Khmernote Media
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុនហួវៃដាក់លក់កាសឥតខ្សែជំនាន់ថ្មី HUAWEI FreeBuds 4i ស្តេចកម្ចាត់សំឡេងរំខានជំនាន់ថ្មី3 មាន3ជម្រើសពណ៌គឺ ពណ៌ខ្មៅ ពណ៌ស និងពណ៌ក្រហម ក្នុងតម្លៃពិសេសត្រឹមតែ $79 ចាប់ពីថ្ងៃនេះតទៅ។ លោក ថង សារី នាយកផ្នែកទីផ្សារប្រចាំប្រទេសកម្ពុជាបានឲ្យដឹង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ក្រុមហ៊ុនយើងបានសម្រេចដាក់លក់ HUAWEI FreeBuds 4i ជាមួយនឹងបីជម្រើសពណ៌គឺ ពណ៌ខ្មៅ ពណ៌ស និងពណ៌ក្រហម ភ្ជាប់បច្ចេកវិទ្យាឈានមុខគេសម្បូរបែប ក្នុងតម្លៃពិសេសត្រឹមតែ $79។ កាសឥតខ្សែសេរីថ្មី Huawei FreeBuds 4i ត្រូវបានក្រុមហ៊ុនដាក់រហ័ស្សនាមថាជា

    May 24, 2021
  • បច្ចេកវិទ្យា

    realme 8ស្មាតហ្វូនបំពាក់អេក្រង់ Super Amoled, រាងស្តើងស្រាល តម្លៃ 289$ ប៉ុនហ្នឹង ល្មមជាប់ចិត្ត នឹងវាហើយ កក់ទុកពីថ្ងៃនេះរហូតដល់ថ្ងៃទី 27ខែឧសភានឹងទទួលបានកាដូបន្ថែមជាច្រើនទៀត។ កាលពីពេលថ្មីៗកន្លងទៅនេះក្រុមហ៊ុនrealme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក បានប្រកាសលក់ជាផ្លូវការក្នុងទីផ្សារប្រទេសយើងនូវស្មាតហ្វូនសេរីថ្មី realme 8 ក្នុងតម្លៃត្រឹមតែ 289$ប៉ុណ្ណោះ ប្រញាប់កក់ទុកពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧ ខែឧសភានឹងទទួលបានកាដូបន្ថែមដូចជា កាបូបយួរដៃ កាសប្លូធូស ដបទឹក និងស៊ីមស្មាតតម្លៃ 54 ដុល្លារ។ស្មាតហ្វូន realme 8 គឺជាសេរ៊ី ដែលជោគជ័យបង្អស់របស់ត្រកូល realme វាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារកំរិតមធ្យមជាមួយនឹងការលក់បានចំនួន33,000,000គ្រឿងក្នុងអំឡុងរយៈពេល3ឆ្នាំកន្លងមកនេះ។

    May 24, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៥៥៦ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៥៨នាក់ និងមានអ្នកបាត់បង់ជីវិត០៣នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៥,៧៦១នាក់, ករណីជាសះស្បើយសរុប ១៨,៣៥៩នាក់ និងស្លាប់សរុប ១៧៩នាក់៕

    May 24, 2021
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹង និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ និងបានជិះរថយន្តឈ្នួល ដូចខាងក្រោម៖ ឈ្មោះ ឯក ភក្ដី មានមុខរបរ រត់តាក់ស៊ី រថយន្តម៉ាក SangYong ពណ៌លឿង ស្លាកលេខ ស្វាយរៀង 2B-0159 (ហៅឡានកូនតារូ) នៅភូមិជៀសឬស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19)

    May 24, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ បានលើកឡើងនៅព្រឹកថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ នេះថា ភ្លៀងមួយមេធំ យប់មិញនេះ ទឹកប្រឡាយស្ទឹងមានជ័យ មានការឡើងខ្លាំង។ អ្វីដែលចាប់អារម្មណ៍នោះ នៅពេលនេះ ទិដ្ឋភាព នៅលើផ្ទៃទឹកទាំងអស់គឺគ្មានសំរាម រដ្ឋបាលសង្កាត់សូមអរគុណសំរាប់ការចូលរួម របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន៕ រូបភាព៖ សាលាសង្កាត់ស្ទឹងមានជ័យ

    May 24, 2021
  • ព័ត៌មានជាតិ

    នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២០នាក់បន្ថែមទៀតថ្ងៃនេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ របស់ខេត្ត មានដូចខាងក្រោម: ⁃ ស្រុកពាមរក៍ ចំនួន៨នាក់ ⁃ ស្រុកបាភ្នំ ចំនួន១នាក់ ⁃ ស្រុកព្រះស្តេច ចំនួន២នាក់ ⁃ ស្រុកពារាំង ចំនួន២នាក់ ⁃ ស្រុកស្វាយអន្ទរ ចំនួន២នាក់ ⁃ ស្រុកកញ្ជៀច ចំនួន១នាក់ ⁃ ស្រុកសុីធរកណ្តាល ចំនួន៣នាក់ ⁃

    May 24, 2021
  • ព័ត៌មានជាតិ

    ស្រុកព្រៃនប់- រថយន្ត៣គ្រឿងបុកប៉ះគ្នា នៅម៉ោងជិត៧ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០-២០១ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត ០១គ្រឿងម៉ាក SSANGYONG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AT-5358 មានទិសដៅពីខេត្តព្រះសីហនុទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ ណុប រៀន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បុកប៉ះជារថយន្ត

    May 24, 2021
  • ព័ត៌មានជាតិ

    ​បន្ទាយ​មាន​ជ័យ​ ៖​ ស្ត្រីជន​ជាតិខ្មែរ​ចំនួន​០២​នាក់​ និង​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​០១​នាក់​ ត្រូវ​បាន​រថយន្តឈ្នួល​ដឹក​យក​ទៅ​ទម្លាក់ចោលតាមផ្លូវ​ នៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ នៅ​វេលា​ម៉ោង​២១​និង​០៩​នាទី​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២១​ ដោយ​មិនដឹង​មូលហេតុ​ ។​ ​លោ​កក​វរសេនីយ៍ត្រី​ ដោក​ ខាំ​ នាយ​ប៉ុស្តិ៍​ឃុំ​ផ្គាំ​ ឈរជើង​នៅ​គោលដៅ​តេ​ជោ​ភ្នំ​ឆ៏​ត្រ​ បាន​ឲ្យ​ដឹង​ថា​ ​ស្ត្រីជន​ជាតិខ្មែរ​០២​នាក់​ឈ្មោះ​ ១-​ថា​ ប៊ុ​ន​ហ្កិ​ច​ អាយុ​២០​ឆ្នាំ​ និង​២-​ឈ្មោះ​ ថា​ ប៊ុ​ន​សៀ​ក​ទៀង​ ទាំង​២​នាក់​ត្រូវជា​បងប្អូន​នឹង​គ្នា មាន​ទីលំនៅ​ភូមិ​ព្រែក​គយ​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ ។​ ចំណែក​បុរស​ជនជាតិ​ប៉ា​គី​ស្ថាន​

    May 24, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្ដម ប៉ែន វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងធម្មការ និងសាសនា បានឲ្យដឹងនាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅវត្តសារាវ័នតេជោបានបិតខ្ទប់ជាស្ថាពរហើយ ហើយនៅក្នុងខណៈពេលវេលាម៉ោងជាង៩យប់នេះក្រុមការងារ និងក្រុមគ្រូពេទ្យកំពុងអនុវត្តយកសំណាកកូវីដ១៩ពីសំណាកព្រះសង្ឃ និងអ្នកនៅក្នុងវត្តទាំងអស់បាន២៧៥អង្គ/នាក់ វិជ្ជមាន១០នាក់៕

    May 23, 2021
  • ព័ត៌មានជាតិ

    នៅល្ងាច ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ម្នាក់ បានរត់ចេញពីមណ្ឌលព្យាបាល បង្កការភ្ញាក់ផ្អើល ដល់ក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលគ្រប់ៗគ្នា។ បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញ ស្រាវជ្រាវរុករកមុខសញ្ញាតាមបណ្តាភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេលត្រឹមតែ១៥នាទី ក៏រកឃើញអ្នកជំងឺកូវីដ១៩ម្នាក់នោះ រត់ដល់ចំណុច ស្តុប Nokia ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងនៅតែបន្តព្យាយាមគេចវេសមិនព្រមប្រគល់ខ្លួន រហូតដល់ចំណុចផ្លូវ៣៧១ កែងនឹងផ្លូវ២០០២ ទើបសមត្ថកិច្ចអាវុធហត្ថភ្នំពេញដែលបានត្រៀមរួចជាស្រេច ជាមួយសម្លៀកបំពាក់ ការពារមេរោគ និង ឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្ត ចាប់ឃាត់ខ្លួនអ្នកជំងឺកូវីដ១៩នោះភ្លាមៗ និងបានប្រគល់ទៅឲ្យក្រុមគ្រូពេទ្យ

    May 23, 2021