- Khmernote Media
- ព័ត៌មានជាតិ
កណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបជូនសាធារណជន និងគណនីហ្វេសប៊ុកឈ្មោះ សុភ័ក្រ ចារ៉ាវី ដែលបានបញ្ចេញមតិយោបល់ (comment) ចូលក្នុងផេកហ្វេសប៊ុករបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា ៖ សូមបងៗសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកណ្ដាល ជាពិសេស ឯកឧត្តម ឈឿន សុចិត្ត សូមមេត្តាជួយអនុវត្តច្បាប់នៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាលផង មានឡានដឹកដីភ្នំជាច្រើនស៊ីផ្លេឮខ្លាំងណាស់ហើយបើកលឿនដូចហោះអញ្ចឹងមិនគោរពសិទ្ធិអ្នកបើកបរដទៃ ដឹកដីមិនគ្របប៉ះពាល់ដល់អ្នកបើកបរដូចជាម៉ូតូ ជាពិសេសនៅចំណុចផ្សារស្អាងភ្នំជាដើម សូមបងសមត្ថកិច្ចជួយចុះអន្តរាគមន៍ផងពីខ្ញុំបាទប្រជាពលរដ្ឋនៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ប្រជាពលរដ្ឋគាត់មិនពេញចិត្តនឹងការបើកបររបស់ឡានដឹកដីនៅចំណុចឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល
June 3, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទងនឹងការឈ្នះរង្វាន់ពីមូលនិធិសុខុមាលភាពកូកា-កូឡា តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក ដែលមានខ្លឹមសារថា “ចុចដើម្បីចូលរួមស្ទង់មតិ មានឱកាសឈ្នះ 200000រៀល”។ បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយអាចជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បី ចែកចាយកម្មវិធីមេរោគ លួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ ឬដើម្បីស្វែងរកទីតាំងរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះ ពួកគេអាចប្រើល្បិចទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។ នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ៕
June 3, 2021 - កូវីដ-១៩
យោងតាមសេចក្តីសម្រេចថ្មីរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ១២១/២១ សសរ ដែលអង្គភាពព័ត៌មាន khmernote ទើបនឹងទទួលបាននៅមុននេះបន្តិចបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញសម្រេច ផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ សូមអានសេចក្តីសម្រេចនៅខាងក្រោមនេះ៖
June 2, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ហាងលក់សម្លៀកបំពាក់ Zando សាខាទល់មុខផ្សាទំនើប City Mall ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១។ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ ម្នាក់គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ (ជាន់ទី៣) ហើយបានប៉ះពាល់ជាមួយបុគ្គលិកផ្សេងទៀតជាច្រើនអ្នក។ អ្នកប៉ះពាល់ទាំងនោះ បានទៅយកសំណាករួចរាល់ហើយ។ ដើម្បីសុវត្ថិភាព
June 2, 2021 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦០នាក់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ឲ្យបានជ្រាបថា យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទៅ០២ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ៦០នាក់ ស្រី ៣៤នាក់ ជាករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ។ រដ្ឋបាលខេត្តកំពត សូមធ្វើការអំពាវនាវដល់លោក លោកស្រី ដែលមានការពាក់ព័ន្ធនឹងឈ្មោះខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំក្រសួងសុខភិបាល ប្រសិនបើមានបញ្ហាសុខភាព សូមអញ្ជើញមកយកសំណាកនៅវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះលោកអ្នក ៕
June 2, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់ ក្នុងនោះ ស្រុកកំពង់សៀម ០៤នាក់, ស្រុកព្រៃឈរ ០១ ស្រុកបាធាយ ០៩នាក់, ស្រុកជើងព្រៃ ១៩នាក់ និងករណីជាសះស្បើយចំនួន ៣៧នាក់ ក្នុងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ។ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តយកសំណាកលើកម្មករ-កម្មការិនី និងអ្នកសង្ស័យចំនួន ៣,៣២៣នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដចំនួន ៣៣នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត
June 2, 2021 - ព័ត៌មានជាតិ
ខេត្តប៉ៃលិន៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹង ស្តីពីការត្រៀមបិទខ្ទប់ភូមិចំនួន០៣ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយយោងតាមលទ្ធផលធ្វើតេស្ត(Rapid Test) របស់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងជារៀងរាល់ថ្ងៃនៅក្នុងភូមិសាស្ត្រាភូមិផ្សារព្រំ ភូមិផ្សារព្រំជើង និងភូមិអូរឈើក្រំ តាមខ្នងផ្ទះមួយចំនួនស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ រដ្ឋបាលខេត្តប៉ៃលិន នឹងដាក់វិធានការបិទខ្ទប់ភូមិសាស្រ្តជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។ ក្នុងរយៈពេលនៃការបិទខ្ទប់ភូមិជាបណ្ដោះអាសន្ននេះប្រជាពលរដ្ឋទាំងអស់ក្នុងភូមិសាស្ត្រទាំង៣ ខាងលើ ត្រូវផ្អាកការធ្វើដំណើរចេញ-ចូលពីលំនៅឋាន ឬចល័តពីភូមិមួយទៀត លើកលែងតែករណីចាំបាច់មួយចំនួនប៉ុណ្ណោះ និងត្រូវផ្អាកការជួបជុំ ឬការប្រមូលផ្ដុំមនុស្សច្រើនចាប់ពី ១០នាក់ឡើងទៅ ៕ សូមអានសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តប់ៃលិន ដូចខាងក្រោម៖
June 2, 2021 - ព័ត៌មានជាតិ
យោងតាមសារលិខិតរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានចេញសេចក្ដី ជម្រាបជូននិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរ មានវត្តមាននៅវៀតណាម ពិសេសនៅក្នុងទីក្រុងហាណូយ ជ្រាបថា យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងហាណូយ និងខេត្តនៅជាប់ ដូចជា Hoa Binh, Hung Yen និង Ha Nam មានសីតុណ្ហភាពឡើងដល់ ៤០អង្សារសេ។ ការឡើងកម្ដៅនេះ នឹងនៅតែបន្តកើតមានក្នុងរយៈពេល ៣ថ្ងៃបន្តទៀត។ អាស្រ័យដូចបានជម្រាបជូន សូមនិស្សិត
June 2, 2021 - កូវីដ-១៩
នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧៥០នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៥៣នាក់ និងមានអ្នកបាត់បង់ជីវិត១០នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣១,៤៦០នាក់, ករណីជាសះស្បើយសរុប ២៤,០៤២នាក់ និងស្លាប់សរុប ២៣០នាក់៕
June 2, 2021 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីសម្រេច ស្ដីពីការបញ្ចប់ការបិទខ្ទប់ ភូមិស្មៅខ្ញី ភូមិចក ភូមិពូនភ្នំ ភូមិរលាំងគ្រេីល ក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និង ផ្សារសំរោងយ៉ោង ស្ថិតនៅភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញ ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ ជាងនេះទៅទៀត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងភូមិបញ្ចប់ការបិទខ្ទប់ ភូមិស្មៅខ្ញី ភូមិចក ភូមិពូនភ្នំ ភូមិរលាំងគ្រេីល ក្នុងឃុំត្រពាំងសាប ស្រុកបាទី និងផ្សារសំរោងយ៉ោង ត្រូវអនុវត្តឲ្យបានម៉ឺងមាត់តាមវិធានការ
June 2, 2021









