- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី11 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 981នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 815នាក់ និងមានអ្នកបាត់បង់ជីវិត21នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 60,959នាក់, ករណីជាសះស្បើយសរុប 52,475នាក់ និងស្លាប់សរុប 902នាក់៕
July 11, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យោងតាមការបញ្ជាក់ពី ឯកឧត្តម នេត្រ ភក្ត្រា ជារដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានឲ្យដឹងថា “ដោយអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា «ទោះបីជាប្រទេសយើងក្រ តែមិនត្រូវឱ្យពលរដ្ឋខ្មែរយើងស្លាប់ដោយអាណោចអាធ័មឡើយ» ក្រសួងបរិស្ថានបានយកឈើដែលរឹបអូសបានពីការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដើម្បីផលិតក្តារមឈូសផ្តល់ជូនអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់សម្រាប់តម្កល់សពអ្នកជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិត។ រហូតមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ចំនួន ៨៨១ នាក់ហើយបានស្លាប់បាត់បង់ជីវិតចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ បានផ្ទុះឡើងនៅកម្ពុជា។ សូមចូលរួមបញ្ឈប់ការចម្លងនិងកាត់បន្ថយអត្រានៃការស្លាប់ តាមរយៈអនុវត្តវិធានការ ៣ កុំ ៣ ការពារឱ្យបានខ្ជាប់ខ្ជួនបំផុត និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល! រូបភាពនេះ
July 11, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា នៅម៉ោង ១០:៥០ នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅចំណុចទីតាំង ផ្ទះលេខ ៣៥១ ផ្លូវលំក្រុមទី១០ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះពិនិត្យយកសំណាកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១២៥ នាក់ស្រី ៦១ នាក់ លទ្ធផល វិជ្ជមាន ៦នាក់ (ស្រី ៤ នាក់)។ ចំពោះទីតាំងនេះត្រូវបានហ៑ុំព័ទ្ធឲ្យធ្វើចត្តាឡីស័ក បណ្តោះអាសន្ន។ ក្រុមគ្រូពេទ្យ ចុះពិនិត្យយកសំណាកលើកទី១
July 11, 2021 - កូវីដ-១៩
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៤២នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៥នាក់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ + ករណីទី១ ដល់ទី៣១ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី + ករណីទី៣២ ដល់ទី៣៧ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ + ករណីទី៣៨ ដល់ទី៤១ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារដំដែក + ករណីទី៤២ ជាអ្នកធ្វើដំណើរមកពីខេត្តព្រះវិហារ + ករណីទី៤៣ ដល់ទី៤៤
July 11, 2021 - កូវីដ-១៩
ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៩នាក់ បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ៣នាក់ ២- ស្រុកពាមរក៍ ចំនួន ៣៥នាក់ ៣-ស្រុកកំចាយមារ ចំនួន ១៨នាក់ ៤- ស្រុកបាភ្នំ ចំនួន ១១នាក់ ៥- ស្រុកព្រះសេ្ដច ចំនួន ៨នាក់ ៦- ស្រុកស្វាយអន្ទរ
July 11, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ៧១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ១៤នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកកងមាស ០៧នាក់, ស្រុកកំពង់សៀម ១០នាក់, ស្រុកស្ទឹងត្រង់ ១១នាក់, ស្រុកបាធាយ ១៣នាក់, ស្រុកព្រៃឈរ ០៨នាក់, ស្រុកស្រីសន្ធរ ០១នាក់, ស្រុកជើងព្រៃ ១១នាក់ និងស្រុកកោះសូទិន ០៥នាក់ ក្នុងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។ សូមបញ្ជាក់ថា
July 10, 2021 - ព័ត៌មានជាតិ
កំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៦នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្តបានឲ្យជ្រាបថា៖ ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានរកឃើញអ្នកវិជ្ជមានចំនួន ៦៦នាក់ ស្រី ៤៧នាក់ ដែលជាអាជីវករ, កម្មករ, បុគ្គលិកធនាគារ និងមន្ត្រីរាជការ។ សូមអានខ្លឹមសារលំអិត ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្កកំពង់ឆ្នាំង ដែលមានបញ្ជាក់ជូនខាងក្រោម៖
July 10, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃសុក្រ ទី០៩ ខែកក្កដា ឆ្នាំ២០២១ យោងសេចក្ដីសម្រេចលេខ ២០៩/២១ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ និងដោយបានការអនុញ្ញាតពីលោក ថេង សុថុល អភិបាលនៃគណៈ អភិបាលខណ្ឌចំការមន ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន រួមជាមួយលោកចៅរងទី១សង្កាត់ទន្លេបាសាក់, និងកម្លាំងប៉ុស្ដិ៍នគរបាលសង្កាត់ទន្លេបាសាក់ និងសន្ដិសុខទីក្រុងកោះពេជ្រ បានចុះផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ចំនួន ០៣ទីតាំង ស្ថិតនៅក្នុងទីក្រុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រហូតដល់មានការជូនដំណឹងជាថ្មី រួមមាន៖
July 10, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានឲ្យដឹងនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ថា គណៈកម្មការគ្រប់គ្រងផ្សារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មអូឡាំពិក សូមគោរពជម្រាបជូនដល់បងប្អូនអាជីវករផ្សារអូឡាំពិកទាំងអស់ឲ្យបានជ្រាបថា ថ្ងៃស្អែកទី១១ ខែកក្កដា ឆ្នាំ២០២១ ផ្សារអូឡាំពិកបាញ់ថ្នាំសម្លាប់មេរោគកូវិដ-១៩ ចាប់ពីម៉ោង៨:៣០នាទីព្រឹក ដូច្នេះផ្សារមិនអនុញ្ញាតឱ្យបងប្អូនចូលយកទំនិញចេញ១ថ្ងៃ ។ ដូច្នេះសូមបងប្អូនអាជីវករទាំងអស់គោរពជូនជ្រាបជាដំណឹងនេះ៕ គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារអូឡាំពិក រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕
July 10, 2021 - កូវីដ-១៩
នៅថ្ងៃទី10 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 933នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 743នាក់ និងមានអ្នកបាត់បង់ជីវិត26នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 59,978នាក់, ករណីជាសះស្បើយសរុប 51,660នាក់ និងស្លាប់សរុប 881នាក់៕
July 10, 2021









