Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នេះបានឲ្យដឹងថា “សូម​គោរព​ជម្រាប​ជូន​ដល់​បងប្អូន​អាជីវករ​និង​អតិថិជន​ដែល​បាន​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​វិជ្ជមាន​កូវិដ​១៩​ សូម​អញ្ជើញ​ទៅ​យក​សំណាក​ឱ្យ​បាន​គ្រប់​ៗគ្នា​នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ ដោយ​ក្រុម​គ្រូពេទ្យ​ចុះ​យកតែ១ថ្ងៃ​នេះ​ទៀត​ទេ​ សូម​អរគុណ​”។ គួរបញ្ជាក់ផងដែរថថា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារអូឡាំពិក រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ក្រោយរកឃើញមានករណីវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់។ ចំពោះ សន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធទាំងឡាយណា ដែលមិនព្រមសហការទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ ឬមិនអនុវត្តវិធានចត្តាឡីស័ក នឹងត្រូវប្រឈមមុខទៅនឹងការពិន័យអន្តរការណ៍ ក្នុងកម្រិតទឹកប្រាក់ចន្លោះពី

    July 3, 2021
  • កូវីដ-១៩

    នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩៤៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦១៥នាក់ និងមានអ្នកបាត់បង់ជីវិត៣៦នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៥៣,២៩៨នាក់, ករណីជាសះស្បើយសរុប ៤៦,១២៣នាក់ និងស្លាប់សរុប ៦៩៦នាក់៕

    July 3, 2021
  • ព័ត៌មានជាតិ

    រថយន្តចំនួន ១៤៣គ្រឿង ត្រូវបានឃាត់រក្សាទុករយៈពេលមួយឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងតាមសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់បានអនុវត្តច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ចាប់ពីទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ បានផាកពិន័យ និងឃាត់រក្សាទុករថយន្តរយៈពេលមួយឆ្នាំចំនួន ១៤៣គ្រឿង ដែលជារថយន្តដឹកជញ្ជូនលើសទម្ងន់ លើសពី២០%

    July 3, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសុខាភិបាលបានឲ្យប្រជាពលរដ្ឋនៅខណ្ឌចំនួន៣ក្នុងរាជធានីភ្នំពេញ រួសរាន់មកចាក់វ៉ាក់សាំងដូសទី២ ខណៈដែលយុទ្ធនាការចាក់វ៉ាក់ សាំងនៅរាជធានីភ្នំពេញនឹងត្រូវបិទបញ្ចប់នាពេលឆាប់ៗនេះ ចៀសវាងជួបការពិបាករកចាក់ នៅពេលក្រោយ ។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រុមការងារនឹងបន្តចាក់វ៉ាក់សាំងបង្ហើយនៅ រាជធានីភ្នំពេញ នៅក្នុងខណ្ឌ ចំនួន៣ គឺខណ្ឌដូនពេញ ខណ្ឌ ព្រែកព្នៅ និងខណ្ឌជ្រោយចង្វារ ។ លោកជំទាវ បន្តថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើតមាននៅរាជធានីភ្នំពេញមក រាជរដ្ឋាភិបាល បានខិតខំសហការយ៉ាងជិតស្និតជាមួយ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឲ្យបានគ្រប់ៗគ្នានេះ ដើម្បីកាត់បន្ថយអត្រានៃការចម្លងជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍បន្តទៀត

    July 3, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយកអាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជិត ៥តោន ទៅបំផ្លាញចោលនៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងដោយមានការឯកភាពពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីសមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ចកិច្ន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។ សារធាតុមេតាណុលទាំងនេះ ត្រូវបានមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួតពិនិត្យឃើញ និងរឹបអូសពីតាមបណ្តាឃ្លាំងស្តុក និងបណ្តាឱសថស្ថាននានាក្នុងរាជធានីភ្នំពេញ៕

    July 3, 2021
  • ព័ត៌មានជាតិ

    យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូន ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រងទាំងអស់ ជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយបន្តក្នុងតម្លៃដើម ៣,៧ ដុល្លារអាម៉េរិក ក្នុងមួយឧបករណ៍។ ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ

    July 3, 2021
  • ព័ត៌មានជាតិ

    រឿងរ៉ាវនៃការចិញ្ចឹមសត្វព្រៃរបស់ជនជាតិចិន នៅតែមានការចាប់អារម្មណ៍រហូតមានការប្រៀបធៀបការមើលថែទាំរបស់មន្ត្រីជំនាញនៅសួនសត្វថែមទៀតផង ដោយមហាជនមួយចំនួនបានបង្ហាញក្តីអាណិតចំពោះសត្វព្រៃ ខណៈពេលដែលពួកគេទៅទស្សនាម្តងៗឃើញថាសត្វទាំងនោះហាក់ដូចជាស្គម គ្មានភាពកក់ក្តៅនោះទេ។ ថ្មីៗនេះដែរ ឯកឧត្តម ហ៊ុន ជា ក៏បានបង្ហោះសារទាំងយប់មួយភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹកបង្ហាញពីការថែមទាំសត្វព្រៃ នៅក្នុងសួនសត្វមួយកន្លែង ដែលមិនបានបង្ហាញឈ្មោះ ដោយឯកឧត្តម បានរៀបរាប់ថា៖ “ពិតជាមើលថែបានស្គមល្អមែនៗ បាទ ហើយម្លប់ត្រជាក់ល្អទៀត អោយគេសុំច្បាប់ចិញ្ចឹមទៅវាមានសុខភាពល្អហើយសុីឆ្ងាញ់នឹងមានអាយុវៃងជាងបាទ គ្មានជំនាញតែចង់ធ្វើចឹង”៕

    July 2, 2021
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារអូឡាំពិក រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ក្រោយរកឃើញមានករណីវិជ្ជមានជំងឺកូវីដ១៩ ជាបន្តបន្ទាប់។ តាមរយៈសេចក្តីសម្រេច ប្រការ៥ បានឲ្យដឹងថា សន្តិសុខ បុគ្គលិក កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធទាំងឡាយណា ដែលមិនព្រមសហការទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ ឬមិនអនុវត្តវិធានចត្តាឡីស័ក នឹងត្រូវប្រឈមមុខទៅនឹងការពិន័យអន្តរការណ៍ ក្នុងកម្រិតទឹកប្រាក់ចន្លោះពី មួយលានរៀល ដល់ដប់លានរៀល ដូចបានកំណត់ក្នុងចំណុចទី៤ និងទី៥ ប្រការ២ នៃប្រកាសអន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច

    July 2, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន១២នាក់ និងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ចំនួន១១នាក់ ដែលជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ មានដូចខាងក្រោម៖

    July 2, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៨៨នាក់ និងជាសះស្បើយ ១៦នាក់ ក្នុងខេត្តបន្ទាយមានជ័យ។ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានជ្រាបថា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១៦នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ-១៩ ដែលជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ លើបុរស ស្ត្រីជនជាតិខ្មែរ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

    July 2, 2021