរបស់ខ្លួន ចូលរួមចាក់វ៉ាក់សាំងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំនេះផងដែរ។ សម្ដេចបញ្ជាក់ទៀតថា យុទ្ធនាការនេះ នឹងចាប់ផ្ដើមចេញពីរាជធានីភ្នំពេញមុនដំបូងគេ ខណៈដែលរាជធានីភ្នំពេញមានប្រជាជនអាយុចន្លោះពី

    July 24, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ខណៈមេឃកំពុងធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ មួយប្រាវៗផងនោះ មានចោរមួយក្រុម បាននាំគ្នាធ្វើសកម្មភាពមកកល់ទ្វារពីក្រោមរួចលើកឲ្យផុតត្រចៀកទ្វាររបងដែកបានយ៉ាងស្រួល រួចបើកទ្វារចូលទៅលួចកាច់បំបែកសោរក យកម៉ូតូ ២គ្រឿងបានសម្រេច ហើយគេចខ្លួនបាត់ ខណៈពេលធ្វើសកម្មភាពអ្នកជិតខាងឃើញ ហើយជនសង្ស័យបានយកម៉ូតូទៅលាក់ទុកនៅផ្លូវទាល់មួយកន្លែង ជិតស្ពានទី៣ ហើយក៏រាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ចុះអន្តរាគមន៍ភ្លាមៗ ដោយរកឃើញម៉ូតូ២គ្រឿងយកមករក្សាទុកនៅស្នាក់ការប៉ុស្តិ៍ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣៖០៣នាទីទាបភ្លឺ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះបោកអ៊ុតមួយកន្លែងយីហោ “ភូមិបុរី បោកអ៊ុត” ផ្ទះលេខ១៣៩D ផ្លូវបេតុង២១BT ភូមិសន្សំកុសលទី១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម្ចាស់ម៉ូតូរងគ្រោះទាំងពីរគ្រឿងមានដូចជា៖ ទី១.ម៉ូតូម៉ាកហុងដាប៊ីត(Honda Beat) ពណ៌ក្រហមស ពាក់ស្លាកលេខបាត់ដំបង

    July 23, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មានផ្លូវការ Fresh News ជូនជនរួមជាតិឲ្យបានជ្រាបថា សម្តេចតេជោអនុញ្ញាតឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេចនឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតទៅទទួលវ៉ាក់សាំងផងដែរ។ ប្រភព៖ Freshnews

    July 23, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់របស់ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា។ យើងកំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំង​នោះមក ក្នុងពេលឆាប់ៗខាងមុខ​នេះ ៕ ប្រភព៖ U.S. Embassy Phnom Penh, Cambodia

    July 23, 2021
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាល ស្រុកសំរោង និងជាប្រធានគណកម្មាការប្រយុទ្ធប្រឆាំងជម្ងីកូវិដ១៩ ស្រុកសំរោង រួមជាមួយ លោក ស្វាយ ឧត្ថោ អភិបាលរងស្រុក បានបន្តដឹកនាំក្រុមគ្រូពេទ្យ មណ្ឌលសុខភាពឃុំទ្រា មណ្ឌលសុខភាពឃុំសំរោង ចុះយកសំណាក ព្រះសង្ឃ តាជី យាយជី គង់ និងស្នាក់នៅ នៅវត្តក្បាលសំរោង ឃុំទ្រា ដែលពាក់ពន្ធ័ ជាមួយព្រះសង្ឃ នៅវត្ត ធម្មនិម្មិត អង្គប្រិយ៍ ឃុំលំចង់

    July 23, 2021