- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ថ្នាក់ខេត្តដឹកនាំដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចំរុះ និងក្រុមគ្រូពេទ្យ ចុះអនុវត្តវិធានការរដ្ឋបាល អគារស្នាក់នៅរបស់ក្រុមហ៊ុនStar Complex ដែលមិនព្រមសហការឱ្យបុគ្គលិករបស់ខ្លួន ចុះមកពិនិត្យសំណាកកូវីដ-១៩ ។ សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ
June 7, 2021 - ព័ត៌មានជាតិ
រដ្ឋបាលក្រុងសិរីសោភ័ណ ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានធ្វេីការប្រមូលអ្នកចូលរួមពីធីភ្ជាប់ពាក្យមួយនៅ សង្កាត់កោះពងសត្វ ដែលមានអ្នកវិជ្ជមានកូវីដ-១៩ បានចូលរួម បានរកឃេីញវិជ្ជមានជាបន្តបន្ទាប។ ដោយក្នុងនោះនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ គិតត្រឹមថ្ងៃត្រង់ អាជ្ញាធរក្រុង បានប្រមូលអ្នកជាប់ពាក់ព័ន្ធបន្ថែម៤៧នាក់ ក្នុងនោះរកឃេីញវិជ្ជមានកូវីដ-១៩ម្នាក់ ដែលបានចូលរួមពិធីភ្ជាប់ពាក្យខាងលេី។ យុវតីវិជ្ជមានខាងលើឈ្មោះ សុខ សុវណ្ណធីតា អាយុ១៩ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ហេីយអាជ្ញាធរក៏ស្វែងរកអ្នកជាប់ពាក់ព័ន្ធបន្តទៀត ដេីម្បីយកសំណាក់វិភាគរកកូវីដ-១៩។ ដោយឡែកអ្នកដែលធ្វតេស្តលេីកទី១ អវិជ្ជមាន អាជ្ញាធរឲ្យត្រលប់ទៅធ្វេី ចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន ដោយត្រូវប្រកាន់ភ្ជាប់នូវិធានការសុខាភិបាល។ សូមបងប្អូនបន្តអនុវត្តវិធានការ “៣ការពារ ៣កុំ” ឲ្យបានខ្ជាបខ្ជួនទាំងអស់គ្នា។
June 7, 2021 - កូវីដ-១៩
នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៨៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៩៤៥នាក់ និងមានអ្នកបាត់បង់ជីវិត៣នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៤,៨៣៣នាក់, ករណីជាសះស្បើយសរុប ២៨,០៩២នាក់ និងស្លាប់សរុប ២៦៦នាក់៕
June 7, 2021 - ព័ត៌មានជាតិ
ឯកឧត្តម ហេង រតនា ប្រធានស៊ីម៉ាក់ បានឲ្យដឹងថា លោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំតំបន់និងនៅកម្ពុជា បានជួបពិភាក្សាការងារ ជាមួយខ្ញុំលេីកិច្ចសហប្រតិបតិ្តការវាងកំលាំងសុីម៉ាក់និងអង្គការ APOPO ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការជាវសុនខសុីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។ សូមបញ្ជាក់ថា កណ្តុរ Magawa ដែលទទួលពានជេីងឯកនៅប្រទេសអង់គ្លេសនោះបានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុ និងសុខភាព ហេីយ Magawa រក្សាទុកឱ្យសំរាកនៅទីតាំងសុីម៉ាក់ខេត្តសៀមរាប។ បច្ចុប្បន្ននេះ អង្គភាពសុីម៉ាក់និង APOPO សហការប្រេីប្រាស់កណ្តុរចំនួន៥៧ក្បាលសំរាប់បំរេីប្រតិ្តបត្តិការបោសសំអាតមីន ដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល។ ដោយឡែកសុនខដែលបានបញ្ជូនពីអង្គភាពសុីម៉ាក់ទៅបំរេីការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា
June 7, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ១៩ ជាស្ត្រីមេផ្ទះម្នាក់ បានប្រាប់ថា គាត់តែងតែទៅទិញម្ហូបអាហារ នៅផ្សារម៉ាក្រូ (ភ្នំពេញ)! សូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃ នៅពេល ទៅណា មកណា!! គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៤,៨៣៣នាក់, ករណីជាសះស្បើយសរុប ២៨,០៩២នាក់ និងស្លាប់សរុប ២៦៦នាក់៕
June 7, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុនជំនាញធ្វើការសិក្សាឡើងវិញទៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចាប់ពីកំពត-វាលរេញប្រវែង២០គីឡូម៉ែត្រ ដើម្បីកាយស្តារគ្រឹះជួសជុលឡើងវិញ ខណៈកំណាត់ផ្លូវ មួយនេះ ធ្វើក្រោយខូចមុខធ្វើមុខខូចក្រោយជាប្រចាំ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ប្រវែង២០គីឡូម៉ែត្រ ក្នុងចំណោមប្រវែងផ្លូវពីកំពតទៅវាលរេញសរុបជាង៥៤គីឡូ ម៉ែត្រ ត្រូវតែធ្វើការជួសជុលពង្រឹងឡើងវិញ ដោយធ្វើការលើកតួថ្នល់កម្ពស់៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួថ្នល់ និងការពារជំនន់ទឹកភ្លៀងហូរកាត់ នៅរដូវវស្សា។ ថ្លែងប្រាប់អ្នកសារព័តមាន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ កាលពីចុងសប្តាហ៍នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានអនុញ្ញាតឱ្យក្រុមហ៊ុនជំនាញធ្វើការសិក្សាឡើងវិញទៅលើកំណាត់ផ្លូវ២០គីឡូម៉ែត្រ
June 7, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋខេត្តកណ្ដាល ដែលរស់នៅក្នុងក្រុង/ស្រុកខាងក្រោមនេះ សូមប្រុងប្រយ័ត្ន និងសូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ដោយសារតែក្រុង/ស្រុកទាំងនោះមានចំនួនអ្នកឆ្លងកូវីដច្រើនជាងគេ (ទិន្នន័យអ្នកឆ្លងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១) ដែលក្រុង/ស្រុកទាំងនោះរួមមាន៖ 🔴🔴🔴 ស្រុក ពញាឮ 🔴🔴🔴ក្រុង តាខ្មៅ 🔴🔴 ស្រុក កៀនស្វាយ 🔴🔴 ស្រុក អង្គស្នួល 🔴🔴 ស្រុកកោះធំ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក,
June 7, 2021 - ព័ត៌មានជាតិ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ មានកិត្តិយស សូមជម្រាបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុកឈ្មោះ រាត្រី ត្រជាក់ ដែលបានបង្ហោះព័ត៌មានមានខ្លឹមសារថា ៖ នៅគីរីរម្យ អ្នកបើកឡានដឹកដី មួយក្រុមផឹកស៊ី ចាក់បាសឡូឡា ស៊ីផ្លេរឡានពេញព្រៃ ដែលជាទង្វើគ្មានសីលធម៌ ធ្វើឱ្យប៉ះពាល់សាធារណជនមកកម្សាន្ដ និងបោះតង់នៅទីនោះ ! សូមសមត្ថកិច្ចហៅពួកគាត់យកទៅណែនាំអប់រំផង ! ។ ក្រោយទទួលបាននូវព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាឱ្យកម្លាំងនគរបាលចុះស្រាវជ្រាវករណីខាង លើ នៅទីតាំងផ្លូវឡើងភ្នំគីរីរម្យ ក្នុងឃុំចំបក់ ស្រុកភ្នំស្រួច (នៅតំបន់ទេសចរណ៍មាត់ទឹកស្រះស្រង់ គីរីរម្យ)
June 7, 2021 - ចរាចរណ៍
រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់! រថយន្ត TOYOTA PRIUS ដែលបិទ Sticker “CPC – Cambodia Prius Club” បុកជាមួយនឹងរថយន្តកូរ៉ូឡា ទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យរថយន្តកូរ៉ូឡាខ្ទាតទៅបុកជាម៉ូតូឌ្រីមសង់ ដែលកំពុងតែធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយរថយន្តកូរ៉ូឡាបន្តទៅបុកផ្ទប់បង្គោលខ្សែភ្លើងនិងប្រអប់ប្រព័ន្ធភ្លើងបំភ្លឺផ្លូវខូចខាតយ៉ាងដំណំ រីឯរថយន្តព្រូសរេចង្កូតចូលគន្លងម្ខាងទៀតបាក់កាឡេកង់មុខបើកទៅមុខមិនរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ស្ដែងៗនេះ កើតឡើងកាលពីម៉ោង០៨:២០នាទីយប់ ថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ នៅលើផ្លូវជាតិលេខ១ ជិតច្រកចូលវត្តមជ្ឈិមវ័ន្ត ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សាក្សីដែលឃើញហេតុការណ៍បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា
June 7, 2021 - ព័ត៌មានជាតិ
ស្ត្រីគ្រប់ខែអាយុ ៤១ ឆ្នាំ ដែលមានវិជ្ជមានកូវីដ-១៩ បានសម្រាលកូនដោយជោគជ័យ បានកូនស្រី ទំងន់ ៣,៥ គ.ក នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នាយប់ថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០២១ ត្រូវបានអនុញ្ញាតឱ្យចេញត្រឡប់ទៅផ្ទះ នៅថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២១ គាត់និងកូនស្រីរបស់គាត់មានសុខភាពល្អបន្ទាប់ពីបានព្យាបាលអស់រយៈពេល ៤ សប្តាហ៍ នៅក្នុងមន្ទីរពេទ្យ។ គាត់និងគ្រួសាររបស់គាត់ត្រូវធ្វើចត្តាឡីស័កបន្តរយៈពេល ១៤ ថ្ងៃទៀតនៅផ្ទះរបស់គាត់ ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើងរាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះនិងការពារជីវិត
June 6, 2021









