- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីងហ្វេសបុកសុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ សូមជំរាបសួរឯកឧត្តមខ្ញុំសុំមិនបញ្ចេញឈ្មោះ សូមរាយការណ៍អំពី ម៉ូតូធំកែច្នៃបំពង់ស៊ីមាំងតែងតែមួលហ្គែរខ្លាំងៗនៅចំណុចផ្សារសំរោងធំ ចន្លោះគីឡូម៉ែត្រ៤១ទៅ៤៣ ផ្លូវជាតិលេខ១ ជារៀងរាល់ថ្ងៃដូចអត់ខ្លាចរអាសមត្ថកិច្ចបន្តិចសោះ (បញ្ចាក់កូនចៅពូឡុងលក់ត្រីផ្សារសំរោងធំ ស្រុកកៀនស្វាយ) សូមអរគុណទុកជាមុន។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើ។ ជាលទ្ធផល៖ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ
June 17, 2021 - ព័ត៌មានជាតិ
សៀមរាប៖ យោងតាមការចុះផ្សាយពីក្រសួងព័ត៌មានបានឲ្យដឹងថា ផ្អែកតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២១កន្លងមក អាជ្ញាធរ និងគណ:កម្មការផ្សារលើធំថ្មី បានចុះអនុវត្តរៀបចំឱ្យអាជីវករលក់ដូរនៅផ្សារលើធំថ្មី ស្ថិតនៅសង្កាត់ស្លាក្រាម ក្រុងសៀមរាប ត្រូវដាក់វេនឆ្លាស់គ្នាលក់ដូរ ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ ការលក់ផ្លាស់វេនគ្នានេះ ធ្វើឡើង ក្រោយពេលដែល អាជីវករលក់ជ្រក់ស្ពៃនៅខាងក្រោយផ្សារនោះ បានឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមិថុនាកន្លងមក។ ក្រុមអាជីវករបានលើកឡើងដូចគ្នា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះថា ការដាក់វេនគ្នាលក់នេះ ចែកចេញជាពីរផ្នែក គឺអ្នកលក់នៅក្នុងផ្សារ និងអ្នកលក់នៅជុំវិញផ្សារ។ ផ្នែកទី១ សម្រាប់អាជីវករលក់នៅក្នុងផ្សារ ដែលមានលក់សំលៀកបំពាក់ លក់គ្រឿងអល្លង្ការ ត្រូវបានដាក់ឆ្លាស់វេនគ្នាលក់ម្នាក់មួយថ្ងៃ ដែលមានថ្ងៃសេស
June 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំងខាងក្រោម ដោយសារមានអ្នកជំងឺកូវីដ-១៩ បានទៅទីតាំងខាងលើនោះមានដូចជា៖ – ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង1 ខណ្ឌចំការមន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៨៖២០ ដល់ម៉ោង ៨៖៤០ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩
June 16, 2021 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារយកសំណាករបស់មន្ទីរពេទ្យ១៦មករា ក្រុងព្រះវិហារ បានរកឃើញវិជ្ជមានកូវីដ១៩ លើបុគ្គលិកក្រុមហ៊ុនជួសជុលម៉ាស៊ីនស្កេនន័រ មកពីភ្នំពេញចំនួន០៣នាក់ភេទប្រុស កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយអ្នកវិជ្ជមានកូវីដ១៩មានឈ្មោះថេង ពិសិទ្ធ ភេទប្រុស អាយុ ២៦ឆ្នាំ។ ដោយឡែក ២នាក់ ដែលអវិជ្ជមានឈ្មោះ ឃុន វុទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ និងម្នាក់ទៀត ឈ្មោះមុន សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ
June 16, 2021 - ព័ត៌មានជាតិថ្ងៃនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤៩នាក់ និងជាសះស្បើយចំនួន ២៦៣នាក់
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៩នាក់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ និងករណីជាសះស្បើយអ្នកជំងឹកូវីដ-១៩ ចំនួន ២៦៣នាក់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងបន្ទាយមានជ័យ។ សូមជម្រាបផងដែរថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងពលករវិលត្រឡប់មកពីប្រទេសថៃ លើបុរស ស្រ្តីជនជាតិខ្មែរចំនួន ៤៩នាក់ នៅក្នុងខេត្តបន្ទាយមានជ័យដូចមានរាយនាមខាងក្រោម៖
June 16, 2021 - កូវីដ-១៩
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៩៣នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧៥៤នាក់ និងមានអ្នកបាត់បង់ជីវិត៧នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៤០,១៥៧នាក់, ករណីជាសះស្បើយសរុប ៣៤,៣២៥នាក់ និងស្លាប់សរុប ៣៦៨នាក់៕ កឃេីញករណីឆ្លងថ្មី ៦៩៣នាក់ -ចូលកម្ពុជា ៣៣នាក់ -ជាសះស្បើយ ៧៥៤នាក់ -ស្លាប់ថ្មី ៧នាក់ – អ្នកឆ្លងសរុប ៤០ ១៥៧នាក់ – អ្នកជាសះស្បើយសរុប
June 16, 2021 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចបិទបណ្តោះអាសន្ន នូវមន្ទីរពហុព្យាបាល និងសម្ភពអង្គរពេជ្រ ចំបក់ ដោយរដ្ឋបាលខេត្តប្រកាសថាការបិទនេះដោយសារមានអ្នកជំងឺវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់និងប្រយោលជាច្រេីននាក់ពាក់ព័ន្ធក្នុង ព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ចាប់ពីម៉ោង ០៩៖០០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។ រដ្ឋបាលខេត្តតាកែវ ធ្វើឡើងនេះក្នុងគោលបំណង ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត ៕ សូមអានសារលិខិតលម្អិតរបស់ រដ្ឋបាលខេត្តតាកែវ ដូចខាងក្រោម៖
June 16, 2021 - ព័ត៌មានជាតិ
ចាប់តាំងពីមានករណី “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” មក យើងសង្កេតឃើញមានការឆ្លងរីករាលដាលយ៉ាងច្រើននៅតាមបណ្តារោងចក្រ និងសហគ្រាសនៅក្នុងរាជធានីភ្នំពេញ ដែលតម្រូវឲ្យរោងចក្រ-សហគ្រាសទាំងនោះត្រូវផ្អាកដំណើរការមួយរយៈ។ យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” មកផ្អែកតាមបទពិសោធន៍នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមរោងចក្រ-សហគ្រាសមួយចំនួននៅរាជធានីភ្នំពេញ ដែលមានការឆ្លងបន្តរាយប៉ាយទៅទីកន្លែងស្នាក់នៅរួមរបស់បុគ្គលិក និងកម្មករ-និយោជិត និងរោងចក្រ-សហគ្រាសផ្សេងទៀត គឺបណ្តាលមកពីមូលហេតុចម្បងៗរួមមាន៖ ១. ការស្នាក់នៅរបស់បុគ្គលិក និងកម្មករ-និយោជិតច្រើនរោងចក្រ-សហគ្រាស ប្រមូលផ្តុំក្នុងផ្ទះជួល ឬអគារជួលរួមគ្នា ២. ការធ្វើដំណើរដោយមធ្យោបាយរួមគ្នារបស់បុគ្គលិក និងកម្មករ-និយោជិតដែលមិនមែនបម្រើការងារក្នុងរោងចក្រ-សហគ្រាសតែមួយ ៣. ការទិញម្ហូបអាហារពីកន្លែងលក់ដូរមិនរៀបរយ ៤. ការមិនអនុវត្ត ឬ អនុវត្តមិនបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល
June 16, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ក្មេងស្ទាវជាច្រើនក្រុមបានប្រមូលផ្ដុំពពាក់ពពូនគ្នានិងបានដេញវាយតប់គ្នាយ៉ាងអាណាធិបតេយ្យពេញសួនច្បារវត្តបទុមវតី និងវង្វេងមូលសម្ដេចសង្ឃ ជួន ណាត បណ្តាលឲ្យមានជនរងគ្រោះបានរងរបួសនិងខូចខាតម៉ូតូចំនួន៤គ្រឿង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលចតុមុខ តាមឃាត់បាន៥នាក់ នាំយកទៅធ្វើការសាកសួរ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចរង្វង់មូលសម្ដេចសង្ឃ ជួន ណាត និងសួនច្បារវត្តបទុមវតី ផ្លូវព្រះសុរាម្រិត ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្ទាវមួយក្រុម មានគ្នាច្រើនប្រហែលជាង២០នាក់ ជិះម៉ូតូជាង១០គ្រឿង ដែលដៃប្រដាប់ទៅដោយដុំថ្មនិងខ្សែក្រវាត់ បានជិះប្រដេញគ្នាតាមបណ្ដោយផ្លូវព្រះសុរាម្រិត ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក្រុមក្មេងស្ទាវទាំងនោះ
June 16, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានឲ្យដឹងថា រដ្ឋបាលក្រុងបាត់ដំបងបានសម្រេចបិទខ្ទប់ទីតាំងផ្សារណាត់ជាបណ្តោះអាសន្ន។ រដ្ឋបាលក្រុងបាត់ដំបង ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងដែលថា នាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលក្រុងបាត់ដំបង បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ មួយនាក់ឈ្មោះម៉ូត សារីយ៉ា ដែលគាត់ប្រកបមុខរបរកាត់ដេរនៅក្នុងផ្សារណាត់ដែលតូបរបស់គាត់ស្ថិតនៅប៉ែកខាងត្បូងនៅផ្សារ និងមានទីលំនៅបច្ចុប្បន្នស្ថិតនៅក្រុមទី៩ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជាមួយគ្នានេះរដ្ឋបាលក្រុងបាត់ដំបងសូមធ្វើការអំពាវនាវដល់បងប្អូនអាជីវករដែលលក់ដូរក៏ដូចជាប្រកបអាជីវកម្មនៅចាប់ពីផ្លូវកណ្ដាលផ្សារទៅខាងត្បូងទាំងអស់និងអ្នកពាក់ព័ន្ធមួយអ្នកជំងឺកូវីដខាងលើសូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយនឹងធ្វើការផ្អាកលក់ដូរនៅប៉ែកខាងត្បូងជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ៕
June 16, 2021









