- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា បើមិនមានការប្រែប្រួលអ្វីនោះទេ វ៉ាក់សាំង AstraZeneca ប្រមាណ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១នេះ ក្នុងខណៈនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ នឹងអញ្ជើញទៅទទួលវ៉ាក់សាំងដោយផ្ទាល់ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ។ សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា ដែលជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន
July 21, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ និងមានទំនាក់ទំនងជាមួយទីតាំងក្រោមនេះ ដើម្បីសុវត្ថិភាពសូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ដោយសារទីតាំងទាំងនោះពាក់ព័ន្ធជាមួយករណីកូវីដ។ ទីតាំងនោះមាន៖ 1. ហាងសាច់អាំង GOGI BBQ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១២៖២០ ដល់ ១៣៖៤០ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) រួមជាមួយមិត្តភក្តិ
July 21, 2021 - កូវីដ-១៩
ខេត្តតាកែវ៖ យោងតាមការបញ្ជាក់របស់ ស្នងការនគរបាលខេត្តតាកែវ បានចេញរបាយការណ៍សង្ខេប ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងថ្មី ១០៦នាក់ទៀត និងជាសះស្បើយ ៥៤នាក់ ក្នុងនោះមានមន្រ្តីនគរបាលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់ផងដែរ។ មកទល់ពេលនេះ ខេត្តតាកែវ ចំនួនអ្នកឆ្លងកូវីដ-១៩ ទិន្នន័យសរុប គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ អ្នកឆ្លងសរុប ៤,២២៨ នាក់ ខណៈអ្នកជាសះស្បើយ ២,៦៨០ នាក់ អ្នកស្លាប់ ៦៨នាក់ ៕
July 21, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្តឡង់គ្រីស័របុកនិងកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុបន្ទាប់ពីជិះម៉ូតូចេញពីលេងកូន បានទាក់ដៃចង្កូតជាមួយរថយន្តបណ្ដាលឲ្យដួលមកកណ្ដាលផ្លូវ កាលពីវេលាម៉ោង១០៖២០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងព្រៃស ត្រង់ចំណុចទល់មុខ PARK Cafe ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ អ៊ី ឌូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Let’s ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HG-8009
July 21, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ការព័ទ្ធយកសំណាកចល័តនៅតាមទីតាំងដែលមានហានិភ័យខ្ពស់ គឺជាវិធានថ្មីមួយ នៃប្រតិបត្តិការ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នៃខេត្តព្រះសីហនុ។ ប្រសិនបើយើងមិនចាត់វិធានការទាន់ពេលវេលា ដោយទុកឱ្យវាឆ្លងរាលដាលអស់កំរិត ទើបយើងស្រាវជ្រាវនោះ គឺការឆ្លងនឹងមានទំហំកាន់តែធំឡើង តាមបទពិសោធន៍ទីកន្លែងដែលមានការលក់ដូរ និងប្រមូលផ្តុំ គឺជាកន្លែងដែលមានការឆ្លងរាលដាលច្រើន ដូច្នេះគឺយើងបានចាត់វិធានការបន្ទាន់ដោយព័ទ្ធយកសំណាក នៅតាមទីតាំងទាំងនោះ ដើម្បីស្វែងរកអ្នកមានវិជ្ជមាន ជំងឺកូវីដ-១៩ យកទៅព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីកាត់ផ្តាច់ការចម្លងបន្ត។ គិតចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ
July 21, 2021 - ព័ត៌មានជាតិ
កោះកុង៖ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា គ្រូពេទ្យរកឃើញក្រុមមន្រ្តីរាជការស៊ីវិលសរុបជាង១០នាក់ហើយដែលមានវិជ្ជមានកូវីដ ក្រោយយុទ្ធនាការធ្វើតេស្តរហ័សអស់ពេល៣ថ្ងៃមកនេះតាមការណែនាំរបស់អភិបាលខេត្ត។ យ៉ាងហោចណាស់មានមន្រ្តីរាជការ១០នាក់/ស្រ្តី៣នាក់ ដែលរកឃើញមានវិជ្ជមានកូវីដ១៩ ជាប្រភេទជំងឺកូវីដកម្រិតស្រាលប៉ុណ្ណោះដោយគ្រូពេទ្យអាចគ្រប់គ្រងព្យាបាលបានយ៉ាងល្អ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែកក្កដានេះ ។ បើតាមការបញ្ជាក់របស់លោក ទូ សាវុធ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកោះកុង។ លោកអភិបាលរងខេត្ត សង្កត់ធ្ងន់ដែរថា ៣ថ្ងៃមកនេះ មានមន្រ្តីរាជការតាមមន្ទីរអង្គភាពនីមួយៗជុំវិញបានអនុវត្តទៅតាមការណែនាំរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះសុខភាពខ្លួនឯងផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីជៀសវាងផុតពីការឆ្លងជំងឺកូវីដ១៩។ មន្រ្តី១០នាក់ដែលរកឃើញមានវិជ្ជមានបានបញ្ចូនទៅសម្រាកព្យាបាលនៅអគារព្យាបាលវិទ្យាល័យកោះកុងរួចរាល់ហើយ ក្រោមពិនិត្យតាមដានបន្ថែមរបស់ក្រុមគ្រូពេទ្យនៅទីនោះ។ ក្រៅពីការតេស្តលើក្រុមមន្រ្តីរាជការទូទាំងខេត្ត រដ្ឋបាលខេត្តនឹងពិនិត្យបន្តការធ្វើតេស្តរហ័សចំពោះពលរដ្ឋដែលរស់នៅក្នុងផ្ទុះជំងឺកូវីឌខ្លាំងជាងគេ ក្នុងគោលបំនងដើម្បីទប់ស្កាត់ការរីករាលដាលបានទាន់ពេលវេលាបំផុត។ តាមលោកទូ សាវុធ ក្រុមការងារជំនាញនឹងចុះទៅធ្វើតេស្តយកសំណាកនៅឃុំថ្មស ស្រុកបូទុមសាគរ
July 21, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានដឹកនាំគណៈប្រតិភូ និងគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ចុះដោះស្រាយ និងពិនិត្យសំណូមពរបស់តំណាងក្រុមយានយន្តដឹកជញ្ជូន លើបញ្ហាដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល។ តំណាងរបស់យានយន្តដឹកជញ្ជូនទាំង ៥រូបបានស្នើសុំដំណោះស្រាយ ៣ចំណុចដែលខុសពីច្បាប់ និងឯកសារគតិយុត្តិ រួមមាន៖ ១. ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៥
July 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះស្មៅគុម្ពត្រែង នៅចំណុចដីឡូត៍ទុកចោលមួយកន្លែង (ក្រោយរោងអ្នកតាប៉័ងតោ) ផ្អើលដល់បងប្អូនអ្នកភូមិភ្ញាក់ពីដំណេកទៅជួយពន្លត់ដែរ តែមិនរលត់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ហៅរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់បានទាន់ពេលវេលា ។ ហេតុការណ៍អគ្គិភ័យនេះកើតឡើងកាលពីម៉ោង០១:២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើតាមសម្ដីមីងម៉ាប់ជាអ្នកភូមិរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់សង្ស័យថា មានក្រុមជនអនាថាគ្មានផ្ទះសំបែង យកខ្សែភ្លើងពីណាមកដុតយកស្ពន់ទៅលក់ តែបែរជាឆាបឆេះដើមត្រែងនិងស្មៅងាប់ៗ រាលដាលចេញជាអណ្ដាតភ្លើងយ៉ាងខ្លាំងហើយក៏គេចខ្លួនបាត់ទៅ ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនអ្នកភូមិភ្ញាក់ពីដំណេកទៅជួយពន្លត់ដែរ តែមិនរលត់ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ហៅរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១គ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ។ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម
July 21, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាងសាច់អាំង GOGI BBQ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១២ និង២០នាទី ដល់ ១៣ និង៤០នាទី ដោយមូលហេតុ មានអ្នកជំងឺ កូវីដ១៩ (COVID-19) រួមជាមួយមិត្តភក្តិ សរុបមានគ្នា ៣ នាក់ បានចូលទៅហូបសាច់អាំងនៅទីតាំងខាងលើនេះ។ បុគ្គលិកទាំងអស់នៅហាងនេះ ត្រូវបានធ្វើតេស្ដ និងទទួលបានលទ្ធផលអវិជ្ជមាន។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់
July 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ជនជាតិចិនប្រុសស្រីចំនួន០៤នាក់ បានជួលកាណូតទេសចរណ៍មួយគ្រឿង ជិះកម្សាន្តលំហែអារម្មណ៍ ស្រូប ខ្យល់អាកាសបរិសុទ្ធ នៅតាមដងទន្លេមេគង្គ និងទន្លេចតុមុខ មកដល់កណ្តាលទន្លេស្រាប់តែឈ្លោះប្រកែកគ្នា ស្រាប់តែបុរសជនជាតិចិនម្នាក់លោតចូលទៅក្នុងទឹកទន្លេ បន្ទាប់មកស្រាប់តែនារីម្នាក់ទៀតលោតទៅតាមក្រោយ ត្រូវបានម្ចាស់ទូកជួយសង្គ្រោះបានបុរសម្នាក់ស្រង់យកមកលើគោក ចំណែកនារីរងគ្រោះបានលិចទៅក្នុងទឹកទន្លេបាត់ស្រមោល។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមការបញ្ជាក់ពីម្ចាស់ទូកបានឲ្យដឹងថា ដំបូងឡើយមានជនជាតិចិនប្រុសស្រីចំនួន០៤នាក់(ស្រីម្នាក់) បានមកជួលទូករបស់គាត់ក្នុងតម្លៃ៣០ដុល្លារ កម្សាន្តលំហែអារម្មណ៍ស្រូបខ្យល់អាកាសបរិសុទ្ធ នៅតាមដងទន្លេមេគង្គ និងទន្លេចតុមុខ មកដល់កណ្តាលទន្លេ ហើយគាត់ក៏បានបើកទៅដល់ត្រើយម្ខាង រួចក៏បានវិលត្រឡប់មកវិញ ខណៈដែលបើកមកដល់ពាក់កណ្តាលទន្លេ ស្រាប់តែជនជាតិចិនប្រុសស្រី ០២នាក់ ដែលជាគូសង្សារនឹងគ្នានោះ
July 20, 2021









