Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានថ្លែងថា កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៥លានដូសបន្ថែមទៀតនៅខែសីហា និងកញ្ញា ដើម្បីចាក់ជូនដល់កុមារនិងយុវវ័យដែលមានអាយុពី១៣ ឆ្នាំ ដល់១៧ឆ្នាំ ខណៈដែលរំពឹងថា វ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិកផ្ដល់តាមរយៈយន្តការ COVAX ក៏នឹងមកដល់កម្ពុជាផងដែរនោះ។ ក្នុងពិធីទទួលការមកដល់នៃវ៉ាក់សាំងស៊ីណីហ្វាមចំនួន ១ លានដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលពីប្រទេសចិន នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

    July 22, 2021
  • ព័ត៌មានជាតិ

    សៀមរាប៖នៅក្នុងអំឡុងពេលធ្វើកំណាយបុរាណវិទ្យាស្រាវជ្រាវ ដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវ ក្រុមអ្នកជំនាញបានរកឃើញ ចម្លាក់យក្ស និងទេវតា លើស្ពានហាលនៃខ្លោងទ្វារតាកាវ និងបំណែកវត្ថុបុរាណមួយចំនួនទៀត ដើម្បីយកមកលាងសម្អាត និងថែរក្សា ឱ្យបានគង់វង្ស ។ លោកស្រី គឹម សេងភក្តី មន្ត្រីផ្នែកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្នុងរយៈពេល៣សប្តាហ៍នៃការធ្វើកំណាយបុរាណវិទ្យា​ស្រាវជ្រាវ ដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវឡើងវិញ ក្រុមការងារបានរកឃើញក្បាលយក្សចំនួន៣នៅពេញល្អ ឯក្បាល៣ទៀត មាន ត្រឹមតែពាក់កណ្តាល។ ចំពោះ ដងខ្លួនអាសុរៈបានរកឃើញមានចំនួន០៤។ រីឯ ព្រះសិរទេវតាបានរកឃើញចំនួន៣ ក្នុងនោះចំនួន០២ នៅពេញល្អ និង១ទៀតមានត្រឹមពាក់កណ្តាលស្មាដល់បបូរមាត់។ លោកស្រីបន្តថា ចម្លាក់ដែលបានប្រទះឃើញនេះ ក្រុមការងារបានសហការជាមួយនគរបាលបេតិកភ័ណ្ឌ ដើម្បីចុះបញ្ជើទទួលស្គាល់ ជាឯកសារ

    July 22, 2021
  • កូវីដ-១៩

    នៅថ្ងៃទី22 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 811នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 798នាក់ និងមានអ្នកបាត់បង់ជីវិត20នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 70,419នាក់, ករណីជាសះស្បើយសរុប 62,577នាក់ និងស្លាប់សរុប 1,188នាក់៕

    July 22, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ បុរសម្នាក់បើកកង់បីឥណ្ឌាមួយគ្រឿង បត់ឆ្វេងឆ្លងកាត់ទទឹងផ្លូវ បំណងត្រលប់ក្រោយ មិនប្រយ័ត្នក៏ត្រូវ យុវជនម្នាក់បើកម៉ូតូមកក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកកង់បីឥណ្ឌាចំពីចំហៀងខាងស្ដាំ បណ្ដាលឲ្យរងរបួសបែកចិញ្ចើមហូរឈាម និងម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកកង់បីឥណ្ឌាខូចខាតចំហៀងខាងស្ដាំ ដោះស្រាយ តែមិនត្រូវគ្នាក៏ប្រកែក គ្នាផ្អើលមួយប្រាវ ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ជ្រោយចង្វារ ចុះមកសម្របសម្រួល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងកាលពីម៉ោង១១៖០៣នាទីយប់ ថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចច្រមុះជ្រូកផ្លូវទន្លេសាប(ត្រើយម្ខាង) សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកកង់បី ឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IH-4225 ធ្វើដំណើរតាមផ្លូវទន្លេសាប(ទិសដៅពីជើងមកត្បូង) លុះមកដល់ចំណុចច្រមុះជ្រូកផ្លូវទន្លេសាប(ជាចំណុចកើតហេតុ)

    July 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានអញ្ជើញទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង(ស៊ីណូហ្វាម) ចំនួន ១លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន​ ហើយវ៉ាក់សាំងចំនួន ១លានដូស ត្រូវបានដឹកមកដល់កម្ពុជានេះ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ដែលកម្ពុជាទទួលបានវ៉ាក់សាំងសរុប១៧,០២៤,០០០ដូស រួចហើយ រួមមាន៖ ១. ជំនួយពីរដ្ឋាភិបាលចិន៖ Sinopharm = ២,២០០,០០០ដូស ២. ជំនួយពីមជ្ឈមណ្ឌល COVAX ៖

    July 22, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ នារីរូបស្រស់សោភាម្នាក់បើករថយន្តកាមរីហាយប្រ៊ីតមួយគ្រឿង បត់ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានបុរសម្នាក់បើកម៉ូតូសង់កូរ៉េស៊េរីចាស់ ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុល ទៅបុកចំ ចំហៀងទ្វារខាងស្ដាំផ្នែកខាងមុខបណ្ដាលឱ្យខូចខាតយ៉ាងដំណំ និងបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសបែកចិញ្ចើមខាងឆ្វេង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០៨៖៤០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ នៅតាមផ្លូវលេខ២៧១ ត្រង់ចំណុចទល់មុខស្ថានីប្រេងឥន្ទនៈ PTT ក្នុងទឹកដីសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេបានឃើញ នារីម្នាក់បើករថយន្តកាមរីហាយប្រ៊ីតមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-4859 បានធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវបានបុរសម្នាក់ បើកម៉ូតូមួយគ្រឿង

    July 22, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ អ្នកបើកកង់បីម្នាក់បានរងរបួសធ្ងន់ ប្លោងបោកធ្លាយចេញតាមកញ្ចក់ខាងមុខ បន្ទាប់ពីបើកកង់បីឥណ្ឌាមួយគ្រឿង បើកក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុករថយន្តតាក់ស៊ីApp ក្រុមហ៊ុន LM CAR ដែលបើកបរបំពានភ្លើងស្តុប នៅចំណុចផ្លូវបំបែកជាបួន បណ្តាលឱ្យរងការខូចខាតបង្កការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០៖១០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចស្តុបពេទ្យអង្គឌួង ផ្លូវបំបែកជាបួន លើផ្លូវនរោត្តម កែងផ្លូវលេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់បានឃើញកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IA-5896 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចស្តុបពេទ្យអង្គឌួង(កន្លែងកើតហេតុ)

    July 22, 2021
  • កូវីដ-១៩

    រដ្ឋបាលខេត្តសៀមរាប ប្រកាសបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៧នាក់ សម្រាប់ថ្ងៃទី២១ ខែកក្កដានេះ ខណៈអ្នកជាសះស្បើយមានចំនួន១១៣នាក់ និង អ្នកស្លាប់ថ្មីចំនួន ២នាក់ ដូច្នេះគិត មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣.៤២០នាក់ , ព្យាបាលបានជាសះស្បើយចំនួន១.៦០៩នាក់ , ស្លាប់ចំនួន៣៣នាក់ និង ចំនួន១.៧៧៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។ ព័ត៌មានលម្អិត សូមមើលសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖

    July 22, 2021
  • ព័ត៌មានជាតិ

    តាមការបញ្ជាក់ពី មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីខេត្តសៀមរាប មានការរីករាលដាលនៃជំងឺកូវីដ-១៩ កើនឡើងជាប្រចាំពីមួយថ្ងៃទៅមួយថ្ងៃ អាជ្ញាធរខេត្ដបានសម្រេចយកភោជនីយដ្ឋាន វិមានមង្គល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាទីតាំងទី៥ សម្រាប់ដាក់ព្យាបាលអ្នកមានជំងឺកូវីដ-១៩ ដែលមានកំរិតស្រាល បន្ទាប់ពីទីតាំងដែលបាននឹងកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ មិនមានគ្រែគ្រប់គ្រាន់សម្រាប់ដាក់អ្នកជំងឺ។ មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យទីតាំងទី៥ នៅល្ងាចថ្ងៃទី២១ ខែកក្កដានេះ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប បញ្ជាក់ថា ការសម្រេចយកភោជនីយដ្ឋាន វិមានមង្គល ជាទីតាំងសម្រាប់ដាក់អ្នកជំងឺដើម្បីព្យាបាលជំងឺកូវីដ-១៩នេះ គឺដើម្បីសម្រួលដល់កន្លែងព្យាបាលអ្នកជំងឺមួយចំនួនទៀត ក្នុងក្រុងសៀមរាប ខណ:អ្នកវិជ្ជមានកូវីដ-១៩ មានការកើនឡើងជាបន្ដបន្ទាប់គួរឲ្យកត់សម្គាល់។ ឯកឧត្តមបន្ថែមថា

    July 22, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពី មន្ទីរសុខាភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានជូនដំណឹងដ៏ក្រៀមក្រំមួយ ដោយលោកយាយ​ ជឹម​ ជន​ អាយុ៨២ឆ្នាំ​ ត្រូវជាប្រពន្ធលោកតា​ សាំង​ ម៉ោញ​ អាយុ​៨៧ឆ្នាំ​ បានទទួលអនិច្ចកម្មហេីយ​នៅវេលាម៉ោង​ ៤:១៥នាទីទៀបភ្លឺ​ ថ្ងៃទី២២​ កក្កដា​ ២០២១។ សូម​ជម្រាប​ជូន​ថា​ លោកតា​ លោកយាយ​ ទាំង​២​នាក់​បានចេញ​រោគសញ្ញា​កូវីដនៅ​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០២១​ ហេីយ​ត្រូវ​បាន​យក​វត្ថុ​វិភាគ​នៅមន្ទីរពេទ្យ​បង្អែក​ឯកភ្នំ​ នា​​ថ្ងៃទី​១២​ ខែកក្កដា ឆ្នាំ២០២១​ លទ្ធផល​គឺ​វិជ្ជមាន​ទាំង​ពីរ​នាក់​តាយាយ​ ដោយសារ​ស្ថានភាព​សុខភាព​​របស់​ពួកគាត់​ធ្ងន់ធ្ងរ​ មន្ទីរពេទ្យ​បង្អែក​ឯកភ្នំ​ក៏​បាន​បញ្ជូន​ពួក​គាត់​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​។

    July 22, 2021