- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នេះថា មានករណី មន្ត្រីសន្តិសុខរបស់ស្ថានទូតអាមេរិកម្នាក់ វិជ្ជមានកូវីដ១៩ ដោយគាត់បានចាក់វ៉ាក់សាំង Pfizer ដូសទី២ រួចរាល់បានជាង ២ សប្ដាហ៍។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ ដើម្បីការពារការរីករាលដាលកូវីដ១៩ និងដើម្បីកាត់ផ្តាច់ចរន្តនៃការចម្លងក្នុងសហគមន៍៕
June 4, 2021 - កូវីដ-១៩
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៨៨៦នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧៨១នាក់ និងមានអ្នកបាត់បង់ជីវិត៦នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៣,០៧៥នាក់, ករណីជាសះស្បើយសរុប ២៥,៥៤៤នាក់ និងស្លាប់សរុប ២៤២នាក់៕
June 4, 2021 - ព័ត៌មានជាតិ
ស្រុកកណ្តាលស្ទឹង៖ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ករណីលួចកង់រថយន្ត កើតហេតុនៅថ្ងៃចន្ទ ០៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩៖៣០នាទី នៅចំនុចភូមិ អូរអណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនរងគ្រោះ៖ ឈ្មោះ គឹម ហឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការក្រុមហ៊ុនវីសាដឹកជញ្ជូន។ មានទីលំនៅភូមិ អន្លង់គង សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ ចំនួន
June 4, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ករណីទុស្សេខ្សែភ្លើងបណ្តាលអោយឆេះកុងម៉ាម្ចាស់ផ្ទះក្នុងផ្ទះល្វែងមួយកន្លែង ដែលម្ចាស់មិននៅផ្ទះចាក់សោខាងក្រៅ បង្កការភ្ញាក់ផ្អើលឡើងអ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន កម្លាំងសង្កាត់និងប៉ុស្តិ៍និរោធ ចុះជួយអន្តរាគមន៍ បានទាន់ពេលវេលា។ ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៧៖២០នាទីព្រលប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចផ្ទះលេខ B-2 ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ អាជ្ញាធរខណ្ឌច្បារអំពៅ បានប្រាប់អោយដឹងថា មានករណីទុស្សេខ្សែភ្លើងបណ្តាលអោយឆេះកុងម៉ា ក្នុងផ្ទះល្វែងកើតហេតុខាងលើ ដែលមានម្ចាស់ផ្ទះឈ្មោះ យ៉ាង តាំងយ៉េង នៅពេលហេតុការណ៍កើតទ្បើង ម្ចាស់ផ្ទះមិននៅទេ ផ្ទះចាក់សោខាងក្រៅ ដើម្បីបង្ការទប់ស្កាត់កុំអោយឆេះរីករាលដាលបាន កម្លាំងសង្កាត់និងប៉ុស្តិ៍និរោធ បានសម្រេចចិត្តធ្វើការកាត់ និងគាស់ទ្វា រួមគ្នាជាមួយប្រជាពលរដ្ឋពន្លត់ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យអស់ចំនួន២បំពង់ បានរលត់ទៅវិញ ដោយមិនមានប៉ះពាល់អ្វីទ្បើយ។
June 4, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅផ្សារទំនើប ឡាក់គី ព្រីមៀម, ឱសថស្ថាន ហ្គាឌៀន និង ហាងនំ ប្រ៊េដថក នៅក្នុងអគារ Exchange Square ដែលមានទីតាំងស្ថិតនៅផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ២៨ ខែឧសភា ចន្លោះម៉ោង ១៧៖០០ ដល់ម៉ោង ១៧៖៤០នាទី។ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅទិញទំនិញនៅទីតាំងខាងលើនេះ
June 3, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះថា ខេត្តព្រះសីហនុ, កំពង់ស្ពឺ, កណ្ដាល និង បន្ទាយមានជ័យ រកឃើញអ្នកឆ្លងថ្មីច្រើនជាង ១០០ នាក់ ក្នុងរយៈពេល ២៤ម៉ោង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ ដើម្បីការពារការរីករាលដាលកូវីដ១៩ និងដើម្បីកាត់ផ្តាច់ចរន្តនៃការចម្លងក្នុងសហគមន៍។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧២៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧២១នាក់ និងមានអ្នកបាត់បង់ជីវិត៦នាក់៕
June 3, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ TYDA បានឲ្យដឹងថា នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលទួលពង្រ នាថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ (ត្រូវនឹងថ្ងៃសីល) ព្រះតេជព្រះគុណ និងបងប្អូនប្រជាពលរដ្ឋ បានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ២៥១ អង្គ/នាក់ នៅថ្ងៃនេះក្រុមគ្រូពេទ្យរបស់យើងបាននិមន្ត ព្រះតេជព្រះគុណ និងបងប្អូនប្រជាពលរដ្ឋឲ្យត្រលប់ទៅគង់នៅវត្ត និងនៅផ្ទះវិញ ដើម្បីចត្តាឡីស័ក១៤ថ្ងៃ តាមដានសុខភាពបន្តទៀត៕ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ ដើម្បីការពារការរីករាលដាលកូវីដ១៩ និងដើម្បីកាត់ផ្តាច់ចរន្តនៃការចម្លងក្នុងសហគមន៍៕
June 3, 2021 - កូវីដ-១៩
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧២៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧២១នាក់ និងមានអ្នកបាត់បង់ជីវិត៦នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣២,១៨៩នាក់, ករណីជាសះស្បើយសរុប ២៤,៧៦៣នាក់ និងស្លាប់សរុប ២៣៦នាក់៕
June 3, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយកើតឡើង បុរសម្នាក់ជិះម៉ូតូ ដេញតាមស្ទាក់រថយន្ត១គ្រឿង បន្ទាប់ពីឃើញគូដណ្ដឹងរបស់ខ្លួន ជិះជាមួយបុរសជនជាតិចិន នៅត្រង់ចំណុចខាងមុខភោជនីយដ្ឋាន K&S តាមផ្លូវលេខ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩:៣០នាទីយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ និងនារីខ្មែរម្នាក់ នៅក្នុងរថយន្ត១គ្រឿងតែ២នាក់ ម៉ាកកាមារីឆ្លាម ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2G-4328 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ ទិសដៅពីលិចទៅកើត ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក YAMAHA-QBIX ពណ៌ខ្មៅ លាយខៀវ ពាក់ផ្លាកលេខភ្នំពេញ 1GQ-6559 ដេញតាមរថយន្ត ពេលដល់ត្រង់ចំណុចកើតហេតុ
June 3, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងថា យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣៣នាក់ ស្រី១៧នាក់ ករណីជាសះស្បើយថ្មី ចំនួន ៨៥នាក់ ស្រី៦៨នាក់ និងករណីស្លាប់ចំនួន ០១នាក់ ភេទ ប្រុស។ ករណីស្លាប់នោះមានឈ្មោះ លោក ពេជ្រ ភឿន បានទទួលមរណភាពនៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទីព្រឹក ដោយសារជំងឺកូវីដក្នុងជន្មាយុ ៤២ឆ្នាំ៕
June 3, 2021









