- Khmernote Media
- ចរាចរណ៍
រាជធានីភ្នំពេញ៖ លាន់លឺដូចរន្ទះ! នារីម្នាក់ និងអ្នករួមដំណើរ២នាក់ទៀត បានបើករថយន្ត LEXUS HS250h ទៅបុកទ្វារដែករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរបើកទាំងថ្នឹមបាក់រាបដល់ដី ចំណែករថយន្តខូចខាតខ្ទេចមួយកំណាត់មុខ និងអ្នកបើកបររបួសធ្ងន់ និងអ្នករួមដំណើររបួសស្រាល២នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨៖៣០នាទីយប់ ថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ១៦៥(ស្ទួន) តាមផ្លូវលេខ៣៤៩(ផ្លូវបេតុងកោះនរា) ក្នុងភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តបង្កម៉ាក LEXUS HS250h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-7033 បើកបរដោយនារីម្នាក់ និងមាននារី២នាក់ទៀតរួមដំណើរជាមួយ តាមផ្លូវបេតុងទិសដៅពីជើងទៅត្បូង
July 8, 2021 - កូវីដ-១៩
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 954នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 1046នាក់ និងមានអ្នកបាត់បង់ជីវិត27នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 58,057នាក់, ករណីជាសះស្បើយសរុប 50,020នាក់ និងស្លាប់សរុប 825នាក់៕
July 8, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ជនសង្ស័យដែលជាមុខសញ្ញាឆក់យ៉ាងសកម្មចំនួន៤នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ឃាត់ខ្លួនបានហើយ ខណៈដែលជនទាំងនេះចេញធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ដំណើរតាមផ្លូវ ហើយជួបកម្លាំងកំពុងល្បាតទប់ស្កាត់ពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ទើបត្រូវកម្លាំងឡោមព័ទ្ធឃាត់ខ្លួនបានតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវជាប់អន្ទាក់ទាំង៤នាក់នោះរួមមាន៖ ទី១៖ឈ្មោះ ផាត មិថុនា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងប៉ះកង់ មានទីលំនៅភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ទី២៖ឈ្មោះចាន់ វឍ្ឍនវិបុល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅខណ្ឌឫស្សីកែវ។
July 8, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ឆ្មក់ចូលបិទទីតាំងហាងខារ៉ាអូខេមួយកន្លែង យីហោ “ហ្គោល Gold” នៅតាមផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ និងដកហូតបានម៉ូតូជាច្រើនគ្រឿង។ ប្រត្តិបត្តិការនេះធ្វើឡើង កាលពីវេលា ម៉ោង១២ យប់រំលងអធ្រាត្រឈានចូលព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ ក្រោយពីបានទទួលព័ត៌មាន ថាទីតាំងនេះបើក ទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គើននិងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺcovid19។ ជាថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអនុញាតិឱ្យបើកដំណើរការអាជីវកម្មឡើងវិញ តែដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពាក់ម៉ាស់ វាស់កម្តៅ រក្សាគម្លា ជាពិសេសប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គសេនាបតីតេជោ ហ៊ុន
July 8, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ រថយន្ត KIA OPTIMA បើកបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច និងមិនបណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួសឡើយ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរប្រទះឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣៖១០នាទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបសួនច្បារក្ដាន់២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមសម្ដីបុរសម្នាក់ដែលជាអ្នករត់កង់បីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុរូបគាត់បើកកង់បីឥណ្ឌាទៅយកភ្ញៀវឆ្លងកាត់ចំណុចកើតហេតុខាងលើស្រាប់តែ ឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក KIA OPTIMA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AA-9349 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿន ទិសដៅពីកើតមកលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលទៅបុក របាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវមួយទំហឹង
July 8, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ រថយន្ត LEXUS NX200 បើកដេញបុកក្រុមក្មេងស្ទាវម្នាក់បណ្ដាលឲ្យដួល តាលប់តាលិនរងរបួស ហើយក៏ជ្រុលចង្កូតទៅបុកទ្វារហាងកាហ្វេ HAPPY CAFE-9 បាក់អស់២ផ្ទាំង ហេីយក្រុមក្មេងស្ទាវទាំងនោះ បាននាំគ្នាយកដុំថ្ម ដុំឥដ្ឋ និងដបស្រា គប់និងវាយកម្ទេចរថយន្តតែម្ដង ដោយមិនទាន់ដឹងថាជារឿងគំនុំ ឬជារឿងទំនាស់ពីក្នុងហាងផឹកស៊ីនោះទេ បង្កការផ្អើលដល់អ្នកជិតខាងស្រែកឃាត់ពីក្នុងផ្ទះ និង រាយការណ៍ប្រាប់សមត្ថកិច្ច ទើបក្រុមក្មេងស្ទាវទាំងនោះ ដើរចេញទៅបាត់អស់ទៅ បង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោង០១៖៣០នាទីយប់ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចហាងកាហ្វេយីហោ “សប្បាយចិត្ត៩-Happy Cafe9” ស្ថិតនៅក្រោយសាលា អង្គអេង ផ្លូវលេខ២៩២ សង្កាត់បឹងកេងកងទី៣
July 8, 2021 - ព័ត៌មានជាតិឧបករណ៍ធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ចំនួន៤ប្រភេទ ដែលក្រសួងសុខាភិបាល ទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើ
ក្រសួងសុខាភិបាលជា ស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចទទួលស្គាល់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ និងធានាមិនឲ្យមានការនាំចូលផ្តាច់មុខនូវឧបករណ៍តេស្តរហ័សនេះទេព្រមទាំងធានាផ្គត់ផ្គង់ឧបរណ៍តេស្តរហ័សឲ្យបានគ្រប់គ្រាន់ទៅតាមបណ្តារាជធានី-ខេត្ត ជាពិសេសច្រកទ្វារចេញ-ចូលប្រទេសនៅតាមបណ្តាខេត្តជាប់ព្រំដែន។ មានតែឧបរណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ដែលត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាលប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលលទ្ធផលចេញពីការប្រើឧបករណ៍តេស្តរហ័សនេះត្រូវបានទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាល។ គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខភិបាលបានផ្តល់ការទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ចំនួន៤ប្រភេទដូចខាងក្រោម៖ ១. ABBOTT PANBIO™ COVID-19 Ag RAPID TEST DEVICE ២. ROCHE SARs-CoV-2 Rapid Antigen Test 25T ៣. STANDARD Q COVID-19 Ag
July 8, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ លោក បូ មេងទ្រី អភិបាលរងក្រុងសៀមរាប មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យខេត្ដសៀមរាប បានចុះទៅយកសំណាកដើម្បីធ្វើតេស្ដរកមេរោគកូវីដ-១៩ ពីអាជីវករ នៅផ្សារលើធំថ្មី ជាលើកទី២ ខណៈលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ ដោយមានអាជីវករចូលរួមផ្ដល់ចំណាកមានចំនួនជាង១.៣០០នាក់ បន្ទាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងផ្សារលើធំថ្មីនេះ ។ លោក បូ មេងទ្រី មានប្រសាសន៍បន្ថែមថា ការយកសំណាកធ្វើតេស្ដរកមេរោគកូវីដ-១៩ នោះ បានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៦នាក់ ក្នុងចំណោមអាជីវករចំនួន ២៣៤នាក់
July 8, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តបន្តបិទការចេញ-ចូលទីតាំងផ្ទះចំនួន ២៧ខ្នងផ្ទះ រួមមាន ភូមិព្រៃធំ ចំនួន ២៣ខ្នងផ្ទះ និងភូមិចន្លោង ចំនួន ០៤ខ្នងផ្ទះ ស្ថិតក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងមានការជាប់ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្នសម្រាប់រយៈពេល ២ (ពីរ) សប្តាហ៍បន្ត គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងទីតាំងផ្ទះដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្តីសម្រេចជាថ្មី។
July 8, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា យប់ថ្ងៃពុធទី ៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧:១០នាទី អាជ្ញាធរខណ្ឌទួលគោក បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកព្រែកព្នៅ និងក្រុមការងារមន្ទីរសុខាភិបាលរាជធានី បានបន្តចុះយកសំណាកបងប្អូនកម្មករ និងកម្មការីនីនៅរោងចក្រ ម៉េង អៀង រកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន ៩២នាក់ ស្រី ៧៧នាក់ និងបានដឹកបងប្អូនយកទៅសម្រាកព្យាបាលនៅកោះពេជ្រ , មណ្ឌលអូឡាំពិក៕
July 7, 2021









