Khmernote Media
  • កូវីដ-១៩

    រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨៥នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤នាក់ និងស្លាប់ចំនួន ១នាក់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ដល់ទី៣០ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី៣១ ដល់ទី៣២ គឺជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី៣៣ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក។ ក្នុងនោះ ករណីទី៣៤ ដល់ទី៣៧ ករណីមានប្រភពចម្លងចេញពីការដ្ឋានRose Apple Sqare ករណីទី៣៨ ដល់ទី៤១

    July 14, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ លើរបាយការណ៍ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ របស់គណៈប្រចាំការកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសសូមគោរពផ្តល់ជូននូវការណែនាំសម្រាប់គម្លានតែការចាក់វ៉ាក់សាំង Sinovac និង Sinopharm រវាងដូសទី១ និងដូសទី២ ដូចតទៅ៖ + គម្លាតនៃការចាក់វ៉ាក់សាំង Sinovac រវាងដូសទី១ និងដូសទី២ គឺ២១ថ្ងៃ។ + គម្លាតនៃការចាក់វ៉ាក់សាំង Sinopharm រវាងដូសទី១ និងដូសទី២ គឺ២១ថ្ងៃ។ សេចក្ដីដូចដែលបានជម្រាបជូនខាងលើ សូម ឯកឧត្ដម លោកជំទាវ

    July 14, 2021
  • ព័ត៌មានជាតិ

    យោងតាមបង្ហោះឲ្យដឹងពីលោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា រដ្ឋបាលខណ្ឌឬស្សីកែវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេស អាជីវករទាំងអស់ នៃផ្សារ ងិន អាន (ផ្សារទំនប់) ឲ្យបានជ្រាបថា៖ យោងតាមស្ថានភាពចាំបាច់ ដោយមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលខណ្ឌឬស្សីកែវ សម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារ ងិន អាន (ផ្សារទំនប់) នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១

    July 14, 2021
  • កូវីដ-១៩

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងបងប្អូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានជ្រាបថា៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ១៩០នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ លើបុរស ស្រ្តីជនជាតិខ្មែរ ចំនួន ៦៧នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖

    July 13, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុក Thonny Chan Linda បានឲ្យដឹងថា “ថ្ងៃនេះខ្ញុំមានបទពិសោធន៍ព្រលឹងចុងសក់មួយអោយបងប្អូនប្រុងប្រយ័ត្ន ខ្ញុំមិនដឹងថាដបអាល់កុលនេះមកនៅក្នុងម៉ាស៊ីនឡានខ្ញុំដោយរបៀបណា? តាំងពីថ្ងៃណា? ដឹងត្រឹមតែសំណាងណាស់ដែល ខ្ញុំនៅតែផ្ទះជាង ២០ថ្ងៃមិនចេញទៅណា នេះបើខ្ញុំជិះទៅខេត្ត មិនដឹងថាវាសនាខ្ញុំមិចទេ។ វាកប់ជ្រៅទៅក្នុង ដោយសារទុកឡានចោលយូរពេក ប៉ាគាត់ឆែកខ្សែភ្លើងអី ខ្លាចកណ្តុរកាត់បានគាត់ឃើញ។ ដូច្នេះ តាមគំនិតខ្ញុំ ប្រហែលជាដបអាល់កុលអ្នកលាងឡាន បងប្អូនចេញពីលាងឡាន សូមឆែកអោយច្បាស់ផង ប្រយ័ត្នមានបញ្ហាដូចខ្ញុំ។ 😪😪😪 សំណាងណាស់រាល់ដងខ្ញុំទៅខេត្តរហូត តែមួយរយៈក្រោយ ថាសំណាងក៏បាន ជាប់ចត្តាឡីស័កផង របួសជើងដេរផង ទើបមិនបានប្រើឡានកុំអី ហើុយ😪😪😪 បញ្ជាក់ ដបហ្នឹងមិនមែនរបស់ខ្ញុំភ្លេចទេ មិនដឹងមកពីណា”៕

    July 13, 2021
  • ព័ត៌មានជាតិ

    សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រុមការងារស៊ីម៉ាក់(CMAC)ខេត្តសៀមរាប បានបញ្ចប់បេសកម្មរុករកគ្រាប់បែក ដែលបានប្រទះឃើញកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ថ្មីនេះ ដែលរហូតមកដល់ថ្ងៃទី១២ ខែកក្កដា ក្រុមការងារស៊ីម៉ាក់ បានរកឃើញគ្រាប់បែកដៃសរុបប្រមាណ ៤០០គ្រាប់នៅក្បែររបងវិទ្យាល័យ១០ មករា ១៩៧៩។ លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះថា បេសកកម្មរុករកគ្រាប់បែកដៃ ដែលបានប្រទះឃើញកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានបញ្ចប់​កាលពីល្ងាចថ្ងៃទី១២ ខែកក្កដាម្សិលមិញនេះ ដោយក្រុមការងារបន្តធ្វើការជីកកកាយរកឃើញគ្រាប់បែបចំនួន៨០គ្រាប់បន្ថែមទៀត ខណៈកាលពីល្ងាចថ្ងៃទី១០ ខែកក្កដា បានរកឃើញចំនួន៣២៥គ្រាប់រួចមកហើយ។

    July 13, 2021
  • កូវីដ-១៩

    នៅថ្ងៃទី12 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 830នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 1012នាក់ និងមានអ្នកបាត់បង់ជីវិត28នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 62,700នាក់, ករណីជាសះស្បើយសរុប 54,489នាក់ និងស្លាប់សរុប 953នាក់៕

    July 13, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រនៅកម្ពុជា បានឲ្យដឹងថា ថ្ងៃនេះ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា។ ជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។ វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន នឹងត្រូវបានដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះនៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។ ខ្ញុំសង្ឃឹមថាជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។ ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាលគឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយស្មើនឹងសរុបប្រមាណ ច្រើនជាង៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។ យើងក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩

    July 13, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីឱ្យមានសុវត្ថិភាពក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសពដែលមានផ្ទុកវីរុសកូវីដ-១៩ យោងទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នាល្ងាចថ្ងៃ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១២ កក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំមួយតាមរយៈ Video Conference មួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ដើម្បីធ្វើយ៉ាងណាអនុវត្តន៍ទៅតាមការណែនាំនេះ ឱ្យទទួលបានជោគជ័យ និងមិនមានហានិភ័យពីការឆ្លងដោយជំងឺកូវីដ-១៩។ ឯកឧត្តម ឃួង

    July 13, 2021
  • កូវីដ-១៩

    រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១០៦នាក់បន្ថែមទៀតសម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខណៈអ្នកជាសះស្បើយ ចំនួន១០៩នាក់ និង មានអ្នកស្លាប់ថ្មីចំនួន ១នាក់ ដូច្នេះ គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២.៥៥៣នាក់ បានព្យាបាលជាសះស្បើយចំនួន៩២៧នាក់ ស្លាប់២៥នាក់ និង១៥៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕

    July 13, 2021