Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក មានទីតាំងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានករណីវិជ្ជជំងឺកូវីដ១៩មានកើតឡើងថ្មីក្នុងចំណោមបុគ្គលិក កម្មករ និងអាជីវករ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។ សន្តិសុខ បុគ្គលិក កម្មករ អាជីវករ  អតិថិជន និងអ្នកពាក់ព័ន្ធ ទាំងអស់ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

    July 2, 2021
  • សិល្បៈ

    នៅមុននេះបន្តិចបើតាមការបញ្ជាក់នៅលើគណនី Facebook របស់អ្នកនាង ដាលីន ដែលគេស្គាល់ថាជាភរិយារបស់អតីតតារាចម្រៀង មង្គល ទីណា និងជាអាជីវករមួយរូបនៅផ្សារដងទង់ ខេត្តកោះកុង បានប្រកាសថានាងមានវិជ្ជមានកូវីដ-១៩ ខណៈដែលស្វាមីគឺលោក មង្គល ទីណា រកឃើញអវិជ្ជមាន។ អ្នកនាង ដាលីន នៅថ្ងៃដដែលនេះបានធ្វើការ Live វិដេអូមួយដោយបញ្ជាក់ថាតូបនៅក្នុងផ្សារដងទង់របស់នាងត្រូវបានបិទមួយរយៈហើយ ដោយនាងក៏បានចាក់វ៉ាក់សាំងលើកទី១ រួចហើយដូចគ្នា និងរង់ចាំធ្វើការចាក់វ៉ាក់សាំងលើកទីនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ប៉ុន្តែស្រាប់តែថ្ងៃនេះធ្វើតេស្តយកសំណាក បានរកឃើញថាមានវិជ្ជមានកូវីដ-១៩ បែបនេះតែម្តង។ គួរបញ្ជាក់ផងដែរថា អាជីវករផ្សារដងទង់ នៅក្នុងខេត្តកោះកុង បាននាំគ្នាបិទតូបមួយរយៈខណៈដែលអ្នកពាក់ព័ន្ធត្រូវបានយកសំណាកស្វែករកមេរោគកូវីដ-១៩៕

    July 2, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ​ហូបកាហ្វេ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅ ហាងកាហ្វេ Brown សាខាផ្លូវសម្ដេចប៉ាន ទល់មុខសាលា ICS ជាប់ផ្សារផេនសលចាស់ ក្នុង​សង្កាត់បឹងរាំង ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៧ ខែមិថុនា​ ឆ្នាំ២០២១ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សារគម្លាត

    July 2, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងឱកាសអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកយាយ ហូ ខាំ ដែលមានវ័យ ១០១ឆ្នាំ ហើយដែលបានអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី០២ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធាន គ.វ.ក១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា លោកយាយអាយុ ១០១ឆ្នាំ ដែលអញ្ជើញមកចាក់វ៉ាក់សាំងចិននៅពេលនេះ ជាសក្ខីភាពនៃប្រសិទ្ធភាពវ៉ាក់សាំង ដែលសម្តេចប្រមុខរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ណាស់

    July 2, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថ្ងៃសុក្រ ៨រោច ខែបឋមាសាឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលក្រុងសិរីសោភ័ណ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ ចុះយកសំណាកបងប្អូនអាជីវករ នៅក្នុងផ្សា អូរអំបិល (ផ្សាដើមគរ) ក្រោយពីមានអាជីវករក្នុងផ្សារមានវិជ្ជមានកូវីដ-អាជ្ញាធរបានចុះបិទផ្សារខាងលើជាបណ្តោះអាសន្ន ៕ ប្រភព៖ រដ្ឋបាលក្រុងសិរីសោភ័ណ – Serieysophon Municipality

    July 2, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ បុរសម្នាក់ជា កងអង្គរក្ស BHQ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាត់បង់ជីវិតចោលប្រពន្ធនិងក្រុមគ្រួសារ ខណៈពេលធ្វើដំណើរចេញពីបន្ទាយទៅលេងប្រពន្ធនៅផ្ទះម្ដាយក្មេក ដោយបានជិះម៉ូតូឌ្រីមសង់តែម្នាក់ឯង បានពាក់កណ្ដាលផ្លូវ ក៏ជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តធុនធំពេញទំហឹង បណ្ដាលឲ្យម៉ូតូរួញចូលគ្នាគៀបជាប់ម្ចាស់ម៉ូតូស្លាប់នៅលើម៉ូតូ ចំណែករថយន្តធុនធំមិនស្គាល់ម៉ាក បានបន្តដំណើរទៅមុខបាត់ទៅ បន្សល់តែជនរងគ្រោះស្លាប់នៅលើម៉ូតូ នៅចំណុចជិតផ្លូវបំបែកទៅវទ្យុABC ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ។ សពជនងគ្រោះឈ្មោះ កៅ ចម្រើន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរមន្ត្រីអង្គរក្សឋានន្តរសក្ដិនាយចំណង់ នៃនាយកដ្ឋានអង្គរក្ស ស្នាក់នៅផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ

    July 2, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា នៅសង្កាត់ស្ទឹងមានជ័យទី១ មានករណីកូវីដ១៩ រកឃើញចំនួនឆ្លងថ្មីសរុប ២៣អង្គ/នាក់ ជាសះស្បើយ សរុប១៨ អង្គ/នាក់។ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារកូវីដ១៩ ប្រចាំមូលដ្ឋានសង្កាត់ បានចុះកំណត់ទីតាំងពាក់ព័ន្ធ ជាមួយអ្នកផ្ទុកវិជ្ជមានដូចខាងក្រោម ÷ + ទីតាំងថ្មី÷ ស្ថិតផ្ទះជួល ១៧១ ក្រុមទី ៤ភូមិ ទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ រកឃើញករណី វិជ្ជមាន កូវីដ១៩ សរុប ១ នាក់ អ្នកពាក់ព័ន្ធ ៧

    July 2, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា “ថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឺមល្ងាចថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ នេះ។ ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែខ្ញុំម្នាក់ទេដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដងក្នុងរយៈពេល៨ខែ។ ខ្ញុំសង្ឃឹមថានឹងពុំមានលើកទី៤ទៀតទេ។ ដើម្បីធានាថាពុំមានលើកទី៤ មនុស្សដែលត្រូវជួបខ្ញុំត្រូវបានធ្វើតេស្តជាមុនយ៉ាងហោចណាស់គឺការធ្វើតេស្តរហ័សនិងកាន់តែធានាសម្រាប់ទាំងអស់គឺការមិនជួបគ្នាដោយផ្ទាល់និងជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ”៕

    July 2, 2021
  • កូវីដ-១៩

    នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩៦៦នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៥០នាក់ និងមានអ្នកបាត់បង់ជីវិត៣២នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៥២,៣៥០នាក់, ករណីជាសះស្បើយសរុប ៤៥,៥០៨នាក់ និងស្លាប់សរុប ៦៦០នាក់៕

    July 2, 2021
  • កូវីដ-១៩

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានអោយដឹងថា ក្រុមគ្រូពេទ្យបានយកសំណាកអាជីវករផ្សារអូឡាំពិកចំនួន៤៥នាក់ ក្នុងនោះរកឃើញវិជ្ជមានចំនួន១៨ នាក់។ នៅព្រឹកនេះ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក បានធ្វើការប្រកាសឲ្យអាជីវករផ្សារអូឡាំពិកទាំង​អស់​ អញ្ជើញ​ទៅ​យក​សំណាក​ នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ ផ្លូវ​១៩៩​ សង្កាត់​ទួលស្វាយព្រៃ​២​ ខណ្ឌ​បឹង​កេង​កង​ ឱ្យ​បាន​គ្រប់​ៗគ្នា​ដេីម្បី​បញ្ជាក់​ថា​បងប្អូន​អវិជ្ជមាន​។ គួរបញ្ជាក់ផងដែរថា កាលពីយប់មិញ នៅថ្ងៃទី១ ខែកក្កដា ២០២១ ក្រុមគ្រូពេទ្យ ODCTM មកយកសំណាកលើកទី១ អាជីវករផ្សារអូឡាំពិកចំនួន៤នាក់ សន្តិសុខផ្សារ១៣នាក់ និងកម្លាំងរបស់គណៈកម្មការផ្សារ២៨នាក់ ដែលសរុបចំនួន៤៥នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមាន១៩ ចំនួន១៨នាក់ ៕

    July 2, 2021