Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី09 ខែកក្កដា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 988នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 897នាក់ និងមានអ្នកបាត់បង់ជីវិត30នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 59,045នាក់, ករណីជាសះស្បើយសរុប 50,917នាក់ និងស្លាប់សរុប 855នាក់៕

    July 9, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ បានធ្វើការចុះផ្អាកជាបណ្តោះអាសន្នភោជនីយដ្ឋានមួយយីហោ “គោដុត រិទ្ធ វិទូ” ដែលមានទីតាំងស្ថិតនៅតាមបណ្តោយបេតុង​ ចូលទៅទីលានចាក់សំរាមចាស់​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ក្រោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា ភោជនីយដ្ឋាននេះបើកទទួលភ្ញៀវ និងមានទាំងបើកបន្ទប់ខារ៉ាអូខេច្រៀងថែមទៀត មិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រោយមានការរាយការណ៍ពីប្រជាពលរដ្ឋភ្លាម កម្លាំងគណៈបញ្ជាការឯកភាពក៏បានចុះទៅដល់ទីតាំងខាងលើ ហើយឃើញថា ភោជនីយដ្ឋាននោះពិតជាមានបើកបន្ទប់ខារ៉ាអូខេមែន ប៉ុន្តែគ្រាន់តែបើកបន្ទប់ទទួលភ្ញៀវឲ្យផឹកខាងក្នុងប៉ុណ្ណោះ មិនមានច្រៀងនោះទេ។ បន្ទាប់ពីចុះពិនិត្យជាក់ស្តែងទើបកម្លាំងគណៈបញ្ជាការឯកភាពធ្វើកិច្ចសន្យាផ្អាកជាបណ្តោះអាសន្ននិងមិនមានឃាត់ខ្លួនមនុស្សនោះទេ៕

    July 9, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយនៅលើ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២១ ស្អែកនេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន ៤លានដូសបន្ថែមទៀត ក្នុងនោះ ប្រភេទសុីណូហ្វាមចំនួន ១លានដូស និងប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៣លានដូស ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិន នឹងដឹកមកដល់ប្រទេសកម្ពុជា។ កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង

    July 9, 2021
  • ព័ត៌មានជាតិ

    (រាជធានីភ្នំពេញ)៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ (ក.ប.ប) បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ បាននាំយករថយន្តពិសោធន៍ចល័ត ចុះត្រួតពិនិត្យជាក់ស្តែងនៅរថយន្តផ្ទុក អាល់កុលប្រភេទមេតាណុល ត្រៀមដឹកចែកចាយទៅខេត្ត ផ្សេងៗ ហើយឈានចុះឆែកឆេរ ទីតាំងផ្ទះ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយទទួលបានកិច្ចសហការពី អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ផងដែរ។ ជាលទ្ធផល

    July 9, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា សូមមេត្តាប្រុងប្រយ័ត្ន÷ ស្លាកសញ្ញាស្គាល់ទីតាំងមានអ្នកពាក់ព័ន្ធជាមួយអ្នកផ្ទុកកូវីដ១៩ ដោយមួយថ្ងៃរកឃើញវិជ្ជមានកូវីដ១៩ សរុប១៣ នាក់ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ។ នៅថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២១ នៅសង្កាត់ស្ទឹងមានជ័យទី១ រកឃើញវិជ្ជមានកូវីដ19 សរុប ១១នាក់ ស្ថិតនៅភូមិដូចខាងក្រោម៖ + ទីតាំង- ស្ថិតនៅផ្ទះជួលលេខ ៤ ក្រុមទី២ ភូមិ ទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ រកឃើញអ្នកផ្ទុកវិជ្ជមាន សរុប២នាក់ អ្នកពាក់ព័ន្ធ ៣នាក់ ។ + ទីតាំង- ស្ថិតនៅផ្ទះជួលលេខ

    July 9, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ មានចំនួនជាង២លាននាក់ហើយ គិតមកដល់ថ្ងៃទី០៧ខែកក្កដានេះ ខណៈដែលទូរលេខនេះនៅខ្វះ១ថ្ងៃគឺថ្ងៃ០៨កក្កដា ដែលជាថ្ងៃបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលនិងជាប្រធាន គ.វ.ក ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈដែលលោកស្រីនិងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ចើញប្រកាសបិទបញ្ចាប់ការចាក់វ៉ាក់សាំងនិងចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅវិទ្យាល័យជា ស៊ីម ជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ នៅរសៀលថ្ងៃទី០៨ កក្កដានេះ។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍លើកឡើងថា ៖ក្រោមការដឹកនាំរបស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានចាប់ផ្ដើម

    July 9, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៥៖០០នាទីល្ងាច ជាកំហិតដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងឡាយណាខកខានមិនបានអញ្ជើញមកទទួលវ៉ាក់សាំងតាមកាលបរិច្ឆេទចុងក្រោយ និងទីតាំងដែលបានកំណត់ជូនខាងលើនេះរដ្ឋបាលរាជធានីភ្នំពេញ និងមិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងជូននៅពេលក្រោយឡើយ។ ថ្លែងក្នុងឱកាសនៃការបិទបញ្ចប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារលោកជំទាវ ឱរ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ ថា ៩៩.២២% នៅរាជធានីភ្នំពេញ ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ ហើយបើគិតត្រឹមយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១

    July 8, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍្ត ១៤រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង បានចុះបិតខ្ទប់ (ផ្សារឆ្នាំង) ជាបណ្តោះអាសន្ន និងលំនៅឋាន ដែលជាប់ពាក់ព័ន្ធ ជាមួយនឹងផ្សារឆ្នាំង បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩ លើអាជីករ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ តាមផ្លូវលេខ៤០ ចាប់ពីទំនប់បារាំង រហូតដល់កែងវត្តលោកយាយទេព ចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ តទៅរហូតដល់មានការជូនដំណឹងជាថ្មី ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង

    July 8, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរនៅក្នុងសង្កាត់ស្ទឹងមានជ័យ បានប្រទះឃើញបុរស២នាក់កំពុងតែដើរបិទក្រដាសទំនាក់ទំនង បូមលូ នៅក្នុងមូលដ្ឋាន។ ភ្លាមៗនោះ អាជ្ញាធរបានចុះធ្វើការណែនាំឲ្យបុរសទាំង២នាក់នោះដើរបកក្រដាស ដែលខ្លួនបានបិទវិញទាំងអស់ និងឲ្យឈប់ធ្វើបែបនេះទៀត ដោយសារតែធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព នៅក្នុងមូលដ្ឋាន។ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ ក៏បានអំពាវនាវដល់ម្ចាស់ផ្ទះទាំងអស់ចូលរួមទប់ស្កាត់ទង្វើនេះទាំងអស់គ្នា បើសិនជាប្រទះឃើញមាននរណាដើរបិទក្រដាសបែបនេះ សូមរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋាន៕

    July 8, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហូបស៊ុប ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាង ស៊ុប ហុយ ហុយ សាខាសាលាព្រះស៊ីសុវត្ថិ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៨៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) ចំនួន ៨នាក់ គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ

    July 8, 2021