- Khmernote Media
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងខេត្តសៀមរាប មានស្ថានភាពគួរឲ្យកត់សម្គាល់ មានអ្នកឆ្លង និងអ្នកស្លាប់កាន់តែកើនឡើង ស្ទើរតែគ្រប់ក្រុង-ស្រុកនៃខេត្តសៀមរាប។ អ្នកស្លាប់ភាគច្រើនជាជនចាស់ជរា ឬមានជំងឺប្រចាំកាយ ដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺធាត់ លើសឈាម ..ល.. ដែលធ្វើឲ្យជំងឺកូវីដ១៩ ប្រល័យជីវិតកាន់តែឆាប់រហ័ស។ ការមិនសហការជាមួយអាជ្ញាធរ ការមិនអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ការលាក់បាំងព័ត៌មាន ការលួចបើកអាជីវកម្មដែលអាជ្ញាធរបានហាមឃាត់ ការរត់គេចពីតំបន់មានហានិភ័យ
June 23, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិលេខ៣ ទោះពិនិត្យឃើញថា ការសាងសង់ត្រូវតាមបច្ចេកទេសត្រឹមត្រូវក៏ដោយ តែត្រូវដាក់ឱ្យប្រើប្រាស់រយៈពេល១ឆ្នាំសិន បើគ្មានបញ្ហាទើបស៊ីញ៉េទទួលយក ខណៈដែលគិតមកដល់ពេលនេះ សម្រេចបាន៩៨ភាគរយហើយ គឺមានគុណភាពល្អ និងធ្វើរួច រាល់លឿនផងដែរ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ គិតមកដល់ពេលនេះ សម្រេចបាន៩៨ភាគរយហើយ ដែលបានបញ្ចប់មុនផែនការរហូតដល់ទៅមួយឆ្នាំ ដោយគម្រោងគឺនឹងបញ្ចប់នៅឆ្នាំ២០២២ឯណោះ។ ឯកឧត្តមបានបន្តថា នៅពេលដែលការពង្រីក និងលើកកម្រិតគុណភាព (ពី DBST ទៅ
June 23, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប សម្រេចការបិទបញ្ចប់ការកំណត់ជា «តំបន់ក្រហម » «តំបន់លឿងទុំ» និង «តំបន់លឿង» ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្តាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះតទៅ ដែលមានទីតាំងដូចខាងក្រោម៖ –តំបន់ក្រហម៖ ភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ –តំបន់លឿងទុំ៖ ភូមិសាស្ត្រឃុំគោកធ្លកក្រោម ស្រុកជីក្រែង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ –តំបន់លឿន៖ ភូមិសាស្ត្រឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។
June 23, 2021 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ ៖ ក្មេងទំនើង២នាក់ ដែលកាន់ដាវបង្ហោះតាមបណ្តាញសង្គមហ្វេកប៊ុក ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងថា៖ ក្រោយមានការបង្ហោះរូបភាពកាន់ដាវតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុករបស់ក្មេងប្រុសទាំង២នាក់នេះ លើអាខោនឈ្មោះ «ក្មេងព្រះវិហារ ញៀនម៉ាត» កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នោះ និងមានការស៊ែរចែករំលែកតគ្នា លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានណែនាំឲ្យកម្លាំងនគរបាលជំនាញស្រាវជ្រាវចាប់ខ្លួនក្មេងទាំង២នេះឲ្យបាន។ ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ
June 23, 2021 - កូវីដ-១៩
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៨៧នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៥៤៨នាក់ និងមានអ្នកបាត់បង់ជីវិត១៦នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៤,៧១១នាក់, ករណីជាសះស្បើយសរុប ៣៩,៣១៤នាក់ និងស្លាប់សរុប ៤៧៥នាក់៕
June 23, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ក្នុងរវាង ២ថ្ងៃចុងក្រោយនេះ មានករណីវិជ្ជមានចំនួន៣ ត្រូវបានរកឃើញនៅក្នុងស្រុកបន្ទាយស្រី ដែលក្នុងនោះ ១ករណីជាកម្មកររោងចក្រសានតិចមកពីភ្នំពេញ និង២ករណីទៀតត្រូវជាម្តាយកូននឹងគ្នា មានជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីអាជ្ញាធរជាតិអប្សរាឈ្មោះ សៀន បណ្ឌិត មកពីសង្កាត់គោកចកក្រុងសៀមរាប ដែលត្រូវបានរកឃើញវិជ្ជមានដំបូងគេ និងមានកន្លែងធ្វើការនៅក្នុងស្រុកបន្ទាយស្រី។ ជាវិធានការបន្ទាន់ដើម្បីកាត់ផ្តាច់ការរីករាលដាលបន្តនៅក្នុងសហគមន៍ រដ្ឋបាលស្រុកបន្ទាយស្រីបានធ្វើការតាមដានស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់(ទាំងផ្ទាល់និងប្រយោល) ហ៊ុមព័ទ្ធ ដាក់ឱ្យនៅចត្តាឡីស័កដាច់ដោយឡែក និងធ្វើតេស្តយកសំណាក់លើគ្រប់ករណីមានរោគសញ្ញាជាបន្តបន្ទាប់រួចហើយ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលស្រុកសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីទាំងអស់ ដែលគិតថាខ្លួនមានជាប់ពាក់ព័ន្ធជាមួយករណីទាំង៣ខាងលើ សូមមេត្តាដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ហើយប្រសិនបើមានអាការៈមិនស្រួលខ្លួនឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគនៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យនៅក្នុងក្រុងសៀមរាបជាប្រញាប់។ សូមបន្តអនុវត្តវិធានការ “៣ការពារ-៣កុំ” ឱ្យបានតឹងរុឹងបំផុត
June 23, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅចូលរួមកម្មវិធីជប់លៀងនៅហាងបារ La Petangue ដែលមានទីតាំងស្ថិតនៅ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ចន្លោះម៉ោង ២១ និង០០នាទី ដល់ម៉ោង ១ និង៣០នាទី ឈានចូលព្រឹកថ្ងៃទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅចូលរួមក្នុងកម្មវិធីជប់លៀងនៅទីតាំងខាងលើនេះ ដោយមិនបានពាក់ម៉ាស និងបានប៉ះពាល់ជាមួយអ្នកចូលកម្មវិធីនេះដែលមិនបានពាក់ម៉ាសដូចគ្នា ប្រមាណជាង ២០នាក់។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់
June 23, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា មានរថយន្តស៊េរីទំនើប Rolls Royce ពណ៌ស (មិនចាំស្លាកលេខ) មានតម្លៃខ្ទង់សែនដុល្លារអាមេរិក បើកបរក្នុងល្បឿនលឿន និងបំពានភ្លើងស្តុប ទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ជិះឌុបគ្នា៤នាក់ ដែលកំពុងឆ្លងកាត់ផ្លូវបំបែកជាបួន បណ្ដាលឲ្យខ្ទាតប៉ើងបោកនឹងថ្នល់ រងរបួសធ្ងន់ធ្ងរបាក់ជើងទាំង៤នាក់ ក្នុងនោះមានម្នាក់ធ្ងន់ធ្ងរជាងគេ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះកើតឡើងកាលពីម៉ោង០០:០៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចស្តុបប៉េកាសេ ផ្លូវព្រះមុនីវង្ស កែងផ្លូវព្រះអង្គឌួង (ព្រំប្រទល់សង្កាត់ស្រះចក និងសង្កាត់វត្តភ្នំ) ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បើតាមសាក្សីដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់មកកាន់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនពេលកើតហេតុ
June 23, 2021 - ព័ត៌មានជាតិ
សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោកវេជ្ជបណ្ឌិតស៊ឹង រឹទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ថ្មីៗនេះ ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការចែកចាយ លក់ផលិតផល និងធ្វើតេស្ដរហ័សរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដែលគ្មានលេខបញ្ជីការ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលដែលបញ្ហានេះអាចនាំឲ្យ ប្រជាពលរដ្ឋមានការយល់ច្រឡំ ឈានដល់ការបញ្ជាទិញ ដើម្បីធ្វើតេស្ដដោយខ្លួនឯងបន្ទាប់ពីពួកគាត់បានចាក់វ៉ាក់សាំងរួចហើយនោះ។ លោកវេជ្ជបណ្ឌិត មាន ប្រសាសន៍យ៉ាង ដូច្នេះ ក្នុងកម្មវិធីបច្ចុប្បន្នភាពសៀមរាប-អង្គរ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថ្មីៗនេះ។ លោកវេជ្ជបណ្ឌិត មានប្រសាសន៍បន្ថែមថា ចំពោះផលិតផលទាំងនេះក្រសួងសុខាភិបាលមិនទាន់មានការអនុញ្ញាតឲ្យដាក់លក់លើទីផ្សារនៅឡើយទេ ដោយលោកបញ្ជាក់ថារាល់ទំនិញវេជ្ជសាស្ត្រដែលអាចចរាចរលើទីផ្សារបានទល់តែ មានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងស្ថាប័នជំនាញ ដែលមិនបណ្ដាលឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ដោយលោកវេជ្ជបណ្ឌិត ស៊ឹង រឹទ្ធីរ៉េត
June 23, 2021 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថានៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តកោះកុង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទៅ ក្នុងនោះក៏មាន កម្មករ កម្មការិនី និយោជិតផងដែរ។ ក្រុមការងារចាក់វ៉ាក់សាំងកូវីដ-១៩ បានដំណើរការចាក់ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១មកម្ល៉េះ នៅក្រុងខេមរភូមិន្ទ និងស្រុកស្រែអំបិល។ ដោយឡែក នៅព្រឹកនេះ បានបើកដំណើរការចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី និយោជិត និងវិស័យឯកជន ចំនួន២១,០៨៦នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់ញូញៀន
June 22, 2021









