Khmernote Media
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានសម្ដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីជនជាតិថៃម្នាក់ឈ្មោះថា Worachet Duangmakoed បានបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីគម្រោងនៃការសាងសង់ប្រាសាទមួយនៅលើទឹកដីខេត្តបូរីរ៉ាមរបស់ប្រទេសថៃ មានលក្ខណៈស្រដៀងគ្នានឹងប្រាសាទអង្គវត្តរបស់ប្រទេសកម្ពុជា ។ រូបភាពទាំងនោះត្រូវបានបង្ហោះឡើងកាលពីថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយនៅក្នុងនោះរួមមានទាំងប្លង់ និងគំរូសម្រាប់ការសាងសង់ផងដែរ។ នៅមុននេះបន្តិចដែរ សិល្បៈការនីពហុជំនាញ គឺអ្នកនាង ខាត់ សុឃីម បានបង្ហោះសារមួយឃ្លា Mention ចំៗទៅកាន់ប្រទេសថៃ សូមឈប់បន្តចម្លងប្រាសាទអង្គរវត្តរបស់កម្ពុជាបន្តទៀតទៅ។ គួរបញ្ជាក់ផងដែរថានៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការទាក់ទងទៅកាន់កុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ

    July 6, 2021
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចុះធ្វើការត្រួតពិនិត្យផលិតផលទំនិញនៅតាមបណ្តាគេហដ្ឋាន និងឱសថស្ថាន ស្ថិតនៅក្នុងឃុំរការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតនូវអាល់កុលមានសារធាតុមេតាណុលប្រមាណ ១០៧.៥លីត្រ ក្រោយបានធ្វើតេស្តបឋម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន រួមមាន៖ -ឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ប្រមាណ ៥គីឡូក្រាម -ម្សៅលាបកូនក្មេងហួសកាលបរិច្ឆេទនៃការប្រើប្រាស់ប្រមាណ ៥គីឡូក្រាម ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    July 6, 2021
  • ព័ត៌មានជាតិ

    បើតាមការបញ្ជាក់នៅលើទំព័រ Facebook សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌និងវិចិត្រសិល្ប: បានអោយដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ កំពុងស្រាវជ្រាវលើករណី​ការសាង​សង់ប្រាសាទ​ដូច​អង្គរវត្តនៅលើទឹកដីថៃ។ នេះបើតាមប្រសាសន៍លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ឱ្យ BTV ដឹងនៅយប់ថ្ងៃទី៥ ខែកក្កដា។ តាមរយៈការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនានាបានឱ្យដឹងថា ប្រាសាទដូចអង្គរវត្តរបស់កម្ពុជាកំពុងសាងនៅទឹកដីថៃ។ ការសាង​សង់ប្រាសាទ​ដែលចម្លងចេញពីរូបរាងប្រាសាទអង្គរវត្តរបស់កម្ពុជានេះ គឺ ស្ថិតនៅខេត្តបុរីរ៉ាំ ប្រទេសថៃ។ តាម​ការលើកឡើងនៅក្នុងបណ្ដាញសង្គម ក៏បានឱ្យដឹងដែរថា វិស្វករដែលសាងសង់​ប្រាសាទដោយ​ចម្លងតាមប្រាសាទ​អង្គរវត្តរបស់​កម្ពុជានេះ ក៏មានការមិនសប្បាយចិត្ត ចំពោះការរិះគន់លើស្នាដៃរបស់គេដែលកំពុងសាងសង់នេះដែរ។ លោក​ជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់បន្ថែមថា ក្រសួងបានទាក់ទងទៅកុងស៊ុល កម្ពុជាប្រចាំនៅទីនោះ​ឱ្យ​ស្រាវជ្រាវ​ករណីនេះឱ្យបានល្អិតល្អន់ផងដែរ។

    July 5, 2021
  • ព័ត៌មានជាតិ

    រឿងរ៉ាវសត្វតោឈ្មោលមួយក្បាលត្រូវបានជនជាតិចិនម្នាក់បានលួចលាក់ចិញ្ចឹមនៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ និងត្រូវបានអាជ្ញាធរធ្វើការរឹបអូស យកទៅថែរក្សានៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងពិន័យជាប្រាក់៣ម៉ឺនដុល្លារនោះ ឥលូវនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតប្រគល់តោនោះទៅឲ្យម្ចាស់ចិញ្ចឹមវិញ និងប្រគល់ប្រាក់ដែលបានពិន័យត្រឡប់ទៅវិញផងដែរ។ មុននេះដែរ ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ជា បានបង្ហោះសារថា៖ “នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ជនបរទេសដែលជាម្ចាស់សត្វតោ បានទៅទទួលសត្វរបស់ខ្លួនយកមកចិញ្ចឹមមើលថែរក្សារនៅផ្ទះវិញ និងអនុវត្តតាម គោលការណ៍របស់ថ្នាក់ដឹកនាំ។ គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្ហោះសារតាមរយៈfacebook ផ្លូវរបស់សម្តេចថា ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចនេះ សម្តេចបានពិភាក្សា

    July 5, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធបានបន្តកិច្ចប្រជុំរបស់ខ្លួនលើផែនការត្រួតពិនិត្យ ការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ ដើម្បីឱ្យដំណើរការនៃការព្យាបាលនៅតាមផ្ទះនេះ មានគុណភាពនិងសុវត្ថិភាព ដែលអាចទទួលយកបាន ខណៈដែលអ្នកជំងឺជាច្រើនលើសលុប ចង់ឱ្យមានការព្យាបាលតាមផ្ទះនេះ ។ គម្រោងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី០៥ កក្កដា តាមរយៈVideo Conference ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្តមង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តមង៉ូវ កាង បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ-១៩មិនមានការថមថយទេ តែបែរជាកើនឡើងខ្លាំង រហូតខ្វះកន្លែងទទួលអ្នកជំងឺ ។ដូច្នេះហើយ ទើបយើងបង្កើតឱ្យមានជាការព្យាបាលជំងឺនៅតាមផ្ទះនេះ ។ ការព្យាបាលនៅតាមផ្ទះនេះជារឿងល្អមួយ ។ប៉ុន្តែអ្វីដែលសំខាន់នោះគឺការគ្រប់គ្រងនិងមើលការខុសត្រូវ ដែលតម្រូវឱ្យអាជ្ញាធរមូលដ្ឋាន

    July 5, 2021
  • កូវីដ-១៩

    នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៨៩៦នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៤៦នាក់ និងមានអ្នកបាត់បង់ជីវិត២៨នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៥៥,១៨៧នាក់, ករណីជាសះស្បើយសរុប ៤៧,៣៨៦នាក់ និងស្លាប់សរុប ៧៤៨នាក់៕

    July 5, 2021
  • កូវីដ-១៩

    រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩១នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៨នាក់ និងស្លាប់ ចំនួន២នាក់ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ + ករណីទី១ ដល់ទី១២ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី + ករណីទី១៣ ដល់ទី២៦ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី + ករណីទី២៧ ដល់ទី៣១ ជាករណីឆ្លងមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ + ករណីទី៣២ ដល់ទី៤៦ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក +

    July 5, 2021
  • ព័ត៌មានជាតិ

    រឿងរ៉ាវសត្វតោឈ្មោលមួយក្បាលត្រូវបានជនជាតិចិនម្នាក់បានលួចលាក់ចិញ្ចឹមនៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ និងត្រូវបានអាជ្ញាធរធ្វើការរឹបអូស យកទៅថែរក្សានៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ និងពិន័យជាប្រាក់៣ម៉ឺនដុល្លារនោះ ឥលូវនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតប្រគល់តោនោះទៅឲ្យម្ចាស់ចិញ្ចឹមវិញ និងប្រគល់ប្រាក់ដែលបានពិន័យត្រឡប់ទៅវិញផងដែរ។ ក្រោយទទួលដំណឹងថា សម្តេចតេជោ អនុញ្ញាតប្រគល់តោត្រឡប់មកវិញ បុរសជនជាតិចិន ដែលជាម្ចាស់តោនោះបានបង្ហោះសារអរគុណសម្តេចតេជោលើបណ្តាញសង្គមហ្វេសប៊ុកថា “ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណ🙏យ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណ🙏ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែល នឹងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយនិងគាំទ្រដល់“ ហុីម៉ា” របស់យើងខ្ញុំផងដែរ ធ្វើអោយខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរអោយកម្ពុជានឹងចិនជាមិត្តដែកថែបជារៀងរហូត🤝🤝”៕

    July 5, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុ រួចមកឃើញថា នៅវេលាម៉ោង០៧៖០០នាទី ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ មានសម្ពាធទាបសកម្មមួយ ដែលបានស្ថិតក្នុងសមុទ្រចិន ខាងលិចប្រទេសហ្វីលីពីន និងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ TD និងធ្វើដំណើរឆ្ពោះមកទិសពាយ័ព្យ។ នៅវេលាម៉ោង០៤៖០០ល្ងាចថ្ងៃដដែលនេះ វិសម្ពាធបានបង្កើនឥទ្ធិពលជាកូនព្យុះទី៦ឈ្មោះ អ៊ុន-ហ្វា TS IN-FA 2106 នៅលើសមុទ្រចិនខាងត្បូង ចំណុចខ្សែវណ្ឌទី ១៤អង្សារ៤នៃរយៈទទឹងខាងជើង និងខ្សែស្របទី ១១៤អង្សា១ នៃរយៈបណ្ដើយខាងកើត។ យោងតាមការព្យាករនៅថ្ងៃទី៧

    July 5, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១២០ ករណី បន្ថែមទៀត នាថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២១នេះ។ ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៩២៣ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៨២០ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១០៣

    July 5, 2021