Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ នេះ យើងចាក់វ៉ាក់សាំងបានជាង៣លាននាក់។ ក្នុងនោះយើងបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល។ ដូចមុនៗដែរ សម្រាប់មនុស្សទី១លាន មនុស្សទី២លាន ប្អូនស្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀល ដែលលោកជំទាវ ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់នាថ្ងៃស្អែក។ យើងសម្រេចបាននូវការចាក់វ៉ាក់សាំងចំនួន៣០ភាគរយនៃចំនួនដែលត្រូវចាក់

    June 15, 2021
  • សិល្បៈ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោកជំទាវ​រដ្ឋមន្ត្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មុននេះបន្តិចបានឲ្យដឹងថា ៉កម្ពុជាបានបាត់បង់មរតកមនុស្សរស់មួយរូបទៀតនាថ្ងៃនេះ លោកយាយ ទេវនាដនិម្មិត ឯម ធាយ។ នេះគឺជាការបាត់បង់ដ៏ធំធេងមួយ ក្នុងវិស័យវប្បធម៌ ទាំងថ្នែក របាំក្បាច់បុរាណ តន្ត្រី ចម្រៀងបុរាណខ្មែរ។ រាងកាយបាត់ទៅ ក្នុងជន្មាយុ ៨៦ឆ្នាំ តែលោកយាយបានបន្សល់ទុកនូវស្នាដៃសិល្បះខ្មែរមិនអាចកាត់ថ្លៃបាន សម្រាប់កូនខ្មែរជំនាន់ក្រោយ ដោយចងចាំនូវគុណបំណាច់ជូនជាតិនេះ គ្មានថ្ងៃបំភ្លេចបានឡើយ”។ លោកជំទាវបានមានប្រសាសន៍ទៀតថា “នាងខ្ញុំសូមក្រាបសំពះ ជូនដំណើរនិងគោរពលាលោកយាយជាលើកចុងក្រោយ ដោយចងចាំមិនភ្លេចទេ នូវអ្វីដែលលោកយាយបានលះបង់ និងបូជាសម្រាប់វប្បធម៌ជាតិ។ សូមវិញ្ញាណខន្ធ័លោកយាយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ”។ យោងតាមចៅស្រីរបស់លោកយាយបានឲ្យដឹងថា លោកយាយទេវនាដនិម្មិត

    June 15, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានឲ្យក្រុមការងារខ្មែរណូតដឹងថា ទីតាំងភោជនីយដ្ឋានយីហោ “Party” ដែលមានទីតាំងនៅក្នុងខណ្ឌពោធិ៍សែនជ័យ បានលួចបើកដំណើរការបង្កប់ខារ៉ាអូខេ មានមនុស្សជាច្រើនចូលច្រៀងកម្សាន្ដផឹកស៊ី មិនស្ដាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបនិងឃាត់មនុស្សប្រុសស្រីជាច្រើននាក់ ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ដឹកនាំដោយលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ និងកម្លាំងចម្រុះខណ្ឌពោធិ៍សែនជ័យ គ្រាដែលលោកកំពុងដឹកនាំកម្លាំងល្បាតក្នុងមូលដ្ឋាន ហើយប្រទះឃើញខារ៉ាអូខេមួយនេះ លួចបើកដំណើរការ និងមានមនុស្សជាច្រើនចូលច្រៀងកម្សាន្ដ។ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងបឋមថា ក្នុងការចុះបង្ក្រាបទីតាំងបង្កប់ខារ៉ាអូខេខាងលើនេះ កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនទាំងបុគ្គលិកប្រុសស្រី និងភ្ញៀវដែលបានគឃ្លើនចូលច្រៀងលេងសប្បាយ

    June 15, 2021
  • ព័ត៌មានជាតិ

    នៅយប់ថ្ងៃទី១៤ ខែមិថុនា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអញ្ជើញទៅកាន់តំបន់ទីតាំងគម្រោងអភិវឌ្ឍទីក្រុងរណប poipet Satellite city ជាប់នឹងព្រំដែនថៃទាំងយប់ដើម្បីបើកប្រាក់ជូនបងប្អូនកម្មករ ខណៈអ្នកម៉ៅការត្រូវបានអាជ្ញារធឃាត់ខ្លួន។ អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ត្រា មានប្រសាសន៍លើទំព័រហ្វេសបុកមុននេះបន្តិថា៖ “ខ្ញុំធ្វើដំណើរទាំងយប់មក ព្រំដែនថៃក្នុងគំរោងទីក្រុងរណប poipet Satellite city ហើយបង្ខំចិត្តឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនម៉ៅការ(KMB) ធ្វើតាមផ្លូវច្បាប់ ដែលក្រុមហ៊ុនម៉ៅការនេះមិនបើកប្រាក់អោយកម្មករ” ។ បើតាមអ្នកឧកញ៉ា ក្រុមហ៊ុនខ្ញុំបាទ បានទូទាត់ទៅក្រុមហ៊ុនម៉ៅការតាមកិច្ចសន្យាអស់ទៅហើយ តែក្រុមហ៊ុនម៉ៅការ (KMB)

    June 14, 2021
  • ព័ត៌មានជាតិ

    សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-លក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់។ នៅក្នុងនោះ ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ»។ រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែមថា គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន។ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

    June 14, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៤នាក់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ និងករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ១៣៨នាក់ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងបន្ទាយមានជ័យ។ សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងពលករវិលត្រឡប់មកពីប្រទេសថៃ លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន ៤៤នាក់

    June 14, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្ដីជូនដំណឹង សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាង Baby Care សាខាផ្សារសុវណ្ណា ដែលមានទីតាំងស្ថិតនៅផ្ទះលេខA៨៩ ផ្លូវ២៧១ កែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖២៥ ដល់ ១៥៖៤០ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅកាន់ទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់

    June 14, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ក្រុម 98-Small ប្រយុទ្ធជាមួយក្រុមជាងដែក ២នាក់ បែកក្បាលទាំងសងខាង ផ្ដើមចេញពីរឿង យុវជនជាងដែក២នាក់នោះ លេងសើចលេបខាយសម្ដីចង់ញ៉ែសង្សារគេ នៅម៉ាតក្បាលថ្នល់ ហើយដកសោរម៉ូតូនាងទៀត ទើបនាងទូរស័ព្ទហៅសង្សារមកយកចេញទៅរួចនិយាយប្រាប់ ទើបសង្សារនាងត្រលប់មកសួរនាំវិញ ក៏ជួបគ្នានៅច្រមុះជ្រូកក្បាលថ្នល់ បានចូរសួរនាំ ទាស់សម្ដីគ្នាកើតហិង្សា ក្រុម98 យកពូថៅកាប់ក្បាលជាងដែកបែកឈាមជោកខ្លួនម្នាក់ ខាងជាងដែកម្នាក់ទៀតស្រវាបានដែកទីបវាយបែកក្បាលម្នាក់ និងពកក្បាលម្នាក់ ផ្អើលដល់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ចុះមកនាំភាគីទាំងសងខាងទៅសាកសួរផងដែរ។ ហេតុការណ៍នេះកើតឡើងនៅចំណុចកន្លែងប៉ះកង់ស្តុបច្រមុះជ្រូកក្បាលថ្នល់ កែងផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង០៩៖៤៥នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតថា នៅមុនពេលកើតហេតុមានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស័រគី លែត

    June 14, 2021
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងយុវជនខ្មែរវ័យក្មេងម្នាក់អាយុទើបតែ១៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានសមត្ថកិច្ចអាចបង្កើត Robot បានយ៉ាងអស្ចារ្យ ដែលអាចបញ្ជាដោយមនុស្សបាន។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Heng Sok Kung បានឲ្យដឹងថា “ក្មួយបង្កើតខ្ញុំទើបអាយុ១៦ឆ្នាំទេ តែគាត់មានគំនិតស្រាវជ្រាវ និងបង្កើតថ្មីធ្វើ Robot ដឹកឥវ៉ាន់ខ្នាតតូចនេះ ដោយចំណាយថវិកាអស់ជិត៣០០$ 👏🌺💪 មានមោទកភាពខ្លាំងណាស់ PANHA”។ ចំណែកឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sunrangsey Kea បានឲ្យដឹងថា “គាត់បានចំណាយពេលវេលា និងលុយអាំងប៉ាវរបស់គាត់ ដើម្បីបង្កើត Robot ដឹកឥវ៉ាន់នេះឡើង ដោយចំណាយការគិត ការគូរ និងការបង្កើតវាឡើង។ ម្ចាស់គណនីហ្វេសប៊ុករូបនេះបានបន្តទៀតថា វាអាចមិនទាន់ល្អឥតខ្ចោះនោះទេ ប៉ុន្តែគាត់លើកទឹកចិត្តឲ្យប្អូនប្រុសខិតខំបន្តធ្វើទៀត

    June 14, 2021
  • កូវីដ-១៩

    នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៤២នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ១,១០៩នាក់ និងមានអ្នកបាត់បង់ជីវិត១៣នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៨,៩៦៩នាក់, ករណីជាសះស្បើយសរុប ៣២,៩៦៧នាក់ និងស្លាប់សរុប ៣៤៨នាក់៕

    June 14, 2021