Khmernote Media
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលរស់នៅក្នុងខណ្ឌខាងក្រោមនេះ សូមប្រុងប្រយ័ត្ន ​និងសូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន រូបតំណាង 🔴🔴🔴 ខណ្ឌ ពោធិ៍សែនជ័យ 🔴🔴🔴 ខណ្ឌ មានជ័យ 🔴🔴 ខណ្ឌ​ សែនសុខ 🔴🔴 ខណ្ឌ​ ឫស្សីកែវ 🔴 ខណ្ឌ​ ច្បារអំពៅ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក

    June 6, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងាថ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាងលក់ខោអាវ Zando ដែលមានទីតាំងស្ថិតនៅផ្លូវ៣៥២ កែង ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ ម៉ោង ១៥៖៤០នាទី ដល់ ១៦៖៣០នាទី។ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩​​ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទិញសម្លៀកបំពាក់មួយចំនួន។ បុគ្គលិកនៅទីតាងខាងលើនេះបានចាក់វ៉ាក់សាំងរួចរាល់! ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤

    June 6, 2021
  • កូវីដ-១៩

    នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៣១នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ១០៦៩នាក់ និងមានអ្នកបាត់បង់ជីវិត១១នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៤,២៤៤នាក់, ករណីជាសះស្បើយសរុប ២៧,១៤៧នាក់ និងស្លាប់សរុប ២៦៣នាក់៕

    June 6, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ (ព័ត៌មានបឋម) សេចក្ដីរាយការណ៍បបឋមបានឲ្យដឹងថា មានសំលេងគ្រាប់កាំភ្លើងផ្ទុះជាច្រើនគ្រាប់នៅខាងត្បូងផ្សារបឹងកេងកង បង្កការភ្ញាក់ផ្អើលឡើងអ្នកជិតខាង ទូរស័ព្ទប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ ដោយឃើញកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ចុះមកប្រមូលព័ត៌មាន ឃើញកញ្ចក់រថយន្តបែករាយប៉ាយ តែមិនឃើញរថយន្ត និងរើសសំបកគ្រាប់ទុកស្រាវជ្រាវ ចំណែកសំបកគ្រាប់២គ្រាប់ទៀត ត្រូវបានរកឃើញដោយកម្លាំងអាវុធហត្ថខណ្ឌបឹងកេងកង យករក្សាទុកធ្វើការស្រាវជ្រាវតាមជំនាញ ។ ករណីផ្ទុះអាវុធបាញ់បោះសេរីនេះ កើតឡើងនៅចំណុចមុខអាគារក្រុមហ៊ុនដូនពេញ(ខេមបូឌា)គ្រុប ស្ថិតនៅលេីផ្លូវ៣៩២ ខាងត្បូងផ្សារបឹងកេងកង សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីម៉ោងជិតពាក់កណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១នេះ ។ សូមបញ្ជាក់ថា ករណីផ្ទុះអាវុធបាញ់បោះសេរីនេះ ក្រុមការងារខ្មែរណូតយើង មិនទាន់ទទួលបានការអះអាងណាមួយថា ករណីផ្ទុះអាវុធនេះប៉ុន្មានគ្រាប់ ឬមានអ្នករងរបួសឬក៏អត់នោះទេ

    June 6, 2021
  • ព័ត៌មានជាតិ

    កណ្តុរហិតមីនកម្ពុជាដំបូងបង្អស់មានឈ្មោះថា ម៉ាហ្កាវ៉ា (Magawa) ដែលធ្លាប់ទទួលបានមេដាយមាសពីចក្រភពអង់គ្លេស ឥលូវនេះបានចូលនិវត្តន៍ហើយ ដោយសារវ័យកាន់តែចាស់ ក្រោយបំពេញការងារអស់រយៈពេល ៥ឆ្នាំ។ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ កណ្តុរ ម៉ាហ្កាវ៉ា បានជួយរួមចំណែករុករកគ្រាប់មីនលើដី ៧១ទីតាំង និងរំដោះបានគ្រាប់មិនទាន់ផ្ទុះរាប់ពាន់គ្រាប់ នៅក្នុងប្រទេសកម្ពុជា។ លោកស្រី ម៉ាឡែន ជាអ្នកមើលថែ បាននិយាយថា កណ្តុរយក្សមកពីអាហ្វ្រិក ដែលមានអាយុ ៧ឆ្នាំមួយនេះ «ថមថយកម្លាំងហើយ» ដោយសារឈានចូលវ័យជរា ហើយលោកស្រីចង់ផ្តល់ការគោរពនូវអ្វី ដែលកណ្តុរនោះត្រូវតែបាន។ កណ្តុរ ម៉ាហ្កាវ៉ា បានមកជួយប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៦ ហើយបេសកកម្មដ៏គ្រោះថ្នាក់របស់គេ ស្ថិតនៅខេត្តដែលពោរពេញដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដូចជា សៀមរាប

    June 6, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ករណីអំពើហិង្សាក្នុងគ្រួសារ (ដុតផ្ទះ) កើតហេតុនៅថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវទោស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០ និង០០នាទី ស្ថិតនៅចំណុច ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនរងគ្រោះ ០១ នាក់ (ត្រូវជាឪពុក) មានឈ្មោះ ផាន់ សុផាន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ មុខរបរសន្តិសុខ ចំណែកឯជនសង្ស័យចំនួន០១នាក់ត្រូវជាកូន មានឈ្មោះ កែវ សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ

    June 6, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅជាន់ទី២ នៃមន្ទីរពេទ្យ សម្ភពសោភា ​ហ្គោល ​ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១០១-១០៣ ផ្លូវ១៤១ សង្កាត់វាលវង់​ ខណ្ឌ៧​មករា​ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ ដោយមូលហេតុ មានអ្នកជំងឺកូវីដ១៩​​ បានទៅសម្រាលកូននៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់

    June 6, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិកក្រុមហ៊ុន CMED ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២៥២-២៥៤ ​ផ្លូវលេខ ​៦៣ កែង ៤០០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ជាមួយបុគ្គលិកជាច្រើននាក់ទៀត។ ក្រុមហ៊ុននេះ មិនចូលរួមសហការណ៍ ផ្ដល់ព័ត៌មាន ក្នុងការទប់ស្គាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩

    June 5, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ សមាគមផ្នែកបេះដូងរបស់សហរដ្ឋអាមេរិក (American Heart Association) បានផ្សព្វផ្សាយ ពីហានិភ័យដែលអាចធ្វើឱ្យឧបករណ៍រំញោច ឬជំនួយបេះដូងមានដូចជា Pacemaker និង Defibrillator ឈប់ដំណើរការនៅពេលដែលពួកគេបានដាក់ទូរស័ព្ទ iPhone 12 នៅជិតឧបករណ៍ទាំងនេះ។ ទាក់ទងនឹងការស្រាវជ្រាវនេះពួកគេបានសាកល្បងដាក់ទូរស័ព្ទ iPhone 12 Pro Max នៅជិតឧបករណ៍ជំនួយបេះដូងចំនួន៨ និងនៅលើស្បែករបស់អ្នកប្រើប្រាស់ដែលមានប្រើឧបករណ៍ជំនួយបេះដូងចំនួន៣នាក់ ដែលឧបករណ៍ទាំងនេះមកពីក្រុមហ៊ុនធំៗមានដូចជា Medtronic, Abbott និង Boston Scientific ហើយជាលទ្ធផលបង្ហាញថាឧបករណ៍ទាំងនេះត្រូវបានផ្អាកដំណើរការ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Apple

    June 5, 2021
  • កូវីដ-១៩

    នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៣៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៥៣៤នាក់ និងមានអ្នកបាត់បង់ជីវិត១០នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៣,៦១៣នាក់, ករណីជាសះស្បើយសរុប ២៦,០៧៨នាក់ និងស្លាប់សរុប ២៥២នាក់៕

    June 5, 2021