Khmernote Media
  • ព័ត៌មានជាតិ

    នៅយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា កន្លងមក ក្រសួងបានចាត់វិធានការជាបន្តបន្ទាប់ចំពោះជនឆ្លៀតឱកាស ដែលបានយកឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ទៅធ្វើអាជីវកម្មបន្ត ដែលខុសពីគោលការណ៍កំណត់ថា ឧបករណ៍នេះអាចទិញបានតែក្នុងគោលដៅប្រើប្រាស់ប៉ុណ្ណោះ។ ជាក់ស្តែង ក្រោយពីបានស៊ើបអង្កេតយ៉ាងជាក់លាក់រួចមក ក្រសួងបានកំណត់មុខសញ្ញាជនឆ្លៀតឱកាសទាំងនោះ ហើយបានចុះទៅចាត់វិធានការភ្លាមៗនៅទីតាំងចំនួន ៥ និងរឹបអូសបានឧបករណ៍តេស្តចំនួន ៤.២៥០គ្រឿង ដែលឧបករណ៍តេស្តទាំងនោះបានបញ្ជាទិញពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ការទិញឧបករណ៍តេស្តពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍យកទៅធ្វើអាជីវកម្មបន្តនេះ ពុំបានផ្តល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋឡើយ ក៏ប៉ុន្តែបែរជានាំឱ្យប្រជាពលរដ្ឋខាតបង់ថវិកា ស្របពេលដែលកំពុងជួបការលំបាកពីជំងឺកូវីដ-១៩។ បច្ចុប្បន្ន ក្រសួងកំពុងបន្តនាំចូលឧបករណ៍តេស្តរហ័សនេះ មកចែកចាយក្នុងតម្លៃដើមត្រឹមតែ ៣,៧ដុល្លារអាម៉េរិក ហើយធ្វើការចែកចាយបន្តពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ជាមធ្យមក្នុងមួយថ្ងៃចំនួន ៣៥០ ប្រតិបត្តិការបញ្ជាទិញរបស់ក្រុមហ៊ុន សហគ្រាស

    July 21, 2021
  • ព័ត៌មានជាតិ

    ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជម្រុញដល់លោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបទល្មើសវិធានក្រសួងសុខាភិបាល ដែលបង្កឱ្យមានហានិភ័យរីករាលដាលជំងឺកូវីដ១៩។ ក្នុងករណីដែលបណ្តែតបណ្តោយឱ្យមានការបើកក្លឹបកម្សាន្តជួបជុំគ្នាផឹកស៊ី ច្រៀងរាំសប្បាយល្មើសវិធានក្រសួងសុខាភិបាល គឺលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ ហើយកុំឆ្លើយថា បទល្មើសកើតហើយ មិនដឹងនោះ។ បន្ទាប់ពីមានបទបញ្ជារបស់ ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងជាច្រើននាក់ ជាមួយនឹងមធ្យោបាយដោយរថយន្តជាច្រើនគ្រឿង ដឹកនាំដោយលោកលោកស្រីស្នងការរង នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បង្កើនចេញល្បាតត្រួតពិនិត្យរឹតបន្តឹងសន្តិសុខ នៅក្នុងភូមិសាស្ត្រទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ។ ដើម្បីស្វែងរកចាត់វិធានការបង្ក្រាបចំពោះទីតាំង ប្រកបមុខរបរ

    July 21, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច ខណៈម្ចាស់ទុកនៅផ្ទះ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្សារព្រៃព្នៅ ក្នុងខណ្ឌព្រែកព្នៅ រួចជិះរត់ត្រូវបានម្ចាស់ម៉ូតូជិះដេញតាមពីក្រោយ និងស្រែកចោរៗ ឆ្លងកាត់ខណ្ឌមានជ័យ ជួបកម្លាំងល្បាត អន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ កំពុងល្បាតប្រទះឃើញ ក៏ចេញប្រដេញតាម រហូតមកដល់ចំណុចក្បែរនៅសួនវឌ្ឍនៈតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ប្រទះទើបអាចឃាត់ខ្លួនបាន។ ជនសង្ស័យមានឈ្មោះ សុខ លីម ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរើសអេតចាយ ស្នាក់នៅក្បែរកន្លែងកើតហេតុ។ តាមការរៀបរាប់ពីជនរងគ្រោះភេទប្រុស ជាជនជាតិវៀតណាម បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានទុកម៉ូតូ ១គ្រឿងម៉ាក ឌ្រីមសង់

    July 21, 2021
  • ព័ត៌មានជាតិ

    (ខេត្តស្វាយរៀង)៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀង បានចុះត្រួតពិនិត្យទំនិញនៅទីតាំង ម៉ាត ផ្ទះលក់ទំនិញ ដែលស្ថិតក្នុងក្រុងស្វាយរៀង។ ក្នងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញអាល់កុលមានសារធាតុមេតាណុលចំនួន ១០០លីត្រ និងទំនិញខូចគុណភាពចំនួន ១៥គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតរួច ម្ចាស់ទំនិញបានយល់ព្រមប្រគល់ទំនិញ និងព្រមផ្តិតមេដៃដើម្បីបញ្ឈប់ការចរាចរទំនិញគ្មានគុណភាពបន្តទៀត៕ ប្រភព​៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង

    July 21, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រមូលផ្តុំគ្នាតវ៉ា របស់ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ រួមទាំងដាក់សំណើរសុំមកគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិកាដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដូចតទៅ៖ ១. ស្នើសុំដំឡើងទម្ងន់ ឬដឹកជញ្ជូនលើទម្ងន់ក្នុងចន្លោះចាប់៩តោន ទៅ ១៥តោន តាមប្រភេទរថយន្តធុនធ្ងន់ បន្ថែមពីលើទម្ងន់នៃច្បាប់បានកំណត់។ ២. ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា ៣. ស្នើសុំដោះលែងយានយន្តទាំងឡាយណាដែលកំពុងឃាត់ទុកមួយឆ្នាំឱ្យចរាចរណ៍ដឹកជញ្ជូនបាន។ ក្រសួងសូមបញ្ជាក់ជូនថា សំណើរសុំទាំង ៣ចំណុចខាងលើ មិនអាចដោះស្រាយតាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទបប្បញ្ញត្តិដូចមានចែងក្នុង មាត្រា២៦

    July 21, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ពុទ្ធបរិស័ទ ដែលបានទៅ​​ ឬមានទំនាក់ទំនងជាមួយព្រះសង្ឃ​ និងឧបាសក ដែលគង់/រស់នៅក្នុងវត្ត​ ជុំ ដែលមានទីតាំងស្ថិតនៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៧ ខែកក្កដា​ ឆ្នាំ២០២១ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ ដោយមូលហេតុ ព្រះសង្ឃ​ ៤ អង្គ ត្រូវបានធ្វើតេស្តរកឃើញ វិជ្ជមាន កូវីដ១៩។ ប្រភពឆ្លង មកពី​និស្សិតស្នាក់នៅក្នុងវត្តម្នាក់ បានឆ្លងមេរោគ

    July 21, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា កម្ពុជានឹងទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង(ស៊ីណូហ្វាម) ចំនួន ១លានដូសបន្ថែម ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ស្អែកនេះ។ គិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន បានប្រមាណជាង ៦លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជា ៦២.០២% ធៀបនឹងគោលដៅចំនួន ១០លាននាក់។ កន្លងមក ក៏ដូចជាបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ

    July 21, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់សុខាភិបាល បានបញ្ជាក់ពីគុណតម្លៃថ្នាំបុរាណចិន «LIANHAU GINGWEN» ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈបណ្តាប្រទេសមួយចំនួនក៏បានយកឱសថនេះទៅប្រើប្រាស់ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ឱសថ LIANHAU GINGWENនេះ ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិនតាំងពីឆ្នាំ២០០៣ នៅពេលដែលមានការផ្ទុះឡើងនូវជំងឺសា និងជំងឺគ្រុនផ្តាសសាយបក្សីH1N1 ដើម្បីព្យាបាលអ្នកជំងឺ ដែលមានបញ្ហារលាកផ្លូវដង្ហើម។ លោកជំទាវវេជ្ជបណ្ឌិតបន្តថា ការប្រើប្រាស់ឱសថបុរាណចិនសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេ។ ហើយការប្រើឱសថនេះ ជាវិធីសាស្ត្រក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ ដោយមានការគិតពិចារណាខ្ពស់ មិនមែនជាការប្រើប្រាស់ប្រថុយប្រថាន ដូចការលើកឡើងរបស់ជនមួយចំនួននោះឡើយ។ លោកជំទាវវេជ្ជបណ្ឌិតបន្តទៀតថា ឱសថបុរាណចិន Lianhua

    July 21, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ សមត្ថកិច្ច បានឲ្យដឹងថា ទូកមួយគ្រឿងបានឆាបឆេះជាអគ្គិភ័យពេលកំពុងបើកបរក្នុងសមុទ្រ កោះរ៉ុង វេលាម៉ោង១០កន្លះព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចចន្លោះផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ទូកដែលឆេះនេះជាទូកដឹកបន្លែទំហំទទឹង៣.៤ម៉ែត្របណ្តោយ ១៣ម៉ែត្រ ម៉ាស៊ីន១៣០សេស ម្ចាស់ទូកឈ្មោះ រត្ន័ ឧត្តម ភេទប្រុស អាយុ២៦ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ យោងតាមការបំភ្លឺប្រាប់សមត្ថកិច្ចពីអ្នកបើកបរទូក ឲ្យដឹងថានៅលើទូកមានមនុស្សចំនួន១១នាក់ ស្រី០៥នាក់ មានទាំងមនុស្សចាស់និងក្មេងតូចផង បានចេញដំណើពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ឆ្ពោះទៅផែ៥២ ក្នុងសង្កាត់១

    July 21, 2021
  • កូវីដ-១៩

    នៅថ្ងៃទី21 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 812នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 740នាក់ និងមានអ្នកបាត់បង់ជីវិត 19នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 69,608នាក់, ករណីជាសះស្បើយសរុប 61,779នាក់ និងស្លាប់សរុប 1,168នាក់៕

    July 21, 2021