- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានឲ្យដឹងថា នាល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូន បុរសម្នាក់ ដែលបានរត់ចេញពីមណ្ឌលព្យាបាល កូវីដ-១៩ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ទៅកាន់ ពន្ធនាគារព្រៃស (ម១) តាមដីការបង្គាប់ឲ្យឃុំខ្លួនលេខ ៣៥២៣ ខ.ដ.ឃ.ដ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ របស់ចៅក្រមស៊ើបសួរ រស់ សាម៉ឺឌី បន្ទាប់ពីបុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩រួចរាល់។ យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការរត់គេចចេញពីមណ្ឌលព្យាបាល ត្រូវប្រឈមនឹង
May 27, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បដិសេធរូបភាពវិដេអូដែលប្រព័ន្ធសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា អាជ្ញាធរធ្វើតេស្ដកម្មករប្រមាណមួយពាន់នាក់នៅ រោងចក្រមួយក្នុងខេត្តស្វាយរៀងរកឃើញ វិជ្ជមានកូវីដ១៩ ជិត៦០នាក់ ស្រាប់តែកម្មករនាំគ្នាសម្រុកចេញពីកន្លែងយកសំណាកគឺ មិនមែនជាការពិតទេ ។ ឯកឧត្តបានបញ្ជាក់ថា នៅព្រលប់ ថ្ងៃទី២៦ ខែឧសភា នេះ ថា ក្រុមគ្រូពេទ្យបានយកសំណាកកម្មករនៅរោងចក្រ អេ អេន ជេ ខេមបូឌា (A and J) តំបន់សេដ្ឋកិច្ច ពិសេសតាយសេងក្រុងបាវិត ខេត្តស្វាយរៀងចំនួន១០៨ នាក់ ដោយក្នុងនោះរកឃើញ៥៤
May 27, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពី មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការសុខាភិបាលខេត្តបាត់ដំបង សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ដែលបានទទួលអនិច្ចកម្មដោយកូវីដ-១៩។ គួររម្លឹកថា សពស្រ្ដី ឈ្មោះ ស៊ិន សាវឿន អាយុ៧០ឆ្នាំ នៅភូមិសំរោងស្នោរ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចូលសម្រាកព្យាបាលដោយរោគវិនិច្ឆ័យកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ហើយបានទទួលមរណភាពនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២:១០ នាទី។ សូមកុំនាំកូវីដ-១៩ ចូលផ្ទះ និងសហគមន៍!
May 27, 2021 - ព័ត៌មានជាតិ
នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការកំណត់ផ្នែកខ្លះនៃភូមិផ្សារតូច នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងផ្នែកខ្លះនៃភូមិព្រៃទា១ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលមានអត្រាការឆ្លងកើនឡើងថ្មី ជា “តំបន់លឿងទុំ” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
May 26, 2021 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ ក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញពីកន្លែងយកសំណាក មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ នៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា តំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីបានផ្ទុះការឆ្លងរីករាលដាលកូវីដ១៩។ ហើយអាជ្ញាធរសម្រេចធ្វើតេស្តកម្មករ កម្មការិនី ប្រមាណជិត១ពាន់នាក់ ក្នុងនោះរកឃើញជំហានដំបូងជិត៦០នាក់ ស្រាប់តែក្រុមកម្មករ កម្មការិនី នាំគ្នាសម្រុករត់ចេញពីកន្លែងយកសំណាក ដោយភ័យខ្លាចខ្លួនកើតជំងឺកូវីដ១៩៕
May 26, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន៩៤នាក់ និងយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជ (IPC) នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ និងពលករវិលត្រឡប់មកពីប្រទេសថៃ លើបុរសជនជាតិខ្មែរ ចំនួន៦០នាក់ នៅក្រុងប៉ោយប៉ែត ដូចមានរាយនាមខាងក្រោម៖
May 26, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាង បេប៊ី ឃែរ (Baby Care) សាខាទួលគោក ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៨៩ ផ្លូវលេខ ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ ។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ
May 26, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ លោក ហួត ហេង ហៅ “Bro KH” បានចូលខ្លួនតាមការអញ្ជើញរបស់លោកចៅសង្កាត់ចាក់អង្រែក្រោម ពាក់ព័ន្ធរឿងរ៉ាវ បកស្រាយករណី បរិហារកេរ្តិ៍ នៅចំពោះមុខលោក កែវ វណ្ណដេត ចៅសង្កាត់រង តំណាងលោកចៅសង្កាត់ នៅសាលាសង្កាត់ចាក់អង្រែក្រោម ដោយមានការចូលរួមដឹងលឺពី អាណាព្យាបាលទាំងសងខាងផងដែរ។ នៅចំពោះមុខ លោកចៅសង្កាត់រង តាមមតិឈ្មោះ ហុក សុខឃីម បានលើកឡើងថា នាងខ្ញុំរួមរស់នៅជាមួយឈ្មោះ ហួត ហេង ជាលក្ខណៈសង្សារ មិនមែនជាប្ដីប្រពន្ធទេ ដើម្បីស្វែងយល់ចិត្តគ្នា
May 26, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាព្រឹកថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីពីការត្រួតពិនិត្យការងារក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ លើកិច្ចការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ត្រួតពិនិត្យលើការបើកឱ្យដំណើរការផ្សាររដ្ឋឡើងវិញ រៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមផ្សារទាំងអស់ក្នុងមូលដ្ឋាន ចំពោះផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន
May 26, 2021 - កូវីដ-១៩
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៦៦០ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧៥០នាក់ និងមានអ្នកបាត់បង់ជីវិត០៧នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៦,៩៨៩នាក់, ករណីជាសះស្បើយសរុប ១៩,៧៧២នាក់ និងស្លាប់សរុប ១៩០នាក់៕
May 26, 2021









