- Khmernote Media
- សិល្បៈ
ក្រោយមានការភ្ញាក់ផ្អើលរឿងរ៉ាវសាងសង់ប្រាសាទមួយនៅប្រទេសថៃ ដែលមានរូបរាងស្រដៀងគ្នាទៅនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏មានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ រហូតមានភាពចម្រូងចម្រាស់គ្នាជាច្រើន។ ក្នុងនោះដែរកាលពីព្រឹកមិញនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយផងដែរទាក់ទិននឹងរឿងនេះ។ អ្វីដែលគួរអោយចាប់អារម្មណ៍មួយ ដោយអ្នកនាង ខាត់ សុឃីម ដែលគេស្គាល់ថាជាអ្នកសិល្បៈមួយរូបដែលមានពហុជំនាញ ទាំងអាយ៉ៃ របាំ ចម្រៀងបែបសម័យ បែបបុរាណ លេងភ្លេងបុរាណ និងកំប្លែង បានបង្ហោះសារចាក់ដោតមួយនៅលើបណ្តាញសង្គម ដោយអ្នកនាងបានរៀបរាប់ថា៖ “ខ្ញុំមានមោទនណាស់ដោយដឹងថា ចោររមែងតែងតែងតែចង់បាននិងប្រឹងលួចចម្លងសិល្បៈវប្បធម៌ដូចជាប្រាង្គប្រាសាទបុរាណដែលជាកេរដូនតាខ្មែរយើងបន្សល់ទុកនៅ។ ក៏ប៉ុន្តែខ្ញុំសែនមហាខ្មាសពេលដែលពួកខ្មែរមួយចំនួនតូចកំពុងលួចចម្លងនិងជួយផ្សព្វផ្សាយសិល្បៈស្ទើរគ្រប់ទម្រង់របស់គេយ៉ាងគឃ្លើនអត់កេរខ្មាស រហូតដល់អ្នកខ្លះឈ្លោះប្រជែងរត់សុំទិញរបស់គេយកមកចាក់ផ្សាយស្រែកលូ បញ្ចេញសំនៀងច្រៀងស្ទើរដាច់កន្លើត ដើម្បីផល់កម្រៃផ្ទាល់ខ្លួននិងក្រុម។ ចុងបញ្ចប់ខ្ញុំចង់និយាយថា របស់ពិតគឺជាទីទាក់ទាញអ្នកចង់ឃើញមិនមែនរបស់អាយលួចចម្លងគេនោះទេ! យើងមានហើយប្រឹងរក្សាផ្សព្វផ្សាយរបស់យើងទៅ ទើបសមជាអ្នកមិនរមិលគុណដូនតា។ ថ្ងៃទី៧កក្កដា២០២១ លោកពូ Moth Thary (រូបយកពីហ្វេសប៊ុក)ឈឺចាប់នឹងខ្មែរគ្នាឯង១ចំនួន”
July 7, 2021 - ព័ត៌មានជាតិ
កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារអូឡាំពិក រយៈពេល១៤ថ្ងៃ ក្រោយរកឃើញមានករណីវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់។ បន្ទាប់ពីចេញសេចក្តីប្រកាសនេះ យើងសង្កេតឃើញមានបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធជាច្រើនបានទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រៃ។ ជាថ្មីម្តងទៀត គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានធ្វើការប្រកាស “សូមជម្រាបជូនដល់បងប្អូនអាជីវករ កម្មករ ម៉ូតូឌុប ម៉ូតូកង់បី អ្នករត់តាក់ស៊ី និងបងប្អនដែលប្រកបអាជីវកម្មនៅជុំវិញបរិវេណផ្សារអូឡាំពិកសូមអញ្ជើញរួសរាន់ទៅយកសំណាកនៅវិទ្យាល័យទួលស្វាយព្រៃ ឱ្យបានគ្រប់គ្នា”៕
July 7, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មានរថយន្ត២គ្រឿងក្រឡាប់ផ្ងារជើង នៅក្នុងខណ្ឌជ្រោយចង្វារ ដោយសារការបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងការបើកបរក្រោម ឥទ្ធិពលគ្រឿងស្រវឹង ចំណែកអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចផ្នែកចរាចរណ៍អធិការដ្ឋាននរបាលខណ្ឌជ្រោយចង្វារ នាំខ្លួនឡើងជិះរថយន្ត សារ៉ែន បញ្ជូនទៅ វាស់ជាតិអាកុល ទាំងពីរនាក់។ ករណីទី១៖ កើតឡើងកាលពីវេលាម៉ោង០០៖១២នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ តាមបណ្តោយផ្លូវមាត់ទន្លេ កែងផ្លូវទៅកាន់អូតែលសុខា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បង្កឡើងដោយរថយន្ដម៉ាក ហាយលែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AI-2771 អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ សាក្សីដែលឃើញហេតុការណ៍ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនពេលកើតហេតុ គេឃើញមនុស្សពីរនាក់ ជិះរថយន្ដហាយលែនឌ័រចេញពីម្ដុំ
July 7, 2021 - កូវីដ-១៩
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩៨១នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៩៣៤នាក់ និងមានអ្នកបាត់បង់ជីវិត១៩នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៥៧,១០៣នាក់, ករណីជាសះស្បើយសរុប ៤៨,៩៧៤នាក់ និងស្លាប់សរុប ៧៩៨នាក់៕
July 7, 2021 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានសម្ដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីជនជាតិថៃម្នាក់ឈ្មោះថា Worachet Duangmakoed បានបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីគម្រោងនៃការសាងសង់ប្រាសាទមួយនៅលើទឹកដីខេត្តបូរីរ៉ាមរបស់ប្រទេសថៃ មានលក្ខណៈស្រដៀងគ្នានឹងប្រាសាទអង្គវត្តរបស់ប្រទេសកម្ពុជា ។ រូបភាពទាំងនោះត្រូវបានបង្ហោះឡើងកាលពីថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយនៅក្នុងនោះរួមមានទាំងប្លង់ និងគំរូសម្រាប់ការសាងសង់ផងដែរ។ ដោយមាការយកចិត្តទុក្ខដាក់ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពេលនេះក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយមាន៣ចំនុចធំៗ ជូនដល់សាធារណជន ក៏ដូចជាអ្នកលេងបណ្តាញសង្គម Facebook បានដឹង។ សូមអានសេចក្តីប្រកាសព័ត៌មាននៅខាងក្រោម៖
July 7, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ ដឺព្រេមៀ សែនសុខ បានឃាត់ខ្លួននារីម្នាក់រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ (សង្ស័យជាសារធាតុញៀន), បំពង់កែវចំនួន០១ ខណៈជនសង្ស័យ បានយកសម្ភារមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាលនៅទីតាំងខាងលើ។ ជនសង្ស័យឈ្មោះ គង់ សុភា ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលដំរី សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រួមនឹងវត្ថុតាងត្រូវបានកម្លាំងឈរជើងនៅគោលដៅប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្តនីតិវិធី។ មុនពេលបញ្ជូន ទៅកាន់ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យត្រូវបានយកសំណាកជាមុន ដោយប្រើឧបករណ៍តេស្តរហ័ស (Rapit Test)
July 7, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅវេលាយប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន១៦០នាក់ សម្រាប់ថ្ងៃទី០៦ ខែកក្កដានេះ ក្នុងនោះមាន ៖ ក្រុងសៀមរាប ចំនួន ៩៧នាក់ , ស្រុកជីក្រែង ចំនួន ៣១នាក់ , ស្រុកប្រាសាទបាគង ចំនួន ១២នាក់ , ស្រុកសូទ្រនិគម ចំនួន ០៦នាក់ , ស្រុកពួក ចំនួន ០៥នាក់ , ស្រុកបន្ទាយស្រី ចំនួន
July 7, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សចំនួន៥នាក់ បានរងរបូសធ្ងន់និងស្រាល ពេលកំពុងជិះរថយន្តធុនធំមួយគ្រឿង ដឹកអូសពេញលើរថយន្ត ខណៈពេលឆ្លងកាត់ផ្លូវបំបែកជាបួន ក្នុងល្បឿនលឿន បានអកហ្សឺ កាច់ចង្កូតគេចពីរថយន្តឡិចស៊ីស ស្លាកលេខខេមរភូមិន្ទមួយគ្រឿងទៀត បណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាងទទឹងផ្លូវហាណូយ ទៅបុកប៉ះរថយន្ត Ford Ranger មួយគ្រឿងទៀត ខូចខាតយ៉ាងដំណំ និងចាក់អូស រាយប៉ាយពេញថ្នល់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២ យប់រំលងអាត្រឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្តុប២៤ម៉ោង ផ្លូវបំបែកជាបួន លើផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនកើតហេតុ គេឃើញរថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ (Hyandai)
July 7, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើកបររថយន្តស៊េរីទំនើប ម៉ាក HONGQI ក្នុងល្បឿនលឿន ឆ្លងផ្លូវបំបែកជាបួនខ្វះការប្រុងប្រយ័ត្ន និងជាន់ហ្រ្វាំងមិនទាន់ ក៏ទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាកTOYOTA RAV4 ចំពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង នៅវេលា ម៉ោង០២៖៣០នាទីយប់ ឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅផ្លូវបំបែកជាបួន លើផ្លូវព្រះនរោត្តម កែងផ្លូវ១០៦ ត្រង់ចំណុចស្ពាននាគវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ និងនារីចំនួន៣នាក់ បើកបរ រថយន្តស៊េរីទំនើបមួយគ្រឿង
July 7, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសសម្រេចបន្តបិទផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន រយៈពេល ២ (ពីរ) សប្តាហ៍ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។ រដ្ឋបាលខេត្តសៀមរាបក៏សម្រេចបិទផ្សារព្រះដាក់ ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជា បណ្តោះអាសន្ន រយៈពេល ២ (ពីរ) សប្ដាហ៍ គិតចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។
July 7, 2021









