Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេស ដោយណែនាំឲ្យធ្វើការផ្អាកការស្នើសុំវ៉ាក់សាំងទៅចាក់តាមខេត្ដ ឬតាមវិស័យនានា ដោយសម្តេចលើកឡើងថា កម្ពុជាត្រូវការចាក់ឱ្យពលរដ្ឋទាំងអស់ដោយអនុវត្តតាមផែនការយុទ្ធសាស្រ្ត តាមរយៈការចាក់ស្រោចវ៉ាក់សាំងជាបន្តបន្ទាប់តាមលំដាប់លំដោយ នៃរាជធានី-ខេត្តអាទិភាព។ ថ្លែងនៅក្នុងសារពិសេសនោះផងដែរ សម្តេចតេជោ ក៏បានមានប្រសាសន៍ឲ្យដឹងទៀតថា “យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ៤លាន៥សែនដូសទៀតសម្រាប់ខែមិថុនា និងមកជាបន្តបន្ទាប់ទៀត។ យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង៥លាន ទៅ៦លាននាក់ ដែលជាជំហានមុននឹងដំណាច់ឆ្នាំនេះ ក្នុងចំណោម១០លាននាក់ ហើយយើងនឹងខឹតខំដើម្បីធ្វើឲ្យសម្រេចនូវការចាក់វ៉ាក់សាំង១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុតនៅដើមឆ្នាំក្រោយតែម្តង ដើម្បីឲ្យប្រជាជនរបស់យើងទទួលបាននូវវ៉ាក់សាំងគ្រប់ៗគ្នា”៕

    May 29, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០៖២៥នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី

    May 29, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លីនៅលើផ្លូវលេខ៥៧សេសេ កែងនឹងផ្លូវលេខសេសេ សង្កាត់ចោមចៅ១ និងចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ២០៖០០នាទីយប់ រហូតដល់ម៉ោង ០៤៖០០នាទីទាបភ្លឺ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ការងារកាត់ភ្ជាប់បំពង់មេទំហំ ១០០០មម ទៅទំហំ ៦០០មម ខាងលើនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្អត់ផ្គង់ទឹកមួយរយៈពេលប្រមាណជា ០៨ម៉ោង គឺចាប់ពីម៉ោង ២០៖០០នាទីយប់ រហូតដល់ម៉ោង ០៤៖០០នាទីទាបភ្លឺ និងអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករមួយរយៈពេល ក្រោយពីពេលកាត់ភ្ជាប់បំពង់មេនេះរួច។ សូមអានសារលិខិតរបស់

    May 29, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនព័ត៌មាន​បឋម​ថា នៅខេត្ត​តាកែវ​ ខណៈពេលនេះមាន​ករណីអគ្គីភ័យ​កំពុង​តែ​ឆាបឆេះ​រោង​ចក្រកាត់ស្នោ​ មួយ​កន្លែង​ ដែល​ស្ថិត​នៅ​ផ្សារថ្នល់បត់ ផ្លូវ​ជាតិ​លេខ​៣ ភូមិ​ពេជ្រ​សង្វា​ ឃុំ​បឹង​ត្រាញ់ខាង​ជើង​ ស្រុក​សំរោង​ ខេត្ត​តាកែវ​ កម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​កំពុង​តែ​ជួយ​ពន្លត់​អគ្គិភ័យ​ដែលកំពុងតែ​ឆាបឆេះ​នេះ​ផង​ដែរ​ ។ ព័ត៌មានលំអិត​យើង​ខ្ញុំ​នឹង​រាយការណ៍​ជូន​តាម​ក្រោយ​ សូមអរគុណ​ !

    May 28, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានបង្ហាញអត្តសញ្ញាណ និងរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន ៣៦នាក់ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឲ្យបានជ្រាបថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន៨១នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រឡប់មកពីប្រទេសថៃ លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន ៣៦នាក់ នៅក្រុងប៉ោយប៉ែត

    May 28, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយកម្លាំងប៉ុស្តិ៍ទួលទំពូងទី២ ស្រាវជ្រាវឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យរូបនោះ និងបក្ខពួកពីរនាក់ទៀត បានធ្វើសកម្មភាពគាស់តូបហាងកាហ្វេភូមិសាខាទូលទំពូង នៅចំណុចមុខផ្ទះលេខ៣២៩ ផ្លូវលេខ៤៧០ កែង១៦៣ ក្រុម៧ ភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ រួចលួចយកម៉ាស៊ីនឆុងកាហ្វេហើយរត់គេចខ្លួនបានរយៈពេល១២ម៉ោង ។ ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ នៅម្តុំចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ សមត្ថកិច្ចប្រាប់ថាសង្ស័យឃាត់ខ្លួនឈ្មោះ នី ទីន

    May 28, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការប្រកាសរបស់ អង្គកាសហប្រជាជាតិប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា មេដាយ Dag Hammarskjöld នឹងត្រូវប្រគល់ជូនវីរជនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានទទួលមរណភាព ក្នុងពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហ ប្រជាជាតិ នៅទីក្រុងញូវយក។ លោកឧត្តមសេនីយ៍ទោ ស សាវី អតីតកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ បានទទួលមរណភាពក្នុង​អាយុ ៦៣ ​ឆ្នាំ ដោយសារជំងឺកូវីដ១៩ កាលពី​ខែឧសភា ឆ្នាំ​២០២០ ក្នុងពេលបំពេញ បេសកកម្មនៅប្រទេសម៉ាលី (MINUSMA) ខណៈ​កងទ័ព​មួកខៀវ​កម្ពុជា​ចំនួន ៥ នាក់​ផ្សេងទៀត ដែល​បាន​ឆ្លង​ជំងឺ​នេះ​ដែរ​នោះ​បាន​ជាសះស្បើយ​៕

    May 28, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង ៩ៈ០០នាទីព្រឹក ថ្ងៃ សុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២១នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានចុះបិទទីតាំងឃ្លាំងស្តុកទំនិញ (ស្តុកខារ៉ាបាវ) របស់ឈ្មោះ ស ពុទ្ធា មានកម្មករសរុប ៥៣ នាក់

    May 28, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងច្បារមន បានឲ្យដឹងថា នាព្រលឹមថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលក្រុងច្បារមន បានអនុវត្តវិធានការរដ្ឋបាលចំពោះអាជីវករមួយចំនួន តូចដែលល្មើសលក់នៅរង្វង់មូលដើមលាភ រឹងទទឹងមិនព្រមស្តាប់ការណែនាំរបស់អាជ្ញាធរក្រុង ក្រោយពេលដែលអាជ្ញាធរក្រុងច្បារមនបានធ្វើការណែនាំជាច្រើនលើកច្រើនសារមកហើយ។ ក្នុងកំឡុងម៉ោង ៥៖០០ នាទីព្រឹក យើងក៏បានទៅណែនាំជាលើកចុងក្រោយម្តងទៀតតែនៅមិនស្តាប់ ទើបសម្រេចចិត្តប្រើវិធានការរដ្ឋបាលតែម្តង។ សូមបងប្អូនប្រជាពលរដ្ឋជាពិសេសអាជីវករ កុំយកគម្រូអាក្រក់នេះឱ្យសោះ ព្រោះច្បាប់យើងមាន។ សូមកុំវាយតម្លៃសៀវភៅតែក្របខាងក្រៅ! ប្រភព៖ រដ្ឋបាល ក្រុងច្បារមន

    May 28, 2021
  • សិល្បៈ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក Savin Philip បានឲ្យដឹងថា ៉RIP សូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំចំពោះមរណភាពតារាចម្រៀងល្បីឈ្មោះ សុិន ឧត្តមផល្លា ដោយសារជំងឺមហារីកកូនកណ្ដុរនៅព្រឹកថ្ងៃទី ២៨ ឧសភា ២០២១ វេលាម៉ោង ៧.៣០នាទីព្រឹកនេះ… សង្ខាមិនទៀងមែនព្រោះខ្ញុំទេីបតែនិយាយជាមួយគាត់តាមឆាតប៉ុន្មានថ្ងៃមុនសោះ ប្អូនស្រីថាគាត់នឹងមិនអីទេអ្វីៗនឹងប្រសេីរទ្បេីងតែពេលនេះប្អូនទៅបានសុខហេីយ”។

    May 28, 2021