Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ដោយពិនិត្យឃើញថា ខេត្តកោះកុងត្រូវការចាំបាច់នូវអគារសង្គ្រោះបន្ទាន់ សម្រាប់ត្រៀមព្យាបាលអ្នកកើតកូវីដ-១៩ ដែលមានអាការ:ធ្ងន់ធ្ងរ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក​ និងជាប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក ​ បានត្រួតពិនិត្យ និងសម្រេចកំណត់យកទីតាំងអតីតអគាររដ្ឋបាលខេត្តកោះកុងចាស់ ធ្វើជាអគារសម្រាប់សង្រ្គោះព្យាបាលបន្ទាន់ចំពោះអ្នកជំងឺកូវីដ១៩ ដែលមានអាការៈធ្ងន់ធ្ងរ​ដែរអគារនេះស្ថិតនៅក្នុងភូមិ ០១សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ​ ខេត្តកោះកុង។ បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បាន​បញ្ជាក់ថា យោងតាម​ការចាំបាច់ចំពោះមុខលើការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ ឯកឧត្តម ហ៊ុន ម៉ាណែត

    July 17, 2021
  • កូវីដ-១៩

    នៅថ្ងៃទី17 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 836នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 928នាក់ និងមានអ្នកបាត់បង់ជីវិត24នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 66,336នាក់, ករណីជាសះស្បើយសរុប 57,955នាក់ និងស្លាប់សរុប 1,076នាក់៕

    July 17, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ នារីម្នាក់បើករថយន្ត PRIUS ឆ្លងផ្លូវបញ្ច្រាសបំណងបត់ចូលផ្លូវបេតុង និងឆ្លៀតប្រើទូរស័ព្ទដៃ បានពាក់កណ្ដាលផ្លូវ ស្រាប់តែត្រូវបុរសម្នាក់បើកម៉ូតូឌ្រីមសង់ ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វារខាងស្ដាំបែកកញ្ចក់ខូចខាតយ៉ាងដំណំ ចំណែកម៉ូតូរួញកង់ខាងមុខ រីឯបុរសម្ចាស់ម៉ូតូវិញរងរបួសធ្ងន់បាក់ដៃម្ខាងសន្លប់ស្ដូកស្ដឹង ត្រូវបានអ្នកដំណើរប្រទះឃើញ បញ្ជូនទៅគ្លីនិកឯកជនដែលនៅក្បែរកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩៖៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះនៅជិតផ្ទះសំណាក់ម្លិះលាភ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ភាគីម៉ូតូម៉ាកហុងដាឌ្រីមសង់(Honda Dream) ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1G-5930 មានឈ្មោះ រាម រី (Ream Rey) ភេទប្រុស ជាបុគ្គលិកក្រុមហ៊ុន

    July 17, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តឧត្តរមានជ័យ បានអោយដឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១៨៤ ករណី បន្ថែមទៀត នាថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន២.៥០៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ២.៣៣៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១៦៤

    July 17, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណា ប្រភេទថ្មី នៅលើសកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការប្រគល់បន្ថែមលើរថយន្តគិលានសង្គ្រោះចំនួន៧០គ្រឿងដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿង នេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុននៅកម្ពុជា នៅល្ងាចនេះ បានបញ្ជាក់ថា ជំនួយនេះ គឺផ្អែកលើវិធានការកិច្ចសហប្រតិបត្តិការ ដែលបានដាក់ ចេញជាមួយបណ្តាប្រទេសអាស៊ាន ដែលត្រូវបានប្រកាសដោយលោកអតីតនាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបិ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស កាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការ ងារជាច្រើនរបស់រដ្ឋាភិបាលជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លើសកលលោក។ រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើសុំរបស់រាជ រដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្ត ដូចជារថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិកចំនួន១០គ្រឿង

    July 17, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញចំពោះមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក មានទីតាំងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្ដែង។ ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការផ្សារឡើងវិញ គណៈកម្មការផ្សារអូឡាំពិក តម្រូវឲ្យអាជីវករ សន្តិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវអញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ លើកទី២ តាមកាលកំណត់របស់មន្ត្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន និងដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មីក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន។

    July 17, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញស្តីពីការបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ក្រោយពីមន្ត្រីសុខាភិបាលបានវិចខ្ចប់សពអ្នកជំងឺកូវីដ១៩ បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួចរាល់ ក្រុមគ្រួសារអាចទទួលយកសពទៅបូជានៅទីកន្លែងដែលបានកំណត់ដូចខាងក្រោម៖ រូបតំណាង ១- វត្តអង្គតាមិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ២- វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ  ៣- វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ៤- វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បញ្ជាក់៖ ក្រុមគ្រួសារបងប្អូនសាច់ញាតិរបស់សពអ្នកជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតអោយចូលរួមក្នុងពិធីបុណ្យសពបានត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល។

    July 17, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ សិល្បករកម្ពុជា បានឲ្យដឹងថា អតីតកីឡាប្រដាល់ដ៏ល្បីឈ្មោះ លោក អេ ភូថង បានវិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្នរូបលោកកំពុងសម្រាកព្យាបាលនៅស្តាតអូឡាំពិក។ គួរបញ្ជាក់ផងដែរថា លោក អេ ភូថង បានធ្វើតេស្តវិជ្ជមានកូវីដ តាំងពីចុងសប្ដាហ៍មុន ហើយរូបលោកក៏កំពុងមានជំងឺប្រចាំកាយ ដូចជាលើសជាតិអាស៊ីត ខ្លាញ់រុំបេះដូង សម្ពាធសរសៃបេះដូង និងលើសជាតិស្ករផងដែរ (បន្ដិច)។ បន្ទាប់ពីចូលសម្រាកព្យាបាលមួយរយៈមក ឥលូវអាការៈរបស់លោក អេ ភូថង បានធូរស្រាលច្រើនហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕

    July 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលរាជធានី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលរស់នៅក្នុងភូមិសាស្ត្រខណ្ឌទាំង ១៤ ឲ្យបានជ្រាបថា រដ្ឋបាលរាជធានី បានបង្កើតទីបញ្ជាការស្រាលពិគ្រោះយោបល់ គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកមានជំងឺកូវីដ-១៩ ដោយស្មគ្រ័ចិត្តតាមផ្ទះ និងក្រុមការងារត្រួតពិនិត្យទីតាំងបិទខ្ទប់ចត្តាឡីស័កដោយសារជំងឺកូវីដ-១៩ និងបានបង្ហាញលេខទូរស័ព្ទ មន្ត្រីនៃទីបញ្ជាការស្រាលពិគ្រោះយោបល់ គ្រប់គ្រងថែទាំ និងព្យាបាលជំងឺកូវីដ១៩ តាមផ្ទះនៃខណ្ឌទាំង១៤។ ខាងក្រោមនេះជាបញ្ជីរាយនាមក្រុមការងារ ទីបញ្ជាការស្រាល ពិគ្រោះយោបល់ គ្រប់គ្រងថែទាំ និងព្យាលជំងឺកូវីដ-១៩ តាមផ្ទះនៃខណ្ឌទាំង ១៤ ៖

    July 16, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ មន្ទីរពេទ្យកុមារអង្គរ បានឲ្យដឹងថា៖ ការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ជាលើកដំបូងនៅក្នុងមន្ទីរពេទ្យ ធ្វើឲ្យគណៈគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព និងសុវត្ថិភាព នៃអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ។ កង្វះខាតឧបករណ៍ធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ សម្រាប់អ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺទាំងអស់ ដែលមកកាន់មន្ទីរពេទ្យកុមារអង្គរ រួមទាំងឯកសណ្ឋានពាក់ការពារពិសេសសម្រាប់បុគ្គលិកពេទ្យ និងការរៀបចំបន្ទប់ដែលបំពាក់ដោយសម្ភារៈឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ (COVID-19 Ward) ដាច់ដោយឡែក គឺជារឿងសំខាន់ បន្ទាន់ហើយចាំបាច់បំផុតក្នុងពេលនេះ។ មន្ទីរពេទ្យកុមារអង្គរ សំណូមពរឲ្យមហាជនចូលរួមបរិច្ចាគត្រឹមតែ $១០ ឬច្រើនជាងនេះ ឥឡូវនេះ គឺអាចជួយឲ្យមន្ទីរពេទ្យកុមារអង្គរ មានឧបករណ៍សម្ភារៈទាំងអស់ខាងលើនេះបានប្រើប្រាស់ទាន់ពេលវេលា សម្រាប់ធានាសុវត្ថិភាព អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ រួមទាំងបុគ្គលិកមន្ទីរពេទ្យ និងសហគមន៍ទំាងមូល។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ

    July 16, 2021