- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអញ្ជើញចុះពិនិត្យការរៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកជើងព្រៃ ស្រុកបាធាយ ស្រុកកំពង់សៀម និងអញ្ជើញពិនិត្យស្ថានភាពនៃការផ្អាកសកម្មភាពផលិតកម្មរបស់រោងចក្រនៅរោងចក្រ ជូ ហួយ ហ៊្វូតវែ និងរោងចក្រ ខា លីនតុន (ខាមបូឌា) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។ ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្ដែងការព្រួយបារម្ភ និងបានជម្រុញឲ្យរដ្ឋបាលស្រុកពាក់ព័ន្ធ ត្រូវខិតខំពន្លឿនការរៀបចំពង្រីកមណ្ឌលចត្តាឡីស័កបន្ថែមពីអ្វីដែលមាន
May 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ប្រិយមិត្តនៅចាំលោកតាវ័យ៩២ឆ្នាំ ដែលបានឆ្លងជំងឺកូវីដ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល ដោយពេលកូនប្រុសលោកតាបានលុតជង្គង់ក្រាបសំពះជូនដំណើរលោកឪពុក ធ្វើឲ្យមហាជនជាច្រើនមានការអាណិតលោកតាយ៉ាងខ្លាំង។ ប៉ុន្តែឥលូវនេះលោកតាបានជាសះស្បើយពីជំងឺកូវីដហើយ។ យោងតាមម្ចាស់គណនីហ្វេសប៊ុក Khorn Sereysamkhann បានឲ្យដឹងថា “ទួតបានត្រឡប់ទៅផ្ទះវិញហេីយ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការជូនពរនឹងការផ្តល់កម្លាំងចិត្ត❤️️🙏”។ គួររំលឹកផងដែរថា លោកតាអាយុ៩២ឆ្នាំរូបនេះបានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានក្រុមគ្រូពេទ្យចុះមកយកទៅព្យាបាល ហើយមុនចេញដំណើរកូនប្រុសលោកតាបានលុតជង្គង់ក្រាបសំពះជូនដំណើរលោកឪពុក ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកមហាជនជាច្រើន៕
May 21, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តស្វាយរៀង បានធ្វើការប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់បានទាក់ទងជាមួយអ្នកវិជ្ជមាន និងទីតាំងពាក់ព័ន្ធដូចខាងក្រោម៖ + បុរសឈ្មោះ ពេញ ជឿន អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក + បុរសឈ្មោះ នុត អឿន អាយុ ៤១ឆ្នាំ មានទីលំនៅភូមិប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក + ហាងកាហ្វេឈ្មោះ ប៉ាង រ៉ា នៅភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំ + ហាងកាហ្វេឈ្មោះ ឡឹក
May 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា កាលពីថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៥៖៣០នាទី នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់) ជនជាតិ ចិន បង្កដោយជនសង្ស័យចំនួន០២នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូ២គ្រឿងម៉ាក Nex ស៊េរីឆ្នាំ២០២០ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ និងម៉ាក់ ហុងដា ឃ្លីក សេរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ បានសម្រេចរួចគេចខ្លួនបាត់តែម្តង។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ
May 20, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ – TYDA បានឲ្យដឹងថា នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ដំណឹងដ៏រីករាយ និងសូមអបអរសាទរដល់បងប្អូន 🙏👏 ថ្ងៃនេះអ្នកជំងឺចំនួន ៥០៥នាក់ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយ ត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព៕
May 20, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលដើរផ្សារ ទិញទំនិញ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ដែលធ្វើការនៅផ្សារទំនើបឡាក់គី (Lucky Express) សាខាផ្សារកណ្ដាល ដែលមានទីតាំងស្ថិតនៅផ្លូវ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ម៉ោង១០ ដល់ម៉ោង ១០៖៣០ ព្រឹក ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅទិញម្ហូប នៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយម្នាក់ និងប្រយោលចំនួន ៤ នាក់ ដែលរហូតមកដល់ពេលនេះមិនទាន់បានទៅធ្វើតេស្ដនៅឡើយ។
May 20, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នារីម្នាក់បានបែកក្បាលហូរឈាមស្លាប់ភ្លាមៗ ខណៈកំពុងតែជិះម៉ូតូបម្រុងឆ្លងផ្លូវ ត្រូវបានម៉ូតូ Kawasaki ធុនធំមួយគ្រឿង ជិះវ៉ាជែងរថយន្តក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូនារីខាងលើពេញទំហឹង ខ្ទាតឡើងចិញ្ចើមផ្លូវតែម្ដង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនាម៉ោង០៦:៣០នាទីព្រឹកព្រលឹម ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចទល់មុខក្រសួងព័ត៌មាន លើផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពនារីរងគ្រោះមានឈ្មោះ ទ្រី ស្រីលីន អាយុ២៥ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda
May 20, 2021 - កូវីដ-១៩
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ៤១៥ចំនួន នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧៤៥នាក់ និងមានអ្នកបាត់បង់ជីវិត០៥នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ២៣,៦៩៧នាក់, ករណីជាសះស្បើយសរុប ១៥,៧០០នាក់ និងស្លាប់សរុប ១៦៤នាក់៕
May 20, 2021 - កូវីដ-១៩
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ លើបុរស ស្ត្រីជនជាតិខ្មែរ និងជនបរទេស ចំនួន ១៤៦នាក់ នៅក្រុងប៉ោយប៉ែត ដូចមានរាយនាមខាងក្រោម៖
May 20, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ ក្រោយពីបានឃើញហ្វេសប៊ុករបស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី ខ្ញុំពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ (ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១)កន្លងទៅនេះ។ ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី ខ្ញុំបានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។ សូមសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ។ បើទោះជាយ៉ាងណាក៏ដោយទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះគឺមិនអាចលើកលែងបានឡើយ។ សូមអរគុណ!
May 20, 2021









