Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ចេញនូវវិធានរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    June 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅធនាគារ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ជាពិសេសខាងផ្នែកឥណទាន​ និងផ្នែកបំរើអតិថិជនដែលមានទីតាំងដូចខាងក្រោម៖ -ទីតាំងនៅធនាគារ កម្ពុជាពាណិជ្ជ (Cambodian Commercial Bank) ដែលមានទីតាំងស្ថិតនៅផ្លូវព្រះមុនីវង្ស កែងផ្លូវ ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការខាងផ្នែកឥណទាន នៅទីតាំងខាងលើនេះ។ -ទីតាំងនៅធនាគារ

    June 19, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា រដ្ឋបាលខេត្តសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនជ្រាបថា​នៅថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩​ ចំនួន ៧២នាក់ និងយោងទៅតាមលទ្ធផលតេស្តរហ័ស (Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ (NIPH) នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ-១៩ថ្មី ជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងពលករវិលត្រឡប់មកពីប្រទេសថៃ លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន ៤៧នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

    June 19, 2021
  • កូវីដ-១៩

    នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៧១នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៩២៨នាក់ និងមានអ្នកបាត់បង់ជីវិត២០នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤២,០៥២នាក់, ករណីជាសះស្បើយសរុប ៣៦,៨៦៨នាក់ និងស្លាប់សរុប ៤១៤នាក់៕

    June 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានឲ្យដឹងថា កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បានបើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ដែលពួកគេបានក្លែងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិជិះរថយន្តអត់ស្លាកលេខដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋាន ។ នេះបើយោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានជិះល្បាតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ហើយឃើញក្រុមជនសង្ស័យខាងលើមានសកម្មភាពមិនប្រក្រតី ក៏បានចុះទៅធ្វើការសាកសួរ តែខាងជនសង្ស័យដែលគ្រងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិនិងមានសញ្ញាសម្គាល់របស់នគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនិងមានពាក់ឋានន្តរស័ក្តិសុទ្ធតែវរសេនីយ៍ទោនិងវរសេនីយ៍ត្រី បានធ្វើឫកពាព្រងើយមិនញញើតសមត្ថកិច្ចមូលដ្ឋាននោះឡើយថែមទាំងអង្គុយចុចទូរស័ព្ទហើយខ្ជិលនិយាយជាមួយមន្ត្រីមូលដ្ឋានសូម្បីតែមួយម៉ាត់។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានរាយការណ៍ជូនថ្នាក់លើដើម្បីសុំគោលការណ៍

    June 19, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា យោងតាមប្រសាសន៍របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៉ីណូវ៉ាក់ របស់ចិនចំនួន១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៨លានដូសរួចមកហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ៖ ១-ជំនួយរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជា (ស៊ីណូហ្វាម) ចំនួន

    June 19, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាកពី ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមលទ្ធផលនៃការវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថថ្ងៃទី១៨ ខែមិថុននា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបម្លែងថ្មីប្រភេទ B.1.617 (Delta) ចំនួន០៧នាក់ ដែលជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនកម្ពុជា-ថៃ ដែលមានដូចខាងក្រោម៖

    June 19, 2021
  • សង្គម

    យោងតាមគណនីហ្វេសប៊ុកឈ្មោះ Chanrith Sok បានឲ្យដឹងយ៉ាងដូច្នេះថា “ដំណឹងសួររកប្អូនប្រុសរបស់ខ្ញុំឈ្មោះ សុខ ចាន់ណារ៉ា(គាត់ជាមនុស្ស គថ្លង់ ពីកំណើត)អាយុ 29ឆ្នាំ កំពស់ 1.73m ដែលបានបាត់ខ្លួនពីផ្ទះនៅ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី 02 ខែមីនា 2021។ យើងខ្ញុំបានខិតខំរកគាត់យូរមកហើយ ទើបថ្ងៃនេះខ្ញុំសម្រេចចិត្តផុសតាមហ្វេសបុក ណាមួយគាត់ឧស្សាហ៌ដើរចោលផ្ទះច្រើនដងមកហើយ ដំបូងៗយើងធ្លាប់ ចុះផ្សាយតាមទូរទស្សន៌ទៀតផង តែគាត់តែតែង ត្រឡប់មកផ្ទះវិញខ្លួនឯង ចឹងពេលបាត់ភ្លាមៗ យើងខ្ញុំមិនហ៊ានប្រកាសរកទេ រង់ចាំបានមួយខែក៌ព្យាយាមរកដោយខ្លួនឯងរហូតមកដល់ពេលនេះ។ បើសិនជាបងប្អូនឬ មិត្តភ័ក្តិបានឃើញ សូមជួយទាក់ទងមកខ្ញុំបាទផ្ទាល់តាមរយៈលេខ 012 42 53

    June 18, 2021
  • កូវីដ-១៩

    នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧៩៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៩១០នាក់ និងមានអ្នកបាត់បង់ជីវិត១៤នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤១,៥៨១នាក់, ករណីជាសះស្បើយសរុប ៣៥,៩៤០នាក់ និងស្លាប់សរុប ៣៩៤នាក់៕

    June 18, 2021
  • PR

    “ផ្ទុកមកជាមួយថ្មថាមពល៧០០០មីលីអំពែម៉ោង មេម៉ូរី 128GB+6GB RAM តម្លៃ ត្រឹមតែ១៨៩ ដុល្លា / 64GB+4GB RAM តម្លៃត្រឹមតែ ១៥៩ដុល្លា ប៉ុណ្ណោះ អេក្រង់កម្រិត Full HD+ ទំហំកាន់តែធំកាន់តែច្បាស់៦,៩អ៊ីង ព្រមទាំងរចនារូបរាងគួរឲ្យចាប់អារម្មណ៍ទាក់ភ្នែក” ទូរស័ព្ទចល័ត TECNO ជាយីហោទូរស័ព្ទស្មាតហ្វូនលំដាប់ពិភពលោក ដែលបានសហការជាដៃគូផ្លូវការជាមួយក្រុមបាល់ទាត់ដ៏ល្បី Manchester City និងធ្វើប្រតិបត្តិការលក់ក្នុងប្រទេសជាង៦០នៅជុំវិញពិភពលោកនោះ នាពេលថ្មីៗនេះ បានចេញលក់ទូរស័ព្ទម៉ូដែល POVA របស់ខ្លួនរួចមកហើយ នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានការចាប់អារម្មណ៍និងគាំទ្រជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ជាការធ្វើឲ្យកាន់តែមានភាពភ្ញាក់ផ្អើលលើទីផ្សារជាថ្មី ក្នុងពេលបច្ចុប្បន្ននេះ ម៉ូដែលកូនពៅទើបប្រសូតឡើងថ្មីមួយទៀត

    June 18, 2021