- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកក្កដា នេះទៅ ប្រទេសកម្ពុជា បាននិងកំពុងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប។ បន្តពីថ្ងៃទី១៥-២០ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើងសារជាថ្មីហើយបង្កើនឥទ្ធិពលរបស់ខ្លួនជាលំដាប់ ដោយអូសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជាគួបផ្សំនឹងខ្យល់មូសុងនិរតីក៏មានល្បឿនជាបង្គួរផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ – នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំនឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់។ ក្នុងអំឡុងពេលជាមួយគ្នាផងដែរផ្នែកខ្លះនៃបណ្តាខេត្តមួយចំនួន ក៏នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំង។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
July 13, 2021 - កូវីដ-១៩
ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅគោលដៅយកសំណាកទីរួមផ្សារកណ្ដាល នៅចំណុចផ្លូវលេខ១៤៨ កែងផ្លូវ១៣ ភូមិ៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) លើបុគ្គលិក និងអាជីវករផ្សារសរុបចំនួន១៨២នាក់ ក្នុងនោះស្រីចំនួន ១១១នាក់ ។ ក្រោយពីយកសំណាកចប់ បានរកឃើញអ្នកវិជ្ជមានសរុបចំនួន១៤នាក់ ក្នុងនោះស្រី០៩នាក់ ក្រុមគ្រូពេទ្យបានដឹកយកទៅព្យាបាលនៅមជ្ឈមណ្ឌលកោះពេជ្រ ។ សរុបរួមដោយគិតចាប់តាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ផងនោះ អាជីវករ និងបុគ្គលិកផ្សារកណ្តាល អ្នកវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន១៧នាក់ ក្នុងនោះស្រីចំនួន០៩នាក់ ។ បន្ទាប់ពីពិនិត្យឃើញស្ថានភាពបែបនេះ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះផងដែរ
July 13, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា បានរួមគ្នាពិនិត្យឃើញថា មានផលិតផលអង្ករបរទេស ប្រើឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice កំពុងចរាចរលក់តាមប្រព័ន្ធអនឡាញ ប្រើប្រាស់រូបប្រាសាទអង្គរវត្ត ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ។ ការខិតខំស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់ក្រសួងទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធជាមួយភាគីថៃ បានរកឃើញថា ម្ចាស់ផលិតអង្ករនេះ ជាក្រុមហ៊ុនឥណ្ឌា ឈ្មោះ Voyage India មានទីតាំងនៅរដ្ឋ Maharashtra នៃប្រទេសឥណ្ឌា ។
July 12, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារកណ្ដាល មានទីតាំងស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានករណីវិជ្ជមានកើតឡើងថ្មីក្នុងចំណោមបុគ្គលិក-កម្មករ និងអាជីវករ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១៕
July 12, 2021 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចុះត្រួតពិនិត្យទំនិញតាមឱសថស្ថាន និងទីតាំងក្នុងផ្សារតាកែវ ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាលទ្ធផលមន្រ្តីជំនាញបានធ្វើការដកហូត អាល់កុលមានសារធាតុមេតាណុលចំនួន ២១០.៥លីត្រ យកមករក្សាទុក និងដោះស្រាយតាមនីតិវិធីច្បាប់ជាធរមាន ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង
July 12, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមអ្នកជំនាញមជ្ឍមណ្ឌលសកម្មភាពកំចាត់មីន ហៅកាត់ថា ស៊ីម៉ាក់ ” CMAC ” បាននឹងកំពុងបន្តជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបន្ថែមទៀត បន្ទាប់ពីបានប្រទះឃើញគ្រាប់នោះ ប្រមាណជាង៣០០គ្រាប់ នៅជាប់របងវិទ្យាល័យ ១០មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅថ្មីៗនេះ ដើម្បីយកទៅរក្សាទុក នៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលមានចម្ងាយប្រមាណជិត ៣០គីឡូម៉ែត្រ ពីក្រុងសៀមរាប សម្រាប់ត្រៀមកម្ទេចចោល។ លោក អ៊ាន សុធា
July 12, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន MIZUDA ២នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងតែប្រមូលសំរាមដាក់ចូលក្នុងរថយន្ត ស្រាប់តែមានរថយន្តCRV បើកបរដោយយុវជនម្នាក់ក្នុងល្បឿនលឿនបានជ្រុលមកបុកពេញទំហឹង កាលវេលាម៉ោង០២:៣០នាទីយប់រំលងអធ្រាត្រចូលថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចមុខផ្សារពោធិ៏ចិនតុង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់ទី១ មានឈ្មោះ ប៉ែន ចាន់ អាយុ៣៨ឆ្នាំ ស្រុកកំណើតនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ជនរងគ្រោះទី២.មានឈ្មោះ សាន់ ឆៃ ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង និងជនរងគ្រោះទី៣ដែលរងរបួសធ្ងន់មានឈ្មោះ ឌួង
July 12, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានឲ្យដឹងថា សកម្មភាពក្រុមការងារ រៀបចំមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ នាងខ្ញុំ សូមថ្លែងអំណរគុណ ចំពោះក្រុមការងារ ដែលបានយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មក្នុងការរៀបចំមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដើម្បីបងប្អូនប្រជាពលរដ្ឋ ដែលមានវិជ្ជមានកូវីដ១៩ បានមកសម្រាកព្យាបាលប្រកបដោយភាពកក់ក្តៅ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ (៣ការពារ ៣កុំ ) ក៏ដូចជា អញ្ជើញទៅទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ បានឆាប់រហ័ស៕
July 12, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់សុខាភិបាលបញ្ជាក់ថា ប្រសិនបើក្នុងគ្រួសារណាដែលមានសមាជិកកើតជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅផ្ទះគឺមិនអនុញ្ញាតឱ្យធ្វើដំណើរចេញក្រៅនោះទេ ដើម្បីការពារការចម្លងរីករាលដាលកូវីដ១៩ទៅអ្នកដទៃទៀត។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី យន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិត ស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការ សុវត្ថិភាពវ៉ាក់សាំង និងប្រាស្រ័យទាក់ទងហានិភ័យនៃការចាក់វ៉ាក់សាំង មានប្រសាសន៍ថា ដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះបាន ទាល់តែផ្ទះនោះត្រូវមានបន្ទប់ដាច់ដោយឡែក និងមានលក្ខណៈយ៉ាងត្រឹមត្រូវបំផុត មុននឹងដាក់អ្នកជំងឺព្យាបាលនៅតាមផ្ទះ ដោយអាជ្ញាធរមូលដ្ឋាន នឹងចុះទៅពិនិត្យទីតាំងជាមុនសិន។ ឯកឧត្តមបន្តថា
July 12, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យដែលឆាបឆេះផ្ទះជួលជាន់ខាងលើមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០:១៥នាទីព្រឹក ថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះ១៩ ផ្លូវ១១៨ ភូមិ៥ សង្កាត់ដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះជួរមានឈ្មោះ ឱសំអាត ភេទស្រី អាយុ ៦៧ ឆ្នាំ មុខរបរមេផ្ទះ (ជាម្ចាស់ផ្ទះជួល) ។ ប្រភេទសំណង់ ផ្ទះល្វែង (៤x៦ម៉ែត) ខូចខាតអស់ចំនួន២បន្ទប់ និងពុំបណ្តាលឲ្យឆេះរាលដាលផ្ទះអ្នកជិតខាងទេ ។ ករណីនេះពុំមានមនុស្សរងរបួសឡើយ។ ករណីខាងលើប្រើប្រាស់
July 12, 2021









