Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន៥០ម៉ឺនដូស និងស៉ីណូហ្វាម (Sinopharm Vaccine) ចំនួន៥០ម៉ឺនដូស របស់ក្រុមហ៊ុននៃប្រទេសចិន សរុបថ្ងៃនេះចំនួន១លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ សម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។ វ៉ាក់សាំង១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, ជើងទី២ មានចំនួន

    June 8, 2021
  • កូវីដ-១៩

    នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៧៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៥៥៧នាក់ និងមានអ្នកបាត់បង់ជីវិត១២នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៥,៥១១នាក់, ករណីជាសះស្បើយសរុប ២៨,៦៤៩នាក់ និងស្លាប់សរុប ២៧៨នាក់៕

    June 8, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា កាមេរ៉ាចាប់ល្បឿនយានយន្តបើកបរលើសល្បឿនកំណត់ នឹងត្រូវដាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ក្រោយពីផ្លូវនេះស្តារនិង ពង្រីករួចរាល់ បច្ចុប្បន្ន ផ្លូវនេះជួសជុលលើកកម្ពស់ឡើងវិញហើយ។ តាមការឱ្យដឹងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បច្ចុប្បន្នកំណាត់ផ្លូវនេះ គ្រោងពង្រីក និងលើកកម្រិតតភ្ជាប់ពីថ្នល់ទទឹងផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣១+១៨៣ ទៅជុំគិរីផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៣៦+៧៥៥ ដោយមានទទឹងតួផ្លូវ១២ម៉ែត្រ ពង្រីកស្ពានទទឹង១២ម៉ែត្រ ចំនួន១កន្លែង លូចំនួន៣១៥ កន្លែង និងបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន៨ កន្លែង។ ផ្លូវជាតិលេខ៤១

    June 8, 2021
  • ចរាចរណ៍

    ភ្នំពេញ នារីស្រស់ស្អាតម្នាក់ បើករថយន្ត BMW ស៊េរ៊ីទំនើបបណ្ដើរ ហើយប្រើប្រាស់ទូរស័ព្ទទៀត ខ្វះការប្រុងប្រយ័ត្ន មិនបានមើលមុខ ក៏រេចង្កូតបានរេចង្កូតឡើងចិញ្ចើមផ្លូវទៅបុកផ្ការតាំងលំអរមុខផ្ទះ និងបន្តទៅបុកផ្ទប់បង្គោលខ្សែភ្លើងបាក់អស់អស់មួយដើម កៀបជាប់រថយន្តមួយកំណាត់មុខ សំណាងល្អមិនមានអ្នករបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលវេលាម៉ោង០០:៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាម បណ្ដោយផ្លូវ៦១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់ម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាក BMW-X3 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BG-1123 បានបើករបរតាមបណ្ដោយផ្លូវ៦១៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ខណៈពេលកំពុងបោះពួយយ៉ាងលឿន

    June 8, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៩ – ១២ ខែមិថុនា បានឲ្យដឹងថា នៅថ្ងៃទី ៩ – ១២ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និប្រព័ន្ធសម្ពាធទាប។ ហើយនៅថ្ងៃទី ១៣ – ១៥ ខែមិថុនា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ TS KOGUMA 2104។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី

    June 8, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ជិះឌុបគ្នាត្រលប់ទៅផ្ទះវិញ ត្រូវសមត្ថកិច្ចនគរបាលក្រុងតាខ្មៅចាប់ក្របួចជាប់ បន្ទាប់ពីនាំគ្នាធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅចំណុចតាមផ្លូវសួនច្បារមាត់ទន្លេ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង០២:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ។ ជនសង្ស័យ០២នាក់៖ ១.ឈ្មោះ សុះ អាកាសាក់ ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ ឥស្លាម មានទីលំនៅភូមិព្រែតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។ ២.ឈ្មោះ គង់ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ

    June 8, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការចុះបង្ក្រាបករណីក្រុមជួបជុំផឹកស៉ី ចាក់ធុងបាស់បើកសម្លេងរំខានអ្នកជិតខាង នៅចំកណ្តាលផ្លូវលំ ភូមិព្រៃព្រីងខាងជើង១ សង្តាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ប្រឈមខ្ពស់ក្នុងការឆ្លងរាលដាលវីរុសកូវី១៩។ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលដឹកនាំខណ្ឌពោធិ៍សែនជ័យ ធ្វើការនាំខ្លួនបុរសទាំង៣នាក់នេះយកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ សមត្ថកិច្ចសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ និងសូមចូលរួមគោរពសិទ្ធអ្នកជិតខាង បើបើកបាស់លឺសម្លេងឆ្លង២ ឬ៣ផ្លូវអញ្ចឹងតើនរណាអាចសម្រាកបាន !!!

    June 8, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ដែលមានចំនួនអ្នកឆ្លងកូវីដច្រើនជាងគេ សម្រាប់ទិន្នន័យឆ្លងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ សូមប្រុងប្រយ័ត្ន​, កុំធ្វេសប្រហែស ​និងសូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។ សង្កាត់/ខណ្ឌទាំងនោះមាន៖ 🔴🔴🔴 សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ 🔴🔴🔴​ សង្កាត់កន្ទោក ខណ្ឌកំបូល 🔴🔴🔴 សង្កាត់ស្រះចក ខណ្ឌដូនពេញ 🔴🔴 សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ 🔴🔴 សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ 🔴🔴 សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ

    June 7, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ប្រកាសនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមក នៅខេត្តសៀមរាប មានករណីវិជ្ជមានជំងឺកូវីដ-១៩ ជាលើកដំបូងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ គឺបានកើតមានឡើងលើស្ត្រីម្នាក់នៅក្នុងស្រុកពួក ដែលគាត់បានត្រឡប់មកពីខេត្តព្រះសីហនុ ហើយករណីវិជ្ជមានជំងឺកូវីដ-១៩ បានកើតមានឡើងជាបន្ទាប់ បើគិតមកទល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ។ ក្រុងសៀមរាបត្រូវបានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ច្រើនជាងគេ ខណៈស្រុកអង្គរជុំ ពុំទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩ឡើយ ក្នុងនោះមាន៖ -ក្រុងសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៧១នាក់ ក្នុងនោះព្យាបាលបានជាសះស្បើយចំនួន ៥០នាក់ និងកំពុងសម្រាកព្យាបាល២១នាក់ ។ -ស្រុកជីក្រែង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩

    June 7, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ចាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ ដែលបានទៅហូបអាហារ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅភោជនីយដ្ឋាន ហុងកុង សាខាទី៦ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ​២០​ ​ផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកខាងផ្នែករត់តុ ធ្វើការនៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល

    June 7, 2021