Khmernote Media
  • ព័ត៌មានជាតិ

    បាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អាជ្ញាធរខេត្តបាត់ដំបងបានសម្រេចបិទខ្ទប់វត្តនរា ស្ថិតនៅឃុំនរា ស្រុកសង្កែខេត្តបាត់ដំបង បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩លើអាចារ្យធំម្នាក់ និង តៃកុងឡានម្នាក់ កាលពីថ្ងៃទី២៩ខែមិថុនា។ លោក ជុំ គឹមសេង មេឃុំនរា បានឲ្យដឹងនាល្ងាចថ្ងៃទី៣០ មិថុនានេះថា អាចារ្យធំដែលរកឃើញវិជ្ជមានកូវីដ-១៩នោះ មានឈ្មោះ ទុន ទឹម អាយុជាង៨០ឆ្នាំ និង តៃកុងឡានម្នាក់ ក៏រកឃើញមាន វិជ្ជមានកូវីដ១៩ដែរ ។ លោកបន្ថែម ថាអ្នកពាក់ព័ន្ធជាមួយអាចារ្យធំនេះ មានព្រះសង្ឃ យាយជី និង ក្មេងស្រីដាំបាយក្នុង វត្តនរានេះចំនួន

    July 1, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ ៖ មានក្មេងស្ទាវឈាមរាវម្នាក់ជិះម៉ូតូលឿនទៅទាក់ដៃកង់អាគុយដែលជិះដោយបុរសវ័យចំណាស់ម្នាក់បណ្ដាលឱ្យដួលទាំងសងខាង ហើយក្មេងដ៏ជម្លើយនោះបានទះកំផ្លៀងទៅលើបុរសវ័យចំណាស់ដែលជិះកង់អាគុយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍និងសម្របសម្រួល កាលពីវេលាម៉ោង៧:៤០នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅតាមផ្លូវបេតុងសាលាកសិកម្មចំការដូង ស្ថិតក្នុងភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បានជិះកង់អាគុយតាមបណ្ដោយផ្លូវបេតុងសាលាកសិកម្មចំការដូង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានក្មេងស្ទាវម្នាក់ជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1lM-9559 មកពីក្រោយក្នុងល្បឿនលឿនបានទាក់ដៃកង់អាគុយបណ្ដាលឱ្យដួលទាំងសងខាង ពេលនោះក្មេងទំនើងរូបនេះមិនបានជួយលើកកង់អាគុយរបស់បុរសចំណាស់ខាងលើ និងមិនបានសុំទោសអ្វីនោះទេ គឺបានលើកម៉ូតូរបស់ខ្លួនជិះបន្តទៅមុខបានប្រហែលជាង៥០ម៉ែត្រស្រាប់តែក្មេងទំនើងរូបនោះបានជិះម៉ូតូត្រឡប់មកក្រោយវិញ និងបានស្ទុះទៅទះកំផ្លៀងបុរសវ័យចំណាស់ជាជនរងគ្រោះមួយដៃបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលលក់ដូរនៅក្បែរនោះ និងអ្នកធ្វើដំណើរតាមផ្លូវឈប់ចុះទៅជួយ និងបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោឲ្យជួយធ្វើអន្តរាគមន៍ ។ ពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោចុះទៅដល់កន្លែងកើតហេតុក៏បានធ្វើការណែនាំទៅដល់ក្មេងទំនើងរូបនោះដែរ តែក្មេងទំនើងរូបនេះមិនស្ដាប់ការណែនាំរបស់សមត្ថកិច្ចនោះទេ គឺថែមទាំងប្រកែកថាខ្លួនអ្នកត្រូវទៀតផង។

    July 1, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ នារីម្នាក់បានឡើងអង្គុយលេងលើបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ហើយត្រូវបានអ្នកដំណើរប្រទះឃើញ ស្មានតែនាងចង់លោតសម្លាប់ខ្លួន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចនិងអ្នកសារព័ត៌មាន ចុះទៅជួយលួងលោមនាងប្រាប់ថា មានអារម្មណ៍ស្អុះស្អាប់ពេកក៏ទៅអង្គុយលេងដើម្បីស្រូបយកខ្យល់ត្រជាក់ៗប៉ុណ្ណោះ ហើយត្រូវបានអ្នកសារព័ត៌មានយើងទាញដៃចុះមកក្រោមវិញ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីម៉ោង០២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវកោង លើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១បានប្រាប់ឲ្យដឹងថា នារីរូបស្រស់ម្នាក់នោះ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណ២០ឆ្នាំ ស្នាក់នៅម្ដុំគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក(ក្បែរកន្លែងកើតហេតុ) ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់នោះ បានធ្វើដំណើរដោយថ្មើរជើងឡើងទៅលើស្ពានអាកាសស្ទឹងមានជ័យ រួចឈរលេងមួយសន្ទុះ ក៏ឡើងទៅអង្គុយលើបង្កាន់ដៃស្ពានតែម្ដង ស្មានតែនាងប្រុងឡើងលោតសម្លាប់ខ្លួន

    July 1, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ នាយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ព្រះសង្ឃ យាយជី តាជី សិស្ស និស្សិត ពិនិត្យសំណាកលើទី២ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ លទ្ធផលរកឃើញវិជ្ជមានសរុប ១៨ អង្គ/នាក់។ នៅថ្ងៃពុធ ៦រោច​ ខែបឋមាសាឍ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹងថ្ងៃទី​ ៣០ ខែមិថុនា​ ឆ្នាំ២០២១​ ស្ថិតនៅចំណុចទីតាំង វត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ផ្លូវ២១៧ ក្រុមទី១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១

    June 30, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងក្រោមនេះសូមធ្វើការដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ ទីតាំងទាំងនោះរួមមាន ​ + ហាង​ Pedro សាខា ផ្សារទំនើប AEON​ 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១៧ និង០០នាទី ដល់ ១៧ និង៤០នាទី មានអ្នកជំងឺ កូវីដ១៩ (COVID-19)

    June 30, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ​ហាង ​Pedro សាខាផ្សារទំនើប AEON​ 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២១​ ចាប់ពីម៉ោង ១៧ និង០០នាទី ដល់ ១៧ និង៤០នាទី។ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ

    June 30, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមាន ការចាំបាច់ទៅកន្លែងណាមួយ ត្រូវមិនឱ្យលើសពី១៥នាទីឡើយ ដើម្បីបង្ការនិងទប់ ស្កាត់ការចម្លងពពួកវីរុសប្រភេទបំប្លែងថ្មី ព្រោះវីរុសបំប្លែងថ្មីនេះ ងាយនឹងវាយ លុកចូលក្នុងសរីរាង្គកាយលឿនបំផុត។ លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិ បាលមានប្រសាសន៍ថា បច្ចុប្បន្នស្ថានភាពកូវីដ១៩ ក្នុងប្រទេសកម្ពុជា មានការវិវឌ្ឍន៍គួរឱ្យព្រួយបារម្ភ ស្របពេលដែលវីរុសបំប្លែងថ្មីត្រូវបានរកឃើញជាបន្តបន្ទាប់។ ហេតុនេះ លោកជំទាវវេជ្ជ បណ្ឌិត បានអំពាវនាវសាជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋបន្ដអនុវត្តវិធានការនានាដែលបានដាក់ចេញនាពេលកន្លង មក ជាពិសេស

    June 30, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្ត បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៥នាក់ និងជាសះស្បើយ ៥៥នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជ្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានជ្រាបថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៥៥នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ លើបុរសស្រ្តីជនជាតិខ្មែរ ចំនួន៦៥នាក់ ក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

    June 30, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា ចាប់ទាំងពីដំណើរការ នៃយុទ្ធនាការដោះស្រាយសំណុំ រឿងកកស្ទះ នៅក្នុងស្ថាប័នតុលាការជាង១ឆ្នាំកន្លងមកនេះ ក្រសួងដោះស្រាយបានជិត៤ម៉ឺនរឿង ក្នុងនោះសំណុំរឿងព្រហ្មទណ្ឌ បានជាង៣ម៉ឺនរឿង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌។ ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា ក្នុងរយៈពេលជាង១ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត ដោះស្រាយចំនួន ៣៧ ៩០០ រឿង ស្មើនឹង៩៦ភាគរយ នៃសំណុំរឿងព្រហ្មទណ្ឌកកស្ទះ ចំនួន ៣៩

    June 30, 2021
  • កូវីដ-១៩

    នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១១៣០នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៧០នាក់ និងមានអ្នកបាត់បង់ជីវិត២៧នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៥០,៣៨៥នាក់, ករណីជាសះស្បើយសរុប ៤៤,១៤៣នាក់ និងស្លាប់សរុប ៦០២នាក់៕

    June 30, 2021