- Khmernote Media
- ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា គិតត្រឹមម៉ោង ០៩ និង៣០នាទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង ប្រចាំនៅគោលដៅចំណុចព្រំប្រទល់ខេត្ត និងប្រចាំការឆ្លើយតបបន្ទាន់តាមគោលដៅគ្រប់ខេត្ត បានពិនិត្យសុខភាពនិងយកសំណាកវិភាគរហ័សចំពោះអ្នកសង្ស័យពាក់ព័ន្ធជំងឺកូវីដ១៩ ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ បណ្ដាខេត្តផ្សេងៗដែលមានករណីផ្ទុះជំងឺកូវីដ១៩ ។ ក្នុងនោះ ក្រុមគ្រូពេទ្យជំនាញបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងសហគមន៍នៃមូលដ្ឋានខេត្តចំនួន៣០នាក់ ក្នុងចំណោមអ្នកបានយកសំណាកធ្វើតេស្តរហ័សចំនួន១៤៥នាក់និងអ្នកធ្វើដំណើរមកពីក្រៅខេត្តម្នាក់។ ក្នុងចំណោមទាំងវិជ្ជមានទាំង៣០នាក់នោះ រកឃើញអ្នកឆ្លងចំនួន២៧នាក់ចេញពីភោជនីយដ្ឋាន “កាឡាក់ស៊ី”៕
June 25, 2021 - ព័ត៌មានជាតិ
សន្តិភាព ស្ថិរភាព និងរាល់សមិទ្ធផលយើងសម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន របស់យុទ្ធជន យុទ្ធនារី មន្ត្រី សមាជិក សមាជិកាគណបក្ស និងរួមទាំងជនរួមជាតិរាប់ពាន់រាប់លាននាក់របស់យើង ក្នុងបេសកកម្ម ដើម្បីជាតិមាតុភូមិ ជាមួយការគាំទ្រដ៏ស្មោះសរ ពីបណ្ដាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ។ សូមរង់ចាំតាមដានទស្សនា វីដេអូ អបអរសាទរខួបលើកទី៧០ កំណើតគណបក្សប្រជាជនកម្ពុជា បង្ហាញពីប្រវត្តិសាស្ត្រ ស្នាដៃ និងគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងមានចាក់បញ្ចាំងលើកញ្ចក់ អប្សរា និងបណ្តាញផ្សព្វផ្សាយនានាក្នុងប្រទេសក្នុងពេលឆាប់ៗនេះ។ អបអរសាទរខួបលើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា! វីដេអូនេះត្រូវបានសហការផលិតដោយ៖ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា និងអគ្គនាយកដ្ឋាន វិទ្យុ
June 25, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប.ប ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមសហការដោយអាជ្ញាធរដែនដីខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងស្តុក និងចែកចាយអាល់កុលក្លែងក្លាយ ឬមេតាណុល មួយកន្លែងដែលមានអាសយដ្ឋានស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ក្នុងសកម្មភាពត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូផលិតផលធ្វើការវិភាគភ្លាមៗ ដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ – ផលិតផលចំនួន ១២១កាន និង ៨០០ដប ស្មើនឹង ៤ ០៣០លីត្រ គឺជាសារធាតុមេតាណុល –
June 25, 2021 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៩៣ នាក់ (ស្រី៦៧នាក់) បន្ថែមទៀត និងករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ០៨ នាក់ (ស្រី០៣នាក់) ដូចមានរាយនាមខាងក្រោម៖
June 25, 2021 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសបុកជ្រាប ថ្មីៗនេះមានគេហទំព័រហ្វេសបុកឈ្មោះ Fun Moments ដែលបានបង្ហោះជាវីដេអូ រួមជាមួយខ្លឹមសារថា៖ យកសំណាកអស់ចំនួន៦០០០០៛ សូម្បីតែកូនក្មេងក៏យកដែរ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវករណីខាងលើជាបន្ទាន់។ ជាលទ្ធផល៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដឹកនាំកម្លាំងផ្នែកជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ បានចុះទៅដល់ភូមិត្រពាំងធ្នង់ ឃុំម្កាក់
June 25, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្ត LAND CRUISER ស្រាប់តែកូនស្រីតូចដែលមានអាយុប្រមាណ៣ខួប អង្គុយនៅខាងមុខជាម្ដាយ លូកដៃទាញចង្កូតរថយន្ត បណ្ដាលឲ្យរេចង្កូតទៅខាងស្ដាំដៃបុកបង្គោលភ្លើងថ្មតែម្ដង តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ខូចខាតរថយន្តផ្ទុះបែកកង់មុខខាងស្ដាំលាន់ដូចរន្ទះប៉ុណ្ណោះ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចម្ដុំផ្ទះល្វែង(ច្រកផ្សារក្រមួន) ផ្លូវបេតុងលេខ២១ កែងផ្លូវបេតុងលេខ២៨ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ រថយន្តបង្កម៉ាកឡង់គ្រីស័រ(LAND CRUISER) ស៊េរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-2868 បើកបរដោយស្ត្រីម្នាក់ និងមានកូនស្រីតូច២នាក់ទៀតរួមដំណើរជាមួយ ។
June 24, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ដើម្បីចូលរួមកាត់ បន្ថយហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធរថៃ ក្រោមការសម្របសម្រួល ពីអាជ្ញាធរខេត្តបាត់ដំបង នឹងធ្វើការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ក្រុមអាជីវករនិងអ្នកបើករថយន្តដឹកទំនិញខ្មែរ ដែលចេញចូលតាមច្រកអន្តរជាតិ ដូង(ឡែម) ស្រុកកំរៀង ខេត្តបាត់ដំបងចាប់ពីដើមខែកក្កដា ២០២១។ ពាក់ព័ន្ធនឹងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩នេះដែរ កាលពីខែ ឧសភាកន្លងទៅ អាជ្ញាធរខេត្តចាន់បុរី ក៏បានផ្ដល់នូវគ្រឿងបរិក្ខាសុខាភិបាលមួយចំនួន ដល់អាជ្ញាធរស្រុកកំរៀង ដើម្បីប្រើប្រាស់ការងារផ្សេងៗផងដែរ។ លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀតភិចឆារ៉ាក់ ប្រធានសមាគមលក់ដូរ និងទេសចរណ៍ព្រំប្រទល់ដែនកម្ពុជា-ថៃ ខេត្តចាន់បុរី បានលើក ឡើងថា ការចាក់វ៉ាក់សាំងដល់អាជីវករ អ្នកបើកបររថយន្តនេះ
June 24, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារលើធំថ្មី ដែលស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១” ជាបណ្តោះអាសន្ន សម្រាប់រយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀតរហូតមានការចេញសេចក្តីសម្រេចជាថ្មី៕
June 24, 2021 - ព័ត៌មានជាតិ
ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពក្រុងបានលុងដឹកនាំដោយលោក ងិន ណែល អភិបាលក្រុងបានលុង មានការចូលរួមពីលោកចៅសង្កាត់ និងអជ្ញាធរក្រុង បានចុះបិទខ្ទប់ទីតាំងជុំវិញផ្សារបានលុង ដែលស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង និងបុរី លីម ប៊ុណ្ណា នៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ ដោយអនុវត្តចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។
June 24, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូកូនទាឌុបយុវតីរូបស្រស់២នាក់ ត្រលប់ទៅផ្ទះវិញ ត្រូវជនសង្ស័យ មួយក្រុមជិះបញ្ច្រាសទិសគ្នាចេញមកពីច្រកដឿងហែម បើកហ្វាចាំងភ្នែករួចយកកាំបិតភ្ជង់ប្លន់ ស្រាប់តែយុវជនអ្នកបើកម៉ូតូរត់យករួចខ្លួន ទុកឲ្យជនសង្ស័យយកទូរសព្ទ២គ្រឿង នឹងកាបូបលុយពីយុវតីដែលជិះពីក្រោយទាំងពីរនាក់នោះបានសម្រេច ហើយនាំគ្នាជិះគេចខ្លួនបាត់។ ករណីភ្ជង់ប្លន់យកទ្រព្យសម្បត្តិនេះកើតឡើងកាលពីវេលាម៉ោង០៣៖២០នាទីទាបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចច្រកដឿងហែម (ជិតសាលាបញ្ញាជាតិ) កែងផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕ ដោយ៖ បងម៉េង ខ្មែរណូត
June 24, 2021









