Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលេខ៤៤-៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសស្រាលម្នាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ផ្ទះនេះមានម្ចាស់ឈ្មោះ ហុក ពេជ្រហឿន ភេទប្រុស អាយុ៤២ឆាំ្ន ជាអាជីករលក់សាច់ប៉ាតេ។ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ត្រូវបានមន្ដ្រីជំនាញអះអាងថា ដោយសារឆ្លងចរន្ដអគ្គិសនី។ លោកវរសេនីយ៍ឯក

    June 29, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន រកឃើញវិជ្ជមានកូវីដ១៩ ៩៩នាក់ និងជាសះស្បើយចំនួន ៦៤នាក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានជ្រាបថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៦៤នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ លើបុរស ស្រ្តីជនជាតិខ្មែរចំនួន ៩៩នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចរាយនាមខាងក្រោម៖

    June 29, 2021
  • កូវីដ-១៩

    បើតាមការអោយដឹងពីមន្ត្រីក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣ បានថ្លែងប្រាប់អ្នកសារព័ត៌មាន PNN បានអោយដឹងថា មានកម្មកររោងចក្រ JH ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ចំនួន២៣៧នាក់បានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកធ្វើតេស្តយកសំណាកចំនួន៩៦៤នាក់។ ប្រភពព័ត៌មានដដែលបានបន្តអោយដឹងដែរថា កាលពីចុងសប្តាហ៍កន្លងទៅក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រខាងលើនេះ បានចំនួនជាង៩០នាក់រួចម្តងហើយ ក្នុងនោះរកឃើញអ្នកវិជ្ជមានចំនួន២៤នាក់៕

    June 29, 2021
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាយើង បានរកឃើញមេរោគបំប្លែងខ្លួនថ្មី B.1.617-2 (Delta) សរុប ២២ នាក់ហើយ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៩,២៥៥នាក់, ករណីជាសះស្បើយសរុប ៤៣,៤៧៣នាក់

    June 29, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿនបានជ្រុល ទៅបុករថយន្តយីឌុបដឹកគោពេញ បណ្ដាលឲ្យរថយន្តខ្ទាតវិលមួយជុំ បុកចូលផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានអ្នករបួស ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ចំណុចជិតរង្វង់មូលកាំកូសុធី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រា បើករថយន្តសេរីទំនើបម៉ាក FOREST ER X T ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AO 7756 ធ្វើដំណើរទិសដៅពីត្បូងទៅជើង បោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ

    June 29, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទផ្អាកដំណើរការផ្សារសាមគ្គី រយៈពេលមួយសប្តាហ៍ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ រដ្ឋបាលខេត្តកំពត បានឲ្យជ្រាបថា ផ្អែកតាមខ្លឹមសារដូចមានចុះយោងខាងលើ ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមណែនាំឲ្យលោកអភិបាល នៃគណៈអភិបាលក្រុងកំពត ត្រូវធ្វើការ បិទផ្អាកដំណើរការផ្សារសាមគ្គី ក្នុងក្រុងកំពត ខេត្តកំពត រយៈពេល ១សប្តាហ៍ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១

    June 29, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧២៣នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧០៩នាក់ និងមានអ្នកបាត់បង់ជីវិត១៩នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៩,២៥៥នាក់, ករណីជាសះស្បើយសរុប ៤៣,៤៧៣នាក់ និងស្លាប់សរុប ៥៧៥នាក់៕

    June 29, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដសៀមរាប មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះតទៅ វិទ្យាល័យអង្គរ ដែលស្ថិតនៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានយកធ្វើជាមជ្ឈមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ដើម្បីជួយសម្រួលដល់កន្លែងព្យាបាលអ្នកជំងឺនៅទីកន្លែងចំនួនពីរទៀត។ ទី១៖ នៅមន្ទីរពេទ្យបង្អែកខេត្ដមា ដែលមានចំនួន៤០គ្រែ សម្រាប់ព្យាលអ្នកជំងឺកូវីដ-១៩ មានកំរិតធ្ងន់ និងសង្គ្រោះបន្ទាន់។ ទី២៖ នៅសាលាគរុកោសល្យនិងវិក្រិត្ដការខេត្ដ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធម្យម ដែលអាចដាក់អ្នកជំងឺពីចំនួន៨០នាក់ទៅចំនួន១០០នាក់ ខណៈវិទ្យាល័យអង្គរនេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានកម្រិតស្រាល ដែលមានជាង១០០បន្ទប់ ដែលអាចដាក់បានអ្នកជំងឺពី៥០០នាក់ទៅ៦០០នាក់ ហើយទីតាំងនេះ

    June 29, 2021
  • ចរាចរណ៍

    ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងបើកបរដោយនារីម្នាក់ទៅបុកម៉ូតូ Zoomer X ហើយខ្ទាតទៅបុកកង់បីឥណ្ឌាមួយគ្រឿងបន្ថែមទៀត បណ្ដាលឲ្យរងការខូចខាត និងប្រុសស្រី២នាក់ បានបាក់ជើងម្ខាងដូចគ្នា រងរបួសធ្ងន់ កាលពីវេលាម៉ោង០៨ និង២០នាទីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចស្ទុបវត្តមហាមន្ត្រី តាមបណ្ដោយផ្លូវ១៦៣ កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់អូឡាំពិច ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បើតាមសម្ដីអ្នកបើកកង់បីឥណ្ឌាជាអ្នករងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ រូបគាត់បើកកង់បីឥណ្ឌារបស់ខ្លួន តាមបណ្ដោយផ្លូវលេខ១៦៣ ទិសដៅពីត្បូងមកជើង ខណ:មកដល់កន្លែងកើតហេតុក៏ឈប់ចាំស្តុប ក្រោយមកក៏មានមនុស្សប្រុសស្រី២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Zoomer X

    June 29, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា បានឲ្យដឹងថា ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលពីរដំណាក់កាលដូចតទៅ៖ + ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ + ពីថ្ងៃទី៤-៦ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីមធ្យម និងជ្រលងសម្ពាធទាបពីចិន ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ – នៅថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើរ

    June 29, 2021