Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩​ បានចេញសេចក្ដីជូនដំណឹង និងសូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានជួប ឬមានទំនាក់ទំនងជាមួយបុគ្គលឈ្មោះ ធឿន ប៊ុនពេជ្រ ភេទប្រុស អាយុ ៣០ឆ្នាំ ដែលមានទីលំនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សូមតាមដាន សុខភាព របស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ។ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ប្រសិនបើដឹងពីដំណើរ របស់បុគ្គលខាងលើ ឬ

    July 19, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់របស់ អភិបាលខណ្ឌចំការមន ទៅកាន់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មានព្រះសង្ឃ និងឧបាសកចំនួន ៤៣អង្គ/នាក់ ក្នុងចំណោមអ្នកបានតេស្តសំណាក ១១៣អង្គ/នាក់ នៅវត្តទួលទំពូង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ១៩។ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង៤៣អង្គ/នាក់នៅវត្តទួលទំពូងនោះ គឺមានព្រះសង្ឃចំនួន២០អង្គ និងឧបាសកចំនួន២៣នាក់។ បច្ចុប្បន្នព្រះសង្ឃ និងឧបាសកទាំង ៤៣អង្គ/នាក់កំពុងគង់ និងសម្រាកព្យាបាលមណ្ឌលព្យាបាលទួលពង្រ ចំណែកអ្នកពាក់ព័ន្ធទាំងអស់តម្រូវឲ្យធ្វើចត្តាឡីស័កនៅក្នុងវត្តទួលទំពូង ហើយវត្តក៏ធ្វើការបិទខ្ទប់មិនអោយមានការចេញ-ចូលផងដែរ ៕

    July 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ សំឡេងផ្ទុះស៊ីទែន ប្រេងសាំងលាន់ឮ ទ្រហឹងធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរមានការភ្ញាក់ផ្អើលនាំគ្នាទៅ ចោមរោម មើលក្នុងស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិចដែលផ្ទុះកក្រើកនេះ បណ្ដាលឲ្យកម្មករម្នាក់វ័យប្រហែល៤០ឆ្នាំជាងបានស្លាប់បាត់បង់ជីវិត នៅកន្លែងដែលចុះទៅផ្សារស៊ីទែននោះ ត្រូវបានកម្មករដែលធ្វើការជាមួយនាំគ្នាចុះទៅមើល និងលើកយកមកក្រៅតែជនរងគ្រោះបានស្លាប់បាត់ហើយ។ ហេតុការណ៍ផ្ទុះស៊ីទែនប្រេងនេះ បានកើតឡើងកាលពីវេលាម៉ោង០១៖២០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្នុងស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិចដែលកំពុងជួសជុលមួយ ស្ថិតនៅតាមផ្លូវលេខ១៨២ ម្តុំបុរីកីឡា ជិតអតីតកន្លែងធ្វើស្លាកលេខ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនពេលកើតហេតុ ដោយសារស្ថានីយប្រេងឥន្ទនៈកើតហេតុខាងលើ កំពុងបន្តការជួសជុលនៅឡើយ ចំណែកឯស៊ីទែនស្តុកប្រេងឥន្ទនៈ ដោយជនរងគ្រោះចុះធ្វើការផ្សារស៊ីទែននោះ ប៉ុន្តែស៊ីទែននោះមិនមានប្រេងនោះទេ ខណៈពេលកំពុងផ្សារ ក៏ធ្លាក់កំទេចផ្សារហើយស៊ីទែននៅមានចំហេះ ក៏ផ្ទុះលាន់ត្រហឹងតែម្តង។

    July 19, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់បានបង្ហាញឲ្យឃើញថា ព្យុះទី ៦ ឈ្មោះ «IN-FA» ដែលបានកើតនៅលើសមុទ្រប៉ាស៊ីហ្វិក កាលពីវេលាម៉ោង០១យប់ម្សិលមិញនោះ នៅថ្ងៃនេះបានវិវត្តន៍ទៅជាព្យុះទីហ្វុង និងដើរតម្រង់ឆ្ពោះ ទៅខាងកើតប្រទេសចិន។ នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះមានវិសម្ពាធមួយ ដែលស្ថិតនៅក្នុងសមុទ្រចិនគៀកនឹងហុងកុង បានបង្កើនឥទ្ធិពលទៅជាកូនព្យុះថ្មីទី៧ ឈ្មោះ សេមប៉ាកា “CEMPAKA” នៅភាគខាងលើសមុទ្រចិនខាងត្បូង នឹងធ្វើដំណើរឆ្ពោះចូល ទៅភាគខាងត្បូងប្រទេសចិន ។ យោងតាមការព្យាករជ្រលងនៃកូនព្យុះ សេមប៉ាកា “CEMPAKA” រួមជាមួយខ្យល់មូសុងនិរតីខ្លាំង ដោយភ្ជាប់ជាមួយប្រព័ន្ធសម្ពាធទាប់ ITCZ នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា។

    July 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្រោយមានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់មួយប្រាវ មានដើមក្ងោកមួយដើម នៅក្រោយវិទ្យាល័យទួលស្វាយព្រៃ បានបាក់រលំសង្កត់លើរថយន្តតូរីសមួយគ្រឿង បណ្ដាលឲ្យរងការខូចខាតតែសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៥០នាទីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២០៣ ស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។ មុនពេលកើតហេតុ ម្ចាស់បានបើករថយន្តរបស់ខ្លួន ប្រភេទតូរីស១២កៅដី ពណ៌លឿង ពាក់ស្លាកលេខកណ្ដាល 2C-9569 ចតក្រោមដើមក្ងោកខាងលើដើម្បី ហូបបាយ ខណៈនោះក៏មានខ្យល់កន្ត្រាក់យ៉ាងខ្លាំងស្រាប់តែដើមក្ងោកដែលពុកផុយគល់រលំសង្កត់លើរថយន្តតែម្តងបណ្តាលឲ្យកំពិតដំបូលរថយន្ត។ ក្រោយកើតហេតុ ម្ចាស់រថយន្តបានយករថយន្តចេញទៅជួលជុលខ្លួនឯង រីឯដើមក្ងោ ត្រូវបានកម្លាំងសណ្ដាន់ធ្នាប់ខណ្ឌបឹងកេងកង ចុះមកកាត់ជាកំណាត់ៗ ដើម្បីកុំអោយមានការកកស្ទះ ដល់អ្នកដំណើរ ៕ ដោយ៖ បងម៉េង ខ្មែរណូត

    July 19, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ រថយន្ត Toyota Prius មួយគ្រឿងបានបុកម៉ូតូ Nex ដែលជិះដោយបុរសពីរនាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ឯរថយន្តបង្កហេតុបានបើកបន្តទៅមុខប្រហែល ៥០ម៉ែត្រក៏ធ្លាក់ចូលក្នុងដីឡូត៍ ហើយអ្នកបើកបរបានគេចខ្លួនបាត់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ កាលពីវេលាម៉ោង០៩៖១០នាទីយប់ ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខាងជើង ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ (ថ្មី) តាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សពបុរសរងគ្រោះទាំង២នាក់ខាងលើគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ស៊ុយហ្ស៊ុយគីនិច(Suzuki Nex) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AF-2197

    July 19, 2021
  • កូវីដ-១៩

    នៅថ្ងៃទី19 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 790នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 1087នាក់ និងមានអ្នកបាត់បង់ជីវិត22នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 67,971នាក់, ករណីជាសះស្បើយសរុប 60,017នាក់ និងស្លាប់សរុប 1,128នាក់៕

    July 19, 2021
  • កីឡា

    ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៥៥នាក់,ជាសះស្បើយចំនួន ១១៦នាក់ និងស្លាប់ចំនួន ៦នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ​១៣នាក់ ២- ស្រុកកំចាយមារ ចំនួន ​៥៤នាក់ ៣-ស្រុកព្រះសេ្ដច ចំនួន ​៤១នាក់ ៤- ស្រុកពាមរក៍ ចំនួន​ ១៣នាក់ ៥- ស្រុកកញ្ច្រៀច ចំនួន​ ៨នាក់

    July 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសជនជាតិចិន និងនារីជនជាតិចិន-វៀតណាម ចំនួនជិត៩០នាក់ ត្រូវបានកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ធ្វើឃាត់ខ្លួនបន្ទាប់ពីឆ្មក់ចុះបង្ក្រាបទីតាំងក្លឹបកម្សាន្តលួចលាក់ ដែលបើកដំណើរការបង្កប់ក្លឹបកម្សាន្ត និងសង្ស័យមានពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន(ថ្នាំក្រវី) នៅក្នុងអាគារ ដែលកំពុងតែជួសជុលមួយកន្លែងកម្ពស់១២ជាន់ កាលពីវេលាម៉ោង ១២៖១០នាទីរំលងអាធ្រាត្រ ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយអតីតក្លឹបកម្សាន្ត X2 លើផ្លូវ៥៥ កែងផ្លូវ២២២ ស្ថិតក្នុតសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ ធ្វើឡើងដោយមានការដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងនគរបាលរាជធានីភ្នំពេញ ដោយមានកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអន្តរាគមន៍(កិច្ចការពិសេស SDU របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ) សហការជាមួយកម្លាំងការិយាល័យ ព្រហ្ម

    July 19, 2021
  • ព័ត៌មានជាតិ

    (ខេត្តបន្ទាយមានជ័យ)៖ នៅយប់ថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីសាខាអគ្គនាយកដ្ឋាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យរថយន្តដឹកទំនិញចម្រុះដែលសង្ស័យមានផ្ទុកនូវទំនិញគ្មានគុណភាពពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា ត្រង់ចំនុចខាងកើតច្រកបឹងត្រកួនចម្ងាយប្រមាណ ១គម ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្នងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញជាប្រភេទកម្ទេចមីដែលជាកាកសំណល់មីកញ្ចប់បានចំនួន ៨៩ការ៉ុង ស្មើនឹង ១៤២,៤០០កញ្ចប់តូច សរុប២. ២២៥ គីឡូក្រាម។ បន្ទាប់ពីធ្វើកំណត់ហេតុដកហូតរួច ម្ចាស់ទំនិញបានយល់ព្រមប្រគល់ទំនិញ និងព្រមផ្តិតមេដៃដើម្បីបញ្ឈប់ការចរាចរទំនិញគ្មានគុណភាពបន្តទៀត៕

    July 19, 2021