Khmernote Media
  • ចរាចរណ៍

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍២ករណីនៅកន្លែងតែមួយ ដោយករណីទី១.រវាងរថយន្ត Starex បើកទៅបុកពីក្រោយរថយន្ត PRIUS កំពុងឈប់រងចាំស្តុប ហើយរុញទៅបុករ៉ឺម៉កដឹកបន្លែ បណ្ដាលឲ្យរថយន្ត PRIUS ខូចខាតផ្នែកខាងមុខនិងខាងក្រោយយ៉ាងដំណំ និងករណីទី២.រវាងរថយន្តកូរ៉េដឹកទំនិញ កៀររថយន្ត PRIUS ធ្លាក់កាងខាងមុខខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោងជិត៨យប់ ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១នេះ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស កែងផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បើតាមសម្ដីនគរបាលចរាចរណ៍ដែលប្រចាំការគោលដៅច្រមុះជ្រូកក្បាលថ្នល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ ខណៈដែលចរាចរណ៍កំពុងមានការមមាញឹក មានរថយន្តមួយគ្រឿង

    June 12, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា មានអ្នកជំងឺម្នាក់សង្ស័យថា ខ្លួនបានឆ្លងមេរោគកូវីដ១៩ ពេលទៅស្រោចទឹករំដោះគ្រោះ លើករាសី នៅវត្តសារាវ័ន ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ!!! សូមពាក់ម៉ាស់ គ្រប់ទីកន្លែង ដើម្បីសុវត្ថិភាព! គួរបញ្ជាក់ដែរថា គិតត្រឹមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលក្រសួងសុខាភិបាលបានបង្ហាញមានចំនួនសរុប ៣៧,៩៥៩នាក់, ករណីជាសះស្បើយសរុប ៣១,២២២នាក់ និងស្លាប់សរុប ៣២០នាក់៕

    June 12, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រធានគណៈកម្មការអង្គរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូនឯកឧត្តម លោកជំនាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ ឲ្យបានជ្រាបថា៖ ដើម្បីពង្រឹងការត្រួតពិនិត្យសុខភាពអ្នកដំណើរចូលមកកម្ពុជា តាមច្រកព្រំដែនទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ត្រូវធ្វើតេស្តអង់ទីហ្សែនរហ័សឲ្យបានម៉ឺងម៉ាត់។ អ្នកជំងឺដែលមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ចំណែកអ្នកដំណើរផ្សេងទៀត ដែលរួមដំណើរជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវបញ្ចូនទៅកាន់មណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ អភិបាលខេត្តនៅតាមព្រំដែនថៃ និងវៀតណាម ត្រូវប្រជុំជាមួយសមភាគីថៃ ឬវៀតណាម ដើម្បីស្នើសុំកិច្ចសហការក្នុងការពង្រឹងការធ្វើតេស្តមេរោគកូវីដ-១៩ ជូនដល់ពលករ និងប្រជាជនទូទៅមុននឹងអនុញ្ញាតឲ្យមកកម្ពុជាវិញ ៕

    June 12, 2021
  • កូវីដ-១៩

    នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៣៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦០៥នាក់ និងមានអ្នកបាត់បង់ជីវិត៩នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៧,៩៥៩នាក់, ករណីជាសះស្បើយសរុប ៣១,២២២នាក់ និងស្លាប់សរុប ៣២០នាក់៕

    June 12, 2021
  • ព័ត៌មានជាតិ

    ​នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២១​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ បាន​ធ្វើការ​កោះហៅ​ បុរស​ម្នាក់​ឈ្មោះ​ អ៊ួ​ង​ សា​រឿ​ន​ ដែល​ជា​ម្ចាស់​គណនី​ Tik​ Tok​ ដែល​បាន​ផុស​វី​ដេ​អូ​ ដែល​ជា​ព័ត៌មាន​មិន​ពិត​ថា​ មាន​ជនជាតិ​មួយ​ក្រុម​មាន​គ្នា​ ០៥​នាក់​បាន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​ ជាក់ស្តែង​បុរស​ម្ចាស់​គណនី​ Tik​ Tok​ នេះ​បាន​ចូលខ្លួន​មក​បំភ្លឺ​ចំពោះ​សមត្ថកិច្ច​ថា​ ជា​ព័ត៌មាន​មិន​ពិត​ មិន​មាន​ជនជាតិ​ជន​ណា​ម្នាក់​រត់​ចេញពី​ក​ន្លែ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ទេ​ ក្រុម​ជនជាតិ​ចិន​នោះ​គ្រាន់តែ​ជិះ​រថយន្ត​មក​ទីនោះ​ហើយ​ឈប់​រក​កន្លែង​បត់ជើងតូច​តែ​ប៉ុណ្ណោះ​ ។​ នៅចំពោះមុខសមត្ថកិច្ច​ បុរស​ម្នាក់​នេះ​បាន​សារភាព​ទទួលកំហុស​ និង​បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណ​:​ដែល​ខ្លួន​បាន​ផុស​ព័ត៌មាន​មិន​ពិត​នេះ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ និង​មជ្ឈដ្ឋាន​ទូទៅ​មានការ​យល់​ច្រឡំ​ ។​ ​ក្រោយ​ពី​ធ្វើការ​សុំ​ទោស​រួចរាល់​ សមត្ថកិច្ច​បាន​អប់រំ​ណែនាំ​ឈ្មោះ​ អ៊ួ​ង​ សា​រឿ​ន​ រួច​ក៏​បាន​ឲ្យ​សាមីខ្លួន​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​ ៕

    June 12, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា អ្នកជំងឺកូវិដ១៩ ត្រូវបានដឹងថា មានចូលរាលដាលក្នុងពន្ធនាគារខេត្តព្រះសីហនុ កាលពីចុងសប្តាហ៍ទី១ នៃខែឧសភា លើជនជាតិចិន ០១នាក់ ដែលយើងត្រូវបណ្តេញចេញពេលអនុវត្តទោសចប់ដោយត្រូវយកសំណាកធ្វើតេស្តរកជំងឺកូវីដ១៩ មុននឹងបញ្ជូនចេញ ស្រាប់តែឃើញមានវិជ្ជមានកូវីដ១៩។ ករណីនេះ សូមជម្រាបជូនថា ដោយយើងពុំដឹងថាមានការឆ្លងចូលក្នុងពន្ធនាគារទេ ព្រោះពេលដែលសមត្ថកិច្ចចាប់បញ្ជូនជនជាប់សង្ស័យមកដាក់ពន្ធនាគារ តាមដីការឃុំរបស់អាជ្ញាធរតុលាការ ខាងពន្ធនាគារពុំបានធ្វើតេស្តរកជំងឺកូវីដ១៩ ទេ ដោយគ្រាន់តែពិនិត្យកម្តៅ ពិនិត្យសុខភាព ហើយដាក់ឲ្យនៅបន្ទប់ចត្តាឡីស័កចំនួន១៤ថ្ងៃ គ្រប់ចំនួន ហើយពិនិត្យកម្តៅ និងសុខភាព ឃើញស្ថានភាពធម្មតា បញ្ជូនទៅឃុំតាមអគារតែម្តង ជាហេតុបណ្តាលឲ្យមានការចម្លងលើជនជាប់ឃុំដទៃទៀត។ ស្ថិតក្នុងដំណាក់កាលនេះ ដោយការយកចិត្តទុកដាក់ផ្តល់ការគាំទ្រដ៏ថ្លៃថ្លាពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់

    June 12, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុននៃប្រទេសចិន ចំនួន ១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ សម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។ វ៉ាក់សាំង១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៧ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងជើងទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤

    June 12, 2021
  • សង្គម

    កុមារាឈ្មោះ ហុង ដែលត្រូវបានមហាជនស្គាល់ពេញបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈរូបភាព និងវីដេអូផ្សេងៗ បង្ហាញពីជីវិតតែលតោល គ្មានមេបាថែរក្សា គ្មានគោលដៅ និងតែងតែយកម៉ូតូ រ៉ឺម៉កគេមកជិះ ដែលអ្នកខ្លះថាគ្នាលួច ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលក្រោយមានការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា កុមារាឈ្មោះ ហុង បានបាត់បង់ជីវិតហើយ។ យោងតាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Zear Tøñg បានឲ្យដឹងថា “អាហុងទៅហេីយ​ Hmmm អស់​កម្ម​ហេីយ​ សង្ឃឹមថាជាតិក្រោយឯងនឹងល្អជាងជាតិនេះ​ 🙏  #Update Caption ដែលអ្នកទាំងអស់គ្នាសួរថាអាហុង​ ស្លាប់ដោយសារ​មូលហេតុអ្វី​ 🙏 #លឺរពួកម៉ាប្រាប់ថាវាតោងឡានដឹកម៉ាសុីនភ្លេីង​ ហេីតលត់ចុះពីឡាន​ ត្រូវកន្ទុយក្រោយអូសហេីយកិន🙏”៕

    June 12, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាងភេសជ្ជៈ KOI សាខា Midtown Mall ជាន់ផ្ទាល់ដី នៃផ្សារទំនើប Midtown​​ ដែលទីតាំងស្ថិតនៅ ផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី១ ​ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់

    June 12, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីណែនាំបន្ថែមរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០១៩/២១ សណន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដែលអង្គភាពព័ត៌មាន Khmernote ទើបទទួលបាននៅមុននេះបន្តិចបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ ពលរដ្ឋមួយចំនួនហាក់មានការធ្វេសប្រហែស ភ្លេចការពារខ្លួន និងមិនបានយកចិត្តទុកដាក់អនុវត្តវិធាការកំណត់។ សូមអានសេចក្តីណែនាំបន្ថែមនៅខាងក្រោម៖

    June 11, 2021