Khmernote Media
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ​​ និងមានទំនាក់ទំនងជាមួយទីតាំងក្រោមនេះ ដើម្បីសុវត្ថិភាពសូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ដោយសារទីតាំងទាំងនោះពាក់ព័ន្ធជាមួយករណីកូវីដ។ ទីតាំងនោះមាន៖ + ហាង Daiso​ Japan សាខាផ្សារទំនើប AEON ១ ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប​ AEON ១ ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១២

    July 7, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ​ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅភោជនីយដ្ឋាន សេង លីប​ ដែលមានទីតាំងស្ថិតនៅតាមផ្លូវមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា​ ឆ្នាំ២០២១។ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែករត់តុ នៅទីតាំងខាងលើនេះ។ បុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ចំនួន ១០នាក់ បានឆ្លងមេរោគ កូវីដ១៩។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

    July 7, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយស្តារ៉ិចទៅកៀរកញ្ចក់រថយន្តFord Ranger មួយគ្រឿង បណ្តាលឲ្យបាក់កញ្ចក់ចំហៀងខាងឆ្វេងរងការខូចខាត តែមិនឈប់ដោះស្រាយទេ បែរជាព្យាយាមបើករត់ចេញពីកន្លែងកើតហេតុនៅម្ដុំមុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ រហូតទៅបុករថយន្ត NISSAN មួយគ្រឿងទៀត វិលមួយជុំ និងរថយន្តមិនទាន់អស់ល្បឿនបានជ្រុលទៅបុកផ្ទប់រថយន្តដែលចតស្ងៀមទុកចោលលើផ្លូវចំនួន៤គ្រឿងទៀតបន្តកន្ទុយគ្នា បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ បណ្ដាលឲ្យអ្នករួមដំណើរលើរថយន្ត NISSAN រងរបួសស្រាល៤ទៅ៥នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩៖០នាទីយប់ ថ្ងៃចន្ទ ទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ នៅលើផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ២៥៩ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បើតាមប្រភពសម្ដីបុរសម្នាក់ដែលបើករថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-0610 ដែលរងគ្រោះដំបូងគេ

    July 6, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសុខាភិបាលអំពាវនាវឱ្យគ្រប់ម្ចាស់អាជីវកម្ម ទាំងអស់ អាចប្រើប្រាស់តេស្តរហ័សលើអតិថិជនរបស់ខ្លួនក្នុងករណីសង្ស័យថាមានជំងឺកូវីដ១៩ ដើម្បីស្វែងរកអ្នកវិជ្ជមានកូវីដ- ១៩ ឱ្យបានលឿន កាត់បន្ថយការចម្លងទៅអ្នកផ្សេងទៀត ។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បើតាមស្ថានភាពនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ចំនួនករណីឆ្លងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហេតុនេះទើប រាជរដ្ឋាភិបាលបើកឱ្យប្រើប្រាស់តេស្តរហ័ស ដើម្បីងាយស្រួលពិនិត្យរកអ្នកវិជ្ជមានកូវីដដ១៩បានលឿន និងអាចកាត់បន្ថយនូវអត្រានៃការឆ្លងជំងឺដ៏កាចសាហាវនេះ ។ លោកជំទាវបានបន្តថា នៅក្នុងកាលៈទេសៈនេះ គឺប្រជាពលរដ្ឋនៅតែមានឱកាសនៅឡើយ ប្រសិនបើបុគ្គលគ្រប់រូបចាប់ផ្តើមធ្វើសកម្មភាពរួមគ្នា ដោយយកចិត្តទុកដាក់ទៅលើវិធានការការពារ ដើម្បីកុំឱ្យជំងឺកូវីដ១៩នេះឆ្លងចូលទៅក្នុងសរីរាង្គកាយរបស់ខ្លួន ហើយនាំយកមេរោគ នេះទៅចម្លងដល់ក្រុមគ្រួសារ

    July 6, 2021
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានសម្ដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីជនជាតិថៃម្នាក់ឈ្មោះថា Worachet Duangmakoed បានបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីគម្រោងនៃការសាងសង់ប្រាសាទមួយនៅលើទឹកដីខេត្តបូរីរ៉ាមរបស់ប្រទេសថៃ មានលក្ខណៈស្រដៀងគ្នានឹងប្រាសាទអង្គវត្តរបស់ប្រទេសកម្ពុជា ។ រូបភាពទាំងនោះត្រូវបានបង្ហោះឡើងកាលពីថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយនៅក្នុងនោះរួមមានទាំងប្លង់ និងគំរូសម្រាប់ការសាងសង់ផងដែរ។ ជុំវិញករណីនេះដែរ លោក កែវ វាសនា តារាចម្រៀងល្បីឈ្មោះមួយរូបបានរៀបរាប់នៅលើ Facebook លោកថា “សុំអស់យោបល់ ហើយក៏ធ្វើអីមិនកើត បានត្រឹមផុសនិងស៊ែរ សំខាន់ខ្ញុំអាណិតប្រទេសខ្ញុំណាស់”។ គួរបញ្ជាក់ផងដែរថានៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌

    July 6, 2021
  • កូវីដ-១៩

    នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩៣៥នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៥៤នាក់ និងមានអ្នកបាត់បង់ជីវិត៣១នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៥៦,១២២នាក់, ករណីជាសះស្បើយសរុប ៤៨,០៤០នាក់ និងស្លាប់សរុប ៧៧៩នាក់៕

    July 6, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ដែលកម្ពុជាបានបញ្ជាទិញសាធារណរដ្ឋប្រជាមានិតចិនចំនួន​ ១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង

    July 6, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពវិវត្តន៍យ៉ាងលឿន នៃការរីករាលដាលឆ្លងនៅក្នុងសហគមន៍ នៃជំងឺកូវីដ-១៩រួចមក នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារ នៃរដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសម្រេចបិទផ្សារព្រះដាក់ ព្រមទាំងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្នសិន ដើម្បីកាត់ផ្តាច់ហានិភ័យនៃការឆ្លងធ្ងន់ធ្ងរនៅក្នុងសហគមន៍នេះ។ អាហារដ្ឋាន និងតូបលក់នំបញ្ចុក និងតូបលក់ដូរផ្សេងៗទៀត ដែលមានទទួលភ្ញៀវបរិភោគនៅនឹងកន្លែងទាំងអស់ក៏ត្រូវបានតម្រូវឱ្យផ្អាកអាជីវកម្ម ក្នុងដំណាក់កាលនេះផងដែរ។ គួរបញ្ជាក់ផងដែរថា គ្រាន់តែអំឡុងពេល ២សប្តាហ៍ ចំនួនអ្នកវិជ្ជមានកូវីដ-១៩ នៅក្នុងស្រុកបន្ទាយស្រីបានហក់ឡើងរហូតដល់ទៅ២១នាក់ និងស្លាប់ ១នាក់ ហើយអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជិត ៣០០នាក់ ត្រូវបានហ៊ុមព័ទ្ធធ្វើចត្តាឡីស័ក នៅស្ទើរគ្រប់ឃុំទាំងអស់របស់ស្រុក។ ក្នុងនោះ

    July 6, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមករណីហ្វេស ប៊ុក លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសសេចក្តីជូនដំណឹងថា មានបុរស ២នាក់ជាជនជាតិវៀតណាម ដែលបានលួចរត់គេចពីមណ្ឌលចត្តាឡីស័ក កាលពីព្រលឹមស្រាងៗនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ជនជាតិវៀតណាមមានឈ្មោះដូចខាងក្រោម៖ ១- ឈ្មោះ មួយ យ៉ងដាក់ អាយុ ៤០ឆ្នាំ ២- ឈ្មោះ ចាំង ដុងហាយ អាយុ ២៦ឆ្នាំ ដែលបុរសទាំង ២នាក់នេះជាពលករមកពីប្រទេសថៃ បានលួចរត់គេចពីមណ្ឌលចត្តាឡីស័ក

    July 6, 2021
  • កូវីដ-១៩

    កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បើតាមការបង្ហោះរៀបរាប់នៅលើទំព័រ Facebook មន្ទីរពេទ្យខេត្តកោះកុង បានអោយដឹងថា ជំងឺកូវីដ-១៩ បានឆ្លងចូលគ្រប់វ័យមនុស្សដោយមិនដឹងពីប្រភពច្បាស់លាស់ឡើយ ខណៈដែលផ្នែកសង្គ្រោះបន្ទាន់វិញគឺពេញគ្រប់បន្ទប់តែម្តង គ្មានគ្រែទំនេរនោះទេ។ ទំព័រ Facebook ដដែលបានរៀបរាប់អោយដឹងថា៖ “ពេលនេះជម្ងឺកូវីតបានឆ្លងចូលគ្រប់វ័យមនុស្សហើយដោយមិនបានដឹងពីប្រភពច្បាស់លាស់ ជាក់ស្តែងថ្ងៃនេះមានទាំងស្រ្តីមានផ្ទៃពោះ កូនក្មេងៗតូចៗជាច្រើនផងដែរដែលពួកគាត់កំពុងរស់នៅក្នុងបន្ទុកគ្រួរសារដែលឪពុកម្តាយរបស់ពួកគាត់បែជាមានលទ្ឋផលអវិជ្ជមានទៅវិញ។ នៅពេលនេះក្រុមគ្រូពេទ្យយើង ខិតខំទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាកទេ ដោយតម្រូវឲយកសំណាករាល់អ្នកជម្ងឺនិងអ្នកកំដរទាំងអស់ មុនអនុញ្ញាត្តិឲចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ចំណែកផ្នែកសង្គ្រោះបន្ទាន់វិញ( ICU ) គឺពេញគ្រប់បន្ទប់តែម្តង គ្មានគ្រែទំនេរនោះទេ ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតី ឆន្ទះ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់កងទ័ពអាវសរបស់យើង ដែលបានលះបង់ តស៊ូការលំបាកនេះដើម្បីភាពសុខដុមរមនាសង្គមជាតិយើង ។ មន្ទីរពេទ្យខេត្តកោះកុង៖

    July 6, 2021