- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យនាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះះថា នៅក្នុងរយៈពេល ៣ សប្ដាហ៍ កន្លងមកនេះ ប្រជាពលរដ្ឋ ដែលជាអ្នកដឹកជញ្ចូនអីវ៉ាន់, បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអាហារ, អ្នករត់ម៉ូតូឌុប និងអ្នករត់កង់បី ជាច្រើននាក់ បានឆ្លងជំងឺកូវីដ១៩! អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវ ដល់ក្រុមហ៊ុនដឹកជញ្ជូនអាហារ ទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងរាជធានីភ្នំពេញ សូមពង្រឹងវិធានការសុវត្ថិភាព ដល់បុគ្គលិករបស់ខ្លួន ក្នុងការទប់ស្កាត់ការឆ្លង មេរោគកូវីដ១៩! សូមបងប្អូនប្រជាពលរដ្ឋ #ពាក់ម៉ាស់ #រក្សាគម្លាត ពេលទទួល កញ្ចប់អឺវ៉ាន់ ឬកញ្ចប់អាហារ បន្ទាប់មកសូមធ្វើការសម្លាប់មេរោគ និងលាងដៃ ឲ្យបានត្រឹមត្រូវ ដើម្បីសុវត្ថិភាព! សូមអរគុណ!
May 24, 2021 - PR
(ភ្នំពេញ) ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១៖ រង្វាន់! រង្វាន់! ឈ្នះ! ឈ្នះ! កាន់តែរំភើប និងកាន់តែជក់ចិត្តសម្រាប់សប្តាហ៍ទី 2 នេះ! ជាមួយមហារង្វាន់ដែលមិនធ្លាប់មានពីមុនមកដែលធ្វើឲ្យកក្រើកឆាកតន្ត្រី A1 Twist Concert ជាមួយការចែករង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី1 និងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះសប្ដាហ៍ទី2 ហើយមហារង្វាន់ធំគឺ ម៉ូតូ Honda ADV 150 ស៊េរី ថ្មី 2021 ត្រូវបានទៅឈ្មោះ Leu Chan Kunvath មកពីរាជធានីក្រុង ភ្នំពេញ ហើយសម្រាប់រង្វាន់អស្ចារ្យទី
May 24, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា នៅតំបន់ ផ្សារអូរឫស្សី សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់ ឬបានទៅទិញខ្ចប់ ឬអង្គុយហូបគុយទាវ នៅកន្លែងលក់គុយទាវ មាត់ច្រកផ្លូវឌឿងហែម ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ១៣៩ ភូមិ២ សង្កាត់អូរឫស្សី៣ ខណ្ឌ ៧មករា (ខាងជើងផ្សារអូរឫស្សី) ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកលក់គុយទាវ រួមទាំងក្រុមគ្រួសាររបស់គាត់សរុប ១០ នាក់ ធ្វើតេស្ដវិជ្ជមាន មេរោគកូវីដ១៩ ជាបន្តបន្ទាប់។ ប្រសិនបើ មានរោគសញ្ញាដូចជា៖
May 24, 2021 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ តាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកោះកុង បានបញ្ជាក់ឲ្យដឹងថា គិតម៉ោង ៧ព្រឹកដល់ម៉ោង១២ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ អាជ្ញាធរ និងមន្រ្តីសុខាភិបាល បានរកឃើញមនុស្សចំនួន១១ផ្សេងទៀតមានវិជ្ជមានកូវីដ-១៩ ដោយនឹងកំពុងបន្តស្វែងបន្ថែមទៀត។ បើតាមការបញ្ជាក់របស់លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង គូសបញ្ជាក់នៅថ្ងៃទី២៤ ខែឧសភាថា តួលេខថ្ងៃនេះ បើធៀបនឹងកាលពីថ្ងៃទី២៣ ខែឧសភា រកឃើញត្រឹមតែចំនួន ២៣នាក់។ ភូមិដែលរកឃើញអ្នកឆ្លងកូវីដច្រើនជាងគេ គឺភូមិវាលជើង និងភូមិត្រពាំង នៅក្នុងឃុំស្រែអំបិល។ ទាក់ទិនបញ្ហាប្រឈមនេះដែរ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល អះអាងថា
May 24, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ព្រះសង្ឃ និងសិស្សនិស្សិត មួយចំនួន ដែលគង់/ស្នាក់នៅកុដិមួយនៃវត្តសារាវ័នតេជោ ធ្វើតេស្តរកឃើញមាន វិជ្ជមានកូវីដ១៩ និងត្រូវបាននិមន្ត/នាំយកទៅព្យាបាល។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសសូមអំពាវនាវដល់ប្រជាពលរដ្ឋ / ព្រះសង្ឃ / សិស្សនិស្សិត ដែលបានទៅវត្តសារាវ័នតេជោ (ជាពិសេសបានចេញចូលជាញឹកញាប់ ឬមានទំនាក់ទំនងជាមួយ កុដិលេខ ២៥) ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ
May 24, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ទីបំផុត អ្នកភូមិព្រះដាក់អាចម្ចាស់ការលើការងារគ្រប់គ្រងសំរាមនៅក្នុងមូលដ្ឋានរបស់ខ្លួន “ដោយខ្លួនឯងផ្ទាល់” បានទាំងស្រុងហើយ បន្ទាប់ពីដាក់ឱ្យដំណើរការសាកល្បងបានយ៉ាងរលូនអស់រយៈពេល៥ខែរួចមក។ ការខិតខំប្រឹងប្រែងបង្កើតសេវាប្រមូលសំរាមនៅតាមភូមិ ក្រោមរូបមន្ត«សហគមន៍ស្វ័យគ្រប់គ្រង»ក្នុងរយៈពេលកន្លងមកបានហុចផ្លែផ្កាឱ្យជាវិជ្ជមាន ដែលក្នុងនោះសូចនាករសំខាន់ៗដូចជា ភាពស្អាតឋិតថេរជាប្រចាំនៅក្នុងភូមិ និងការបង់កម្រៃសេវាបានទៀងទាត់ពីសំណាក់អ្នកភូមិ បានស្តែងចេញពីភាពជោគជ័យបឋមនៅក្នុងជំហានដំបូងៗនេះ។ «សហគមន៍ស្វ័យគ្រប់គ្រង»គឺជាទម្រង់ប្រមូលសំរាមមិនមែនដើម្បីប្រាក់ចំណេញមួយ ដែលរដ្ឋបាលស្រុកបានព្យាយាមជម្រុញលើកទឹកចិត្ត និងជឿជាក់ថានឹងអាចមានប្រសិទ្ធភាព ការទទួលខុសត្រូវច្បាស់លាស់ ប្រកបដោយនិរន្តរភាពយូរអង្វែង ជំនួសឱ្យការប្រមូលដោយក្រុមហ៊ុនឯកជន ដែលពិបាកនឹងអនុវត្តបានសម្រាប់ស្រុកបន្ទាយស្រី ដោយហេតុតែការប្រមូលសំរាមនៅតាមទីជនបទនៅមានទំហំតូចពេក មិនងាយនឹងរកបានក្រុមហ៊ុនដែលចាប់អារម្មណ៍ចង់មកដាក់ទុនវិនិយោគនៅឡើយទេ។ សហគមន៍ត្រូវបានផ្តល់ស្វ័យភាពក្នុងការគ្រប់គ្រង និងប្រមូលថ្លៃសេវា តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរមូលដ្ឋានដដែល។ ប្រតិបត្តិការរបស់សហគមន៍ត្រូវធ្វើឡើងក្នុងគោលដៅមិនមែនដើម្បីប្រាក់ចំណេញ ហើយនៅក្នុងពេលអនាគត ប្រាក់ចំណូលដែលនៅសេសសល់នឹងត្រូវយកទៅប្រើប្រាស់ក្នុងការពង្រឹងប្រសិទ្ធភាព និងយន្តការនៃការប្រមូលសំរាម ដូចជាការដាក់ពង្រាយធុងសំរាមបន្ថែម ទិញឧបករណ៍សម្ភារៈប្រមូល
May 24, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តស្វាយរៀង បានធ្វើការចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលធ្លាប់លក់ដូរ និងទិញឥវ៉ាន់ នៅផ្សារទាំង២ខាងក្រោមនេះ៖ 📍នៅក្នុងផ្សារជីភូ ភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត 📍នៅក្នុងផ្សារថូម៉ាក ភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដោយសារកន្លងមកមានអ្នកវិជ្ជមានកូវីដ-១៩ និងអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានបានមកទិញឥវ៉ាន់នៅផ្សារខាងលើ។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែរមានទីតាំងនៅជិតផ្ទះ
May 24, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីជូនដំណឹង និងសូមជម្រាបជូនដល់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឲ្យបានជ្រាបថា យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ដែលជាករណីឆ្លងក្នុងសហគមន៍ចំនួន ៥៣នាក់។ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៥៣នាក់ គឺជាអាជីវករជាងកាត់សក់ សិស្ស កុមារ កម្មករ និងកម្មការិនីរោងចក្រ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តតាកែវ
May 24, 2021 - PR
បន្ទាប់ពីជោគជ័យ ជាបន្តបន្ទាប់លើការផលិត និងដាក់ចរាចរណ៍លក់ កុំព្យូទ័រយួរដៃពីមួយជំនាន់ទៅមួយជំនាន់ ឥឡូវនេះ ក្រុមហ៊ុនហួវៃបានអង្រួនបេះដូង អ្នកគាំទ្រនៅកម្ពុជា តាមរយៈការដាក់លក់ជាផ្លូវការនូវ កុំព្យូទ័រឆ្លាតវៃទ្រទ្រង់ការ Share អេក្រង់ទូរស័ព្ទជំនាន់ថ្មី Huawei MateBook X Pro 2021 ពណ៌ត្បូងមរកត (Emerald Green)ក្នុងតម្លៃ $1399 ថែមកាដូញាក់សាច់តែម្តង។ អតិថិជនអាចរកជាវ Huawei MateBook X Pro 2021 នៅតាម Huawei Showroom, ហាងដៃគូរសហការ ហាងលក់កុំព្យូទ័រ នឹងទទួលបានការបន្ថែម រួមមាន
May 24, 2021 - PR
ភ្នំពេញ៖ ក្រោយមានសន្ទុះគាំទ្រខ្លាំងពីសំណាក់អតិថិជន និងដើម្បីឆ្លើយតបនូវសំណូមពររបស់អតិថិជនជារឿយៗ ក្រុមហ៊ុនហួវៃសម្រេចដាក់លក់នាឡិកាឆ្លាតវៃជំនាន់ថ្មី Huawei Band 6 អ្នកឯកទេសសុខភាព និង កីឡា តម្លៃ $59 ជាមួយនឹង 4 ជម្រើសពណ៌គឺ ពណ៌ខ្មៅ ពណ៌ទឹកក្រូច ពណ៌ផ្កាឈូក និង ពណ៌ស្លែ ចាប់ពីថ្ងៃនេះតទៅ។ អតិថិជនអាចរកជាវ Huawei Band 6 អ្នកឯកទេសសុខភាព និង កីឡា តម្លៃ $59 នៅតាម Huawei Showroom, ហាងដៃគូរសហការ
May 24, 2021







