- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចមួយច្បាប់លេខ ១៣៩/២១សសរ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីការកំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និង ផ្នែកខ្លះនៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និង ផ្នែកខ្លះនៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជា “តំបន់លឿងទុំ”សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕
June 9, 2021 - កូវីដ-១៩
នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧២៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៣៩៨នាក់ និងមានអ្នកបាត់បង់ជីវិត១១នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៦,២៤០នាក់, ករណីជាសះស្បើយសរុប ២៩,០៤៧នាក់ និងស្លាប់សរុប ២៨៩នាក់៕
June 9, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា កន្លងមកអាជ្ញាធរបានចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈបានស្អាតជាប្រចាំ ប៉ុន្តែនៅក្រោយពេលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញមក រដ្ឋបាលខណ្ឌបានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានយករថយន្តមកដាក់តាំងលក់នៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឲ្យបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបណ្តាលឲ្យមានការកកស្ទះចរាចរណ៍តាមដងផ្លូវយ៉ាងខ្លាំង។ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងជាប្រយោជន៍សាធារណៈ រដ្ឋបាលខណ្ឌដូនពេញ សម្រេចដាក់ចេញជាគោលការណ៍ដូចខាងក្រោម៖ ១.មិនអនុញ្ញាតឱ្យមានការដាក់តាំងលក់ និងចតរថយន្តគ្រប់ប្រភេទនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ជាដាច់ខាតចាប់ពីពេលនេះតទៅ។ ២.រដ្ឋបាលខណ្ឌដូនពេញទុករយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០២១ ដើម្បីឱ្យលោក-លោកស្រីយករថយន្តចេញពីទីតាំងខាងលើនេះជាកំហិត។ ៣.ក្នុងករណី លោក-លោកស្រី នៅតែមិនអនុវត្តតាមសេចក្តីជូនដំណឹង
June 9, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ខណៈថ្ងៃឱសានវាទកាន់តែជិតមកដល់ ម្ចាស់ផ្ទះបណ្តែតទឹក ទាំងផ្ទះតូចទាំងផ្ទះធំ និង សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្តរុះរើជាបណ្តើរៗហើយ នៅថ្ងៃទី០៧និងទី០៨ ខែ មិថុនានេះ ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ និងគុណភាពទឹកទន្លេ។ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានមានប្រសាសន៍ឱ្យដឹងថា ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោកបានដឹកនាំគណៈបញ្ជា ការឯកភាពរដ្ឋបាលខណ្ឌ ប្ញស្សីកែវ ដែលមានកម្លាំងចម្រុះ ចុះរដ្ឋបាលត្រួតពិនិត្យ បែត្រី និងផ្ទះបណ្តែតទឹក ក្នុងភូមិសាស្រ្តខណ្ឌប្ញស្សីកែវ។ ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នោះឃើញថា ផ្ទះបណ្តែតទឹក
June 9, 2021 - សិល្បៈ
ថ្មីៗនេះ ប្អូនប្រុស យឿន ពិសី ដែលបានឈ្នះជ័យលាភីពានរង្វាន់ Cambodia’s Got Talent បានធ្វើការបង្ហោះវីដេអូនៅក្នុងគណនីហ្វេសប៊ុក ដោយលើកឡើងថា ខ្លួនបានត្រឹមតែឈ្មោះជាម្ចាស់ជ័យលាភី ប៉ុន្តែមិនបានឡើងកម្មវិធីនានាដូចអ្នកផ្សេង ជុំវិញករណីនេះផងដែរ លោក គួច ខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បីមួយរូបបានបញ្ចេញមតិថា៖ “😊 ផ្ញើចំពោះប្អូន យឿន ពិសី ជាទីស្រឡាញ់រាប់អាន! តាមពិតទៅ បងមានក្តីអាណិតអាសូរចំពោះប្អូនជាពន់ពេក ក៏បុន្តែប្អូនទំនងជាមិនបានស្វែងយល់អោយច្បាស់ជាមុន អំពីពានរង្វាន់របស់ប្អូនមុននឹងប្អូនធ្វើការឡាយ ស្រែកទ្រហោយំ នៅ លើផេករបស់ប្អូន… ។ ប្អូនគឺជាជ័យលាភី នៃកម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent…
June 9, 2021 - កូវីដ-១៩
កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានធ្វើការប្រកាសអំពីករណីអ្នកជំងឺកូវីដ១៩ ចំនួន២នាក់បានបាត់បង់ជីវិត ដោយអ្នកជំងឺទី១-ជាស្ត្រីឈ្មោះ តូច យូ អាយុ៧៧ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានរកឃើញវិជ្ជមានកូវីដ១៩ រួចបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រាចនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្រោយមកស្ថានភាពជំងឺក៏បានវិវត្តន៍ចេះតែធ្ងន់ធ្ងរ ហើយក៏បានទទួលមរណភាពនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី។ អ្នកជំងឺទី-ជាបុរសឈ្មោះ ម៉ៅ រ៉េត អាយុ៥២ឆ្នាំ មានអាសយដ្ឋាននៅភូមិ បឹងធំខាងកើត ឃុំអង្គរសុភី ស្រុកកំពង់ត្រាច ខេត្តកំពត បានរកឃើញវិជ្ជមានកូវីដ១៩
June 9, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី០៧ ខែមិថុនា ប្រជាពលរដ្ឋនៅភ្នំពេញជាង ២លាន៥សែននាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្រោយពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យពន្លឿននូវចាក់វ៉ាក់សាំងនេះ ឱ្យបានលឿននិងបានគ្រប់គ្នា សម្រាប់អ្នករស់នៅភ្នំពេញ ដោយយ៉ាងយូរបំផុត ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២១នេះ ប្រជាពលរដ្ឋនៅភ្នំពេញចំនួន២ ៥៦៤ ០៨៦នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ខណៈកាលថ្ងៃទី០៦ ខែមិថុនា ចាក់បានចំនួន២៥៣៧៤៧៧នាក់ មានន័យថា សម្រាប់ថ្ងៃ០៧ ខែមិថុនា
June 8, 2021 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោកបានបញ្ជាក់ថា លោកមានវិជ្ជមានជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅផ្ទះ។ សូមបញ្ជាក់ផងដែរថា លោក ហែម ដារិទ្ធ ត្រូវបានមន្ត្រីសុខាភិបាលរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ប៉ុន្តែស្ថានភាពសុខភាពរបស់លោក គឺមិនមែនអ្វីធ្ងន់ធ្ងរនោះទេ បច្ចុប្បន្ននេះ លោកកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះរបស់លោក។ ការរកឃើញវិជ្ជមានជំងឺកូវីដ១៩លើលោក ហែម ដារិទ្ធ នេះ មិនទាន់អាចបញ្ជាក់ថា លោកឆ្លងតាមរយៈបុគ្គលណាមួយនោះទេ តែកន្លងមកលោកតែងតែដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ
June 8, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថា កម្ពុជារំពឹងថា នឹងទទួលបាន វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២លានដូសបន្ថែមទៀត ដែលនឹងដឹកមកដល់កម្ពុជាក្នុងខែមិថុនានេះផងដែរ។ បន្ទាប់ពីវ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀត ដែលក្នុងនោះមាន វ៉ាកសាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនស៊ីណូវ៉ាក់ និងវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៥០ម៉ឺនដូស ដែលជាជំនួយឥសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ តាមជើងយន្តហោះពិសេសនោះ។ លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលមានវត្តមានក្នុងពីធីទទួលការមកដល់នៃវ៉ាសាំង ចំនួន១លានដូស នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា
June 8, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការបង្ហាញពីឃុំ/ស្រុក ដែលមានអ្នកឆ្លងកូវីដច្រើននៅខេត្តកំពង់ស្ពឺ សម្រាប់ទិន្នន័យឆ្លងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែលរស់នៅក្នុងឃុំ/ស្រុក ទាំងនេះ សូមប្រុងប្រយ័ត្ន, កុំធ្វេសប្រហែស និងសូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។ ឃុំ/ស្រុកទាំងនោះមានដូចជា៖ 🔴🔴🔴 ឃុំ ត្រពាំងគង – ស្រុកសំរោងទង 🔴🔴🔴 ឃុំជើងរាស់ – ស្រុកឧដុង្គ 🔴🔴 ឃុំវល្លិសរ – ស្រុកសំរោងទង 🔴 – ស្រុកគងពិសី 🔴
June 8, 2021









