- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅតាមបណ្ដាខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ដែលមានដូចខាងក្រោម៖ ១. នៅលើចិញ្ចើមផ្លូវលេខ១៨៨K កែងនឹងផ្លូវលេខ១៨៨K-៣ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។ ២. នៅលើចិញ្ចើមផ្លូវលេខ៦០D កែងនឹងផ្លូវលេខ២២២DT នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១។ ៣. នៅលើចិញ្ចើមផ្លូវលេខ១២៣R នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ និងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ
May 31, 2021 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋខ្មែរ២នាក់ ត្រូវបានកងកម្លាំងនៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ធ្វើការឃាត់ខ្លួន ខណៈពេលដែលពួកគាត់លួចឆ្លងដែនចេញពីទឹកដីថៃ ចូលមកកម្ពុជាវិញដោយខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើង កាលពីវេលាម៉ោងប្រមាណជាង៩ ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រចាក់ច្រែង នៃទិសទី១ ប្រាសាទព្រះវិហារ។ យោងតាមកំណត់ហេតុ របស់នាយការិយាល័យទី ប៉ុន្មាន កងពលតូចអន្តរាគមន៍លេខ៨ លោកវរសេនីយ៍ទោ ផង អឿន បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ពលរដ្ឋខ្មែរទាំងពីរនាក់នេះ បានលួចឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃ បំណងរកការងារធ្វើតាមច្រកព្រំដែនជាំស្រងាំ រហូតមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ក៏សម្រេចចិត្តលួចឆ្លងដែនត្រឡប់ចូលមកកម្ពុជាវិញ។ ប៉ុន្តែត្រូវបានកម្លាំងឃាត់ខ្លួន
May 31, 2021 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចស្តីពីការផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរនៅផ្សារសែវ៉ា ស្ថិតក្នុងភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ដោយរដ្ឋបាលខេត្ត ត្រូវបានផ្អាកបណ្ដោះអាសន្ននូវអាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុងផ្សារសៃវ៉ា ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីម៉ោង ១៤៖០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្នុងគោលបំណង ដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាល នៃជំងឹកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត ៕ សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ រដ្ឋបាលខេត្តតាកែវ ដូចខាងក្រោម៖
May 31, 2021 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤២នាក់ ក្នុងនោះស្រុកកងមាស ០១នាក់ ស្រុកស្រីសន្ធរ ០១នាក់ ស្រុកបាធាយ ០២នាក់ ស្រុកកំពង់សៀម ០៤នាក់ ស្រុកព្រៃឈរ ១០នាក់ ស្រុកជើងព្រៃ ២១នាក់ មកពីខេត្តកំពង់ធំ ចំនួន ០៣នាក់ និងករណីជាសះស្បើយចំនួន ២៧នាក់ ក្នុងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។ អ្នកជំងឺកូវីដ-១៩ ចំនួន ៤២នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម/Kampong Cham
May 31, 2021 - កូវីដ-១៩
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៩០នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៤៤៨នាក់ និងមានអ្នកបាត់បង់ជីវិត០៥នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣០,០៩៤នាក់, ករណីជាសះស្បើយសរុប ២២,៦៣៦នាក់ និងស្លាប់សរុប ២១៤នាក់៕
May 31, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការប្រកាសពីដំណឹងស្វែងរកបុគ្គលសង្ស័យកើតកូវីដ១៩ ដោយបុគ្គលនោះមានឈ្មោះ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា ២ នាក់ បានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគ កូវីដ១៩ ជាបន្តបន្ទាប់។ ប្រសិនបើសាម៉ីខ្លួន បានឃើញព័ត៌មាននេះ សូមចូលខ្លួនមកធ្វើតេស្ដ ហើយទទួលការព្យាបាល និងកុំចម្លងដល់អ្នកដទៃ! ប្រសិនបើប្រជាពលរដ្ឋ បានឃើញបុគ្គលរូបនេះ សូមចូលរួមរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានរបស់ខ្លួន។
May 31, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីមានសារព័ត៌មានមួយបានផ្សព្វផ្សាយពីសកម្មភាពរបស់ក្រុមការងារដែលមាន អាជ្ញាធរ សមត្ថកិច្ចនិងគ្រូពេទ្យ កំពុងមមាញឹកក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ នៅភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ស្រាប់តែមានម្ចាស់ហ្វេសបុកមួយដែលមានឈ្មោះឈុន សុខហេង បានខមិននូវពា្យមិនគប្បី ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះ អាជ្ញាធរ សមត្ថកិច្ចនិងគ្រូពេទ្យ ដែលកំពុងមមាញឹកទាំងយប់ទាំងថ្ងៃ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅភូមិសាស្ត្រនៃក្រុងប៉ោះយប៉ែត ។ លោកវរសេនីយ៍ទោ តាន់ វីរៈ នាយរងការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា៖ ក្រោយពីមានពាក្យខមិនរបស់ម្ចាស់ហ្វេសបុកមួយដែលមានឈ្មោះឈុន សុខហេង នៅថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២១ ដែលមានខ្លឹមសារថា៖ “យកតាម កាស៊ីណូអនឡាយច្រើនណាស់ និងកាស៊ីណូធំៗនៅប៉ោយប៉ែត អត់មានអ្នកចុះឆែកសោះ។ ពត៌មានប្អូនធ្វើការនៅកាស៊ីណូអនឡាយ
May 31, 2021 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ក្នុងថ្ងៃភ្ជាប់ពាក្យអ្នកទាំងពីរ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយកសំណាកកូវីដ១៩នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ បានធ្វើតេស្តរហ័សជំងឺកូវីដ១៩ ចំនួន០២នាក់ ជាលទ្ធផល រកឃើញវិជ្ជមានជំងឺកូវីដ១៩។ ម្នាក់ឈ្មោះយោន សោយទ្រី ភេទប្រុស អាយុ ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះ អៀង សូជីង ភេទស្រីអាយុ ២១ឆ្នាំ។ ពួកគាត់ទាំងគូដណ្តឹងនឹងគ្នាក្នុងពិធីភ្ជាប់ពាក្យនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។ បច្ចុប្បន្នកំពុងឲ្យធ្វើចត្តាឡីស័កនិងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក១៦មករា
May 31, 2021 - សិល្បៈ
ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់លោក ករុណា ពេជ្រ ដែលជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប ហើយលោកមិនត្រឹមតែជាតារាចម្រៀងដ៏ល្បីប៉ុណ្ណោះទេ ថែមទាំងជាកូនប្រុសដ៏កត្តញ្ញូចំពោះឪពុក ដែលមានជំងឺមិនអាចចងចាំនរណាឡើយ។ ម្សិលមិញនេះផងដែរ លោក ករុណា ពេជ្រ បានរៀបចំនាំលោកឪពុកចូលនៅផ្ទះថ្មី ដែលជាវីឡាដ៏ធំស្កឹមស្កៃ ដែលរូបលោកខិតខំប្រឹងប្រែងសាងសង់ឡើង ដើម្បីរស់នៅជាមួយលោកឪពុក នាពេលវេលាចុងក្រោយជាមួយគាត់។ លោក ករុណា ពេជ្រ ក៏បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរថា “រំភើបណាស់ ប៉ា អើយ… ប៉ា ពិតជារងចាំចូលនៅផ្ទះថ្មីយើងមែន ប៉ា… ទឹកភ្នែកមិនដឹងខ្លួន យើងហ្នឹងរស់នៅផ្ទះនេះជាមួយគ្នារហូតណា ប៉ា ណា…ហេង ហេង …. លាភ ជយ័ ថ្ងៃល្អ
May 31, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ- រូបបដិមាព្រះសិវ និងព្រះនាងឧមាភគវតី ធ្វើពីលោហធាតុ មានកម្ពស់ ៩ម៉ែត្រ គង់នៅលើបល្ល័ង្គ កម្ពស់ ៦,១៥០ម៉ែត្រ មានកម្ពស់សរុប ១៥,១៥០ម៉ែត្រ សាងសង់នៅរង្វង់មូលមហាវិថីរាម ជាប់ឆ្នេរសមុទ្ររាម នឹងលេចចេញរូបរាងនាពេលឆាប់ៗខាងមុខនេះ ដែលជាគម្រោងអភិវឌ្ឍន៍ជាមួយហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ក្នុងខេត្តព្រះសីហនុ។ មន្ត្រីថ្លែងថា រូបបដិមាព្រះសិវ និងព្រះនាងឧមាភគវតី គឺតំណាងឱ្យនិមិត្តរូបនៃការបង្កើតលោក តំណាងឱ្យសេចក្តីសុខ សុភមង្គល ភាពសុខសាន្ត និងសុខុដុមនីយកម្មក្នុងគ្រួសារ និងសង្គម។ ប្រភព៖ លោក Huy Bunleng
May 31, 2021









