Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការពី មន្ទីរពេទ្យខេត្តកោះកុង បានឲ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋ មានការយោគយល់ និងអធ្យាស្រ័យខ្ពស់ដល់ការរឹតបន្តឹងវិធានការសុខាភិបាលក្នុងការបម្រើសេវានៅក្នុងមន្ទីរពេទ្យ ដើម្បីចូលរួមកាត់បន្ថយហានីភ័យនៃការឆ្លងជម្ងឺកូវីដ១៩ ដល់ក្រុមគ្រូពេទ្យយើង និង អតិថិជនដែលមកទទួលសេវា។ សូមបញ្ចាក់ថាបុគ្គលិកមន្ទីរពេទ្យយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែង លះបង់ការលំបាកគ្រប់បែបយ៉ាង និងសេចក្តីសុខផ្ទាល់ខ្លួនទាំងយប់ទាំងថ្ងៃ ដើម្បីសុខមាលភាពប្រជាពលរដ្ឋយើង ដោយរហូតមកដល់ពេលនេះមានបុគ្គលិកមន្ទីរពេទ្យមួយចំនួនបានឆ្លងជម្ងឺកូវីតនេះរួចហើយ ដោយមួយចំនួនទៀតកំពុងបានប៉ះពាល់អ្នកជម្ងឺកូវីតដោយយថាហេតុជារៀងរាល់ថ្ងៃ 😓😓😓 ។《 សូមមេត្តាកុំមើលដើមឈើមួយដើម តែត្រូវមើលព្រៃឈើទាំងមូល 》។ សូមបួងសួងគោរពជូនពរជនរួមជាតិទាំងអស់ប្រកបដោយសុខភាពល្អ សុភមង្គលបរិបូរណ៌ ជោគជ័យគ្រប់ភារកិច្ច និងជៀសផុតពីជម្ងឺកូវីត 🙏🙏🙏 ។

    June 29, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះផលិតសាច់ប៉ាតេមួយកន្លែង មានកម្ពស់៤ជាន់ពីរល្វែងជាប់គ្នាយ៉ាងសន្ធោសន្ធៅ និងមានមនុស្សជាប់ក្នុងផ្ទះថែមទៀតផង បង្កការភ្ញាក់ផ្អើលអាជ្ញាធរនិងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកដល់កន្លែងកើតហេតុ ទំរាំតែគាស់ទ្វារដែលចាក់គន្លឺះនិងសោ២ជាន់ ចូលអន្តរាគមន៍បាញ់ពន្លត់បាន តែជាអកុសលមនុស្សដែលជាប់ខាងក្នុងត្រូវបានស្លាប់ក្នុងភ្លើង ដោយសមត្ថកិច្ចបានរកឃើញសពចំនួន៤នាក់ហើយ។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៤:២០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថិតនៅផ្ទះលេខ៤៤,៤៦(ផលិតប៉ាតេ) ផ្លូវលេខ២០០ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបឋមបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា ប្រជាពលរដ្ឋក្បែរខាងបានរាយការណ៍ទៅសមត្ថកិច្ច បន្ទាប់ពីបានឃើញផ្សែងខ្មួលខ្មាញ់ចេញពីផ្ទះកើតហេតុ ភ្លាមៗពុំមាននរណាម្នាក់អាចជួយសង្គ្រោះបឋមបាននោះទេ ដោយសារផ្ទះជាប់ទ្វារដែក (អូតូ) ប្រើតេឡេ ហើយអគ្គីភ័យបានឆេះផ្ដាច់ចរន្តអគ្គីសនីអស់ ទើបពុំអាចបើករត់ចេញមកក្រៅបាន ខណៈអណ្ដាតភ្លើងកំពុងឆាបឆេះនៅខាងក្នុងកាន់តែសន្ធោរសន្ធៅ ។ បន្ទាប់មករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានមកដល់កន្លែងកើតហេតុអន្តរាគមន៍

    June 29, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា ប្រឡាយស្ទឹងមានជ័យ÷ ពាក់ព័ន្ធជាមួយឪពុក រកឃើញវិជ្ជមានកូវីដ១៩ ចំនួន២នាក់ត្រូវជាកូន ដោយនៅម៉ោង១៩ និង០០នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចទីតាំងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ បានពិនិត្យយកសំណាកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះកង ប៊ុន ធឹម ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ ។ លទ្ធផលយកសំណាកចំនួន៤នាក់ស្រី ០៣ នាក់ មានវិជ្ជមាន ចំនួន ២នាក់ស្រី១នាក់ ។ ចំពោះទីតាំងនេះត្រូវបានហ៊ុមព័ទ្ធឲ្យធ្វើចត្តាឡីស័ក បណ្តោះអាសន្ន។

    June 29, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន៣លាននាក់។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះយើងចាក់បានជាង៤លាននាក់ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះសូ សយ អាយុ៦៥ឆ្នាំជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ។ លោកជំទាវឱ វណ្ណឌីននឹងនាំសម្ភារៈថវិការទៅជូនប្អូនសូ សយនិងក្រុមគ្រួសារដោយផ្ទាល់នាថ្ងៃស្អែក។ សូមអរគុណនិងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនយើង។

    June 28, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា អ្នកលក់ភេសជ្ជៈ តាមរទេះរុញ នៅផ្សារអូរឫស្សី ម្នាក់ ធ្វើតេស្ដរកឃើញ វិជ្ជមានកូវីដ១៩!! ប្រសិនបើអ្នកបាន ទិញភេសជ្ជៈពីអ្នកលក់​តាមរទេះរុញ នៅផ្សារអូរឫស្សីចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២១។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ គួរបញ្ជាក់ផងដែរថា គិតមកទល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៨,៥៣២នាក់, ករណីជាសះស្បើយសរុប ៤២,៧៦៤នាក់ និងស្លាប់សរុប

    June 28, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីសម្រេចថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញ ១៨០/២១សសរ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញសម្រេចធ្វើការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងកេងកង ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។ នៅក្នុងសេចក្តីសម្រេចនោះបានចែកថា៖ ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារបឹងកេងកង មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ក្នុងរាជធានីភ្នំពេញ ដែលមានករណីវិជ្ជមានកើតឡើងថ្មី ក្នុងចំណោមបុគ្គលិក កម្មករ និងអាជីវករ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២

    June 28, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអោយដឹងថា ទីតាំងចំនួន៦កន្លែងទៀតហើយដែលបានរកឃើញថាពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដោយអាជ្ញាធរធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធជាមួយទីតាំងទាំង៦នេះ សូមធ្វើការដាក់ខ្លួនអោយនៅដោយឡែក តាមដានសុខភាពរបស់ខ្លួន និងបើមានអាការសង្ស័យសូមប្រញ៉ាប់ទៅធ្វើតេស្តជាបន្ទាន់។ ទីតាំងទាំង៦រួមមាន៖ 1. ធនាគារ DGB ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ៧០ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមិថុនា​ ឆ្នាំ២០២១ 2. ហាងលក់ទំនិញ ហាក់ លី (ក្បែរ​ ផ្សារតាប៉ាង) ដែលមានទីតាំងស្ថិតផ្លូវលេខ ៥១ (ប៉ាស្ទ័រ) សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នៅថ្ងៃទី

    June 28, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកោះកុង ដែលមានលោកជំទាវ មិថុនា ភូថង ជាអភិបាលនៃគណៈអភិបាលខេត្ត បានចេញសេចក្តីអំពាវនាវមួយដើម្បីស្វែងរកការឧបត្ថម្ភពីសំណាក់សប្បុរសជន ជុំវិញខេត្ត រួមមានអាជីវករ ពាណិជ្ជករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រោងចក្រ សហគ្រាស ធនាគារ ក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីធ្វើការឧបត្ថម្ភជាថវិកា ឬសម្ភារបរិក្ខាផ្សេងៗទៀត ដើម្បីចូលរួមចំណែក ក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា ខេត្តកោះកុង ជាខេត្តមួយដែលមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយអាជ្ញាធរបានរកឃើញវិជ្ជមានលើពលរដ្ឋក្នុងខេត្ត ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ៕

    June 28, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ មួយគ្រឿង បានសម្រេចតែរត់មិនរួច ក៏ត្រូវបានម្ចាស់ម៉ូតូដេញតាមទាន់ឃាត់អោយសមត្ថកិច្ច។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតចំណុចភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ សំណាង ភេទប្រុស មុខរបរ មិនពិតប្រាកដ។ ចំណែកឯជនរងគ្រោះមានឈ្មោះ សុភ័ក្ត្រ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ និងរថយន្ត ស្នក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាន ពីជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមកពីទិញឥវ៉ាន់

    June 28, 2021
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយបុរសជនជាតិចិនម្នាក់បានចិញ្ចឹមសត្វតោឈ្មោលមួយក្បាលនៅក្នុងផ្ទះវីឡាមួយកន្លែង នៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយត្រូវបានរដ្ឋបាលព្រៃឈើ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋាន ចុះទៅធ្វើការរឹបអូស និងបញ្ជូនទៅធ្វើការថែទាំនៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ ជាមួយគ្នានេះដែរបើតាមលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើដែលបានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកបានអោយដឹងថា ជនជាតិចិនខាងលើត្រូវបានរដ្ឋបាលព្រៃឈើ ពិន័យជាទឹកប្រាក់ ៣ម៉ឺនដុល្លារ និងធ្វើកិច្ចសន្យាបញ្ចប់ការចិញ្ចឹមសត្វព្រៃជាបន្តទៀត។ សូមបញ្ជាក់ថា សត្វតោឈ្មោលនោះមានទម្ងន់ជាង ៧០គីឡូក្រាម ត្រូវបានបុរសជនជាតិចិន ចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃបរិភោគសាច់ឆៅប្រមាណ៦គីឡូក្រាម៕

    June 28, 2021