សង្គម

ពូកែមែន! កូនខ្មែរមួយរូបអាយុទើបតែ១៦ឆ្នាំ អាចបង្កើត Robot ដឹកឥវ៉ាន់ខ្នាតតូចបញ្ជាដោយមនុស្សបានយ៉ាងអស្ចារ្យ (មានវីដេអូ)

BY
Khmernote Media
June 14, 2021

កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងយុវជនខ្មែរវ័យក្មេងម្នាក់អាយុទើបតែ១៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានសមត្ថកិច្ចអាចបង្កើត Robot បានយ៉ាងអស្ចារ្យ ដែលអាចបញ្ជាដោយមនុស្សបាន។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Heng Sok Kung បានឲ្យដឹងថា “ក្មួយបង្កើតខ្ញុំទើបអាយុ១៦ឆ្នាំទេ តែគាត់មានគំនិតស្រាវជ្រាវ និងបង្កើតថ្មីធ្វើ Robot ដឹកឥវ៉ាន់ខ្នាតតូចនេះ ដោយចំណាយថវិកាអស់ជិត៣០០$ 👏🌺💪 មានមោទកភាពខ្លាំងណាស់ PANHA”។

ចំណែកឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sunrangsey Kea បានឲ្យដឹងថា “គាត់បានចំណាយពេលវេលា និងលុយអាំងប៉ាវរបស់គាត់ ដើម្បីបង្កើត Robot ដឹកឥវ៉ាន់នេះឡើង ដោយចំណាយការគិត ការគូរ និងការបង្កើតវាឡើង។ ម្ចាស់គណនីហ្វេសប៊ុករូបនេះបានបន្តទៀតថា វាអាចមិនទាន់ល្អឥតខ្ចោះនោះទេ ប៉ុន្តែគាត់លើកទឹកចិត្តឲ្យប្អូនប្រុសខិតខំបន្តធ្វើទៀត ដើម្បីបន្តក្តីស្រម៉ៃ។ គិតឲ្យទូលំទូលាយ ហើយចាប់ផ្តើមធ្វើពីតូចទៅ”៕

Share This Post: