Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដី សម្រេចបន្តបិទផ្សារដំដែក និងផ្សារកំពង់ក្ដី ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២សប្តាហ៍បន្តទៀត។ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា បន្តផ្អាកបិទផ្សារដំដែក ស្ថិតក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ក្នុងរយៈពេល១៤ថ្ងែ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ និងសម្រេចបន្តបិទផ្សារកំពង់ក្ដី ស្ថិតក្នុងភូមិកំពង់ក្ដី២ ឃុំកំពង់ក្ដី ស្រុកជីក្រែង រយៈពេល១៤ថ្ងែដូចគ្នា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    July 15, 2021
  • ចរាចរណ៍

    រូបភាពនៃគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើស្ពានតូចមួយ ដែលបង្ករអោយមានការខូចខាតរថយន្តចំនួន២គ្រឿង គឺរថយន្ត Toyota Prius និងរថយន្តធុនធំមួយគ្រឿងទៀត តែមិនបណ្តាលអោយមានអ្នករងរបួសនោះឡើយ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា បានបង្ហោះសារមួយឃ្លាជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នោះថា៖ “កាលពីដេីមឡេីយមានឡានតិច​ ហេីយច្រេីនតែឡាន​តូចៗទៀតផង​ តែពេលនេះដោយសារតែស្រុកទេសរឺកចំរេីន​ ឡានធំ​ក៏មានកំណេីន​ឡានតូចរិតតែមាន​កំណេីន​ ដូចច្នេះហេីយ​យេីងមានតែខិតខំពង្រីកផ្លូវ​ស្ពាន​តាមនេះ​ដែរ​ ដូចរូបភាពដែល​ខ្ញុំតែងតែ​បាននិង​កំពុងតែ​អនុវត្តន៍​រាល់ថ្ងៃ​នេះ​អីចឹង​ អ្នក​បេីកបរ​ទាំងឡាយ​ដែលតែងតែ​បំពាន​ទទួល​ខុសត្រូវ​ដោយ​ខ្លួនឯង​ចុះ​។”

    July 15, 2021
  • ព័ត៌មានជាតិ

    MC៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់សុខាភិបាល បន្តឱ្យប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ការចម្លងនៃរីវុសកូវីដ-១៩ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាម ពាក្យស្លោកដែលថា រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ ១៩ តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ ១៩ ខណៈដែលវីរុសនេះអាចនឹងរំកិលហួសបន្ទាត់ក្រហម ។ លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ទូទាំងប្រទេស បានមានប្រសាសន៍ថ្លែងប្រាប់អ្នកសារព័ត៌មានថា ការឆ្លងបន្តគ្នាពីបុគ្គល មួយទៅបុគ្គលមួយ ជាការព្រួយបារម្ភខ្លាំងមែនទែន ហើយប្រសិនបើបុគ្គលនិងក្រុមគ្រួសារ មិនមានការទទួលខុសត្រូវផ្ទាល់ខ្លួនឬគ្រួសារឱ្យបានច្បាស់លាស់នោះទេ ការឆ្លងរាលដាលវានឹងនៅតែបន្តកើនឡើងជាបន្តបន្ទាប់ ។ លោកជំទាវបន្តថា នៅពេលដែលការឆ្លងមានការកើនឡើងច្រើន ការបាត់បង់ជីវិតក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរ ។ បន្ថែមពីនោះទៀត អ្វីដែលសំខាន់បំផុតការអនុវត្តន៍នូវវិធានការមិនមែនប្រើប្រាស់ឱសថ បើមិនអនុវត្តវិធានការនេះឱ្យបានហ្មត់ចត់ទេនោះ ការចម្លងគឺវាកាន់តែ កើនទៅយើងនឹងអាចរំកិលស្ថានភាពនេះហួសពីបន្ទាត់ក្រហម

    July 15, 2021
  • សង្គម

    ដូចដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា ការទៅបន្តការសិក្សានៅក្រៅប្រទេសមិនមែនជារឿងងាយស្រួលឡើយ អាចនិយាយបានថាជួបឧបសគ្គច្រើន ដោយរឿងដំបូងដែលពិបាកនោះគឺការរស់នៅបែកពីក្រុមគ្រួសារ បន្ទាប់មកបរិយាកាសរស់នៅ អាកាសធាតុ អាហារហូបចុក និងរឿងជាច្រើនទៀតដែលអ្នកដែលទៅបន្តការសិក្សាត្រូវជួបប្រទះ និងខិតខំដើម្បីជំនះ។ យ៉ាងណាមិញ ដើម្បីផ្ដល់ជាចំណេះដឹង និងគន្លឹះសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅរៀនបន្ត ក្រុមការងារខ្មែរណូតបានធ្វើការសម្ភាសន៍ជាមួយយុវតីខ្មែរមួយរូបដែលបានតស៊ូរៀនសូត្ររហូតទទួលបានអាហាររូបករណ៍នៅប្រទេសជប៉ុន។ យុវតី តាំង មួយជូ ជាកូនអ្នកភ្នំពេញ បានទទួលអាហាររូបករណ៍រហូតដល់ ១០០% ពី MEXT scholarship 2017 របស់រដ្ឋាភិបាលជប៉ុន បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំ២០១៦ នៅវិទ្យាល័យបាក់ទូក។ យុវតីដែលបច្ចុប្បន្នកំពុងបន្តការសិក្សាឆ្នាំទី៤ នៅប្រទេសជប៉ុនរូបនេះបានឱ្យដឹងថា ដំបូងឡើយកញ្ញាមិនគិតថាបានទៅសិក្សានៅក្រៅប្រទេសទេ ដោយកាលនោះពេលប្រលងជាប់បាក់ឌុបភ្លាមៗ កញ្ញាបានដាក់ពាក្យរៀនជំនាញដែលចង់រៀននោះគឺជំនាញ កុំព្យូទ័រ។

    July 15, 2021
  • កូវីដ-១៩

    នៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 996នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 813នាក់ និងមានអ្នកបាត់បង់ជីវិត39នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 64,611នាក់, ករណីជាសះស្បើយសរុប 56,178នាក់ និងស្លាប់សរុប 1,025នាក់៕

    July 15, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីវករនៅក្នុងផ្សារចាឈូក ចំនួន ៥២នាក់ រួចមក អាជ្ញាធរស្រុកអង្គរជុំ បានសម្រេចបិទផ្សារចារឈូកជាបណ្តោះអាសន្ន ចាប់តាំងពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះតទៅ ដើម្បីកាត់ផ្តាច់ការចម្លងនៃជំងឺកូវីដ-១៩។ លោកអភិបាលស្រុកអង្គរជុំ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី១៤ ម្សិលមិញនេះ ក្រុមគ្រូពេទ្យបានសំណាកធ្វើតេស្តរកវិជ្ជមានកូវីដ-១៩ លើបងប្អូនជាអាជីវករ និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធសរុបចំនួន ៣៥២នាក់ ក្នុងនោះបានរកឃើញលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥២នាក់ ហើយនៅព្រឹកនេះ

    July 15, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអាជីវក​រ​លក់ដូរនៅផ្សារច្បារអំពៅ និងប្រជាពលរដ្ឋ ដែលដើរផ្សារច្បារអំពៅជាប្រចាំ ទៅធ្វើតេស្ត​រក​ មេរោគកូវីដ១៩ នៅ​ក្នុង​សាលាបឋមសិក្សាច្បារអំពៅ ចាប់ពីពេលនេះតទៅ។ ​ក្រោយរកឃើញ ក្រុម​សន្តិសុខ​ផ្សារ​ ​៣​នាក់ មាន​វិជ្ជមាន កូវីដ១៩ ​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ បានអំពាវនាវ​ដល់​បងប្អូន​ជា​ អាជីវករ​លក់ដូរ​ក្នុង និង​ក្រៅ​ផ្សារ​ទាំងអស់ទៅធ្វើតេស្ដ។​ ជាលទ្ធផល សម្រាប់ការធ្វើតេស្ដ នៅថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ បានរកឃើញអ្នកឆ្លង ចំនួន​១៧​នាក់បន្ថែមទៀត ក្នុង​នោះ​ ១៣​នាក់ ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង​ ៤​នាក់​លក់ដូរ​នៅ​ខាងក្រៅ​ផ្សារ។

    July 15, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ទីតាំងហាងមួយកន្លែងយីហោ “MOB” ដែលមានទីតាំងស្ថិតនៅលើផ្លូវ២១៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវបានកម្លាំងចម្រុះគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ចុះធ្វើការផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញថា មានការផឹកស៊ីជួបជុំគ្នាច្រើន មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ឡើយ។ ការចុះផ្អាកទីតាំងហាងខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ដោយគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានសម្រេចធ្វើកិច្ចសន្យាផ្អាកអាជីវកម្មហាង “MOB” ជា បណ្ដោះអាសន្នតែពុំបានឃាត់ខ្លួន នរណាម្នាក់ឡើយ ដោយសារម្ចាស់ហាង បានសហការជាមួយសមត្ថកិច្ច។ អភិបាលរងខណ្ឌដូនពេញ បញ្ជាក់ថា នៅពេលក្រុមការងារ គណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ចុះមកដល់និងបានពិនិត្យឃើញថា ហាងនេះ មានការជួបជុំគ្នាច្រើន ដើម្បីផឹកស៊ីដោយមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ឡើយ

    July 15, 2021
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ក្រសួងសុខាភិបាល បានធ្វើការប្រកាសកែសម្រួលអំពីរយៈពេលនៃគម្លាតការចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ និងដូសទី២ នៃវ៉ាក់សាំង Sinovac និង Sinopharm ដោយធ្វើការផ្លាស់ប្តូរគម្លាតពីដូសទី១ ទៅដូសទី២ មានរយៈពេល២១ថ្ងៃវិញ។ ជុំវិញការកែសម្រួលនេះផងដែរ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំង​កូវីដ-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស បានពន្យល់ឲ្យដឹងថា៖ ៉វាមិនមែនជាបញ្ហាថា លើកមុនចាក់ខុសទេ។ គឺមិនមានរឿងខុសទេ អ្នកចាក់មុនក៏ត្រូវ អ្នកចាក់ក្រោយក៏ត្រូវ ត្រូវអ្នកអស់អត់មានអីខុសទេ គ្រាន់តែថា វិទ្យាសាស្ត្រគេបានលើកឡើងថា ប្រសិនបើយើងចំណាយ១អាទិត្យទៀត ដើម្បីរុញឲ្យការបង្កើត​អង្គបដិប្រាណឲ្យកាន់តែរឹងមាំ ហើយអ្នកចាក់មុនក៏មានអង្គបដិប្រាណដែរ ប៉ុន្តែនេះជារបកគំហើញថ្មីនៅក្នុងបរិបថដែលមានវីរុសបំប្លែងថ្មី ប្រសិនបើយើងធ្វើបែបនេះវាធ្វើឲ្យអង្គបដិប្រាណកាន់តែរឹងមាំបន្ថែមទៀត ដែលអាចចូលរួមចំណែកនៅក្នុងការបង្កើតបាននូវភាពស៉ាំសម្រាប់សហគមន៍របស់យើងកាន់តែមានកម្រិតរឹងមាំ និងវាអាចជួយសង្គ្រោះជីវិតដល់បងប្អូនប្រជាពលរដ្ឋ ហើយទន្ទឹមនឹងនោះវាកាត់បន្ថយបានជាអតិបរមានូវអត្រាឈឺ អត្រាចូលសម្រាកពេទ្យ

    July 15, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ប្ដីជូនប្រពន្ធត្រលប់មកពីពិនិត្យផ្ទៃពោះវិញ បានបើក LEXUS RX330 មកឈប់ចុះទិញធុរេន មិនបានពន្លត់ម៉ាស៊ីន ហើយចុះទៅរើសធុរេន ស្រាប់តែជនសង្ស័យ២នាក់ ជិះកង់ឌុបគ្នា មកធ្វើសកម្មភាព បើកទ្វាររថយន្ត លួចយកកាបូបរបស់ប្រពន្ធ ហើយជិះឌុបគ្នារត់គេចខ្លួនបាត់៥ម៉ោង ត្រូវកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងប៉ុស្តិ៍ច្បារអំពៅទី១ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាតាមចាប់ឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតបានរត់បាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត១រសៀល ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចស្ថានីយប្រេងឥន្ទនៈកាល់តិច ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ស៊ុន សុគន្ធា អាយុ ៤០ឆ្នាំជាង មុខរបរមេផ្ទះ

    July 15, 2021