Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការប្រកាសច្រានចោលទាំងស្រុង នូវអត្ថបទព័ត៌មាន ដែលបានចែកចាយតាមបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សាយអត្ថបទលើកឡើងពី ប្រទេសសឹងបុរី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលធ្វើកោសល្យវិច័យលើសាកសពដែលមានអ្នកជំងឺកូវីដ១៩ រកឃើញថាកូវីដ១៩ មិនមែនជាវីរុសទេ ប៉ុន្តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់និងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឲ្យស្លាប់មនុស្សព្រមទាំងអាចបណ្តាលឲ្យឈាមរបស់មនុស្សមានការកកឈាម និងបណ្តាលឲ្យកំណកឈាមធ្វើឲ្យមនុស្សពិបាកដកដង្ហើម ព្រោះខួរក្បាល បេះដូង និងសួតមិនអាចទទួលបានអុកស៊ីហ្សែន ធ្វើឲ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស និងមានសរសេរដាក់ប្រភពថា៖ ក្រសួងសុខាភិបាលសឹង្ហបុរី ទៀតផងនោះ គឺជាព័ត៌មានមិនពិតក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាលដែលបណ្តាប្រទេសនៅលើសកលលោក បាន និងកំពុងរងគ្រោះ ដោយការរាតត្បាតពីវីរុសកូវីដ១៩។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    June 10, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេក្ដីជូនដំណឹង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប AEON ១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៧៖៥០ ដល់ ១៩៖៣០ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារៈ នៅទីតាំងខាងលើនេះ។

    June 10, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចកំណត់តំបន់ក្រហម លើភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ ការសម្រេចកំណត់តំបន់ក្រហមនេះ ក្រោយការរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទៅលើសពឈ្មោះ ឃន់ ឃាន ភេទប្រុស អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ និងដោយករណីនេះ មានការទំនាក់ទំនងស្មុគស្មាញជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ។ រដ្ឋបាលខេត្ត សូមជម្រាបជូនថា ឈ្មោះ ឃាន សុឃួច

    June 10, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បណ្ណាល័យខាងត្បូងនៃប្រាសាទព្រះខ័ន បានបញ្ចប់ការជួសជុលនៅក្នុងខែឧសភា ឆ្នាំ២០២១ លោក ជា សារិទ្ធ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោង បណ្ណាល័យនេះមានសភាពទ្រុឌទ្រោម ហើយទ្រេតខ្លាំងទៅជ្រុងខាងត្បូងដោយសារគ្រឹះចុះខ្សោយ និងដើមស្ពង់ធំដុះពីលើដំបូលធ្វើឱ្យប្រេះស្រាំបើកចំហរធំចាប់ពីផ្នែកដំបូលរហូតដល់ខឿនដែលអាចប្រឈមនឹងការដួលរលំ។ បុរាណវិទូរូបនេះបញ្ជាក់ថា ចាប់តាំងពីខែសីហា ឆ្នាំ២០២០ រហូតដល់ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF) ធ្វើសម្រង់ប្លង់និងសិក្សាយ៉ាងម៉ត់ចត់ពីស្ថានភាពគ្រោះថ្នាក់ រួមទាំងការធ្វើកំណាយបុរាណវិទ្យា ដើម្បីពិនិត្យស្ថានភាពគ្រឹះរបស់ប្រាសាទ។ គម្រោង នេះប្រើរយៈពេលប្រហែល១៥ខែ ត្រូវរុះរើថ្ម ជួសជុលពង្រឹងគ្រឹះ និងរៀបផ្គុំតាមផ្នែកដែលខូចខាតឡើងវិញ។

    June 10, 2021
  • កូវីដ-១៩

    នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤២៦នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧៦០នាក់ និងមានអ្នកបាត់បង់ជីវិត១១នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៦,៦៦៦នាក់, ករណីជាសះស្បើយសរុប ២៩,៨០៧នាក់ និងស្លាប់សរុប ៣០០នាក់៕

    June 10, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ និងសង្កាត់ចាក់អង្រែក្រោម ដឹកនាំដោយលោក មា សុភាព អភិបាលរងខណ្ឌ និងក្រុមការងារចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះទៅរុះរើផ្ទះទូកតូចៗ ផ្ទះបណ្ដែតទឹក(ផ្ទះទឹក) សំណង់មិនរៀបរយ បែរចិញ្ចឹមត្រី នៅតាមដងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីបានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹកទន្លេក្នុងមូលដ្ឋានឱ្យបានត្រៀមលក្ខណៈ និងជ្រាបពីព័ត៌មាននេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែ មិថុនា អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់អ្នកដែលកំពុងរស់នៅលើផ្ទៃទន្លេ ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយខុសច្បាប់ ត្រូវរុះរើឬចល័តចេញ ក្នុងរយៈពេល ១សប្ដាហ៍

    June 10, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ៖ ភ្ញៀវ២ក្រុមចូលផឹកស៊ីក្នុងហាង ម្ខាងធ្វើខួបកំណើត ម្ខាងផឹកស៊ីជួបជុំមិត្តភក្តិ ស្រាប់តែស្រវឹងរៀងខ្លួន គ្រាន់តែមើលមុខគ្នា ក៏កើតជាការឌឺដងគ្នា រហូតផ្ទុះហិង្សាវាយគ្នាប្រាវ ម្ខាងទាញចាន ម្ខាងទាញកែវគប់គ្នានិងវាយគ្នាទៅវិញទៅមក រត់ជាន់ជើងគ្នា ក្នុងហាងផឹកស៊ី “ផាំ ឃីន-PK” ក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាម៉ោងជិត១០:៤០នាទីយប់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចេញអន្តរាគមន៍ភ្លាមៗ នាំភាគីទាំងសងខាងយកមកសួរនាំសិនផងដែរ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើត មានក្មេងស្ទាវពីរក្រុមដោយមួយក្រុមមានគ្នា១០នាក់ ហើយបានចូលទៅផឹកស៊ីជួបជុំគ្នាខាងក្នុងហាងកើតហេតុ ម្ខាងធ្វើខួបកំណើត និងម្ខាងផឹកស៊ីជួបជុំមិត្តភក្តិដោយបានអង្គុយតុក្បែរគ្នាថែមទៀតផង។ ស្រាប់តែស្រវឹងរាងខ្លួន ក្មេងស្ទាវទាំងពីរក្រុមនោះបានមើលមុខគ្នាទៅវិញទៅមក រួចក៏ធ្វើឲ្យក្រុមក្មេងស្ទាវម្ខាង

    June 10, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តត្រូវបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍គិតចាប់ពីថ្ងៃទី០៩ រហូតដល់ថថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រស្រុកនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដោយកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” មានដូចជា៖ + “តំបន់ក្រហម” នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប + “តំបន់លឿងទុំ” នៅឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប + “តំបន់លឿង” នៅឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប

    June 10, 2021
  • ចរាចរណ៍

    រាជធានីភ្នំពេញ ៖ រយៈពេលមិនដល់កន្លះម៉ោងផង គ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីបន្តគ្នា រវាងម៉ូតូ៤គ្រឿងបុកប៉ះគ្នា ដោយសារការបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងបណ្ដាលឲ្យមានមនុស្សក្មេងចាស់ប្រុសស្រីចំនួន៥នាក់ បានរងរបួសធ្ងន់និងស្រាល និងខូចខាតម៉ូតូចំនួន៤គ្រឿង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅចន្លោះម៉ោង០៧:០០នាទីយប់ ដល់ម៉ោង០៧:៣០នាទីយប់ ថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ។ ករណីទី១ នាម៉ោង០៧:០៥នាទីយប់ ថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២១នេះ នៅចំណុចខាងលិចសាលាបឋមសិក្សាភូមិ៦ ផ្លូវ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រវាងម៉ូតូហុងដាឃ្លីក(Honda Click) ពណ៍សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FB-1692 បើកបរដោយយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីកើតមកលិច

    June 10, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះរបស់ខេត្ដ ដែលមានកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងក្រុមមន្ដ្រីសុខាភិបាល ចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស់ និងពាក់មិនត្រឹមត្រូវ នៅផ្សារលើធំថ្មី ក្រុងសៀមរាប។ លោក ពិន ប្រាកដ បានមានប្រសាសន៍ថា មុននឹងចុះធ្វើការផាកពិន័យនេះ អាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករនិងពលរដ្ឋមួយចំនួនតូចមិនអនុវត្ដតាមសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលនោះទេ ទើបពេលនេះអាជ្ញាធរខេត្ត បានចុះអនុវត្ដទៅតាមផ្លូវច្បាប់ ហើយបើតាមការសង្កេតឃើញថា មានអាជីវករ និងពលរដ្ឋប្រមាណ៥ភាគរយប៉ុណ្ណោះ ដែលពួកគាត់មិនពាក់ម៉ាស់

    June 9, 2021