សង្គម

ខ្លោចចិត្ត! លោកតាលោកយាយ២នាក់ដឹកដៃទៅព្យាបាលជំងឺកូវីដ តែចុងក្រោយត្រលប់មកផ្ទះវិញតែម្នាក់ ឯម្នាក់ទៀតនៅសល់តែធាតុ (មានវីដេអូ)

BY
Khmernote Media
May 28, 2021

ជំងឺកូវីដ១៩ ដ៏កាចសាហាវបានចម្លងចូលសហគមន៍ ហើយបានធ្វើឲ្យមនុស្សជាង២ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជាឆ្លងជំងឺមួយនេះ និងបានឆក់យកអាយុជីវិតប្រជាពលរដ្ឋរហូតដល់១៩៤នាក់ផងដែរ។ ហើយបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅមិនទាន់រលាយបាត់ពីប្រទេសកម្ពុជា ក៏ដូចជាពិភពលោកនោះទេ ដោយវានៅតែបន្តមានអ្នកឆ្លង និងបាត់បង់ជីវិត ដោយសារជំងឺនេះជារៀងរាល់ថ្ងៃ។

ជាក់ស្តែក យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Pin Reasey បានឲ្យដឹងថា ៉ស្រណោះលោកតាឡើងឡានទៅពីរអ្នក មកវិញបានតែម្នាក់ឯង😢😢😢 សូមឲដួងវិញាណខន្ឌលោកយាយទៅកាន់សុគតិភពកុំបីខានឡើយ🙏🙏🙏៉។ គួរបញ្ជាក់ផងដែរថា លោកតា និងលោកយាយ ត្រូវបានគ្រូពេទ្យមកយកទៅព្យាបាលកូវីដកាលពីថ្ងៃទី១៨ ខែឧសភា កន្លង ប៉ុន្តែក្រោយយកលោកយាយក៏បានទទួលមរណភាព ហើយត្រូវបានបូជាកាលពីថ្ងៃទី២៧ ខែឧសភា៕


Share This Post: