- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាងកាហ្វេ Brown សាខាប៉ាស្ទ័រ ដែលមានទីតាំងស្ថិតនៅផ្លូវ៥១ (ប៉ាស្ទ័រ) ជិតវត្តលង្កា សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៣ និង៥០នាទី ដល់ ១៩ និង៥៥នាទី (ជាង ៦ ម៉ោង)។ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានចូលទៅផឹកកាហ្វេ និងធ្វើការនៅជាន់ខាងលើ
June 21, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយអាវុធហត្ថខណ្ឌចំការមន និងអាវុធហត្ថខណ្ឌ៧មករា បំពាក់ដោយអាវការពារជំងឺកូវីដ-១៩ និងសម្ភារៈគ្រឿងបំពាក់សម្រាប់អន្តរាគមន៍ ធ្វើការឃាត់ខ្លួន និងបង្ខំឲ្យបុរសជនជាតិស្បែកខ្មៅម្នាក់ឡើងរថយន្ត ទៅកាន់ទីតាំងសម្រាកព្យាបាលជំងឺកូវីដ-១៩ វិញ បន្ទាប់ពីបុរសស្បែកខ្មៅរូបនេះ បានរត់ចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យព្យាបាលរោគរបេង ស្ថិតនៅក្នុង សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង។ ករណីរត់គេចនេះ បុរសជនជាតិស្បែកខ្មៅខាងលើនឹងប្រឈមចំពោះមុខច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕
June 20, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទីតាំង២កន្លែងខាងក្រោមនេះ៖ ទី១- តូប G182 នៃផ្សារទំនើប ផេនសុលមាត់ទន្លេ ដែលមានទីតាំងស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ តែងតែទៅជួយរៀបចំអីវ៉ាន់ប្រពន្ធនៅម៉ោង ៦ ល្ងាច នៅទីតាំងខាងលើនេះ។ ទី២- ផ្សារទំនើប AEON
June 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ហាញមុខក្រុមជនទុច្ចរិតក្លែងបន្លំជាមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយលួចធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋ ជំរិតយកប្រាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលទើបបង្រ្កាបបាននាពេលថ្មីៗនេះ។ សមត្ថកិច្ចជំនាញ បានឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ អំពីជនសង្ស័យមួយក្រុម បង្ហាញអត្តសញ្ញាណជាសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ប្រើមធ្យោបាយ រថយន្ត ម៉ូតូ ធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋសម្លុតយកប្រាក៎ជាថ្នូរ នៃការដោះលែងវិញ។ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម
June 20, 2021 - កូវីដ-១៩
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៥៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦២១នាក់ និងមានអ្នកបាត់បង់ជីវិត១៧នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤២,៧១១នាក់, ករណីជាសះស្បើយសរុប ៣៧,៤៨៩នាក់ និងស្លាប់សរុប ៤៣១នាក់៕
June 20, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាងកាហ្វេ Brown ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៨ និង១០នាទី ដល់ ៨ និង២៥នាទី ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ និងមិត្តភក្តិ បានចូលទៅទិញកាហ្វេ នៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល
June 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មានករណីជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច តែរត់មិនរួច ស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧:៤០នាទីយប់ ថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ២០២១នេះ ។ ជនសង្ស័យចំនួន០២នាក់៖ ទី១.ឈ្មោះ ញឹម សែនសុខសាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិជម្ពូវន្ត សង្កាត់ចោមចៅ៣ ពោធិ៍សែនជ័យ ភ្នំពេញ ។ ទី២.ឈ្មោះ លី សេងហុង ភេទប្រុស អាយុ១៧ឆ្នាំ
June 20, 2021 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសពី រដ្ឋបាលខេត្តរតនគិរី បានឲ្យដឹងថា នៅថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានស្រាវជ្រាវ និងរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន១០៤នាក់ ដែលជាការផ្ទុះក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំជាលើកដំបូងនៅក្នុងខេត្ត។ អ្នកវិជ្ជមានកូវីដ១៩ ទាំង១០៤នាក់នោះរួមមាន៖
June 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះគេសង្កេតឃើញជារឿយៗ ចំពោះករណីចោរលួចកាច់កញ្ចក់រថយន្ត ដែលបានកើតឡើងលើប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋហាក់ខឹងសម្បារ ចំពោះករណីលួចកាច់កញ្ចក់រថយន្តស៊េរីទំនើបៗនេះ ជាក់ស្តែងមានករណីលួចកាច់កញ្ចក់រថយន្តមួយករណីទៀត គឺរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Ford Raptor F150 ពណ៍ខ្មៅ ជារបស់លោក តាំង គីមឡេង ត្រូវបានចោរលួចកាច់កញ្ចក់ចំហៀងខាងឆ្វេងបានសម្រេច នៅមុខហាងលក់ទូរស័ព្ទដៃរបស់ខ្លួន ។ ករណីចោរលួចកាច់កញ្ចក់រថយន្តនេះ បានកើតឡើងកាលពីវេលាម៉ោង១៩:៥៩នាទីយប់ ថ្ងៃសៅរិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចហាងលក់ទូរស័ព្ទយីហោ តាំង គីមឡេង (សាខាទី១) ស្ថិតនៅផ្ទះលេខ៤៨,៥០ ផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា
June 20, 2021 - ព័ត៌មានជាតិTOP NEWS – សម្តេចតេជោ ហ៊ុន សែន ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដោយសារពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា “បងប្អូនជនរួមជាតិជាទីគោរព ស្រឡាញ់! ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជម្ងឺកូវីត-១៩។ ក្រុមគ្រូពេទ្យតម្រូវអោយខ្ញុំធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣កក្កដាឆ្នាំ ២០២១។ ខ្ញុំសូមអភ័យទោសដែលតម្រូវអោយខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេសដែលគ្រោងជួបគ្នានៅម៉ោង៩:០០ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះនៅ វិមានសន្តិភាព។ ទោះត្រូវលុបចោលការជួបទាំងខ្មែរទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិលទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវអោយមានមនុស្សចូលមកជិតខ្ញុំទេ“៕
June 19, 2021









