- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា “តើមានបានទៅដើរហាត់ប្រាណ នៅសួនវិមានឯករាជ្យ ស្តូបព្រះបរមរតនកោដ្ឋ នៅពេលល្ងាចទេ? អ្នកជំងឺកូវីដម្នាក់ បានប្រាប់ថា ក្រោយសម្រាកពីការងារ គាត់បានទៅដើរហាត់ប្រាណនៅទីតាំងនេះ ជាប្រចាំ!” រូបតំណាង គួរបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៧,៦៤៩នាក់, ករណីជាសះស្បើយសរុប ៤២,១៥៧នាក់ និងស្លាប់សរុប ៥៤០នាក់៕
June 28, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ និងមិត្តភក្តិ បានទៅលេងកម្សាន្តនៅខេត្តកែប ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែមិថុនា ២០២១ តាមកម្មវិធីដូចខាងក្រោម៖ 🔴 ថ្ងៃទី១៨ មិថុនា៖ ពេលព្រឹក ចាកចេញពីទីក្រុងភ្នំពេញ តាមរថយន្តផ្ទាល់ខ្លួន ទៅដល់ខេត្តកែបនៅពេលថ្ងៃត្រង់។ ពេលល្ងាចដើរលេងតាមឆ្នេរ។ សម្រាកនៅ Kep Private Villa មួយយប់។ 🔴 ថ្ងៃទី១៩ មិថុនា៖ ពេលព្រឹកចេញទៅ រីស៊តឈ្មោះ Veranda។ ម៉ោងប្រហែល ៩ ព្រឹក ជិះទូកលេខ
June 27, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ អាជ្ញាធរចម្រុះបានចុះធ្វើការដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិនដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន ហើយប្រតិបត្តិកាចុះដកហូតសត្វតោនោះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅផ្ទះលេខ២២ ផ្លូវ៣០៦ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។ ក្នុងកិច្ចសហប្រតិបត្តិការចុះដកហូតសត្វតោដែលជាប្រភេទសត្វព្រៃកម្រនេះ ដឹកនាំដោយលោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance ព្រមទាំងសមត្ថកិច្ចចម្រុះមូលដ្ឋានដើម្បីចុះដកពីជនជាតិចិនដែលបានចិញ្ចឹមសត្វតោឈ្មោលមួយក្បាលជាប្រភេទសត្វព្រៃនៅក្នុងផ្ទះដោយខុសច្បាប់។ នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញបានឱ្យដឹងថា ដោយសារមានប្រជាពលរដ្ឋជិតខាងបានរាយការណ៍ប្រាប់អំពីការចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡាខាងលើពីសំណាក់បុរសជនជាតិចិន ទើបអាជ្ញាធរសហការជាមួយអាជ្ញារមូលដ្ឋានចុះធ្វើការស្រាវជ្រាវឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដើម្បីបញ្ជូនទៅថែរក្សាទុក។ លោកបន្តថា ពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃដែលជាប្រភេទសត្វកម្រនោះទេ ដែលផ្ទុយពីច្បាប់ និងមាត្រា ៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខ័ណ្ឌ២ ត្រង់ចំណុច៣
June 27, 2021 - កូវីដ-១៩
រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៧៣នាក់ និងបានព្យាបាលឱ្យជាសះស្បើយចំនួន ៤៧នាក់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។ យោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្ត បានបញ្ជាក់ថា ក្នុងចំណើករណីវិជ្ជមានខាងលើមាន ករណីទី១ ដល់ទី៤៥ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី, ករណីទី៤៦ និងទី៤៧ ជាករណីពាក់ព័ន្ធនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពដើមមកពីស្រុកជីក្រែង, ករណីទី៤៨ ដល់ទី៥០ ជាករណីមានប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង ២, ករណីទី៥១ និង៥២ ជាករណីឆ្លងបន្តពីបុគ្គលិកនៅភោជនីយដ្ឋានហេង ហេង ២ និងករណីទី៥៣ ដល់ករណីទី៦១
June 27, 2021 - កូវីដ-១៩
នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៨៣៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧១៨នាក់ និងមានអ្នកបាត់បង់ជីវិត១៧នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៧,៦៤៩នាក់, ករណីជាសះស្បើយសរុប ៤២,១៥៧នាក់ និងស្លាប់សរុប ៥៤០នាក់៕
June 27, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្ត COLORADO បុកជាមួយរថយន្ត TOYOTA TACOMA ដែលបត់ចេញពីផ្លូវតូច បណ្ដាលឲ្យរងការខូចខាតទាំងពីរគ្រឿង តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A មុខវិហារអ្នកតាចិនហុកតិច សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាម៉ោង០៩:០៥នាទីយប់ ថ្ងៃសៅរិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតបានដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកកូរ៉ូរាដូ (COLORADO) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BE-8127 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ
June 27, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ លោកតាលោកយាយ តាអាចារ្យ យាយជីតាជី ដែលមានមានទំនាក់ទំនងជាមួយព្រះសង្ឃ គង់នៅកុដិលេខ ០៤ ក្នុងវត្តកោះមេត្តាពោធិវង្ស ដែលមានទីតាំងស្ថិតនៅ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១។ ដោយមូលហេតុ ព្រះសង្ឃ គង់នៅទីតាំងខាងលើនេះ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ
June 26, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារក្រោមអាយុ១៨ឆ្នាំ និងគិតគូរអំពីការចាក់វ៉ាក់សាំងដូសទី៣ ដល់ប្រជាពលរដ្ឋផងដែរ។ បើយោងតាមការបញ្ជាក់របស់ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ។ លោកបញ្ជាក់ថា «តើគួរចាក់ ឫអត់កុមារក្រោមអាយុ១៨ឆ្នាំ អាយុប៉ុណ្ណាអាចចាក់ ឬក៏មិនអាចចាក់»។ និងបានបន្ថែមទៀតថា «មួយទៀត គឺយើងកំពុងសិក្សាដែរ គឺការចាក់វ៉ាក់សាំងដូសទី៣»។ «ដូច្នេះរដ្ឋាភិបាល ត្រូវគិត១ជំហានទៅមុខឱ្យហើយ រឿងក្មេង និងការចាក់វ៉ាក់សាំងដូសទី៣ ប៉ុន្តែចំពោះមុខនេះ យើងត្រូវចាក់វ៉ាក់សាំងជូនអ្នកដែលមានអាយុ១៨ឆ្នាំឡើងឱ្យអស់»។ សូមបញ្ជាក់ថា គិតពីថ្ងៃទី១០ ខែកុម្ភៈដល់ត្រឹមថ្ងៃទី២៥
June 26, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ ដោយឡែកនៅថ្ងៃទី២៨ ខែមិថុនា ដដែលនេះ វ៉ាក់សាំង ១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជាផងដែរ។ សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។ សូមបញ្ជាក់ថា
June 26, 2021 - កូវីដ-១៩
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧៤៥នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៧០នាក់ និងមានអ្នកបាត់បង់ជីវិត១៤នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៦,៨១០នាក់, ករណីជាសះស្បើយសរុប ៤១,៤៣៩នាក់ និងស្លាប់សរុប ៥២៣នាក់៕
June 26, 2021









