Khmernote Media
  • សង្គម

    ជំងឺកូវីដ១៩ ដ៏កាចសាហាវបានចម្លងចូលសហគមន៍ ហើយបានធ្វើឲ្យមនុស្សជាង២ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជាឆ្លងជំងឺមួយនេះ និងបានឆក់យកអាយុជីវិតប្រជាពលរដ្ឋរហូតដល់១៩៤នាក់ផងដែរ។ ហើយបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅមិនទាន់រលាយបាត់ពីប្រទេសកម្ពុជា ក៏ដូចជាពិភពលោកនោះទេ ដោយវានៅតែបន្តមានអ្នកឆ្លង និងបាត់បង់ជីវិត ដោយសារជំងឺនេះជារៀងរាល់ថ្ងៃ។ ជាក់ស្តែក យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Pin Reasey បានឲ្យដឹងថា ៉ស្រណោះលោកតាឡើងឡានទៅពីរអ្នក មកវិញបានតែម្នាក់ឯង😢😢😢 សូមឲដួងវិញាណខន្ឌលោកយាយទៅកាន់សុគតិភពកុំបីខានឡើយ🙏🙏🙏៉។ គួរបញ្ជាក់ផងដែរថា លោកតា និងលោកយាយ ត្រូវបានគ្រូពេទ្យមកយកទៅព្យាបាលកូវីដកាលពីថ្ងៃទី១៨ ខែឧសភា កន្លង ប៉ុន្តែក្រោយយកលោកយាយក៏បានទទួលមរណភាព ហើយត្រូវបានបូជាកាលពីថ្ងៃទី២៧ ខែឧសភា៕

    May 28, 2021
  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបញ្ចាក់ជូនដល់សាធារណៈជននិងអ្នកលេងបណ្តាញសង្គមហ្វេសបុកក៏ដូចជាអ្នកសាព័ត៌មានទាំងអស់អោយបានជ្រាបថា ឆ្លើយតបទៅនឹងវីដេអូឃ្លីបដែលជាករណីកេីតឡេីងនៅតំបន់សេដ្ឋកិច្ចពិសេសសានតុងដែលកម្មករធ្វើដំណើរចាកចេញពីរោងចក្រយូលី១ ជាបន្តបន្ទាប់នៅថ្ងៃនេះគឺ៖ ទី១- ពួកគាត់ជាកម្មករដែលកំពុងធ្វើចត្តាឡីស័ក​ និងបានយកសំណាកជាលើកទី២ ហើយលទ្ធផលពួកគាត់ជាអ្នកអវិជ្ជមាន។ ទី២- ក្រុមការងារយកសំណាក និងអាជ្ញាធរពាក់ព័ន្ធបានអនុញ្ញាតអោយពួកគាត់ចាកចេញទៅលំនៅដ្ឋានដើម្បីធ្វេីចត្តាឡីស័កតាមដានសុខភាពបន្ត។ ទី៣- អ្នកដែលរកឃើញវិជ្ជមានត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅក្រុងបាវិត។ ចំពោះការបញ្ចេញបញ្ចូលសម្លេងដែលអ្នកថតវីដេអូនៅខាងក្រៅពេលកម្មកដើរចេញ និងអធ្ថាធិប្បាយខុសពីអ្វីដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យបានធ្វើការនៅខាងក្នុងផ្ទាល់ជាមួយកម្មករ។ ដូច្នេះ រដ្ឋបាលខេត្តសូមផ្តាំផ្ញើរដល់បងប្អូនកម្មករកម្មការិនីដែលទៅចត្តាឡីស័កនៅតាមផ្ទះ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ

    May 28, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់ ស្ត្រីម្នាក់រងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford Ranger បើកលឿនមិនប្រយ័ត្នពេលដាច់ភ្លើងស្តុប ក៏ជ្រុលទៅបុកចំទ្វារខាងមុខចំហៀងខាងស្ដាំរថយន្ត Highlander កំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្ត Highlander ខ្ទាតវិលមួយជុំឡើងសួនច្បារពុះចែកផ្លូវ បុកបង្គោលស្លាកសញ្ញាប្រាប់ទិសផ្លូវបាក់អស់មួយដើមទៀត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤:០៥នាទីទាបភ្លឺ ឈានចូលថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចស្តុបផ្សារថ្នល់បត់ លើផ្លូវ២១៧ កែងផ្លូវព្រៃស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូសង់កូរ៉េចាស់មួយគ្រឿង ទៅធ្វើការលុះមកជិតដល់ចំណុចស្តុបកើតខាង ស្រាប់តែម៉ូតូអស់សាំង ទើបគាត់បណ្ដើរម៉ូតូមកឈប់អែបចិញ្ចើមផ្លូវ មុខដេប៉ូប្រេងឥន្ទនៈ

    May 28, 2021
  • ព័ត៌មានជាតិ

    ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន ជាពិសេសបងប្អូននិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែកនូវរូបភាពឃ្លីបវីដេអូមុស្សស្រីម្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពបើកជ្រេពេញផ្លូវ បង្កឱ្យអ្នកធ្វើដំណើរចាប់អារម្មណ៍និងសម្តែងការហួសចិត្តចំពោះសកម្មភាពមួយនេះ។ ទទួលបានព័ត៌មាននេះពីក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់សមត្ថកិច្ចនគរបាលស្រុកមោងឫស្សីដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក ធ្វើការស្រាវជ្រាវជាបន្ទាន់។ នារសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១ នេះសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបានស្វែងរកឃើញ សាមីខ្លួនដែលជាក្មេងស្រីមានអាយុទើបតែ១៥ឆ្នាំ រស់នៅស្រុកមោងឫស្សី ជាអ្នកជិះម៉ូតូជ្រេពេញផ្លូវពីថ្ងៃមុន។ ក្រោយពីបានទទួលស្គាល់នូវកំហុសឆ្គង សមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត និងបានប្រគល់ជូនអាណាព្យាបាលអប់រំនៅមូលដ្ឋានបន្តទៀត។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការចូលរួមសហការណ៍ផ្តល់ព័ត៌មានពីគ្រប់មជ្ឈដ្ឋានដល់សមត្ថកិច្ចនគរបាល ជាមួយនេះសូមអំពាវនាវដល់ប្អូនៗយុវជន យុវតី ទាំងអស់មេត្តាកុំយកគំរូដែលមិនល្អ ដូចក្នុងករណីមួយនេះ ដែលនាំបង្កឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គលក៏ដូចក្រុមគ្រួសារផងដែរ ។ ដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកនិយមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាប សូមអរគុណ៕

    May 27, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៦៤៩ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦២៦នាក់ និងមានអ្នកបាត់បង់ជីវិត០៤នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៧,៦៣៨នាក់, ករណីជាសះស្បើយសរុប ២០,៣៩៨នាក់ និងស្លាប់សរុប ១៩៤នាក់។ មុននេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២៩៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍  

    May 27, 2021
  • ព័ត៌មានជាតិ

    កាលពីម្សិលមិញនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ក្រោយមានករណីកម្មករ-កម្មការិនីជាច្រើននាក់បាននាំគ្នាសម្រុកចេញពីរោងចក្រ នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។ ជុំវិញករណីនេះផងដែរ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងធ្វើការបំភ្លឺបន្ថែម ចំពោះករណីនេះ ដើម្បីលំអិតច្បាស់ពីការពិត ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖

    May 27, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៦៤៩ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦២៦នាក់ និងមានអ្នកបាត់បង់ជីវិត០៤នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៧,៦៣៨នាក់, ករណីជាសះស្បើយសរុប ២០,៣៩៨នាក់ និងស្លាប់សរុប ១៩៤នាក់៕

    May 27, 2021
  • ព័ត៌មានជាតិ

    ខណៈបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ កំពុងតែបន្តរាតត្បាតនៅក្នុងប្រទេសកម្ពុជា មិនទាន់កាត់ផ្តាចការចម្លងបាននៅឡើយទេ ហើយក្រុមគ្រូពេទ្យជាច្រើននៅទូទាំងប្រទេសក៏កំពុងតែខិតខំប្រឹងប្រែងមើលថែទាំ និងព្យាបាលអ្នកជំងឺ ដើម្បីឆាប់បានជាសះស្បើយ ដោយមិនខ្លាចនឿយហត់ទាំងយប់ទាំងថ្ងៃផងដែរ។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក របស់លោកជំទាវ ពេជ្រ ចាន់មុន្នី បានបង្ហាញពីរូបភាពមួយសន្លឹក អំពីកំណាព្យកាបខ្លោង ដែលអ្នកជំងឺកូវីដ១៩ម្នាក់ បានសរសេរឡើង ក្នុងគោលបំណងអរគុណដល់ក្រុមគ្រូពេទ្យ ដែលបានលះបង់កំលាំងកាយចិត្ត មើលថែទាំ និងព្យាបាលរូបគាត់ ក៏ដូចជាអ្នកជំងឺកូវីដផ្សេងទៀតយ៉ាងល្អ។ ចង់ដឹងកំណាព្យនោះមានអត្ថន័យយ៉ាងណា? មកអានទាំងអស់គ្នា៖

    May 27, 2021
  • សង្គម

    បើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការ កាកបាទក្រហមកម្ពុជា-Cambodian Red Cross បានអោយដឹងថា៖ លោក ឈាង រ័ត្ន និងលោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ឧបត្ថម្ភថវិកា ៧ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ …!! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ឈាង រ័ត្ន និងលោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ដែលបានឧបត្ថម្ភថវិកាចំនួន

    May 27, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានធ្វើការបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៥នាក់ បន្ថែមទៀត (ក្នុងនោះមានលោកយាយចំណាស់អាយុ៨៨ឆ្នាំម្នាក់ផងដែរ) តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៤ដូចខាងក្រោម: ១- ស្រុកពាមជរ ចំនួន១៥នាក់ ២- ស្រុកពារាំង ចំនួន២នាក់ ៣- ស្រុកមេសាង ចំនួន៥នាក់ ៤- ស្រុកព្រះស្តេច ចំនួន៣នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២៥នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ សូមអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ

    May 27, 2021