Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា តាមព័ត៌មានពីអធិការនគរបាលស្រុកគងពិសីថា ជនសង្ស័យម្នាក់បានធ្វើសកម្មភាពយកថ្មគប់ទៅលើរថយន្ដគិលានសង្រ្គោះបន្ទាន់ AMBULANCE របស់មន្ទីរពេទ្យបង្អែកស្រុកគងពិសី ដែលកំពុងធ្វើដំណើរពីទិសត្បូងទៅជើងដើម្បីទៅយកសំណាកធ្វើតេស្តអ្នកសង្ស័យវិជ្ជមានកូវីដ-១៩នៅក្នុងឃុំព្រះនិព្វាន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១ លុះមកដល់ចំណុចខាងជើងបង្គោលគីឡូម៉ែត្រលេខ ១៣ ប្រហែល ២០ម៉ែត្រ ស្ថិតលើផ្លូវជាតិលេខ ៤១ ស្ថិតក្នុងភូមិសម្តេចឪ ឃុំព្រៃញាតិ ស្រាប់តែបុរសម្នាក់មិនចឹងអំពីមូលហេតុច្បាស់លាស់ធ្វើសកម្មភាពគប់កញ្ចក់រថយន្តរួចគេចខ្លួន ។ ភ្លាមៗនោះកំលាំងមានសមត្ថកិច្ចបានបន្ដស្រាវជ្រាវរហូតឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ វ៉ិត សត់ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ តាមការសាក្សីនៅកន្លែងកើតហេតុនិងចម្លើយបឋមបុរសខាងលើទទួលស្គាល់ថាខ្លួនពិតជាបានយកដុំថ្មគប់កញ្ចក់រថយន្ត គិលានសង្រ្គោះបន្ទាន់ AMBULANCE

    May 22, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមពីអ្នកយកព័ត៌មានខ្មែរណូតបានឲ្យដឹងថា មានករណីចោរប្រដាប់អាវុធមួយក្រុម បានធ្វើសកម្មភាពបាញ់គំរាមមួយគ្រាប់ និងវាយប្លន់យកម៉ូតូ Scoopy និងខ្សែក,ខ្សែដៃផ្លាកទីន រួមទាំងកាបូបស្ពាយ មានទាំងទូរស័ព្ទ និង Laptop ពីបុគ្គលិកធនាគារបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចក្បែររបងអតីតតុលាការយោធា(ចាស់) លើផ្លូវលេខ៣៦៨ កែងផ្លូវលេខ៣៥០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ យុវជនរងគ្រោះមានឈ្មោះ វ៉ា សុខា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកធនាគារស្ថាបនា ស្នាក់នៅបន្ទប់ជួលនៅម្ដុំផ្សារដេប៉ូ

    May 22, 2021
  • កូវីដ-១៩

    នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៤៨៨ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៦៤០នាក់ និងមានអ្នកបាត់បង់ជីវិត០២នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៤,៦៤៥នាក់, ករណីជាសះស្បើយសរុប ១៧,១៦៤នាក់ និងស្លាប់សរុប ១៦៧នាក់៕

    May 22, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់រដ្ឋបាលក្រុងច្បារមន បានសម្រេចបញ្ចប់តួនាទីភារកិច្ច លោក ឡាក់ ប៊ុនធីម អត្តលេខ ១៧៥០៥០០០៣០ លេខាធិការរដ្ឋបាល ថ្នាក់លេខ៧ ពីនាយករដ្ឋបាលសាលាក្រុងច្បារមន មកជាមន្ត្រី នៃរដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោយបានទាត់ថាសលក់ព្រីងរបស់ប្រជាពលរដ្ឋ បណ្ដាលឱ្យកំពប់ទៅលើដី ទទួលរងការរិះគន់ពីសំណាក់មហាជន។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត មិនគាំទ្រចំពោះទង្វើរបស់មន្ត្រី ដែលយកតួនាទីភារកិច្ចទៅអនុវត្តខុសវិជ្ជាជីវៈ ខុសក្រមសីលធម៌ រហូតធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ស្រក់ទឹកភ្នែកនោះឡើយ។ ក្នុងន័យនេះខ្ញុំ ក៏សូមអំពាវនាវយ៉ាងទទូចដល់ពុកម៉ែមាមីងបងប្អូនទាំងអស់ដែលប្រកបរបររកទទួលទាន សូមមេត្តាស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីធ្វើយ៉ាងណាយើងអាចរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈដែលបង្កឡើងដោយភាពអាណាធិបតេយ្យរបស់បងប្អូនយើងមួយចំនួនតូច។ សូមអរគុណ!  

    May 22, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ ៖ ថ្ងៃសុក្រ ១០ កើត ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណេនយ្យខាងលើបង្ហោះថា “សូមថ្នាក់ដឹកនាំជួយមើលផង ត្រឹមក្មេងងូតទឹកនៅមុខផ្ទះមួយភ្លេតសោះមកផាកលុយ៥០ដុល្លារដែលមែន បើនៅក្នុងផ្ទះដាច់ទឹក ហេតុអីមិនមានការព្រមានលើកទី១ មកដល់ភ្លាមអត់និយាយណែនាំទេហាឡើងផាកលុយតែម្តង សំខាន់គាត់អត់អោយថតរូបផុសទេ បើគាត់ធ្វើរឿងត្រូវហេតុអីត្រូវខ្លាច បងប្អូននៅកំពង់សោមប្រយ័ត្នទាំងគ្នាណា ប្រហែសតែ៥នាទីគាត់មកស្ងាត់ៗ“ ។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជំរាបថា កាលពីថ្ងៃទី​ ២០​ ខែ​ ឧសភា​ ឆ្នាំ២០២១ វេលាម៉ោង​ ១៥:០០នាទី លោកវរ:សេនីយ៍ត្រី​ ផាត់​

    May 22, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ថៅកែក្លឹបម្នាក់​ និងបុគ្គលិក​ជាជនជាតិចិនចំនួន​ ១០នាក់​ (​ ស្រី​ ២នាក់​ )​ ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ​នៅព្រឹកនេះ ត្រូវនឹងថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០២១ និង​ ភ្ញៀវចំនួន​៣៤នាក់​ទៀត (ស្រី​១៨នាក់​ )​ ត្រូវបានពិន័យក្នុងម្នាក់​ចំនួន ៥លានរៀល​ ក្នុងប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តមួយកន្លែងក្នុងខណ្ឌបឹងកេងកង​ កាលពីយប់ថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២១​។ កិច្ចប្រតិបត្តិការណ៍បង្ក្រាបក្លឹបកំសាន្តមួយកន្លែងតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កាលពីរំលងអធ្រាត្រយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត

    May 22, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៨៤នាក់ ក្នុងនោះ ស្រុកកំពង់សៀម ២៥នាក់ ស្រុកព្រៃឈរ ១៦នាក់ ស្រុកជើងព្រៃ ២៩នាក់ ស្រុកបាធាយ ០៣នាក់ ស្រុកចំការលើ ០៤នាក់ ស្រុកស្ទឹងត្រង់ ០១នាក់ ស្រុកកោះសូទិន ០១នាក់ ស្រុកកងមាស ០១នាក់ ក្រុងកំពង់ចាម ០៣នាក់ និងខេត្តព្រះវិហារ ០១នាក់ (ជាកម្មការិនីរោងចក្រនៅស្រុកជើងព្រៃ) ក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដែលមានឈ្មោះដូចខាងក្រោម៖

    May 22, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា អ្នកឆ្លងវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានរកឃើញចំនួន ១០នាក់បន្ថែមទៀត នៅខេត្តព្រៃវែងថ្ងៃនេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកនីមួយៗមានដូចជា៖ ស្រុកពាមរក៍ : ១នាក់ ស្រុកពាមជរ : ១នាក់ ស្រុកពារាំង : ១នាក់ ស្រុកស្វាយអន្ទរ : ១នាក់ ស្រុកបាភ្នំ : ២នាក់ ស្រុកសុីធរកណ្តាល : ២នាក់ ស្រុកព្រះស្តេច : ១នាក់ ស្រុកកំពង់ត្របែក :

    May 22, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ ស្អែកនេះ កម្ពុជានឹង ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ដែលបញ្ជារទិញពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ១លានដូសបន្ថែមទៀត។ សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូស ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ ស្អែកនេះ គឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន

    May 22, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចធ្វើការបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង “តំបន់លឿង” នៃភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោង ១២ យប់នេះ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តទៅ៖ ១- បិទបញ្ចប់បម្រាមគោចរនៅក្នុង “តំបន់លឿង” ដែលមុននេះបានហាមឃាត់ជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី)។ ២- គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ

    May 21, 2021