- Khmernote Media
- PR
នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី V21 និង V21e ដែលជាផ្នែកមួយនៃស្មាតហ្វូន vivo V21Series ។ សម្រាប់ស្មាតហ្វូន V21 និង V21e នេះភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏ប្រណិតជាមួយនឹងការពង្រឹងទៅលើបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យបំផុតផងដែរ។ ជាមួយនឹងបច្ចេកវិទ្យារក្សាលំនឹង OIS ស្មាតហ្វូន V21 Series អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការថតរូបភាពកាន់តែមានលំនឹង និងគុណភាពខ្ពស់ថែមទៀតផង ចំណែកការថតវីដេអូវិញនោះគឺកាន់តែអស្ចារ្យស្រស់ស្អាតតែម្តង។ សម្រាប់ការឌីស្សាញរូបរាងរបស់ស្មាតហ្វូន V21 Series របស់ក្រុមហ៊ុន vivo នេះគឺពិតជាទាក់ទាញ និងស្រស់ស្អាតគ្មានគូប្រៀបនោះទេ។ បន្ថែមពីការឌីស្សាញរូបរាងយ៉ាងប្រណិតនេះ ស្មាតហ្វូន V21
June 18, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី សាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ : ព្រះសង្ឃ យាយជី តាជី សិស្ស និស្សិត សរុប៣៧៣អង្គនាក់ត្រូវបានពិនិត្យសំណាក។ នៅស្ទឹងមានជ័យទី១ ៖ មនុស្សចំនួន៣៩អង្គ/នាក់ ក្នុងនោះមានព្រះសង្ឈ២២អង្គ ត្រូវបានក្រុមគ្រូពេទ្យតេស្តសំណាក រកឃើញមានវិជ្ជមានកូវីដ១៩ នៅវេលាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅព្រឹកថ្ងៃខែដដែល ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចតេជោ បានធ្វើការតេស្តសំណាក លើព្រះសង្ឈ តាជី យាយជី ក្រុមនិស្សិតដែលស្នាក់នៅក្នុងវត្តទាំងអស់សរុប ៣៧៣អង្គ/នាក់ ក្នុងនោះមានស្រី៦១នាក់
June 18, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាងកាហ្វេ Brown សាខាព្រះនរោត្តម ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១២៖២០ ដល់ម៉ោង ១២៖៣០នាទី។ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ និងមិត្តភក្តិ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ
June 18, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្របពេលដែលមានការស្នើសុំពីវិស័យឯកជនក្នុងការជំរុញឱ្យបើកដំណើរការសាលារៀនឯកជនឡើងវិញក្នុងរយៈពេលឆាប់ៗនេះយ៉ាងណាក្តី អ្នកនាំពាក្យក្រសួងអប់រំយុវជន និង កីឡាបានប្រកាសថា នឹងនៅតែបន្តបិទសាលារៀន ទាំងរដ្ឋ និងឯកជនបន្តទៀត ដោយសារព្រឹត្តិការណ៍នៃការផ្ទុះជំងឺកូវីដ១៩ សហគមន៍២០កុម្ភៈ គឺមិនទាន់ចប់នៅឡើយ។ ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះថា ក្រសួងអប់រំស្វាគមន៍ និងថ្លែងអំណរគុណចំពោះ កិច្ចសហការពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន ជាពិសេសមាតាបិតា សិស្ស-និស្សិត និងអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំសម្រាប់អ្នកសិក្សាមុន និងក្នុងបរិបទកូវីដ-១៩។ ឯកឧត្ដមថ្លែងបញ្ជាក់ថា “ក្រសួងអប់រំ យុវជន
June 18, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និង បើកទីតាំងដំណើរការជាប្រក្រតីឡើងវិញ នូវទីតាំងវត្តសារ៉ាវ័ន្តតេជោ បន្ទាប់ពីបានបិទខ្ទប់ (Lockdown) កន្លងមក។ នៅរសៀលថ្ងៃព្រហស្បតិ៍ ៨ កើត ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥:០០នាទី ដោយទទួលបានការអនុញ្ញាពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក
June 18, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅធនាគារ ABA សាខាជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖០០ ដល់ម៉ោង ១១៖៣០ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ
June 17, 2021 - PR
ភ្នំពេញ, ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ - បន្ទាប់ពីបញ្ចប់រដូវកាលដ៏អស្ចារ្យការប្រកួតបាល់ទាត់ UEFA Champions League កាលពីខែមុន ក្រុមហ៊ុនស្រាបៀរ Heineken® នៅតែបន្ដផ្ដល់ជូន នូវបទពិសោធន៍តាមដានការប្រកួតបាល់ទាត់លំដាប់ថ្នាក់ពិភពលោកមួយផ្សេងទៀត ដល់អ្នកគាំទ្ររបស់ខ្លួន គឺការប្រកួត UEFA EURO 2020។ ក្នុងនាមជាអ្នកឧបត្ថម្ភធំថ្នាក់អន្ដរជាតិផ្លូវការប្រចាំតំបន់អឺរ៉ុប UEFA EURO 2020 ក្រុមហ៊ុនស្រាបៀរ Heineken® សូមអញ្ជើញអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជាដែលទន្ទឹងរង់ចាំយូរមកហើយចូលរួមទស្សនា ការប្រកួតបាល់ទាត់ដ៏ស្វិតស្វាញលំដាប់ថ្នាក់ពិភពលោកមួយនេះ។ ជាការចាប់ផ្ដើមយុទ្ធនាការនេះ ក្រុមហ៊ុនស្រាបៀរ Heineken® សូមណែនាំនូវយុទ្ធនាការជាសកលរបស់ខ្លួន គឺ «រីករាយជាមួយភាពជាដៃគូប្រកួត»
June 17, 2021 - PR
foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា បាននាំយកជញ្ជូនអាហារ និងភេសជ្ជៈទៅចែកជូនក្រុមគ្រូពេទ្យជួរមុខ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ឬមន្ទីរពេទ្យរុស្ស៊ី) ដើម្បីសម្តែងពីការដឹងគុណ ក៏ដូចជាបង្ហាញពីការលើកទឹកចិត្តចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ អំឡុងពេលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការដឹកជញ្ជូនភេសជ្ជៈ និងអាហារទៅដល់ដៃក្រុមគ្រូពេទ្យនេះ ដែលរួមមាន កាហ្វេចំនួន៥០កែវ តែទឹកដោះគោ៥០កែវ បាយឆា១០០ប្រអប់ និងគូប៉ុនកុម្ម៉ង់អាហារមានទឹកប្រាក់ ៣ដុល្លារ ចំនួន១០០សន្លឹក ត្រូវបានធ្វើឡើងនៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅឯមន្ទីរពេទ្យផ្ទាល់តែម្តង។ សកម្មភាពនេះ ក៏បង្ហាញពីការសហការណ៍យ៉ាងស្អិតរមួតជាមួយនឹងរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ការចេះជួយគ្នាក្នុងគ្រាលំបាក និងការចូលរួមចំណែកជួយដល់សង្គមផងដែរ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Patrice Vignes នាយកក្រុមហ៊ុន foodpanda
June 17, 2021 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថខេត្ត កោះកុង បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៦៖០០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្ត សហការជាមួយស្នាក់ការសន្តិសុខចាំយាម ដឹកនាំដោយ លោក វ.ទោ នួន វុត្ថា មេបញ្ជាការរង អ.ហ.ក.ក សម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបជាក់ស្តែងករណីចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ០១លើក នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
June 17, 2021 - បច្ចេកវិទ្យា
ការដឹងគុណ និងសេចក្តីប្រណិបត្តន៍ចំពោះអ្នកមានគុណ គឺជាទង្វើមួយដ៏វិសេសវិសាលដែលបុត្រធីតាគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់ជាដរាប។ ថ្វីបើ «ទិវាគុណឪពុក» មិនមែនជាប្រពៃណីវប្បធម៌របស់ខ្មែរយើង ប៉ុន្តែវាមិនទាស់ខុសនោះទេព្រោះប្រៀបបានដូចជា ការដឹងគុណចំពោះលោកឪពុក ហើយក៏ជាឱកាសមួយដែលកូនគ្រប់ៗរូបបានផ្តល់ការស្រលាញ់ទៅកាន់លោកឪពុកផងដែរ តាមរយៈការញុំាអាហារជួបជុំគ្រួសារ ទិញនំ Cake Surprise លោកឪពុក ក៏ដូចជាទិញកាដូជាទីគាប់ចិត្តដូចជា កាបូបលុយ សម្លៀកបំពាក់ និងសម្ភារៈអនុស្សាវរីយ៍ផ្សេងៗជាច្រើនផងដែរ។ ជាទូទៅ អាចនិយាយបានថា កូនៗភាគច្រើនមិនសូវមានភាពស្និទ្ធស្នាល ឬជិតដិតជាមួយលោកឪពុកដូចអ្នកម្តាយឡើយ ដូច្នេះនេះក៏ជាឱកាសដ៏ល្អមួយសម្រាប់កូនៗដែលអាចយកទិវានេះដើម្បីបង្កើនភាពស្និទ្ធស្នាល និងដើម្បីបង្ហាញក្តីស្រលាញ់ទៅកាន់លោកឪពុកផងដែរ។ ហើយកាន់តែពិសេស ឆ្លៀតក្នុងឱកាស «ទិវាគុណឪពុក» ក្រុមហ៊ុនស្មាតហ្វូន OPPO បានរៀបចំកម្មវិធីប្រកួតថតរូបជាមួយលោកឪពុកជាទីស្រលាញ់របស់អ្នកក្នុងការអបអរ Father’s Day ដើម្បីមានឱកាសទទួលបានរង្វាន់កាសឥតខ្សែ OPPO
June 17, 2021









