- Khmernote Media
- PR
ABA ដែលជាធនាគារពាណិជ្ជឈានមុខគេផ្នែកហិរញ្ញវត្ថុឌីជីថល និងក្រុមហ៊ុនតូតាល់កម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TotalEnergies ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលធំទូលាយ មានផលិតនិងចែកចាយថាមពលនៅទូទាំងពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីបង្កើនបទពិសោធទូទាត់បែបឌីជីថលរបស់អតិថិជនឲ្យកាន់តែសម្បូរបែបនៅតាមស្ថានីយ TotalEnergies។ ជាមួយការចាប់ដៃគូនេះ អតិថិជន ABA អាចទូទាត់មិនប្រើសាច់ប្រាក់ ដោយស្គែនកូដ QR របស់ ABA PAY ឬប្រើកាតចរន្តជិត (Contactless) រាល់ពេលចាក់សាំង ឬទិញអីវ៉ាន់នៅតាមស្ថានីយ TotalEnergies ជាង 100 កន្លែងទូទាំងប្រទេស។ លើសពីនេះ ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies ក៏អាចទូទាត់ថ្លៃផលិតផល និងសេវាកម្មនានាតាមកម្មវិធី ABA Mobile
June 17, 2021 - កូវីដ-១៩
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦២៥នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧០៥នាក់ និងមានអ្នកបាត់បង់ជីវិត១២នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤០,៧៨២នាក់, ករណីជាសះស្បើយសរុប ៣៥,០៣០នាក់ និងស្លាប់សរុប ៣៨០នាក់៕ កឃេីញករណីឆ្លងថ្មី ៦២៥នាក់ -ចូលកម្ពុជា ៣៤នាក់ -ជាសះស្បើយ ៧០៥នាក់ -ស្លាប់ថ្មី ១២នាក់ – អ្នកឆ្លងសរុប ៤០ ៧៨២នាក់ – អ្នកជាសះស្បើយសរុប
June 17, 2021 - ព័ត៌មានជាតិ
បន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ (ក.ប.ប.) បានរៀបចំពិធី បំផ្លាញចោល ផលិតផលស្រាចិនសែ “តាំងគួយ” ចំនួន ២,៣១៣យួរ ស្មើ ២៧,៧៥៦ដប ដែលបានធ្វើការដកហូតនៅតាមទីតាំងលក់ចែកចាយ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងស្រុកម៉ាឡៃ ក្នុងកំឡុង ខែមិថុនា ឆ្នាំ២០២០ ក្រោយពីមានករណីពុលស្រាយីហោ “តាំងគួយ” ខាងលើស្លាប់៧នាក់ កាលពីកំឡុងខែមិថុនា ឆ្នាំ២០២០កន្លងទៅ។ ពិធីបំផ្លាញចោលផលិតផលស្រាចិនសែយីហោ “តាំងគួយ” ធ្វើឡើងក្រោមអធិបតីភាពលោកស្រី
June 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមប្រសាសន៍របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ របស់ចិនចំនួន១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ គិតត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង
June 17, 2021 - បច្ចេកវិទ្យាសូមប្រយ័ត្ន ! ទិន្នន័យរបស់អ្នកប្រើប្រាស់គេហទំព័រ Taobao រាប់លាននាក់ត្រូវបានទាញយកដោយពុំមានការអនុញ្ញាត
តាមការបញ្ជាក់របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះបានអោយដឹងថា ទិន្នន័យរបស់អ្នកប្រើប្រាស់គេហទំព័រ Taobao រាប់លាននាក់ត្រូវបានទាញយកដោយពុំមានការអនុញ្ញាត ខណៈដែលគេហទំព័រមួយនេះមានអ្នកចូលទៅប្រើប្រាស់ប្រមាណ ៩២៥លាននាក់ឯណោះក្នុងមួយខែៗ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តរៀបរាប់ថា៖ “កាលពីពេលថ្មីៗនេះ ក្រុមអ្នកអភិវឌ្ឍកម្មវិធីបានបង្កើតកម្មវិធីប្រភេទ web-crawling សម្រាប់លួចទាញយកទិន្នន័យពីគេហទំព័រ Taobao។ បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន the Wall Street Journal បានបង្ហាញថា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ ពួកគេបានទាញយកទិន្នន័យជាច្រើនពីគេហទំព័រនេះមានដូចជា ឈ្មោះសំគាល់អ្នកប្រើប្រាស់ លេខទូរសព្ទ និងព័ត៌មានជាច្រើនទៀតទាក់ទងនឹងការប្រើប្រាស់គេហទំព័រ។ ទោះបីជាក្រុមហ៊ុនបានបញ្ជាក់ថា ព័ត៌មានសំខាន់ៗ ដូចជាលេខសម្ងាត់មិនត្រូវបានទាញយកក្ដី ប៉ុន្តែពួកគេមិនបានបញ្ជាក់ពីចំនួនអ្នកប្រើប្រាស់ដែលត្រូវបានរងគ្រោះនោះទេ។
June 17, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ៖ រថយន្តយីឌុបធុនធំ(ឡានកង់១០) បើកបុករថយន្តកាម៉ារីបាឡែនពេញទំហឹង របួសធ្ងន់៤នាក់ កៀបស្ត្រីម្នាក់ជាប់ក្នុងកាប៊ីន ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយគាស់ ទ្វារទំរាំយកចេញមកក្រៅបាន ជាអកុសលស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅចំណុចស្តុបណតប្រ៊ីត ផ្លូវបំបែកជាបួន លើផ្លូវ២០០៤ កែងផ្លូវទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នាម៉ោង១១:២០នាទីយប់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ។ ជនរងគ្រោះមួយគ្រួសារ អ្នកស្លាប់និងអ្នករង របួសធ្ងន់ស្រាលមិនស្គាល់អត្តសញ្ញាណនោះទេដោយជិះរថយន្តកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AA-8975 ។ ចំណែករថយន្តធន់ធំម៉ាកFUSO ពណ៌សលាយក្រហម ពាក់ស្លាក លេខព្រះសីហនុ 3A-2426 មិនមានរងរបួសនោះទេ ឃាត់បានព្រូ២នាក់ តៃកុងរត់បាត់។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកាម៊រីបាឡែនបើកបរជាលក្ខណៈគ្រួសារមានប្រុសស្រីក្មេងចាស់ចំនួន៥នាក់
June 17, 2021 - ព័ត៌មានជាតិ
លោកតាកេហ្ស៊ី កាសៃ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីភាគខាងលិច និង អ្នកស្រី ការីន ហ៊ុលហ្សហ្វ នាយិកាយូនីសេហ្វ ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក៖ ការបើកសាលារៀនឡើងវិញ មិនអាចពន្យាពេលបន្តទៀតទេ។ ក្នុងពេលដែលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានចូលមកដល់ឆ្នំាទីពីរ ការបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព បានក្លាយជាអាទិភាពបន្ទាន់មួយ។ ការរៀននៅក្នុងសាលា មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអប់រំរបស់កុមារ និងសក្តានុពលសម្រាប់ជីវិតពួកគេ។ ការខាតបង់រយៈពេលវែងចេញពីការបិទទ្វារសាលារៀន មានទំហំធំធេងក្រៃលែង ទាំងសម្រាប់កុមារម្នាក់ៗ និងសម្រាប់សង្គមទាំងមូល ដែលពិបាកនឹងលើកហេតុផលណាមួយសម្រាប់ការបន្តបិទទ្វារសាលារៀនទៀត។ ចាប់តាំងពីពេលមានជំងឺរាតត្បាតកូវីដ-១៩នេះ ភស្តុតាងបានបង្ហាញថាជំងឺនេះ ពុំបានបង្កហានិភ័យខ្ពស់ដល់កុមារនោះឡើយ ហើយសាលារៀនមិនមែនជាកត្តានាំឲ្យមានការចម្លងក្នុងសហគមន៍ជុំវិញផងដែរ។ យើងក៏បានប្រមូលផ្តុំនូវចំណេះដឹងជាច្រើនអំពីរបៀបកាត់បន្ថយហានិយភ័យចំពោះកុមារ គ្រូបង្រៀន និងគ្រួសាររបស់ពួកគេ។ តាមរយៈការប្រើប្រាស់ចំណេះដឹងនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវធ្វើការងារជាបន្ទាន់ ដើម្បីឈានទៅបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព
June 17, 2021 - សង្គម
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយបានអោយដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា គិត ម៉េង គ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន បានប្រកាសឧបត្ថម្ភថវិកាជូន សម្តេច ចំនួន៣លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញឧបករណ៍តេស្តរហ័ស រឺហៅថា Rapid Test រកមេរោគកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ២០២០ អ្នកឧកញ៉ា គិត ម៉េង ក៏បានធ្វើការឧបត្ថម្ភវិការ ៣លានដុល្លារផងដែរជូនសម្តេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ៕
June 17, 2021 - ព័ត៌មានជាតិ
នៅថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកោះកុង ខេត្តព្រៃវែង និងខេត្តកណ្តាល សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅតាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត ក្នុងខេត្តកោះកុង ខេត្តព្រៃវែង និងខេត្តកណ្តាល។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ លទ្ធផល៖ + ខេត្តកោះកុង :
June 17, 2021 - ព័ត៌មានជាតិ
អគ្គិសនីកម្ពុជា – EDC បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕
June 17, 2021









