Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ មានបុរសម្នាក់ បានទៅយកសំណាក នៅមណ្ឌលសុខភាពគោករកា ខណ្ឌព្រែកព្នៅ រកឃើញវិជ្ជមានកូវីដ-១៩ ក៏បានធ្វើការគេចខ្លួន ដោយមិនទទួលយកការព្យាបាល បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។ បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង អាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចេញ ដេញតាមមុខសញ្ញារហូតដល់ចំណុច វាលស្រែមួយកន្លែង ក្នុងភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ពេលនោះសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបានព្យាយាមពន្យល់ ណែនាំបុរសរូបនោះ

    May 30, 2021
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Nation Thailand បានឲ្យដឹងថា នៅក្នុងថ្ងៃអាទិត្យ ទី៣០ ខែ ឧសភានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤,៥២៨នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ២៤ នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ២,៦២៦នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១,៩០២នាក់ទៀតជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៥៤,៣០៧នាក់ និងស្លាប់សរុបចំនួន ១,០១២នាក់៕

    May 30, 2021
  • កូវីដ-១៩

    នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៧៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៨៧៣នាក់ និងមានអ្នកបាត់បង់ជីវិត០៦នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៩,៤០៤នាក់, ករណីជាសះស្បើយសរុប ២២,១៨៨នាក់ និងស្លាប់សរុប ២០៩នាក់៕

    May 30, 2021
  • ព័ត៌មានជាតិ

    កំពង់ត្រឡាច៖ នៅរសៀលថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលាអនុគណស្រុកកំពង់ត្រឡាច វត្តសិរីគង្គា(ហៅវត្តត្រពាំងខ្ចៅ) លោកអាំ សុគន្ធ អភិបាលរងស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំសម្រប់សម្រួលការងារត្រៀមទីតាំងប៉ាឆា(ឈាបនដ្ឋាន) សម្រាប់បូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។ ក្នុងកិច្ចប្រជុំនេះផងដែរ ដោយមានការនិមន្ត និងអញ្ជើញចូលរួមមានសមាសភាពពី ព្រះមន្ត្រីសង្ឃស្រុក លោកមេឃុំថ្មឥដ្ឋ មេភូមិដើមពពេល លោកស្រីសមាជិកាក្រុមប្រឹក្សាឃុំលង្វែក មន្រ្តី សុខាភិបាលស្រុក លោកមេភូមិ ព្រមទាំងលោកអាចារ្យគណៈកម្មការផងដែរ។ ក្នុងកិច្ចប្រជុំបានពិភាក្សា និងសម្រេចជ្រើសរើសយកទីតាំងវត្តត្រឡែងកែង ស្ថិតនៅភូមិត្រឡែង ឃុំលង្វែក

    May 30, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ខ្លោចចិត្ត! យុវតីរូបស្រស់២នាក់ ត្រលប់មកពីធ្វើការវិញ ឆ្លងកាត់ផ្លូវបំបែកជាបួន បែរជាត្រូវបុរសជនជាតិចិនម្នាក់បើករថយន្តទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ទៅបុកពេញទំហឹងដួលនៅមុខរថយន្តហើយរថយន្តបង្កមិនព្រមឈប់ទេ បានបន្ថែមល្បឿន បើកអូសទាំងមនុស្សទាំងម៉ូតូអូសនឹងថ្នល់រាប់ពាន់ម៉ែត្រ រហូតទាល់តែក្រុមអ្នកដឹកអាហារអនឡាញជួយដេញតាម រហូតឃាត់បាននៅផ្លូវ១០៣ ផ្អើលប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងបែកមុខបែកមាត់ ចំណែកឯយុវតីម្នាក់ទៀតខ្ទាតប្លោងចេញពីម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីម៉ោង១២:០០យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៣៦០ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ យុវតីរងគ្រោះដែលស្លាប់មានឈ្មោះ ស្រី នីត អាយុ១៨ឆ្នាំ មុខរបរសិស្ស

    May 30, 2021
  • សិល្បៈ

    យោងតាមការបញ្ជាក់ពីលោក វណ្ណា ស័ក្តិ បានឲ្យដឹងថា បាទថ្ងៃនេះខ្ញុំសែនសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមពុំបានឡើយ តើបងប្អូនដឹងថាខ្ញុំសប្បាយចិត្តរឿងអីអត់បាទ? ដោយសារតែថ្ងៃនេះខ្ញុំបាទនិងម៉ាក់ជាទីស្រលាញ់របស់ខ្ញុំបានជាសះស្បើយ ហើយត្រឡប់ទៅផ្ទះដ៏សែនកក់ក្តៅរបស់ខ្ញុំវិញបានហើយបាទ😍😍😍 😍😍😍ហើយខ្ញុំនិងម៉ាក់របស់ខ្ញុំពិតជាអរគុណដល់បងប្អូនពូមីងពុកម៉ែតាយាយដែលតែងតែជូនពរអោយខ្ញុំនិងម៉ាក់របស់ខ្ញុំឆាប់ជាសះស្បើយ ហើយឆាប់បានត្រឡប់ទៅផ្ទះវិញ😍😍😍 🙏🙏🙏អរគុណខ្លាំងណាស់😍😍😍 ហើយខ្ញុំបាទក៏🙏🙏🙏សូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចពុកជាប្រមុខថ្នាក់ដឹកនាំកំពូល ដែលលោកតែងតែគិតគូរដល់ប្រជាជនទូទាំងប្រទេសយ៉ាងមមាញឹកនិងយកចិត្តទុកដាក់បំផុត… រួមទាំងបងប្អូនពូមីងពុកម៉ែ ដែលកំពុងតែសម្រាកព្យាបាលជម្ងឺកូវិត១៩នៅគ្រប់មន្ទីពេទ្យតូចធំនៅក្រុងភ្នំពេញនិងតាមបណ្តាខេត្តផ្សេងៗទៀតផង ហើយក៏ដូចជាសូមអរគុណ🙏🙏🙏ដល់ថ្នាក់ដឹកនាំមន្ទីពេទ្យ “មិត្តភាពខ្មែរសូវៀត” និងក្រុមលោកគ្រូអ្នកគ្រូពេទ្យប្រចាំនៅមន្ទីពេទ្យ”មិត្តភាពខ្មែរសូវៀត” ដែលពួកគាត់តែងតែយកចិត្តទុកដាក់មើលថែព្យាបាលអ្នកជម្ងឺយ៉ាងញាប់ដៃញាប់ជើងមិនគិតពីការហត់នឿយឡើយ រួមទាំងម្តាយរបស់ខ្ញុំហើយនិងរូបខ្ញុំបានយ៉ាងល្អណាស់🙏❤️️❤️️❤️️🙏 ជាចុងក្រោយនេះខ្ញុំសូមលើកម្រាមដប់🙏ថ្លែងអំណរអរគុណនិងជូនពរដល់ប្រមុខថ្នាក់ដឹកនាំទាំងអស់ និងលោកគ្រូអ្នកគ្រូពេទ្យទាំងអស់ ជួបតែសេចក្តីសុខចម្រើន រកទទួលទានមានបាន សូមមានសុភមង្គលក្នុងក្រុមគ្រួសារ និងប្រាថ្នាអ្វីៗសូមអោយបានសម្រេចដូចបំណងប្រាថ្នាផងចុះ🙏🙏🙏 បើខ្ញុំបាទ វណ្ណា ស័ក្តិ សរសេរទៅមានពាក្យពេជ្រលើសលួសខុសឆ្គងត្រង់ណាមិនសមរម្យ សូមមេត្តាអធ្យាស្រ័យ ខន្តីអភ័យទោសផង🙏🙏🙏៕

    May 30, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ មានករណីជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃពីជនរងគ្រោះ ដែលជាបងប្រុសបង្កើតលោក តាំង គីមឡេង បានសម្រេចហើយ ជិះរត់គេចខ្លួនទាំងភ័យ បានជ្រុលទៅបុកម៉ូតូអ្នកដំណើរ១គ្រឿងទៀត បណ្តាលឲ្យដួលទុកម៉ូតូចោល រត់យករួចខ្លួនបាត់ស្រមោល ស្ថិតត្រង់ចំណុចខាងមុខសណ្ឋាគារវីប៊ូទិក តាមបណ្ដោយផ្លូវលេខ១៤៣ កែងផ្លូវ៣០៤ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។ បើតាមសម្ដីជនរងគ្រោះឈ្មោះ តាំង គីមឡុង ភេទប្រុស អាយុ២៩ឆ្នាំ ជាបងប្រុសបង្កើតលោក តាំង គីមឡេង បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងពីដំណើររឿងហេតុដូច្នេះថា នៅមុនពេលកើតហេតុមានករណីខាងលើនេះ ជនរងគ្រោះបានទៅហូបចុកអាហារជួបជុំគ្នាមិត្តភក្ដិ នៅក្នុងហាងមួយកន្លែង

    May 29, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៨៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៤១៥នាក់ និងមានអ្នកបាត់បង់ជីវិត០៧នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៨,៨២៥នាក់, ករណីជាសះស្បើយសរុប ២១,៣១៥នាក់ និងស្លាប់សរុប ២០៣នាក់៕

    May 29, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការ បន្តអនុវត្តវិធានការរដ្ឋបាល សម្រាប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិស្វាយជ្រុំ និងភូមិអណ្ដូង នៃឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងដោយត្រូវកំណត់ជា “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សូមអានខ្លឹមាសារទាំងស្រុងដូចខាងក្រោម៖

    May 29, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកណ្តាល បានធ្វើការសម្រេចបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិថ្មី ភូមិព្រែកតាទួន និងភូមពាមរាំងលើ នៃឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល និងដោយត្រូវកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ វិធានការដែលត្រូវអនុវត្តចំពោះភូមិសាស្ត្របិទខ្ទប់ ត្រូវចាប់ផ្តើមអនុវត្តសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នា២០២១ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១៕

    May 29, 2021