Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាលបានបញ្ជាក់ថា ការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលតាមផ្ទះ នឹងត្រូវអនុវត្តជាជំហានដំបូងក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ ដើម្បីជួយកាត់បន្ថយបន្ទុកប្រព័ន្ធសុខាភិបាលបន្ថែមទៀត ក្នុងការគ្រប់គ្រងករណីជំងឺកូវីដ-១៩ និងសង្គ្រោះបន្ទាន់កម្រិតធ្ងន់។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ការដាក់ឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះ ដោយសារតែបច្នុប្បន្ននេះ អ្នកជំងឺកូវីដ១៩បានរកឃើញជាបន្តបន្ទាប់ ដែលជាតួលេខខ្ពស់គួរឱ្យព្រួយបារម្ភ។ លោកជំទាវបញ្ជាក់ថា តាមបទពិសោធន៍នៃបណ្តាប្រទេសជាច្រើនបានជ្រើសរើសយកការព្យាបាលជំងឺកូវីត-១៩ ស្រាលនៅតាមផ្ទះ ហើយអង្គការសុខភាពពិភពលោកក៏បានណែនាំសម្រាប់ថែទាំអ្នកជំងឺកូវីដ១៩ ក្នុងកម្រិតស្រាលដែលអាចដាក់ឱ្យនៅដាច់ដោយឡែកព្យាបាលនៅតាមផ្ទះ ដើម្បីកាត់បន្ថយបន្ទុករបស់ប្រព័ន្ធថែទាំសុខាភិបាល។ ដោយឡែក

    June 22, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី  អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលបានទៅ ផ្សារទំនេីប​ ឡាក់គី (LUCKY SUPERMARKET) សាខាផ្សារស្ទឹងមានជ័យថ្មី ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០ និង ៥០នាទី ដល់ ១១ និង ១៥នាទី។ ដោយមូលហេតុ៖​ អ្នកជំងឺកូវីដ១៩​​ ចំនួន២ នាក់បានទៅទិញសម្ភារៈមួយចំនួននៅទីតាំងខាងលើនេះ។

    June 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និងសូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០% ។ 🔴🔴🔴 ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ២, ចោមចៅ៣, ចោមចៅ១, កាកាប១, កាកាប២) 🔴🔴 ខណ្ឌ មានជ័យ (ចាក់អង្រែក្រោម, ស្ទឹងមានជ័យ២, បឹងទំពុន១, ស្ទឹងមានជ័យ១/៣)

    June 22, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ ព្រះសង្ឃមួយអង្គបើករថយន្ត ដោយអង្គឯងធ្វើដំណើរតាមបណ្ដោយផ្លូវសុធារសក៏មានបុរសម្នាក់ស្រវឹងស្រា បើកម៉ូតូលឿនរេចង្កូតទៅ បុកចំក្បាលរថយន្តចំហៀងខាងស្ដាំ បណ្តាលឲ្យដួលរបួសអ្នកបើកម៉ូតូធ្ងន់ត្រង់ជើងខាងស្ដាំហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១យប់ រំលងអាធ្រាត្រថ្ងៃអង្គារ៍ ទី២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចសួនច្បារមុខ វត្តបទុមវតី ផ្លូវសុធារស កែងផ្លូវ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព្រះសង្ឃដែលបើករថយន្តដោយអង្គឯងមានព្រនាម ជា សំណាងគង់ នៅវត្តកោះ មេត្តាពោធិវង្ស ខណ្ឌទួលគោក។ ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញព្រះសង្ឃមួយអង្គបើក រថយន្តមួយគ្រឿង ម៉ាកកូរ៉ឡាពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខបាត់ដំបង 2A-6808 ធ្វើដំណើរតាមបណ្ដោយផ្លូវសុធារស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយឺតល្មមមកដល់ចំណុចកើតហេតុ

    June 22, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៧៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧៦៣នាក់ និងមានអ្នកបាត់បង់ជីវិត១៨នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤៤,១២៤នាក់, ករណីជាសះស្បើយសរុប ៣៨,៧៦៦នាក់ និងស្លាប់សរុប ៤៥៩នាក់៕

    June 22, 2021
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទដំណើរការតូបលក់ដូរជាបណ្តោះអាសន្ននៅទីប្រជុំជនផ្សារស្វាយជ្រំ ស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រយៈពេល១៤ថ្ងៃ គិតពីម៉ោង សូន្យ ថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ ទន្ទឹមនឹងនេះ រដ្ឋបាលស្រុក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីករទាំងអស់ដែលធ្លាប់មានការប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ បើមានអាករ ក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម និងមានការសង្ស័យថាឆ្លងមេរោគកូវីដ-១៩ សូមអញ្ជើញមកយកសំណាករកមេរោគកូវីដ-១៩ ជាបន្ទាន់នៅទីតាំងសាលាបឋមសិក្សាក្រោលគោ ឃុំក្រោលគោ ឬទំនាក់ទំនងជាមួយក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ដើម្បីមានវិធានការបន្ត

    June 22, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកណ្តាល បានបង្ហាញថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ខេត្តកណ្តាលចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋទូទៅបានជាង ៧០ភាគរយហើយ និងនៅសល់ប្រមាណតែបីថ្ងៃទៀតប៉ុណ្ណោះ ដំណើរការចាក់វ៉ាក់សាំងការពារកូវីដ-១៩ដូសទី១ នៅតាមទីប្រជុំជន និងកម្មកររោងចក្រ តាមក្រុង ស្រុក នៅខេត្តកណ្តាលនឹងត្រូវបិទបញ្ចប់ ហើយក្រុមពេទ្យនឹងដំណើរការចាក់តែដូសទី២។ លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាល ខេត្តកណ្តាល បានថ្លែងថា គិតត្រឹមថ្ងៃ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២១

    June 22, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា យោងតាមស្ថានភាពធូរស្រាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅប្រទេសឥណ្ឌា និងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តលើសាច់បង្កកនាពេលកន្លងមក រាជរដ្ឋាភិបាលបានសម្រេចលើកលែងបម្រាមលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កក ដែលអាចមានហានិភ័យផ្សេងៗទៀតមានប្រភពមកពីប្រទេសឥណ្ឌា ដោយដាក់មកជំនួសវិញនូវវិធានការបណ្តោះអាសន្នដូចខាងក្រោម៖ ១- តម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយអាជ្ញាធរ មានសមត្ថកិច្ចនៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថា គ្មានវីរុសកូវីដ-១៩ លើសាច់បង្កក។ ២- នៅពេលទំនិញមកដល់ តម្រូវឱ្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុនអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ។

    June 22, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមិថុនា បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខប្រទេសកម្ពុជាយើងនឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ – នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ ទន្ទឹមនោះផ្នែកមួយចំនួននៃបណ្តាខេត្តភាគខាងក្រោមអាចមានភ្លៀងធ្លាក់ច្រើន។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ –

    June 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញជិះម៉ូតូមកឈប់ពាក់កណ្ដាលស្ពានព្រះមុនីវង្ស រួចលោតទឹកសម្លាប់ខ្លួនលិចចូលក្នុងទន្លេបាត់សូន្យឈឹង ដោយមិនដឹងមូលហេតុ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាក Zoomer X នៅលើស្ពាន ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង០៨:៥០នាទីយប់ ថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១នេះ លើស្ពានព្រះមុនីវង្ស(ស្ពានច្បារអំពៅ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ម៉ូតូដែលជនរងគ្រោះជិះមកលោតទឹកបន្សល់ទុកលើស្ពាននោះ ម៉ាកហុងដាហ្សូមម័រអ៉ិច (HONDA ZOOMER-X) ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GV-1987 ។ បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងដឹងថា មុនពេលកើតហេតុ គាត់មិនបានចាប់អារម្មណ៍ទេ គ្រាន់តែគាត់បានជិះម៉ូតូទៅធ្វើការ

    June 22, 2021