Khmernote Media
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយអ្នកនាងដេនីក្វាន់ បានប្រតិកម្មជាមួយនឹងសណ្ឋាគារ សមុទ្រមាស ដោយបានបង្កប់កាមេរ៉ានៅក្នុងបន្ទប់គេង ហើយគាត់បានគេងមួយយប់រួចហើយ។ ហេតុការណ៍នេះកើតឡើងតាំងពីខែ តុលា ឆ្នាំ ២០២០មកម្លេះ ហើយអ្នកនាងក៏បានប្រាប់ពីមូលហេតុទើបមកបង្ហោះពេលនេះ ដោយសារតែមិនមានដំណោះស្រាយល្អជាមួយនឹងម្ចាស់សណ្ឋាគារមួយនេះ។ ជុំវិញករណីនេះ ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា ម្ចាស់សណ្ឋាគារ សមុទ្រមាស គឺអ្នកស្រី ជា ណារី ជាពលរដ្ឋខ្មែររស់នៅក្នុងស្រុកខ្មែរ ត្រូវបានតុលាការកាត់ទោសពីបទរំលោភសិទ្ធិឯកជនដោយជាប់ពន្ធនាគាររយៈពេល១ឆ្នាំ តាំងពីខែតុលា ឆ្នាំ២០២០មកម្ល៉េះ ចំណែកឯសណ្ឋាគារ សមុទ្រមាស នោះក៏ត្រូវបានសមត្ថកិច្ចធ្វើការបិទដំណើរការតាំងពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០មកផងដែរ។ ឯកឧត្តម ជួន ណារិន្ទ

    May 26, 2021
  • ព័ត៌មានជាតិ

    បើយោងតាមរបបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ចំនួនអ្នកបានចាក់វ៉ាក់សាំងលើកទី១ មានចំនួន ២,៣០៦,៨២២នាក់ (ក្នុងនោះមានស្រី ១,០៧៩,៤៦៦នាក់) ហើយអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំងដោយសារតែបញ្ហាសុខភាពមានចំនួន ៥០,០៧១នាក់ (ក្នុងនោះមានស្រី ២៤,៩៣៦នាក់) ចំណែកឯអ្នកដែលបានចាក់វ៉ាក់សាំងលើកទី២ហើយមានចំនួន ១,៦៩៨,៥៥១នាក់ (ក្នុងនោះមានស្រី ៧៥៤,៤៦២នាក់)៕ ប្រភព៖​ ក្រសួងព័ត៌មាន

    May 26, 2021
  • រថយន្ត

    ក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោករបស់មហាសេដ្ឋី Elon Musk ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតឡាន TESLA ដ៏ល្បីដែលជាឡានប្រើប្រាស់ថាមពលអគ្គិសនីជំនួសការប្រើប្រាស់ប្រេងឥន្ទនៈ។ ថ្មីៗនេះដែរក៏មានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook ជុំវិញការធ្វើ Show room រថយន្ត TESLA នៅកម្ពុជា ដោយគេមិនទាន់ដឹងច្បាស់ថាវិនិយោគិនមួយណា ហ៊ានទិញសិទ្ធិក្នុងការចែកចាយរថយន្ត TESLA នៅកម្ពុជានោះទេ។ ស្រាប់តែនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដឹកនាំដោយ លោក លី គង់ អនុប្រធានមន្ទីរ បានសហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យនិងអាជ្ញាធរសង្កាត់កាកាបទី១ ចុះត្រួតពិនិត្យលើទីតាំងក្រុមហ៊ុនដែលមានស្លាកយីហោ “TESLA” ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី (១១០) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ

    May 26, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ការិ.ព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ប្រដេញចាប់ប្រផាប់ប្រភីង បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ ជាក់ស្ដែង តែមិនបានសម្រេច ពីជនបរទេស កំពុងដើរតាមដងផ្លូវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៤ និង៤០នាទីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅមហាវិថីព្រះនរោត្តម កែងផ្លូវលេខ២៤០ មូលដា្ឋនសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ជនសង្ស័យទាំងនាក់ ទី១ ឈ្មោះ​ សោម​ ចាន់​ អាយុ​២០​ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅ​ សង្កាត់​ គីឡូលេខ៦​ ខណ្ឌឫស្សីកែវ​ ភ្នំពេញ​

    May 26, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ វត្តសារាវ័នតេជោ បានឲ្យដឹងថា សូមប្រគេនដំណឹង​ និងជូនដំណឹងដល់ព្រះករុណាគ្រប់ព្រះអង្គ​ ព្រមទាំងញាតិញោមពុទ្ធបរិសទ្ធនៅក្នុង​ និងក្រៅប្រទេស​ សូមកុំមានការយល់ច្រឡំ​ ឬមានព័ត៌មានដែលមិនច្បាស់លាស់ពីស្ថានភាព​ វត្តសារាវ័នតេជោ​ ក្នុងពេលបច្ចុប្បន្ន​ដែលកំពង់តែមានកាឆ្លងជំងឺកូវីដ-១៩​ ខ្ញុំព្រះករុណា​អាត្មាភាពសូមបញ្ជាក់ថា​ ព្រះសង្ឃ​ សិស្ស-និស្សិត​ តាជី​-យាយជី​ សរុបមានចំនួន​ ៣៥១អង្គ/នាក់​ ក្នុងការពិនិត្យសំណាកទាំងអស់បានរកឃេីញអ្នកវិជ្ជមានចំនួន​ ៣២អង្គ/នាក់​ ព្រះសង្ឃ​មានចំនួន​ ១៧អង្គ​ សិស្ស-និស្សិត​មានចំនួន​ ១១នាក់​ យាយជី​មានចំនួន​ ៤នាក់អ្នកមានវិជ្ជមានទាំងអស់​ បានយកទៅព្យាបាលអស់ហេីយ​។ ចំណែកស្ថានភាពក្នុងវត្តវិញ​ មិនមានការឆ្លងបន្តទៀតទេនៅពេលនេះ។ សូមជ្រាបជាព័ត៌មាន​ សូមអរគុណ​។

    May 26, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ប្ដីកំហូចម្នាក់លួចលាក់មានស្រីក្បត់ចិត្តប្រពន្ធ ត្រូវបានស្ត្រីម្នាក់ដែលអះអាងថាជាប្រពន្ធដើម តាមរកឃើញខណៈពេលកំពុងអង្គុយផឹកស៊ីជុំគ្នាក្នុងផ្ទះល្វែងរបស់ស្រីស្នេហ៍ ស្ថិតក្នុងបុរីពិភពថ្មី ផ្ទះលេខ៧៧A ផ្លូវលេខ១៩ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ផ្ទុះហិង្សាប្រតាយប្រតប់គ្នាមួយប្រាវ បង្កភ្ញាក់ផ្អើលដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ កាលវេលាម៉ោង១០:១០នាទីយប់ ថ្ងៃអង្គារ៍ ទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ។ បើតាមសម្ដីស្ត្រីជាប្រពន្ធដើមបានប្រាប់អ្នកយកព័ត៍មានខ្មែរណូតយើងថា រូបគាត់និងប្ដីបានរៀបមង្គលការជាមួយគ្នា មានការចុះបញ្ជីអាពាហ៍ពិពាហ៍ និងអេតាស៊ីវិលស្របច្បាប់ត្រឹមត្រូវ អស់រយ:ពេលជិត១០ឆ្នាំមកហើយ ដោយមានកូនស្រីម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ ។ តែកន្លងមកប្ដីរបស់គាត់បានលួចទាក់ទងស្រីស្នេហ៍អស់រយៈពេលជាងមួយឆ្នាំមកហើយ និងមានថ្ងៃមួយគាត់បានតាមទាន់ឃើញកំពុងផឹកស៊ីជាមួយគ្នា ហើយស្រីជាប្រពន្ធចុងនោះបានឌឺដង ដាក់គាត់ថែមទៀត ព្រមទាំងទាញកែវគប់មកលើគាត់ ចំចិញ្ចើមខាងស្ដាំ

    May 26, 2021
  • ព័ត៌មានជាតិ

    ​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​នាំ​យក​រនាំង​ដែក​ និង​ដាក់​ពង្រាយ​កម្លាំង​បិទ​ខ្ទប់​ចំនួន​១៤​គោលដៅ​ម្តុំ​ផ្សារ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃ​ទី​២៤​ ខែឧសភា​ ខណៈ​ជំងឺ​កូ​វី​ដ​១៩​ បាន​ផ្ទុះ​រាលដាល​ក្នុង​រោងចក្រ​ H7​ នៅ​ម្តុំ​ផ្សារ​ព្រៃ​ទា​ ដែល​មាន​កម្មករ​ប្រមាណ​ជាង​១០០​នាក់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ ហើយ​អ្នក​ពាក់ព័ន្ធ​បាន​កំពុង​បន្ត​យក​សំណាក​ធ្វើតេស្ត​ផង​ដែរ​ ។​ ​ការ​ដាក់​រនាំង​ដែក​បិទ​ខ្ទប់​និង​ពង្រាយ​កម្លាំង​ការពារ​នៅ​គោលដៅ​ម្តុំ​ផ្សារ​ព្រៃ​ទា​ រោងចក្រ​ H7​គេ​ឃើញ​មាន​វត្តមាន​ដឹកនាំ​កម្លាំង​ដោយ​លោក​ មាន​ ចាន់​យ៉ា​ដា​ អភិបាលរង​រាជធានី​ភ្នំពេញ​ និង​លោក​វរសេនីយ៍ឯក​ សែ​ម​ រតនា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ គឺ​ហាមឃាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ធ្វើ​ដំណើរ​ចេញ​-​ចូល​

    May 25, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែល​បានទៅ ហាងមាសពេជ្រ ហេង គន្ធា ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​២០Eo, ​ផ្លូវលេខ១២៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ចន្លោះម៉ោង ៩៖០០ ដល់ម៉ោង ១០៖៣០ ពេលព្រឹក ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ បានចូលទៅទិញក្រវិល នៅទីតាំងខាងលើនេះ។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់

    May 25, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៥៦៨ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៦៣នាក់ និងមានអ្នកបាត់បង់ជីវិត០៤នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៦,៣២៩នាក់, ករណីជាសះស្បើយសរុប ១៩,០២២នាក់ និងស្លាប់សរុប ១៨៣នាក់។ មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៦០នាក់នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងចំណោមអ្នកទាំង២៦០នាក់នោះ មានទារិកាម្នាក់ ទើបកើតបាន២០ថ្ងៃ មានអាសយដ្ឋាននៅភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ បានឆ្លងជំងឺកូវីដ១៩

    May 25, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៥៦៨ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៦៣នាក់ និងមានអ្នកបាត់បង់ជីវិត០៤នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៦,៣២៩នាក់, ករណីជាសះស្បើយសរុប ១៩,០២២នាក់ និងស្លាប់សរុប ១៨៣នាក់។ មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៦០នាក់នៅក្នុងរាជធានីភ្នំពេញ ហើយក្នុងចំណោមនោះមានព្រះសង្ឃនៅវត្តសារាវ័ន្តតេជោចំនួន៦អង្គផងដែរបានឆ្លងកូវីដ ដែលមានដូចខាងក្រោម៖

    May 25, 2021